ព័ត៌មានអន្តរជាតិ

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកជិត ១ពាន់នាក់ បានចូលចតនៅខេត្តព្រះសីហនុ

Liny Chan December 13, 2024 13/12/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៤៤នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៩សញ្ជាតិ) ចំនួន៤០៤នាក់ (ស្រី១០៦) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៤០នាក់ ស្រី២៦៧ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៣៤សញ្ជាតិ។ របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី១៣ ខែធ្នូនេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសវៀតណាម។ តាមរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង៥៤០នាក់ គឺមានជនជាតិអាមេរិកច្រើនជាងគេ ចំនួន ២១៨នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ជាប់ឈ្មោះជា «Person of the Year» របស់ទស្សនាវដ្ដី Time

Liny Chan December 13, 2024 13/12/2024

(ញូយ៉ក)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជាប់ឈ្មោះជា «បុគ្គលប្រចាំឆ្នាំ ឬ Person of the Year) របស់ទស្សនាវដ្ដីអាមេរិក Time កាលពី ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ដោយសារតែឥទ្ធិពលរបស់លោកចំពោះនយោបាយអាមេរិក និងតួនាទីរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងលិខិតមួយទៅកាន់ប្រិយមិត្តអ្នកអានរបស់ខ្លួន និពន្ធនាយកទស្សនាវដ្ដី Time លោក Sam Jacobs បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់ការវិលត្រឡប់មកវិញជាប្រវតិ្តសាស្ត្រ សម្រាប់ការជំរុញឱ្យមានការផ្លាស់ប្ដូរនយោបាយពីមួយជំនាន់ទៅមួយជំនាន់ សម្រាប់ការផ្លាស់ប្ដូរតំណែងប្រធានាធិបតី និងការផ្លាស់តួនាទីរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក ដូណាល់ ត្រាំ គឺជាបុគ្គលប្រចាំឆ្នាំ២០២៤ របស់ Time (2024 Person of the Year)»។ គួរបញ្ជាក់ថា ទស្សនាវដ្ដី Time កាលពីឆ្នាំ២០១៦ ក៏បានប្រគល់កិត្តិនាម Person of the Year ទៅឱ្យលោក ដូណាល់ ត្រាំ […]

ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ​ដោយសាងសង់​ផ្លូវ​ប្រវែង ​១០០​គីឡូម៉ែត្រ​ ​ប្រើពេលត្រឹមតែ ​១០០​ម៉ោង​

Liny Chan December 13, 2024 13/12/2024

(បរទេស)៖ ឥណ្ឌា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ ដោយ​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ​ដែល​សាងសង់​ផ្លូវ​ប្រវែង ​១០០​គីឡូម៉ែត្រ​ក្នុង​រយៈពេល​ត្រឹមតែ ​១០០​ម៉ោង​ប៉ុណ្ណោះ។ សមិទ្ធិផលដ៏អស្ចារ្យនេះត្រូវបានសម្រេចនៅលើផ្លូវល្បឿនលឿន Ghaziabad-Aligarh Expressway ហើយវាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការសាងសង់ផ្លូវ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ កំណត់ត្រានេះត្រូវបានធ្វើឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ដោយវាជាផ្លូវល្បឿនលឿនក្រាលបេតុងប្រភេទ bituminous ផ្ដល់​ភាព​ងាយស្រួលក្នុងការសាងសង់ និងធន់សម្រាប់ការប្រើប្រាស់។ គម្រោងផ្លូវល្បឿនលឿន Ghaziabad-Aligarh គឺមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ដោយភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មផ្សេងៗ តំបន់កសិកម្ម និងស្ថាប័នអប់រំនៅទូទាំងរដ្ឋ Uttar Pradesh ។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានរំពឹងថានឹងលើកកំពស់ចលនាទំនិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ គម្រោងនេះបានប្រើប្រាស់បច្ចេកវិទ្យា Cold Central Plant Recycling (CCPR) ដែលអនុញ្ញាតឱ្យកែច្នៃវត្ថុធាតុដើមកែច្នៃបាន ៩០% កាត់បន្ថយតម្រូវការសម្ភារៈ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។ សមិទ្ធិផលនេះមិនត្រឹមតែកំណត់ស្តង់ដារពិភពលោកថ្មីសម្រាប់ល្បឿនសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ឥណ្ឌាក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងបានចូលរួមដោះស្រាយកង្វល់បរិស្ថាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អារ៉ាប៊ីសាអូឌីត ដាក់ដំណើរការរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែនដំបូងរបស់ខ្លូនជាផ្លូវការ

Liny Chan December 12, 2024 12/12/2024

(បរទេស)៖ អារ៉ាប៊ីសាអូឌីត បានដាក់ឱ្យដំណើរការរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែនជាលើកដំបូងរបស់ខ្លួន ដែលជាជំហានឆ្ពោះទៅរកការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ រថយន្តក្រុងនេះ អាចធ្វើដំណើរបានចម្ងាយ ៦៣៥គីឡូម៉ែត្រសម្រាប់ថាមពលពេញលេញ ហើយវាបានដាក់ឲ្យដំណើរការជារៀងរាល់ថ្ងៃរវាងទីក្រុង Dammam និង Al-Ahsa ដែលមានចម្ងាយ ៣៥៩ គីឡូម៉ែត្រ។ ការដាក់ឲ្យដំណើរការរថយន្តក្រុងដើរដោយថាមពលអ៊ីដ្រូសែននេះ វាស្របតាមចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌីត ដែលមានបំណងកាត់បន្ថយការបំភាយកាបូន និងលើកកម្ពស់ការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន។ ព្រះអង្គម្ចាស់ Saud bin Talal bin Badr បានសម្ពោធសេវាកម្មសាកល្បង ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទ្រង់ចំពោះដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការដឹកជញ្ជូន។ ចំពោះគម្រោងនេះផងដែរគឺមានការសហការជាមួយដៃគូផ្នែកឯកជនសម្រាប់ការផ្គត់ផ្គង់អ៊ីដ្រូសែន និងប្រតិបត្តិការ។ បន្ថែមពីលើរថយន្តក្រុងអ៊ីដ្រូសែនដែលទើបដាក់ឱ្យដំណើរការថ្មីៗនេះតភ្ជាប់ទីក្រុង Dammam និង Al-Ahsa អារ៉ាប៊ីសាអូឌីតគ្រោងនឹងដាក់ពង្រីកនៅក្នុងទីក្រុងផ្សេងទៀត រួមមានទីក្រុង Jubail, Makkah និង Yanbu៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្ដេជ្ញាតស៊ូរហូតដល់ទីបញ្ចប់

Liny Chan December 12, 2024 12/12/2024

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ បាននិយាយថាការសម្រេចចិត្តប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកគឺជា សកម្មភាពស្របច្បាប់ ដើម្បីការពារប្រជាធិបតេយ្យ ហើយតាំងចិត្តថានឹងតស៊ូរហូតដល់ទីបញ្ចប់ ខណៈរូបលោកកំពុងប្រឈមនឹងនីតិវិធីបោះឆ្នោតចោទប្រកាន់ ដកតំណែងលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការអត្ថាធិប្បាយបែបនេះរបស់លោក Yoon ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ និងចំពេលរូបលោកកំពុងប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ ដកតំណែងជាលើកទី២ នៅឯសភា ដែលត្រូវបានរំពឹងថាអាចនឹងធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ មួយសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតកាលពីលើកទី១ បានទទួល បរាជ័យ ដោយសារតែបក្សកាន់អំណាចរបស់លោក Yoon ពហិការចូលរួមការបោះឆ្នោតនេះ។ «ខ្ញុំនឹងតស៊ូរហូតដល់ទីបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក Yoon នៅចុងបញ្ចប់នៃសុន្ទរកថារបស់លោក។ លោក Yoon ក៏បានអះអាងផងដែរថាកូរ៉េខាងជើងបាន Hack ចូលការបោះឆ្នោតរបស់កូរ៉េខាងត្បូង ​និងនៅតែបន្តហៅ គណបក្សប្រឆាំងថា «កងកម្លាំងប្រឆាំងរដ្ឋ»។ គួរបញ្ជាក់ថា លោក Yoon Suk Yeol កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក មិនបាន សម្រេច កាលពីថ្ងៃទី៣ ខែធ្នូ ដែលបង្កឱ្យភាពចលាចលនយោបាយនៅកូរ៉េខាងត្បូង។ លោក យូន ក៏ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសផងដែរ៕ […]

បក្សកាន់អំណាចកូរ៉េខាងត្បូង បង្ហាញការគាំទ្រដល់ការបោះឆ្នោតដកតំណែង ខណៈលោក Yoon មិនព្រមលាលែងចេញពីតំណែង

Liny Chan December 12, 2024 12/12/2024

(សេអ៊ូល)៖ គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បានបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះការប៉ុនប៉ងទម្លាក់លោកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែង ជុំវិញ ការសម្រេចចិត្តរបស់លោក ក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលបានបង្កទៅជាវិបត្តិនយោបាយ និងការខឹងសម្បារពីប្រជាជននៅក្នុងប្រទេស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គណបក្សអំណាចប្រជាជន People Power Party ឬហៅកាត់ថា PPP ដែលជាបក្សកាន់អំណាចរបស់លោក Yoon បានធ្វើពហិការចូលរួមក្នុងការបោះឆ្នោតចោទប្រកាន់ ដកតំណែងលោក Yoon កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយសង្ឃឹមថាលោកប្រធានាធិបតីអាចនឹងលាលែងចេញពីតំណែងដោយខ្លួនឯង។ ប៉ុន្តែ មេដឹកនាំបក្ស PPP បាន ទទួលស្គាល់ថាការព្យាយាមបញ្ចុះបញ្ចូលលោក Yoon គឺគ្មានប្រសិទ្ធភាពនោះទេ។ «យើងបានព្យាយាមស្វែងរកមធ្យោបាយល្អប្រសើរ ជាងការបោះឆ្នោតដកតំណែង ប៉ុន្តែ មធ្យោបាយផ្សេងពីនេះគឺគ្មានប្រសិទ្ធភាពឡើយ»។ នេះជាការគូសបញ្ជាក់របស់មេដឹនាំគណបក្ស PPP លោក Han Dong-hoon ដោយបន្ថែមថា «ការព្យួរតំណែង ប្រធានាធិបតីពីតួនាទីរបស់លោកតាមរយៈការបោះឆ្នោតដកតំណែង គឺជាមធ្យោបាយតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដើម្បីការពារប្រជាធិបតេយ្យ និងសាធារណរដ្ឋ (កូរ៉េ)»។ គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង កំពុងរៀបចំការបោះឆ្នោតដកតំណែងលោក Yoon Suk […]

លោក ដូណាល់ ត្រាំ ថា ការដោះស្រោយវិបត្តិអ៊ុយក្រែន គឺជាអាទិភាពចម្បងបំផុត នៅពេលឡើងកាន់អំណាច

Liny Chan December 11, 2024 11/12/2024

(ផ្លូរីដា)៖ លោក ដូណាល់ ត្រាំ បាននិយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងជាអាទិភាពចម្បងបំផុត នៅពេលរូបលោក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែក្រោយ ខណៈបញ្ហានៅមជ្ឈិមបូព៌ា ត្រូវបានលោកចាត់ទុកជា ស្ថានការណ៍លំបាក ប៉ុន្តែមិនដល់អ៊ុយក្រែន​ នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងបទសម្ភាសជាមួយ ទស្សនាវដ្តីបារាំង Paris Match ដែលត្រូវបានថតទុក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែទើបចេញផ្សាយ នៅថ្ងៃពុធនេះ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា «ខ្ញុំយល់ថា យើងចាំបាច់ត្រូវតែដោះស្រាយ​បញ្ហាអ៊ុយក្រែនជាមួយរុស្ស៉ី»។ លោក ត្រាំ បានលើកឡើងបែបនោះ ក្រោយត្រូវបានសាកសួរ អំពីអាទិភាពចម្បងបំផុតរបស់លោក លើឆាកអន្តរជាតិ នៅពេលឡើងកាន់អំណាច។ រុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក។ លោក ត្រាំ ក៏បាននិយាយអំពីស្ថានការណ៍ នៅមជ្ឈិមបូព៌ាផងដែរ និងថាប្រាកដណាស់ វាជាអាទិភាពធំមួយ ប៉ុន្តែបើតាមរូបលោក វាគឺជាស្ថានការណ៍ ដែលមិនសូវលំបាក ដូចស្ថានការណ៍អ៊ុយក្រែន-រុស្ស៉ី នោះទេ។ ទោះបែបនេះក្តី លោក […]

ប៉ូលិសកូរ៉េខាងត្បូង ចុះឆែកឆេរការិយាល័យលោកប្រធានាធិបតី Yoon Sook Yeol

Liny Chan December 11, 2024 11/12/2024

(សេអ៊ូល)៖ ប៉ូលិសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃពុធ ទី១១ ខែធ្នូថាពួកគេបានចុះឆែកឆេរការិយាល័យរបស់លោកប្រធានាធិបតី Yoon Sook Yeol ខណៈការស៊ើបអង្កេតលើការប្រកាស ដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករបស់លោក ហាក់ជឿនលឿនទៅមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយផ្ញើទៅកាន់ AFP ទីភ្នាក់ងារប៉ូលិសជាតិ ទីភ្នាក់ងារប៉ូលិសសេអ៊ូល និងសេវាសន្តិសុខរបស់សភាកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងខ្លីថា «ក្រុមអ្នកស៊ើបអង្កេតពិសេសបានដឹកនាំ ការចុះឆែកឆេរការិយាល័យប្រធានាធិបតី»។ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ក្រោយប្រកាសដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីថ្ងៃសប្ដាហ៍មុន ឥលូវ លោក Yoon កំពុងស្ថិតក្រោម បម្រាមហាមចេញទៅក្រៅប្រទេស ខណៈការស៊ើបអង្កេតពីបទ «បះបោរ» លើក្រុមមន្ត្រីជំនិតៗរបស់លោកហាក់កំពុងជឿនលឿនទៅមុខ។ គួរបញ្ជាក់ថា នៅថ្ងៃពុធនេះដែរ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត នៅឯ មន្ទីរឃុំឃាំងមួយកន្លែងស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល។ បើតាមប្រធានមន្ទីរឃុំឃាំង នៅបន្ទាប់ពីការប៉នប៉ុងធ្វើអត្តឃាតមិនបានសម្រេច លោក Kim ត្រូវបានដាក់ស្ថិតនៅក្រោមការតាមដាន និងការពារយ៉ាងយកចិត្តទុក ហើយមិនមានបញ្ហាសុខភាពអ្វីនោះទេ។ លោកប្រធានាធិបតី Yoon Sook Yeol បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ប៉ុន្តែច្បាប់អាជ្ញាសឹកនេះ […]

អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ប៉ុនប៉ងធ្វើអត្ត.ឃាត ក្នុងមន្ទីរឃុំឃាំង

Liny Chan December 11, 2024 11/12/2024

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ថាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត នៅឯមន្ទីរឃុំឃាំងមួយកន្លែង ស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល។ ប​ើតាម Yonhap លោក Kim Yong-hyun បានព្យាយាមសម្លាប់ខ្លួនឯង ភ្លាមៗបន្ទាប់ពីត្រូវបានចាប់ខ្លួនជាផ្លូវការ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរជុំវិញ តួនាទីរបស់លោក និងការសង្ស័យថារូបលោកជាអ្នកផ្ដល់យោបល់ឱ្យលោកប្រធានាធិបតី Yoon Sook Yeol ប្រកាសប្រើច្បាប់អាជ្ញាសឹក។ ប្រធានមន្ទីរកែប្រែ លោក Shin Yong-hae បានប្រាប់សមាជិកសភាថានៅបន្ទាប់ពីការប៉នប៉ុងធ្វើអត្តឃាតមិនបានសម្រេច លោក Kim ត្រូវបានដាក់ស្ថិតនៅក្រោមការតាមដាន និងការពារយ៉ាងយកចិត្តទុក ហើយមិនមានបញ្ហា សុខភាពអ្វីនោះទេ។ គួរបញ្ជាក់ថា លោកប្រធានាធិបតី Yoon Sook Yeol បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ និងបានបញ្ជូនទាហាន រួមទាំងឧទ្ធម្ភាគចក្រទៅកាន់សភា ប៉ុន្តែច្បាប់ អាជ្ញាសឹកនេះត្រូវបានលុបចោលវិញ ហើយលោក Kim បានលាលែងពីតំណែងកាលពីព្រហស្បតិ៍សប្ដាហ៍មុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បក្សកាន់អំណាចកូរ៉េខាងត្បូង ចង់ឱ្យប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង នៅខែកុម្ភៈ ឆ្នាំក្រោយ ដើម្បីរៀបចំការបោះឆ្នោតថ្មីមុនអាណត្តិ

Liny Chan December 11, 2024 11/12/2024

(សេអ៊ូល)៖ គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិភាក្សាគ្នា ក្នុងបំណងចង់រៀបចំឱ្យលោក Yoon លាលែងពីតំណែងដោយខ្លួនឯង បើឆាប់បំផុត គឺនៅខែកុម្ភៈ ឆ្នាំក្រោយ ហើយធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី មុនអាណត្តិ នៅអំឡុងខែមេសា ឬក៏ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon Suk Yeol បានចេញមុខសុំទោសប្រជាជន សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក ដែលទទួលបរាជ័យ កាលពីសប្តាហ៍មុន និងបង្កឱ្យមានវិបត្តិនយោបាយធ្ងន់ធ្ងរ នៅក្នុងប្រទេស ហើយបានសន្យាផ្ញើជោគវាសនារបស់លោក លើគណបក្សកាន់អំណាច People Power Party (PPP) ដោយមិនទាន់លាលែងពីតំណែងតែម្តងឡើយ។ នាពេលនេះ លោក Yoon កំពុងស្ថិតក្រោមការស៉ើបអង្កេតព្រហ្មទណ្ឌ ពាក់ព័ន្ធការចោទប្រកាន់ពីបទបះបោរក្បត់ជាតិ និងត្រូវបាន​ហាមឃាត់មិនឱ្យចាកចេញពីប្រទេស។ លោក Yoon ក៏ប្រឈមមុខ ការបោះឆ្នោតលើ សំណើរចាប់ផ្តើមនីតីវិធីដកតំណែងរូបលោក ជាលើកទី២ នៅសភាកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើង […]