ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២,៦៦២នាក់ និងមរណភាព ២៦នាក់

Khmerpress June 8, 2021 08/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃអង្គារ ទី៨ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៦៦២នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៦នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,១២៨នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៥៣៤នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៨២,១៤៨នាក់ និងស្លាប់សរុបចំនួន ១,២៧៩នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ «៣៣នាក់ថ្មីទៀត» ក្នុងនោះ១៩នាក់ ជាករណីឆ្លងសហគមន៍នៅក្វាងទុង

Khmerpress June 8, 2021 08/06/2021

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣៣ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣៣ករណីខាងលើមាន ១៩ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរាយការណ៍ចេញពីខេត្តក្វាងទុង (Guangdong) ភាគខាងត្បូង។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩១,៣០០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៦,២៥៥នាក់។ ករណីឆ្លងសហគមន៍នៅក្នុងខេត្តក្វាងទុង បាននិងកំពុងធ្វើឲ្យអាជ្ញាធរចិនបង្កើនការប្រុងប្រយ័ត្នជាខ្លាំង ខណៈទីក្រុង និងខេត្តនៅជុំវិញខេត្តក្វាងទុង ក៏កំពុងប្រុងជើងការខ្ពស់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ១២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 8, 2021 08/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២,២៨៣នាក់នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៣៤,២២៧,២៣៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១២,៧០១នាក់ និងជាសះស្បើយឡើងសរុប ២៨,១៧៧,៦៥៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។ សហរដ្ឋអាមេរិកបានមើលឃើញអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃធ្លាក់ចុះកាន់តែច្រើនបន្ថែមទៀត កាលពីអំឡុងសប្តាហ៍មុន ខណៈរដ្ឋមួយចំនួនធំបានចាប់ផ្តើមវិលត្រលប់ ទៅរកសកម្មភាពប្រក្រតីវិញជាបណ្តើរៗផងដែរ។ ទោះជាយ៉ាងណា សន្ទុះនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 បែរជាមានការថមថយទៅវិញ ដែលជាហេតុនាំឲ្យរដ្ឋធំៗមួយចំនួន បង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនចាប់ពីអាយុ ១២ឆ្នាំឡើងទៅ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣០២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស […]

WHO អំពាវនាវឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងនានា «ទុក៥០%ឲ្យCOVAX» ដើម្បីសង្គ្រោះប្រទេសក្រីក្រ

Khmerpress June 8, 2021 08/06/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នានាទូទាំងពិភពលោក ផ្ដល់នូវវ៉ាក់សាំងប្រមាណ ៥០% របស់ខ្លួនជូនដល់ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានលើកឡើងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា គួរតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើកម្មវិធី COVAX ដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវការបរិច្ចាគវ៉ាក់សាំងជាច្រើនដូស ជូនដល់បណ្ដាប្រទេសក្រីក្រ។ លោក Tedros បានសម្តែងការខកចិត្តរបស់លោកដែលថា ប្រទេសក្រីក្រជាច្រើនមិនអាចសូម្បីតែផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមបុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ និងក្រុមប្រជាជនដទៃទៀតរបស់ពួកគេ ដែលងាយរងគ្រោះបំផុតដោយជំងឺ COVID-19 ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេសអ្នកមានមួយចំនួនបាន និងកំពុងទិញវ៉ាក់សាំងជាច្រើនដូស ហើយកំពុងត្រៀមរៀបចំ ដើម្បីចាប់ផ្តើមផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមកុមាររបស់ពួកគេហើយ។ លោក Tedros បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាសកល ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់ ១០ភាគរយ […]

រំភើបចិត្តណាស់! បុរសអ្នកដឹកជញ្ជូនអាហារ Foodpanda ដ៏កំសត់ម្នាក់ធ្លាប់តែខ្ចីកង់គេជិះដឹកម្ហូបឲ្យភ្ញៀវ ឥលូវនេះទទួលបានម៉ូតូមួយគ្រឿងពីសប្បុរសជន

Khmerpress June 8, 2021 08/06/2021

កាលពីពេលថ្មីៗនេះមានអ្នកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Foodpanda ម្នាក់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម Facebook និង TikTok ព្រោះតែរូបគាត់បានប្រើប្រាស់ត្រឹមតែកង់មួយគ្រឿងដើម្បីធ្វើជាមធ្យោបាយដឹកជញ្ជូន ហើយកង់នោះទៀតសោធមិនមែនជាកង់ផ្ទាល់ខ្លួនរបស់គាត់នោះទេ ពោលគឺជាកង់់ដែលគាត់ខ្ជីពីមិត្តភក្តិមកប្រើជាបណ្តោះអាសន្នប៉ុណ្ណោះ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន National Thailand បានឲ្យដឹងថា អ្នកដឹកជញ្ជូនរូបនេះគឺជាពលរដ្ឋម៉ាឡេស៊ី មានអាយុ ១៩ឆ្នាំ និងកំពុងរស់នៅក្នុង Kota Bahru ដែលជាក្រុងដ៏ធំមួយរបស់ម៉ាឡេស៊ីផងដែរ។ ដោយសារតែអាណិតអ្នកដឹកជញ្ជូនដ៏កំសត់នេះ មានបុរសម្នាក់បានទិញនំភីហ្សាឲ្យគាត់ញ៉ាំដើម្បីឲ្យគាត់មានកម្លាំងធ្វើការងារ ហើយបន្ទាប់មកទៀតគាត់ក៏បានទិញម៉ូតូមួយគ្រឿងសម្រាប់ឲ្យយុវជនរូបនេះយកទៅប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនអាហារទៀតផង។ បន្ទាប់ពីទទួលបានម៉ូតូថ្មី យុវជនម៉ាឡេស៊ីរូបនេះបានធ្វើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានជួយគាត់ និងអគុណចំពោះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ ដែលបានអាណិតនិងបានចែករំលែកសកម្មភាពរបស់គាត់យ៉ាងច្រើន៕ អត្ថបទ៖ ភក្តី ប្រភព៖ National Thailand

ក្រុមហ៊ុន Moderna ដាក់ពាក្យស្មើសុំទៅអឺរ៉ុប និងកាណាដា ឲ្យអនុម័តការចាក់វ៉ាក់សាំង លើមនុស្សវ័យចាប់ពី ១២-១៧ឆ្នាំ

Khmerpress June 8, 2021 08/06/2021

(អាមេរិក)៖ ក្រុមផលិតឱសថអាមេរិក Moderna បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានដាក់ពាក្យរួចហើយ ទៅកាន់និយ័តករឱសថនៃសហភាពអឺរ៉ុប និងប្រទេសកាណាដា ដើម្បីស្នើសុំឲ្យពួកគេអនុម័តការប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុននេះ ទៅលើក្រុមមនុស្សវ័យជំទង់ (១២-១៧ឆ្នាំ)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។ ក្រុមហ៊ុន Moderna ក៏បានបញ្ជាក់ទៀតផងដែរថា ខ្លួនមានគម្រោងដាក់ពាក្យស្មើសុំ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក (FDA) និងនិយ័តករនានានៅទូទាំងពិភពលោក ដើម្បីឲ្យពួកគេអនុម័ត ការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 មួយនេះនៅក្នុងករណីបន្ទាន់ លើមនុស្សវ័យជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។ គួរបញ្ជាក់ថា កន្លងមកនេះវ៉ាក់សាំង Moderna ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា តែចំពោះមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។ សម្រាប់ការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង ត្រូវបានគេមើញឃើញថា ជាជំហានបន្ទាប់ដ៏សំខាន់ ដែលអាចនាំឲ្យសហគមន៍ទាំងមូល កសាងភាពសុំាកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទប់ទល់នឹង COVID-19។ សម្រាប់វ៉ាក់សាំងដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអនុម័តឲ្យប្រើទៅលើក្មេងជំទង់អាយុចាប់ពី […]

អាមេរិក អនុម័តឲ្យប្រើថ្នាំព្យាបាលជំងឺវង្វេងវង្វាន់ (Alzheimer) ថ្មីដំបូងក្នុងរយៈពេល ២០ឆ្នាំ

Khmerpress June 8, 2021 08/06/2021

(ឡង់ដ៍)៖ វិធីព្យាបាលថ្មីជាលើកដំបូងក្នុងរយៈពេលជិត ២០ឆ្នាំ សម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង (Alzheimer) ត្រូវបានអនុម័តយល់ព្រមដោយទីភ្នាក់ងារនិយតករអាមេរិក ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់នៅចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ ថ្នាំ Aducanumab គឺជាថ្នាំសម្រាប់ព្យាបាលមូលហេតុចម្បងដែលបណ្តាលឲ្យកើតមានជំងឺវង្វេងវង្វាន់ ដែលជាទម្រង់ទូទៅបំផុតនៃជំងឺវង្វេងស្មារតី ជាជាងព្យាបាលរោគសញ្ញារបស់វា។ យ៉ាងហោចណាស់មនុស្សប្រមាណ ១០០,០០០នាក់នៅចក្រភពអង់គ្លេស ដែលមានទម្រង់ស្រាលនៃជំងឺនេះ អាចសមស្របប្រើប្រាស់ថ្នាំនេះបាន។ ប៉ុន្តែការអនុម័តយល់ព្រមពីនិយតករអង់គ្លេស អាចនឹងត្រូវចំណាយពេលជាងមួយឆ្នាំ។ កាលពីខែមីនាឆ្នាំ ២០១៩ ការតេស្តសាកល្បងជាលក្ខណៈអន្ដរជាតិដំណាក់កាលចុងក្រោយ នៃថ្នាំ aducanumab ដែលពាក់ព័ន្ធនឹងអ្នកជំងឺប្រហែលជា ៣,០០០នាក់ត្រូវបានបញ្ឈប់ ព្រោះការវិភាគបានបង្ហាញថាវាមិនប្រសើរជាងថ្នាំដ៏ទៃក្នុងការកាត់បន្ថយបញ្ហាចងចាំ និងការគិតនោះទេ។ ប៉ុន្តែក្រោយមកនៅឆ្នាំដដែលនោះ ក្រុមហ៊ុនផលិត Biogen របស់អាមេរិកបានវិភាគបន្ថែមលើទិន្នន័យ ហើយបានសន្និដ្ឋានថា កំរិតខ្ពស់នៃថ្នាំ aducanumab អាចកាត់បន្ថយបញ្ហាចងចាំរបស់មនុស្ស បានយ៉ាងគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ថា មនុស្សជាង៣០លាននាក់នៅជុំវិញពិភពលោក ត្រូវបានគេគិតថាមានជំងឺវង្វេងវង្វាន់ ដែលភាគច្រើនជាក្រុមមនុស្សដែលមានអាយុលើសពី៦៥ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ហ្វីលីពីនកំពុងបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយបូកបន្ថែមក្រុមអ្នកមានអាទិភាព ទទួលបានការចាក់

Khmerpress June 7, 2021 07/06/2021

(ម៉ានីល)៖ ប្រទេសហ្វីលីពីននឹងបើកដំណើរការចាក់វ៉ាក់សាំងរបស់ខ្លួននៅសប្តាហ៍នេះ ដើម្បីរាប់បញ្ចូលមនុស្សប្រមាណ ៣៥ លាននាក់ ដែលកំពុងធ្វើការនៅខាងក្រៅផ្ទះរបស់ពួកគេផងដែរ ដូចជាបុគ្គលិកដឹកជញ្ជូនសាធារណៈជាដើម ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ និងដើម្បីបើកចំហសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូក (Harry Roque) បានគូសបញ្ជាក់ថា អ្នកដែលមានសិទ្ធិចូលរួមក្នុងដំណាក់កាលថ្មីនេះ ដែលរាប់បញ្ចូលទាំងកម្មករនៅក្នុងវិស័យក្រៅផ្លូវការ នឹងអាចចុះឈ្មោះចាប់ពីថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដោយប្រទេសនេះរំពឹងថា នឹងមានវ៉ាក់សាំងបន្ថែមទៀត ដែលនឹងមកដល់នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៩លានដូសហើយ ដែលភាគច្រើនជាវ៉ាក់សាំងរបស់ ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) ប៉ុន្តែប្រទេសនេះ មានគោលដៅផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបាន ៧០លាននាក់នៅក្នុងឆ្នាំ២០២១នេះ ក្នុងចំណោមប្រជាជនសរុប ១១០លាននាក់។ ប្រទេសហ្វីលីពីនត្រូវបានគេមើលឃើញថា […]

ថ្ងៃនេះ វៀតណាមរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ១៣៦ ករណី ដែលនាំឱ្យចំនួនឆ្លងក្នុងរលកទី៤ កើនដល់ ៥,៧៥៨ ករណី

Khmerpress June 7, 2021 07/06/2021

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ១៣៦ ករណី ដោយមាន ៤៤ ករណី ត្រូវបានរកឃើញកាលពីព្រឹកព្រលឹម និង ៩២ ករណី ត្រូវបានរកឃើញនៅពេលរសៀល។ រាល់ករណីថ្មីៗសម្រាប់ថ្ងៃនេះគឺសុទ្ធតែមានពាក់ព័ន្ធជាមួយករណីមុនៗ ហើយក៏កំពុងត្រូវបានស៊ើបអង្កេតបន្ថែមពីអាជ្ញាធរក្នុងតំបន់ ដើម្បីស្វែងរកអ្នកដែលមានពាក់ព័ន្ធផ្សេងទៀតផងដែរ។ ករណីទាំងព្រឹកព្រលឹម និងពេលរសៀលថ្ងៃច័ន្ទនេះ ធ្វើឱ្យចំនួនឆ្លងជំងឺ COVID-19 សរុបរបស់ប្រទេសវៀតណាម នៅក្នុងរលកទី៤ ដែលមានរយៈពេលជិត ៦ សប្ដាហ៍មកហើយនោះ បានកើនដល់ ៥,៧៥៨ ករណី ចេញពីខេត្តនិងក្រុងចំនួន ៣៩ ទូទាំងប្រទេស។ ខេត្តនិងក្រុងដែលមានការឆ្លងច្រើនជាងគេគឺ ខេត្ត Bac Giang មាន ៣,១៨១ ករណី, ខេត្ត Bac Ninh មានចំនួន ១,០៩៩ ករណី, ទីក្រុងហាណូយមាន ៤៣៧ ករណី និងទីក្រុងហូជីមិញមាន ៤០២ ករណី៕ […]

BREAKING: ការកាត់ក្តីលោកស្រី អោង សាន ស៊ូ ជី នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១

Khmerpress June 7, 2021 07/06/2021

(ណៃពិដោ)៖ មេធាវីរបស់មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវយោធាទម្លាក់ពីអំណាច គឺលោកស្រី អោង សាន ស៊ូ ជី បានឲ្យដឹងថា សវនាការជំនុំជម្រះក្តីរបស់លោកស្រី នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួន កាលពីដើមខែកុម្ភៈកន្លងទៅ លោកស្រី ស៊ូ ជី បានរងការចោទប្រកាន់ជាច្រើនករណី រួមមានការល្មើសវិធានការការពារជំងឺ COVID-19, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចសម្ងាត់ជាតិជាដើម។ លោក មីន មីន ស៊ឺ (Min Min Soe) មេធាវីលោកស្រី ស៊ូ ជី នៅថ្ងៃចន្ទនេះបានប្រាប់ថា សវនាការខាងលើនឹងរៀបចំឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សី។ បើតាមតាមការបញ្ជាក់ពីមេធាវីលោកស្រី ស៊ូ ជី ឲ្យដឹងទៀតថា លោកបានជួបមុខលោកស្រីតែពីរលើកប៉ុណ្ណោះ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រីនៅក្នុងផ្ទះ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានេះ […]