ព័ត៌មានអន្តរជាតិ

WHO៖ កូរ៉េខាងជើងនៅតែគ្មានករណីឆ្លងកូវីដ-១៩ សូម្បីតែម្នាក់, មនុស្សសរុបជាង ៣២,០០០នាក់ត្រូវបានធ្វើតេស្ត

Khmerpress July 13, 2021 13/07/2021

(សេអ៊ូល)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សសរុបច្រើនជាង ៣២,០០០នាក់ ហើយមិនឃើញមាននរណាម្នាក់ឆ្លងឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។ យោងតាមរបាយការណ៍ប្រចាំសប្តាហ៍ស្តីពី COVID-19 របស់អង្គការ WHO ប្រជាជនកូរ៉េខាងជើង ៧១៨នាក់ ត្រូវបានធ្វើតេស្តរក COVID-19 កាលពីចន្លោះថ្ងៃទី២៥ ខែមិថុនា-ថ្ងៃទី០១ ខែកក្កដា នាំឲ្យចំនួនសរុបនៃប្រជាជនកូរ៉េខាងជើង ដែលបានធ្វើតេស្តគិតមកទល់ពេលនេះកើនដល់ ៣២,៥១២នាក់ ប៉ុន្តែពុំមាននរណាម្នាក់ត្រូវបានរកឃើញថា ឆ្លងជំងឺនេះឡើយ។ របាយការណ៍ដដែលបានបន្ថែមថា ក្នុងចំណោមប្រជាជនដែលទើបធ្វើតេស្តថ្មីៗ ១២៧នាក់មានចេញរោគសញ្ញាសង្ស័យផងដែរ តែតាមពិតគឺមានជំងឺគ្រុនផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៅវិញទេ។ ចាប់ពីតាំងពីជំងឺ COVID-19 បានលេចឡើងនៅលើពិភពលោក កូរ៉េខាងជើងបានអះអាងជាច្រើនលើកថា ប្រទេសខ្លួនគ្មានអ្នកឆ្លងជំងឺនេះឡើយ ប៉ុន្តែទន្ទឹមគ្នាបានចាត់វិធានការរឹងមាំ និងយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ ដូចជាការគ្រប់គ្រងចរាចរណ៍ប្រជាជន យ៉ាងតឹងរ៉ឹងនៅតាមព្រំដែន។ គួរបញ្ជាក់ថា កូរ៉េខាងជើងរំពឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ២លានដូស តាមរយៈកម្មវិធីអន្តរជាតិ COVAX ប៉ុន្តែវ៉ាក់សាំងទាំងនេះមិនទាន់បានទៅដល់នៅឡើយទេ។ កាលពីពេលថ្មីៗនេះ […]

ថៃអនុញ្ញាតសម្រាប់ការធ្វើតេស្ដ និងចត្តាឡីស័កដោយខ្លួនឯងនៅឯផ្ទះ ខណៈករណីឆ្លងកូវីដ-១៩ បន្តកើនឡើងយ៉ាងគំហុក

Khmerpress July 13, 2021 13/07/2021

(បាងកក)៖ រដ្ឋាភិបាលថៃបានសម្រេចចិត្តអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាលធ្វើចត្តាឡីស័កព្យាបាលនៅឯផ្ទះ និងអាចធ្វើតេស្ដដោយខ្លួនឯងជាមួយ ឧបករណ៍ធ្វើតេស្ដរហ័ស ប្រឈមមុខនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុគ ដែលកំពុងធ្វើឱ្យមន្ទីរពេទ្យជាច្រើន ជាពិសេសក្នុងទីក្រុងបាងកក ខ្វះខាតគ្រែសម្រាប់ អ្នកជំងឺ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។ មកទល់នឹងពេលបច្ចុប្បន្ន អាជ្ញាធរថៃបានប្រើប្រាស់ការធ្វើតេស្ដ RT-PCR ដើម្បីរក COVID-19។ ប៉ុន្តែដោយសារចំនួនប្រជាជនមកធ្វើតេស្ដមានការកើនឡើងខ្លាំង នៅតាមមណ្ឌល ឬកន្លែងធ្វើតេស្ដនានាក្នុងទីក្រុងបាងកក បានជំរុញឱ្យពួកគេប្ដូរចិត្តអនុញ្ញាតឱ្យប្រជាជនទិញឧបករណ៍ធ្វើតេស្ដរហ័សដើម្បីតេស្ដរក COVID-19 ដោយខ្លួនឯងនៅផ្ទះ។ បើតាមសេចក្ដីណែនាំរបស់អាជ្ញាធរថៃ ឧបករណ៍ធ្វើតេស្ដរហ័សនឹងត្រូវដាក់លក់លើទីផ្សារនៅសប្ដាហ៍ក្រោយ ក្នុងតម្លៃ ១០០បាត ឬស្មើនឹង ៣.០៦ដុល្លារក្នុងមួយដើម។ បន្ថែមពីលើនេះអាជ្ញាធរថៃក៏បានអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលអាចធ្វើចត្តាឡីស័កដោយខ្លួនឯង និងព្យាបាលនៅឯផ្ទះទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៨,៦៨៥នាក់ និងអ្នកជំងឺ ៥៦នាក់ទៀតស្លាប់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress July 13, 2021 13/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៨៥ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៨,៥៣៩ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១៤៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៥៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយចំនួន ៣,៧៩៧នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៥៣,៧១២ករណី ក្នុងនោះមានអ្នកស្លាប់ ២,៨៤៧នាក់ និងអ្នកជាសះស្បើយ ២៥៥,៤៥៥នាក់។ ចាប់ពីថ្ងៃចន្ទនេះតទៅ ទីក្រុងបាងកកព្រមទាំងខេត្តនៅក្បែរខាងចំនួន ០៥ រួមទាំងខេត្តនៅតំបន់ភាគខាងត្បូងចំនួន ០៤ទៀត គឺត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) ប្រឆាំងនឹងជំងឺ COVID-19៕ ផ្តល់សិទ្ធិដោយ៖ freshnews

មនុស្សអាចឆ្លងជំងឺកូវីដ១៩ ប្រភេទផ្សេងគ្នាក្នុងពេលតែមួយបាន ហើយអ្នកជំនាញកំពុងព្រមានពីហានិភ័យដ៏កម្រមួយនេះ

Khmerpress July 13, 2021 13/07/2021

អ្នកជំនាញសុខភាពជាច្រើនកំពុងព្រមានពីហានិភ័យដ៏កម្រមួយ ដោយបានលើកឡើងថា មនុស្សអាចនឹងឆ្លងជំងឺ COVID-19 ប្រភេទផ្សេងគ្នានៅក្នុងពេលតែមួយបាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ជាក់ស្ដែងកាលពីខែមីនានៅឯប្រទេសបែលហ្ស៊ិក គឺមានលោកយាយវ័យ ៩០ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីគាត់បានឆ្លងជំងឺ COVID-19 ប្រភេទ Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស និង Beta ដែលរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង។ ពោលគឺលោកយាយបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួនចំនួន ២ ក្នុងពេលតែមួយ ហើយករណីរបស់គាត់ក៏ត្រូវបានគេយកទៅពិភាក្សានៅសភាអ៊ឺរ៉ុបស្តីពីមីក្រូជីវវិទ្យានិងជំងឺឆ្លង ( European Congress on Clinical Microbiology & Infectious Diseases) ក្នុងឆ្នាំនេះផងដែរ។ គ្រូពេទ្យរបស់លោកយាយបានសង្ស័យថា គាត់ឆ្លងជំងឺ COVID-19 ពីមនុស្សផ្សេងគ្នាដែលបានឆ្លងវ៉ារ្យ៉ង់ខុសគ្នា ហើយជាលទ្ធផលលោកយាយបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួន ២ ប្រភេទក្នុងពេលតែមួយ។ ប្រភពព័ត៌មាននិយាយថា លោកយាយបានដួលជាច្រើនដងមុនពេលត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយក្រោយមកបញ្ហាដង្ហើមរបស់គាត់កាន់តែយ៉ាប់យ៉ឺន។ យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ អ្នកជំនាញនៅតែពិបាកក្នុងការបកស្រាយពីបញ្ហារបស់លោកយាយ ហើយពួកគេត្រូវការការសិក្សាជាច្រើនបន្ថែមទៀត។ មិនត្រឹមតែករណីរបស់លោកយាយម្នាក់ទេ កាលពីខែមករា ឆ្នាំ២០២១ អ្នកវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីល […]

ទីបំផុត WHO ចេញមុខព្រមានចំពោះ «ការចាក់វ៉ាក់សាំងលាយគ្នា» រវាងវ៉ាក់សាំងក្រុមហ៊ុនផ្សេងពីគ្នា ដែលជាទង្វើគ្រោះថ្នាក់

Khmerpress July 13, 2021 13/07/2021

(ហ្សឺណែវ)៖ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូប មកពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញសេចក្តីព្រមានមួយ ប្រឆាំងនឹងការចាក់វ៉ាក់សាំង COVID-19 លាយគ្នា ឬផ្គូរផ្គងការវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនផ្សេងពីគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ តាមរយៈប្រព័ន្ធអនឡាញ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់អង្គការសុខភាពពិភពលោក លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានហៅ ការចាក់វ៉ាក់សាំងលាយគ្នា គឺជានិន្នាការដ៏គ្រោះថ្នាក់។ លោកស្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជានិន្នាការគ្រោះថ្នាក់… ដែលអាចនឹងបង្កភាពចលាចល នៅក្នុងប្រទេសនានា បើសិនជាប្រជាជននៃប្រទេសនោះ ត្រូវប្រឈមមុខនឹងការសម្រេចចិត្តថា ពេលណា ហើយនិងនរណាខ្លះ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសទី២, ដូសទី៣ និង ដូសទី៤ នោះ»។ គួរបញ្ជាក់់ថា ការអះអាងរបស់លោកស្រី Soumya Swaminathan បានធ្វើឡើងនៅចំពេលប្រទេសមួយចំនួន កំពុងធ្វើការសិក្សា និងធ្វើតេស្ដពីការចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន ០២ផ្សេងគ្នា ហើយយកមកលាយគ្នា ដូចជាវ៉ាក់សាំង Pfizer និង AstraZeneca ជាដើម។ ប៉ុន្តែមកទល់នឹងពេលនេះ […]

ជប៉ុននឹងបរិច្ចាគវ៉ាក់សាំងបង្ការកូវីដ-១៩ «១លានដូសទៀត» ដល់កោះតៃវ៉ាន់

Khmerpress July 13, 2021 13/07/2021

(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ូតេជិ តូស៊ីមីតស៊ូ (Toshimitsu Motegi) បានប្រកាសនៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រទេសរបស់លោកនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសទៀតទៅកាន់តៃវ៉ាន់ ដើម្បីគាំទ្រកោះនេះក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺក៏កាចសាហាវ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានគូសបញ្ជាក់ថា វ៉ាក់សាំងដែលខ្លួនបរិច្ចាគដល់តៃវ៉ាន់ នឹងត្រូវចាប់ផ្តើមធ្វើការដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដែលវានឹងធ្វើឲ្យចំនួនវ៉ាក់សាំងបង្ការ COVID-19 ដែលជប៉ុនបានបរិច្ចាគទៅកោះតៃវ៉ាន់ កើនឡើងសរុបរហូតដល់ ៣.៤លានដូសផងដែរ។ គួរបញ្ជាក់ថា ក្រោយពីទទួលបានដំណឹង អំពីការបរិច្ចាគវ៉ាក់សាំងបន្ថែមខាងលើនេះ ក្រសួងការបរទេសនៃកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងមួយ ដើម្បីថ្លែងអំំណរគុណចំពោះជប៉ុន ដែលបានជួយខ្លួនក្នុងគ្រាដ៏លំបាកនេះផងដែរ។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ កោះតៃវ៉ាន់ដែលមានប្រជាជនសរុបជាង ២៣លាននាក់ បានរកឃើញករណីឆ្លង COVID-19 សរុប ១៥,២៧៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧៤១នាក់ និងជាសះស្បើយវិញ ១២,៨៣៨នាក់ ខណៈប្រជាជនតៃវ៉ាន់សរុបជាង ៧២,០០០នាក់ ឬស្មើនឹង ០.៣% នៃចំនួនប្រជាជនសរុប បានចាក់វ៉ាក់សាំងគ្រប់ដូស។ ក្រៅពីការបរិច្ចាគវ៉ាក់សាំងទៅកាន់កោះតៃវ៉ាន់ ជប៉ុនក៏បានបរិច្ចាគទៅកាន់ប្រទេសមួយចំនួនទៀត […]

WHO ទទូចឱ្យបណ្ដាប្រទេសអ្នកមាន កុំទាន់បញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការចាក់ដូសទី៣

Khmerpress July 13, 2021 13/07/2021

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយថាបណ្ដាប្រទេសអ្នកមានទាំងអស់មិនគួរបញ្ជាទិញវ៉ាក់សាំង COVID-19 សម្រាប់ការចាក់ដូសទី៣ ជូនប្រជាជនរបស់ខ្លួនឡើយ ខណៈបណ្ដាប្រទេសដទៃនៅតែមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។ អគ្គនាយកអង្គការ WHO លោក Tedros ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ និងចំពេលបណ្ដាប្រទេសជាច្រើនកំពុងពិចារណាលើ ចាក់វ៉ាក់សាំងដូសទី៣។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា៖ «បណ្ដាប្រទេសមួយចំនួននាពេលបច្ចុប្បន្នកំពុងបញ្ជាទិញវ៉ាក់សាំងរាប់លានដូសសម្រាប់ការចាក់ដូសទី៣ នៅក្នុងបរិបទដែលបណ្ដាប្រទេសដទៃមិនទាន់មានវ៉ាក់សាំង COVID-19 គ្រប់គ្រាន់ចាក់ជូនបុគ្គលិកសុខាភិបាល និងប្រជាជនងាយរងគ្រោះបំផុតរបស់ពួកគេនៅឡើយ»។ លោកបន្ថែមថាជំនួសឱ្យការបញ្ជាទិញវ៉ាក់សាំងដូសទី៣ បណ្ដាប្រទេសអ្នកមានគួរតែបង្វែរវ៉ាក់សាំងរបស់ពួកគេទៅដល់បណ្ដាប្រទេសក្រីក្រ តាមរយៈយន្ដការ COVAX ទើបជា ការល្អប្រសើរ ព្រោះថាមកទល់នឹងពេលនេះ មិនទាន់មានភស្ដុតាងណាមួយបង្ហាញពីចាំបាច់នៃតម្រូវការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ២ដូស នៅឡើយនោះទេ។ គួរបញ្ជាក់ថា បើតាមប្រមុខអង្គការសុខភាពពិភពលោក ចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 បាននិងកំពុងកើនឡើងសាជាថ្មីនៅជុំវិញពិភពលោក ហើយការកើនឡើង នេះទៀតសោតគឺដោយសារវីរុសបម្លែងថ្មី Delta ដែលបាននិងកំពុងឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីច្រើនជាង ១០៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

មន្ត្រីសុខាភិបាលអាមេរិក៖ «អ្នកចាក់វ៉ាក់សាំងរួចគ្រប់ពីរដូស មិនទាន់ចាំបាច់ត្រូវចាក់ដូសទី៣នោះទេ»

Khmerpress July 13, 2021 13/07/2021

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលអាមេរិកបាននិយាយថា ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឬពីរដូស មិនទាន់ចាំបាច់ត្រូវការចាក់វ៉ាក់សាំងដូសទី ៣ នៅឡើយទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកតំណាង មកពីក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។ បើតាមអ្នកនាំពាក្យម្នាក់ មកពីក្រសួងសុខាភិបាលអាមេរិក កិច្ចពិភាក្សាអាចនឹងបន្តធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់ថាតើពេលណា ទើបការវ៉ាក់សាំងដូសទី ៣ អាចនឹងតម្រូវឱ្យធ្វើជាចំបាច់។ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer កាលពីសប្ដាហ៍មុនបានឱ្យដឹងថា ខ្លួនកំពុងស្នើសុំការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិក សម្រាប់ការចាក់វ៉ាក់សាំង COVID-19 ដូសទី ៣ ហើយការស្នើសុំនេះធ្វើឡើង ដោយផ្អែកលើភស្តុតាងហានិភ័យនៃការឆ្លង COVID-19 ក្រោយចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស បានរយៈពេល ៦ខែ និងការព្រួយបារម្ភពីការឆ្លងរាតត្បាតនៃវីរុសបម្លែងថ្មី Delta។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះក៏បានកត់សម្គាល់ដែរថា បណ្ដាប្រទេសអ្នកមាន មិនគួរបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ដូសទី ៣ ជូនប្រជាជនរបស់ខ្លួននោះទេ ខណៈបណ្ដាប្រទេសដទៃនៅមិនទាន់មានវ៉ាក់សាំង […]

ថៃអនុម័តឲ្យមានការចាក់វ៉ាក់សាំងកូវីដចម្រុះប្រភេទគ្នាក្នុងខ្លួនមនុស្សម្នាក់ ដោយចាក់ Sinovac នៅដូសទី ១ និង AstraZeneca នៅដូសទី ២

Khmerpress July 13, 2021 13/07/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈថៃបានសម្រេចជាផ្លូវការចំពោះជម្រើសនៃការចាក់វ៉ាក់សាំងកូវីដ ១៩ ចម្រុះប្រភេទគ្នាទៅកាន់ខ្លួនមនុស្សតែម្នាក់ហើយ ពោលគឺចាក់វ៉ាក់សាំងប្រភេទ AstraZeneca ជាដូសទី ២ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី ១។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រភេទ AstraZeneca នៅដូសទី ២ និងត្រូវធ្វើឡើងក្នុងរយៈ ៤ សប្តាហ៍ក្រោយពីបានចាក់វ៉ាក់សាំង Sinovac នៅដូសទី ១ រួច។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ការសម្រេចចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នានេះត្រូវបានធ្វើឡើងក្រោយក្រុមអ្នកជំនាញថៃបានរកឃើញថា ការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac នឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងខ្លាំងសម្រាប់ប្រឆាំងទៅនឹងមេរោគបំប្លែងខ្លួន Delta ខណៈជម្រើសនេះគឺល្អជាងជម្រើសនៃការចាក់វ៉ាក់សាំងចំនួន ៣ ដូសទៅកាន់មនុស្សតែម្នាក់ទៀតផង។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមអ្នកជំនាញថៃក៏បានសិក្សាអំពីជម្រើសនៃចាក់វ៉ាក់សាំងដូសទី ៣ ទៅកាន់ពលរដ្ឋដែលបានចាក់វ៉ាក់សាំង​​ ២ដូសរួចហើយដែរ​ ដើម្បីបន្ថែមប្រព័ន្ធការពាររាងកាយសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួន Delta។ យ៉ាងណាក្តី ​ពេលនេះអាជ្ញាធរថៃបានសម្រេចជ្រើសរើសយកជម្រើសនៃការវ៉ាក់សាំងចម្រុះប្រភេទគ្នាវិញ ព្រោះតែវាមានភាពងាយស្រួលនិងប្រើពេលខ្លីជាងការចាក់វ៉ាក់សាំងចំនួន ៣​ ដូស […]

កំណត់ត្រាថ្មីទៀតហើយ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «២,៣៨៣ករណី» ក្នុងនោះ ១,៧៦៤នាក់នៅទីក្រុងហូជីមិញ

Khmerpress July 13, 2021 13/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់២,៣៨៣ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,៣៧៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន០៦នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ១,៧៦៤ករណី។ គួរបញ្ជាក់ថា នេះជាថ្ងៃទីប្រាំពីរហើយ ដែលវៀតណាមបំបែកំណត់ត្រាថ្មី ក្នុងការរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣០,០០០នាក់ ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,៣៣១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews