ព័ត៌មានអន្តរជាតិ

តុលាការអង់គ្លេសសម្រេចឱ្យពលករចំណាកស្រុកនៅម៉ាឡេស៊ីប្តឹងក្រុមហ៊ុន Dyson ក្នុងករណីពលកម្មដោយបង្ខំ

Nisaiy KP December 15, 2024 15/12/2024

(ក្រុងឡុងដ៍)៖ សេចក្តីសម្រេចរបស់តុលាការកំពូលរបស់អង់គ្លេសបានសម្រេចឱ្យពលករចំណាកស្រុកដែលចោទប្រកាន់ថា ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការនៅរោងចក្រផលិតគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីអង់គ្លេស Dyson នៅក្នុងប្រទេសម៉ាឡេស៊ីអាចប្តឹងក្រុមហ៊ុន Dyson នៅទីក្រុងឡុងដ៍បាន។ សេចក្តីសម្រេចនេះបានច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ដែលសម្រេចឱ្យពួកគេប្តឹងនៅម៉ាឡេស៊ី។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ពលករចំណាយស្រុបចំនួន ២៤នាក់មកពីប្រទេសនេប៉ាល់និងបង់ក្លាដែសដែលក្នុងចំណោមនោះម្នាក់បានស្លាប់ ហើយអ្នកតំណាងរបស់គាត់បានប្តឹងក្រុមហ៊ុន Dyson Technology Ltd ក្រុមហ៊ុន Dyson Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dyson នៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២២។ អ្នកប្តឹងទាំងនោះគឺជាពលករចំណាកស្រុកដែលបម្រើការងារឱ្យក្រុមហ៊ុនម៉ាឡេស៊ី ATA Industrial ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់នេះ ដែលបានផលិតគ្រឿងបង្គុំសម្រាប់ផលិតផលក្រុមហ៊ុន Dyson។ មេធាវីរបស់ពួកគេបាននិយាយថា ពលករទាំងនោះត្រូវបានគេកាត់ប្រាក់ឈ្នួលដោយខុសច្បាប់ ហើយជួនកាលត្រូវបានគេវាយដំដោយសារមិនអាចសម្រេចការងារបានតាមគោលដៅដែលបានកំណត់ខ្ពស់ជ្រុលឱ្យពួកគេ។ ក្រុមមេធាវីទាំងនេះបានចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងនៅតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ថា ក្រុមហ៊ុន Dyson គឺជាអ្នកទទួលខុសត្រូវចុងក្រោយ។ ក្រុមហ៊ុន Dyson ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីបានលុបចោលកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន ATA ក្នុងឆ្នាំ២០២១ បានបដិសេធការចោទប្រកាន់របស់អ្នកដាក់ពាក្យប្តឹង ហើយបានប្រកែកថា បណ្តឹងណាមួយគួរតែត្រូវបានប្តឹងនៅក្នុងប្រទេសម៉ាឡេស៊ីជាជាងនៅចក្រភពអង់គ្លេស។ កាលពីឆ្នាំមុន តុលាការជាន់ខ្ពស់អង់គ្លេសបានទាត់ចោលសំណុំរឿងនេះ និងបានសម្រេចថា ក្រុមពលករចំណាកស្រុកទាំងនេះអាចប្តឹងនៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធការសម្រេចចិត្តនោះដោយនិយាយក្នុងសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរថា ទីក្រុងឡុងដ៍គឺជា «ទីតាំងដ៏ត្រឹមត្រូវនិងច្បាស់លាស់» សម្រាប់ការជំនុំជម្រះករណីទាំងនេះ។ អ្នកនាំពាក្យក្រុមហ៊ុន Dyson បាននិយាយថា៖ «នេះគឺជាសវនាការតាមនីតិវិធីដើម្បីកំណត់ទីកន្លែងចុងក្រោយដែលត្រូវជំនុំជម្រះករណី»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «តុលាការជាន់ខ្ពស់សម្រេចត្រឹមត្រូវកាលពីឆ្នាំមុននៅក្នុងសេចក្តីសម្រេចរបស់ខ្លួនដែលបានពិចារណាដោយប្រុងប្រយ័ត្នថា វាគួរតែត្រូវបានជំនុំជម្រះនៅក្នុងប្រទេសម៉ាឡេស៊ី ហើយយើងមិនយល់ស្របនឹងសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍នៅថ្ងៃនេះទេ»។ […]

រដ្ឋមន្រ្តីការបរទេសអាមេរិក ថាការបោះឆ្នោតដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol បង្ហាញពីភាពធន់រឹងមាំ នៃលទ្ធិប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង

Nisaiy KP December 15, 2024 15/12/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានហៅការបោះឆ្នោតដកតំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ជាសញ្ញាភាពធន់រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ហើយបានសន្យាថា នឹងធ្វើការជាមួយមេដឹកនាំថ្មី របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។ លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅប្រទេសហ៊្សកដានីយ៉ាងដូច្នេះថា «ខ្ញុំយល់ថា រឿងដែលសំខាន់បំផុតនោះ គឺកូរ៉េខាងត្បូងបានស្តែងឱ្យឃើញ ភាពធន់រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ យើងបានមើលឃើញ ស្ថានការណ៍ប្រព្រឹត្តទៅដោយសន្តិវិធី តាមដំណើរការ ដែលត្រូវបានកំណត់ដោយ រដ្ឋធម្មនុញ្ញ»។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបន្តថា «យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយលោកប្រធានាធិបតី Han នៅពេល​លោកឡើងកាន់តួនាទីជំនួស» ដោយចង់សំដៅលើ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo ដែលត្រូវក្លាយជា​មេដឹកនាំស្តីទីរបស់កូរ៉េខាងត្បូង។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក Yoon Suk Yeol ត្រូវបានសភាបោះឆ្នោតអនុម័ត លើសំណើដកតំណែងរបស់លោក […]

អ៊ុយក្រែន ទាមទារឱ្យ FIFA សុំទោស ជុំវិញការបង្ហាញផែនទីតំបន់គ្រីមៀរ នៅអំឡុងចាប់ឆ្នោត World Cup 2026

Nisaiy KP December 15, 2024 15/12/2024

(គៀវ)៖ ប្រទេសអ៊ុយក្រែន បានស្នើឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ចេញមុខសុំទោសជាសាធារណៈ ក្រោយពេលបង្កកំហុសដោយអចេតនាពុំអាចទទួលយកបាន តាមរយៈដកតំបន់គ្រីមៀរចេញពីដែនអធិបតេយ្យភាពរបស់ខ្លួន នាអំឡុងកម្មវិធីចាប់ឆ្នោតបែងចែកពូលជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបកាលពីថ្ងៃទី១៣ ខែធ្នូ។ នៅចាំបានថា តំបន់គ្រីមៀរ (Crimea) បានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីឆ្នាំ២០១៤ និងមានប្រទេសតិចតួចបំផុតដែលទទួលស្គាល់រឿងនេះ។ លោក Heorhiy Tykhy អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបានថ្លែង ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានការសុំទោសជាសាធារណៈពី FIFA» ខណៈស្ថាប័នអន្តរជាតិខាងលើ ក៏បានដឹងពីកំហុស និងលុបរូបភាពនោះចេញវិញរួចរាល់ផងដែរ។ លោក Tykhy បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «FIFA មិនត្រឹមតែធ្វើខុសទៅនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងគាំទ្ររុស្ស៊ីចំពោះឧក្រិដ្ឋកម្មសង្រ្គាម និងការឈ្លានពានចូលទឹកដីអ៊ុយក្រែនថែមទៀតផង»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក​ Yoon​ ប្តេជ្ញាតស៊ូដល់ទីបញ្ចប់​ ក្រោយសភាបោះឆ្នោតទម្លាក់

Nisaiy KP December 15, 2024 15/12/2024

(សេអ៊ូល)៖​ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង​ បានប្តេជ្ញាថា​នឹងតស៊ូដើម្បីអនាគតនយោបាយរបស់លោក​ បន្ទាប់ពីសភាដឹកនាំដោយគណប្សប្រឆាំង​ បានអនុម័តលេីសំណេីដកតំណែង​ នៅក្នុងការបោះឆ្នោតលើកទីពីរ​ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៤​ ខែធ្នូ​ ឆ្នាំ​ ២០២៤។ សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ និងសន្លឹកឆ្នោតចំនួន៨ ជាសន្លឹកឆ្នោតមិនបានការ។ សន្លឹកឆ្នោត ២០៤សំឡេងនេះ គឺលើសពីសំឡេង ២ភាគ៣ ឬ២០០សំឡេង នៅក្នុងចំណោមសមាជិកសភាសរុប៣០០រូប ដែលចាំបាច់ដើម្បីអនុម័ត សំណើដកតំណែងលោក Yoon ក្រោមបទចោទបះបោរ។ លោក​ Yoon គូសបញ្ជាក់ថា​ «​ទោះបីជាខ្ញុំត្រូវឈប់នៅពេលនេះក៏ដោយ ប៉ុន្តែដំណើរការដែលខ្ញុំខំសាងរយៈពេល ២ឆ្នាំកន្លះមកនេះ​ដេីម្បីឆ្ពោះទៅអនាគតមិនបញ្ឈប់ឡើយ។ ខ្ញុំ​នឹង​មិន​ចុះ​ចាញ់​ឡើយ»។ គួរបញ្ជាក់ថា​ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង​ នឹងសម្រេចថាតើត្រូវដកលោក Yoon ចេញពីតំណែងនៅពេលណា​ អំឡុងរយៈពេល​ ៦ខែ។​ ប្រសិន​បើ​លោក​ត្រូវ​បាន​ដក​តំណែង ការបោះឆ្នោតបន្ទាន់មួយ​នឹង​រៀបចំឡេីង។ ឥឡូវនេះ​ […]

មេធំ Apple ជួបពិភាក្សាជាមួយលោក Trump ខណៈម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ព្យាយាមបង្កើតទំនាក់ទំនងវិជ្ជមានជាមួយប្រធានាធិបតីជាប់ឆ្នោតរូបនេះ

Liny Chan December 14, 2024 14/12/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple លោក Tim Cook ត្រូវបានរាយការណ៍មកថា បានជួបពិភាក្សាជាមួយលោក Donald Trump នៅយប់ថ្ងៃសុក្រសប្តាហ៍នេះ នៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះ ក្នុងរដ្ឋផ្លរីដា ស្របពេលដែល មេដឹកនាំជំនួញធំៗព្យាយាមបង្កើតទំនាក់ទំនងវិជ្ជមានជាមួយលោក Trump ជាបន្តបន្ទាប់ ចាប់តាំងពីការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reutres នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ មេធំក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបង្ហាញជំហរគាំទ្រចំពោះការត្រឡប់មកធ្វើជាប្រធានាធិបតីជាថ្មីរបស់លោក Trump តាមរយៈការចូលរួមបរិច្ចាគប្រាក់ ក្នុងនោះក្រុមហ៊ុន Meta និង Amazon សុទ្ធតែបានបរិច្ចាគម្នាក់១លានដុល្លារដល់មូលនិធិរបស់ Trump ។ ធនាគារអាមេរិក ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេទីពីររបស់សហរដ្ឋអាមេរិក ក៏មានគម្រោងចូលរួមវិភាគទានដល់គណៈកម្មាធិការរបស់លោក Trump ប៉ុន្តែមិនទាន់សម្រេចចិត្តលើចំនួនទឹកប្រាក់ជាក់លាក់។ លោក Donald Trump នឹងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥។ លោកបាននិយាយកាលពីខែតុលានៅពេលដែលកំពុងឈរឈ្មោះជាប្រធានាធិបតី ថាលោកបានទទួលការហៅទូរស័ព្ទពី Tim Cook ជុំវិញការព្រួយបារម្ភអំពីការពិន័យហិរញ្ញវត្ថុ ដែលត្រូវបានដាក់ដោយសហភាពអឺរ៉ុបលើក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ។ និយតករអ៊ឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើក្រុមហ៊ុន Big Tech […]

BREAKING: សភាកូរ៉េខាងត្បូង បោះឆ្នោតអនុម័តសំណើដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol

Liny Chan December 14, 2024 14/12/2024

(សេអ៊ូល)៖ នៅទីបំផុត សភាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូនេះ បានបោះឆ្នោតអនុម័តហើយលើសំណើដកតំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសដាក់ឱ្យប្រើ ច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ តែច្បាប់នេះត្រូវបានលុបចោលវិញក្រោយមានការជំទាស់ពីសភា។ ច្បាប់អាជ្ញាសឹកត្រូវបានលោក Yoon ប្រកាសដាក់ឱ្យប្រើបាន ត្រឹមរយៈពេលជាង ៦ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែវាបានបង្កភាពចលាចលនៅក្នុងនយោបាយកូរ៉េខាងត្បូង និងជំរុញឱ្យមានការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែង។ សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ និងសន្លឹកឆ្នោតចំនួន៨ ជាសន្លឹកឆ្នោតមិនបានការ។ សន្លឹកឆ្នោត ២០៤សំឡេងនេះ គឺលើសពីសំឡេង ២ភាគ៣ ឬ២០០សំឡេង នៅក្នុងចំណោមសមាជិកសភាសរុប៣០០រូប ដែលចាំបាច់ដើម្បីអនុម័ត សំណើដកតំណែងលោក Yoon ក្រោមបទចោទបះបោរ។ គួរបញ្ជាក់ថា សំណើដកតំណែងដែលត្រូវបានសភាអនុម័ត នឹងត្រូវបញ្ជូនបន្តទៅកាន់តុលាការធម្មនុញ្ញដែលជាអ្នកសម្រេចចិត្តចុងក្រោយថាតើត្រូវតែដកលោក Yoon ចេញពីតំណែងដែរឬក៏យ៉ាង។ ប្រសិនបើ តុលាការទទួលស្គាល់សំណើដកតំណែងនេះដែរ នោះលោក Yoon​ […]

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងធ្លាក់ចុះខ្លាំងដោយសារទឹកជំនន់និងវិបត្តិក្នុងប្រទេស

Liny Chan December 14, 2024 14/12/2024

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោកបានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះខ្លាំងក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយបានទម្លាក់ការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈពេលមានទឹកជំនន់ធ្ងន់ធ្ងរគួបផ្សំនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ កាលពីខែមិថុនា ធនាគារពិភពពោលបានព្យាករថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងកើនឡើង ១ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលនឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៥ ប៉ុន្តែបានព្រមានពីការកើនឡើងភាពក្រីក្រនិងកាអំពើហឹង្សា។ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ធនាគារពិភពលោកបានឱ្យដឹងថា៖ «កម្រិតនិងស្ថានភាពជម្លោះប្រដាប់អាវុធនៅតែខ្ពស់ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតនិងជីវភាពរស់ បង្កការអាក់ខានដល់ផលិតកម្មនិងច្រវ៉ាក់ផ្គត់ផ្គង់ និងធ្វើឱ្យមានការកើនឡើងនូវភាពមិនប្រាកដប្រជាចំពោះចក្ខុវិស័យសេដ្ឋកិច្ច»។ ធនាគារបានឱ្យដឹងទៀតថា វិស័យជាច្រើននៃសេដ្ឋកិច្ចកំពុងជួបការលំបាក ហើយផលិតកម្មកសិកម្មទំនងជានឹងធ្លាក់ចុះដោយសារផលវិបាកដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គាដែលបានវាយប្រហារនៅខែកញ្ញា និងបណ្តាលឱ្យមានទឹកជំនន់រីករាលដាល។ ធនាគារពិភពលោកបានឱ្យដឹងទៀតថា៖ «វិស័យផលិតកម្មនិងសេវាកម្មត្រូវបានរំពឹងថានឹងធ្លាក់ចុះតិចតួចដោយសារកង្វះវត្ថុធាតុដើម ទំនិញនាំចូលនិងអគ្គិសនី តម្រូវការក្នុងស្រុកខ្សោយ និងផលប៉ះពាល់ជាបន្តនៃជម្លោះនិងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច»។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីណតោននេះបានបន្តថា អតិផរណាត្រូវបានរំពឹងថានឹងនៅតែមានកម្រិតខ្ពស់ ២៦ភាគរយនៃអត្រាប្រចាំឆ្នាំជាមធ្យមក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលទាបជាងបន្តិចធៀបនឹងអត្រា ២៧,៥ភាគរយក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក Macron តែងតាំងសម្ព័ន្ធមិត្តចាស់វស្សា និងជាអ្នកនយោបាយនិយមកណ្តាល ជានាយករដ្ឋមន្រ្តីថ្មី

Liny Chan December 14, 2024 14/12/2024

(ប៉ារីស)៖​ ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រនេះបានសម្រេចតែងតាំងលោក Francois Bayrou ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងជាអ្នកនយោបាយនិយមកណ្តាល ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីរដ្ឋាភិបាលលោក Michel Barnier ត្រូវបានទម្លាក់ដោយសភាកាលពីសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ អាទិភាពចម្បងរបស់លោក Francois Bayrou ក្នុងនាមនាយករដ្ឋមន្រ្តីថ្មីរបស់បារាំង គឺត្រូវអនុម័តច្បាប់ពិសេសមួយ ដើម្បីពង្រីកថវិកា ឆ្នាំ២០២៤។ ការងារនេះនឹងមានការលំបាក ដោយសារតែមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងនៅក្នុងសមាជិកសភា ដែលបាននាំឱ្យមានការដួលរលំនៃរដ្ឋាភិបាលមុន ដែលដឹកនាំដោយលោក Michel Barnier។ លោក Bayrou ដែលមានអាយុ ៧៣ ឆ្នាំ ទំនងជានឹងប្រកាសបញ្ជីរដ្ឋមន្ត្រីរបស់លោក នៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ លោកអាចនឹងជួបប្រទះបញ្ហាក្នុងការរក្សាអំណាច ដោយសារសភាមានការបែងចែកជាបីក្រុម ខណៈដែលលោកក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតី ដែលមិនសូវប្រជាប្រិយភាពខ្លាំងផងនោះ។ គួរបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសភាបារាំង បានបោះឆ្នោតដកទំនុកចិត្តពីរដ្ឋាភិបាលលោក Barnier កាលពីសប្តាហ៍មុន ដែលជាលទ្ធផលនៃការខ្វែងគំនិតគ្នា ជុំវិញច្បាប់ថវិកាឆ្នាំ ២០២៥។ ការតែងតាំងលោក Bayrou នេះ […]

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto ចង់លុបចោលការបោះឆ្នោតជ្រើសរើសអភិបាលខេត្តនិងក្រុង ដើម្បីកាត់បន្ថយការចំណាយ

Liny Chan December 13, 2024 13/12/2024

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលើកជាយោបល់ចង់ឱ្យលុបចោល ការបោះឆ្នោតមួយ ក្នុងចំណោមការបោះឆ្នោតទូទាំងប្រទេសចំនួន២ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេ លំដាប់ទី៣នៅលើពិភពលោក បច្ចុប្បន្ន មានការបោះឆ្នោតមួយ ដើម្បីជ្រើសរើសប្រធានាធិបតី ព្រមទាំងសមាជិកសភាជាតិ និងសភាប្រចាំតំបន់ ហើយការបោះឆ្នោតមួយទៀត ដើម្បីជ្រើសរើសអភិបាលក្រុង និង​អភិបាលខេត្ត។ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Prabowo បានបញ្ចេញទស្សនៈចង់ឱ្យលុបបំបាត់ ការបោះឆ្នោតទី២ ខាងលើ ដោយជំនួសមកវិញ គឺទុកឱ្យសមាជិកសភាប្រចាំតំបន់ ជាអ្នកសម្រេចជ្រើសរើសអភិបាលក្រុង និងអភិបាលខេត្ត ដែលបែបនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចយកថវិកា ទៅចំណាយលើរឿងផ្សេងទៀត ដូចជាការកែលំអគ្រឹះស្ថានអប់រំ និងការផ្តល់អាហារឥតគិតថ្លៃ នៅតាមសាលារៀន ជាដើម។ គួរបញ្ជាក់ថា លោក Prabowo Subianto បានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី កាលពីខែតុលា ឆ្នាំនេះ ក្រោយ​ជាប់ឆ្នោតកាលពីខែកុម្ភៈ។ វាគឺជាលើកទី៣ ដែលរូបលោក បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី […]

Apple គ្រោងប្តូរទៅប្រើបន្ទះឈីប Bluetooth និង Wi-Fi ផ្ទាល់ខ្លួនសម្រាប់ iPhone នៅឆ្នាំក្រោយ

Liny Chan December 13, 2024 13/12/2024

(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងដាក់ដំណើរការនូវបន្ទះឈីប Bluetooth និង Wi-Fi ក្នុងផ្ទះរបស់ខ្លួ​​នដែលត្រូវបានគេស្គាល់ថាជា Proxima ចាប់ពីឆ្នាំ២០២៥ តទៅ ដែលជាការផ្លាស់ប្តូរនឹងលុបចោលផ្នែកមួយចំនួន ខណៈបច្ចុប្បន្នផ្គត់ផ្គង់ដោយ Broadcom។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ Bloomberg បាននិយាយថា Apple នឹងដាក់ដំណើរការនៅលើឧបករណ៍សំខាន់ចំនួនពីររបស់ខ្លួនដំបូងគេគឺ iPhone និង smart home។ របាយកាណ៍បានបន្ថែមទៀតថា បន្ទះឈីបផ្ទាល់ខ្លួនរបស់ Apple ដែលត្រៀមបំពាក់ទៅក្នុង iPhone ត្រូវបានទទួលខុសត្រូវ និងផលិតដោយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (ហៅកាត់ TSMC)។ ទន្ទឹមនឹងនេះ នៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួនក្នុងខែមិថុនា ក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ខ្លួនគ្រោងនឹងប្រើប្រាស់បន្ទះឈីបម៉ាស៊ីនមេ (server) ក្នុងផ្ទះដើម្បីជួយផ្តល់ថាមពលដល់មុខងារបញ្ញាសិប្បនិម្មិត (AI) នៅលើឧបករណ៍របស់ខ្លួនផងដែរ។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀត Apple […]