ព័ត៌មានអន្តរជាតិ

ឥណ្ឌា៖ អត្រាករណីឆ្លងនិងស្លាប់នៃកូវីដ-១៩ បន្តថយចុះ តែនៅជាចំនួនដ៏ច្រើនមួយដដែល ធៀបនឹងបណ្តាប្រទេសដទៃទៀត

Khmerpress June 7, 2021 07/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០០,៦៣៦នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ២៨,៩០៩,៩៧៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។ តួលេខអ្នកឆ្លងខាងលើនេះ ត្រូវបានគេរកមើលឃើញថា ជាតួលេខអ្នកឆ្លងទាបបំផុតមួយកម្រិតទៀត ក្នុងរយៈពេលជាង ០២ខែកន្លងមកនេះ។ បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,៤២៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៤៩,១៨៦នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៧,១៥៩,១៨០នាក់បានជាសះស្បើយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស កាលពីខែមករា ហើយរហូតមកដល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនសរុបចំនួន ២៣២,៧៨៦,៤៨២ដូសហើយ។ ពេញមួយថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាសម្រេចបានការចាក់១,៣៩០,៩១៦លានដូស។ វ៉ាក់សាំងដែលកំពុង ប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា រួមមានវ៉ាក់សាំង Covishield (AstraZeneca), វ៉ាក់សាំង Covaxin និងវ៉ាក់សាំង […]

ថៃចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនទូទៅ ក្នុងទ្រង់ទ្រាយធំ

Khmerpress June 7, 2021 07/06/2021

(បាងកក)៖ ទីបំផុតនៅថ្ងៃចន្ទនេះ ថៃបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនទូទៅ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្របពេលដែលខ្លួន កំពុងបន្តប្រយុទ្ធតទាល់ជាមួយរលកឆ្លងរាតត្បាតនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋាភិបាលថៃបានដាក់គោលដៅ ចាក់វ៉ាក់សាំងឲ្យបាន៦លានដូសក្នុងខែមិថុនានេះ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសផ្ទាល់ រួមជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលនាំចូល។ ថៃបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូងបំផុត កាលពីចុងខែកុម្ភៈកន្លងទៅ ប៉ុន្តែវាមិនទាន់ទូលំទូលាយទេ។ គិតមកទល់ពេលនេះ មនុស្សសរុប២.៨លាននាក់ ដែលសុទ្ធតែជាក្រុមបុគ្គលងាយរងហានិភ័យខ្លាំង ដូចជាបុគ្គលិកសុខាភិបាល និងអ្នកធ្វើការក្នុងវិស័យដឹកជញ្ជូន ជាដើម ទទួលបានការចាក់វ៉ាក់សាំង១ដូសដំបូង និងប្រហែលជាង១.៤លាននាក់ ចាក់បានគ្រប់ដូស។ គួរបញ្ជាក់ថា នៅចុងឆ្នាំនេះ ថៃគ្រោងចាក់វ៉ាក់សាំងឲ្យបាន៧០ភាគរយ នៃចំនួនប្រជាជនសរុបជិត៧០លាននាក់របស់ខ្លួន។ ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅថ្ងៃចន្ទនេះ អាជ្ញាធរថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ២,៤១៩នាក់ និងអ្នកស្លាប់ថ្មី៣៣នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស បន្តកើនដល់ ១៧៩,៨៨៦នាក់ ក្នុងនោះស្លាប់ ១,២៦៩នាក់ និងជាសះស្បើយ១២៩,៥១៦នាក់៕ ផ្តល់សិទ្ធិដោយ៖ […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៤១៩នាក់ និងមរណភាព ៣៣នាក់

Khmerpress June 7, 2021 07/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទ ទី៧ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៤១៩នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៣៣នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៣២៨នាក់គឺជាអ្នកឆ្លងទូទៅ ចំណែកឯ ៩១នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៧៩,៨៨៦នាក់ និងស្លាប់សរុបចំនួន ១,៦៦៩នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ចិនមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន «២១» ដែលឈានចូលការធ្វើតេស្តលើមនុស្ស

Khmerpress June 7, 2021 07/06/2021

(ប៉េកាំង)៖ ប្រទេសចិនបានមើលឃើញវ៉ាក់សាំងបង្ការ COVID-19 ចំនួន ២១ ដែលបាននិងកំពុងស្ថិតក្នុងការធ្វើតេស្តលើមនុស្ស ខណៈកន្លងមកនេះវ៉ាក់សាំងចំនួន ០៣ រួចទៅហើយ ត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់។ \ នេះបើតាមទិន្នន័យពីគណៈកម្មការសុខាភិបាលជាតិចិន (NHC) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ បើតាមលោក ហ្សេង យីស៊ីន (Zeng Yixin) អ្នកនាំពាក្យរបស់ NHC បានលើកឡើងថា វ៉ាក់សាំងចំនួន ០៨ ក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទាំងអស់ ដែលកំពុងឆ្លងកាត់ការធ្វើតេស្តនៅក្នុងប្រទេសចិន ត្រូវបានអនុម័តឲ្យធ្វើតេស្តនៅដំណាក់ទី ៣ (ចុងក្រោយ) ហើយមួយក្នុងចំណោមនោះ គឺជាវ៉ាក់សាំងដែលប្រើប្រាស់បច្ចេកវិទ្យាអភិវឌ្ឍ mRNA (ដូចវ៉ាក់សាំង Pfizer និង Moderna របស់អាមេរិក)។ គួរបញ្ជាក់ថា ចិនមានគោលដៅចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រជាជនខ្លួនប្រមាណ ៧០% នៃចំនួនប្រជាជនសរុបទាំង ១,៤៣៩លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១ ដើម្បីកសាងជញ្ជាំងភាពសុំាដ៏អស្ចារ្យ នៅក្នុងសហគមន៍ធំបំផុតលើពិភពលោកមួយនេះ។ គិតត្រឹមចុងសប្តាហ៍មុន ចិនបានចាក់វ៉ាក់សាំងបង្ការ […]

អេស៉្បាញចាប់ផ្តើមស្វាគមន៍ទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩

Khmerpress June 7, 2021 07/06/2021

(ម៉ាឌ្រីដ)៖ នៅថ្ងៃចន្ទនេះ ប្រទេសអេស៉្បាញបានចាប់ផ្តើម បើកព្រំដែនរបស់ខ្លួនទទួលស្វាគមន៍អ្នកដំណើរមកពីគ្រប់ទិសទី ជុំវិញពិភពលោក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្រ្តីសុខាភិបាលអេស៉្បាញ លោកស្រី Carolina Darias បាននិយាយថា ប្រទេសអេស៉្បាញគឺជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អេស៉្បាញដែលមានប្រជាជន សរុបជាង៤៦លាននាក់ មើលឃើញអត្រាឆ្លងរាលដាល COVID-19 ចន្លោះ ៣,០០០-៥,០០០ករណី ក្នុងមួយថ្ងៃ និងស្លាប់ក្រោម១០០នាក់។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ អេស៉្បាញសម្រេចបានជិត៣០លានដូស ក្នុងនោះជាង១៩លាននាក់ ចាក់បានយ៉ាងហោច១ដូស និងជាង១០លាននាក់ ចាក់បានគ្រប់ដូស គិតត្រឹមថ្ងៃទី០៣ ខែមិថុនា។ ដោយពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ អេស៉្បាញស្ថិតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ដែលរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិ COVID-19 ដោយអត្រា GDP របស់អេស៉្បាញបានថយចុះ១០.៨ភាគរយ កាលពីក្នុងឆ្នាំ២០២០។ រដ្ឋាភិបាលអេស៉្បាញ បានកំណត់គោលដៅថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានខ្ទង់៤៥លាននាក់ នៅចុងឆ្នាំនេះ ប៉ុន្តែគិតត្រឹមកាលពីចុងខែមេសា អេស៉្បាញទទួលបានភ្ញៀវទេសចរត្រឹមតែ ១.៨លាននាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា […]

ចិនសន្យាថានឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ នៅជុំវិញពិភពលោក

Khmerpress June 7, 2021 07/06/2021

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់សុខាភិបាលចិនម្នាក់បាននិយាយថាចិនបានចែកចាយវ៉ាក់សាំង COVID-19 ច្រើនជាង ៣៥០លានដូសទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញ ពិភពលោក ហើយកំពុងបង្កើនការផលិតវ៉ាក់សាំងនៅក្នុងស្រុកបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅឯក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ លោក Zeng Yixin ជាអនុប្រធានគណៈកម្មការសុខាភិបាលជាតិចិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសនិ្នសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «អាទិភាពទី១ ក្នុងការប្រយុទ្ធប្រឆាំង COVID-19 ជាសកល នោះគឺការបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលផ្អែកលើការបង្កើនការផលិត និងលើកកម្ពស់ការទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព»។ គួរបញ្ជាក់ថា បើតាមលោក Zeng Yixin ការអនុម័តដោយអង្គការសុខភាពពិភពលោក WHO ឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំង២ គឺក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នឹងកាន់តែជួយសម្រួលដល់កម្មវិធី COVAX ក្នុងការចែកចាយវ៉ាក់សាំងសកល និងការប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសហាវនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ៦,៤០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 7, 2021 07/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦,៤០៨នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,២១០,៧៨២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១២,៣៦៦នាក់ និងជាសះស្បើយឡើងសរុប ២៨,១២២,៧៣៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ សហរដ្ឋអាមេរិកបានមើលឃើញអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃធ្លាក់ចុះកាន់តែច្រើនបន្ថែមទៀត កាលពីអំឡុងសប្តាហ៍មុន ខណៈរដ្ឋមួយចំនួនធំបានចាប់ផ្តើមវិលត្រលប់ ទៅរកសកម្មភាពប្រក្រតីវិញជាបណ្តើរៗផងដែរ។ ទោះជាយ៉ាងណា សន្ទុះនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 បែរជាមានការថមថយទៅវិញ ដែលជាហេតុនាំឲ្យរដ្ឋធំៗមួយចំនួន បង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនចាប់ពីអាយុ ១២ឆ្នាំឡើងទៅ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០០លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស […]

យុទ្ធនាការរៃអង្គាសថវិកា ដើម្បីទិញវ៉ាក់សាំងនៅវៀតណាម សម្រេចបាន «៣២៩លានដុល្លារអាមេរិក»

Khmerpress June 7, 2021 07/06/2021

(ហាណូយ)៖ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្ត្រីវៀតណាម បានអំពាវនាវឲ្យមានការបរិច្ចាគថវិកា ដើម្បីទ្រទ្រង់កម្មវិធីទិញ និងចែកចាយវ៉ាក់សាំងបង្ការ COVID-19 នោះ ថវិកាប្រមាណ ៧.៦ទ្រីលានដុង (៣២៩លានដុល្លារ) ហើយត្រូវបានសន្យាបរិច្ចាគ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមដកស្រង់ចេញពីសារព័ត៌មាន VN Express នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងហិរញ្ញវត្ថុវៀតណាមដែលទទួលបន្ទុក បញ្ហាខាងលើនេះបានគូសបញ្ជាក់ថា ថវិកាដែលត្រូវបានប្រមូលជាក់ស្តែងគឺ ១.០៣ទ្រីលានដុល្លារ (៤៤.៦លានដុល្លារអាមេរិក) ខណៈក្រុមធំៗនៅក្នុងប្រទេសវៀតណាម បានសន្យាផ្តល់ថវិកា ៦.៦ទ្រីលានដុង (២៨៥លានដុល្លារអាមេរិក) ទៀត នៅក្នុងពេលបន្តបន្ទាប់ខាងមុខ។ បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាមលោក ហូ ដុកហ្វុក (Ho Duc Phoc) សហគមន៍អ្នកជំនួញនៅក្នុងប្រទេសនេះ កំពុងតែចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការទិញវ៉ាក់សាំងបង្ការ COVID-19។ ក្រុមហ៊ុនធំៗដែលបានចូលរួមបរិច្ចាគនោះរួមមាន ក្រុមហ៊ុនទូរគមនាគមន៍ វៀតតែល (Viettel), ក្រុមហ៊ុនប្រេង ផេត្រូវៀតណាម (Petrovietnam) និង ក្រុមហ៊ុនអគ្គិសនីវៀតណាម EVN ជាដើម។ គួរបញ្ជាក់ថា ប្រទេសវៀតណាមបាននិងកំពុងប្រឹងប្រែង ក្នុងការទប់ស្កាត់រលកថ្មីនៃ […]

ម៉ាឡេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនជាង ៦,០០០ករណីក្នុងមួយថ្ងៃ ខណៈអ្នកចូលបន្ទប់សង្គ្រោះបន្ទាន់កើនឡើងយ៉ាងគំហុក

Khmerpress June 7, 2021 07/06/2021

(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៦,២៤១នាក់បន្ថែមទៀតនៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនានេះ ខណៈចំនួនអ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់បានបង្កើតកំណត់ត្រាថ្មីសម្រាប់ថ្ងៃទី១៣ ជាប់គ្នាមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។ អាជ្ញារធរម៉ាឡេស៊ីបានគូសបញ្ជាក់ថា ខេត្ត Selangor បានរ៉ាប់រ៉ងចំនួនច្រើនជាងគេក្នុងចំណោមករណីឆ្លងថ្មីខាងលើ បន្ទាប់មកទីក្រុងគូឡាឡាំពួរមាន ៤១៥ករណី, ខេត្ត Johor មាន៥៦៥ករណី, ខេត្ត Sarawak មាន៦០០ករណី និងខេត្ត Sabah មាន៣០៥ករណី។ បច្ចុប្បន្នមានអ្នកជំងឺឈឺធ្ងន់កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ៨៩០នាក់ ក្នុងនោះមាន ៤៤៤នាក់ត្រូវការបំពាក់មា៉ស៊ីនជំនួយដកដង្ហើម។ ក្នុងថ្ងៃជាមួយគ្នានេះម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៨៧នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់ ៣,៣៧៨នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah កាលពីថ្ងៃសៅរ៍បានបញ្ជាក់ជាថ្មីថា ម៉ាឡេស៊ីអាចនឹងមើលឃើញករណីឆ្លងថ្មី ១៣,០០០ករណីក្នុងមួយថ្ងៃ នៅពាក់កណ្តាលខែមិថុនានេះ ប្រសិនបើវិធានការណ៍សុវត្ថិភាពមិនត្រូវបានគោរពឲ្យបានភ្ជាប់ខ្ជួនទេនោះ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះម៉ាឡេស៊ីបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៦១៦,៨១៥ករណី ដែលក្នុងនោះ ៨៦,៦២៨នាក់ជាករណីសកម្មកំពុងសម្រាកព្យាបាលនៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: វៀតណាមប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «២០៦ករណី»បន្ថែមទៀត នៅថ្ងៃអាទិត្យនេះ

Khmerpress June 7, 2021 07/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២០៦ករណីបន្ថែមទៀត ក្នុងនោះ ២០១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៥នាក់ជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលវៀតណាម បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសហគមន៍ថ្មីៗខាងលើ មាន១២១ករណី ត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤០ករណីនៅខេត្ត Bac Ninh, ៣១ករណីនៅទីក្រុងហូជីមិញ ហើយក្រៅពីនោះ នៅតាមខេត្តមួយចំនួនផ្សេងទៀត។ គួរបញ្ជាក់ថា សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៨,៧៤៧នាក់ ក្នុងនោះស្លាប់ ៥៣នាក់ និងជាសះស្បើយ៣,៣៣៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews