ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បន្តនាំមុខលោកស្រី កាម៉ាឡា ហារីស ដោយទទួលបានអង្គបោះឆ្នោត ១៧៨ ទល់នឹង៩៩

Liny Chan November 6, 2024 06/11/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ១៧៨ ទល់នឹង៩៩។ នេះបើតាមសារព័ត៌មាន New York Times។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​ ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។ ប៉ុន្តែលទ្ធផលបោះឆ្នោតត្រឹមម៉ោងនេះ មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដ្បិតរដ្ឋដែលលោក ត្រាំ ឬលោកស្រី ហារីស បានឈ្នះគឺជារដ្ឋដែលមានប្រពៃណីបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋ រហូត ឬគណបក្សប្រជាធិបតេយ្យរហូត។ ឬអាចនិយាយបានលទ្ធផលនៅតាមរដ្ឋទាំងនេះត្រូវបានគេព្យាករទុកមុនទៅហើយ។ នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕ […]

លោក ត្រាំ កំពុងនាំមុខលោកស្រី ហារីស ដោយទទួលបានអង្គបោះឆ្នោត ៩៩ ទល់នឹង២៧​

Liny Chan November 6, 2024 06/11/2024

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានឈ្នះនៅក្នុងរដ្ឋ Florida និងរដ្ឋចំនួន៤ផ្សេងទៀត ខណៈគូប្រជែងរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យបានឈ្នះនៅក្នុងរដ្ឋ Maryland, Massachusetts និងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ ក៏បានឈ្នះនៅក្នុងរដ្ឋ Alabama, Missouri, Oklahoma South Carolina និងរដ្ឋ Tennessee ផងដែរ។ គិតមកទល់ពេលនេះលោក ត្រាំ ទទួលបានអង្គបោះឆ្នោត ៩៩ រីឯលោកស្រី Harris ទទួលបានអង្គបោះឆ្នោត ២៧។ ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ឬលោក ដូណាល់ ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​ ២៧០រូប។ នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា […]

កូនដំរីទឹកល្បីឈ្មោះនៅប្រទេសថៃ ទាយថាលោក ត្រាំ នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក

Liny Chan November 5, 2024 05/11/2024

(បាងកក)៖ ការទស្សន៍ទាយ ថាតើនរណានឹងក្លាយជាប្រធានាធិបតីអាមេរិកថ្មី នៅតែមាន ខណៈប្រជាជនអាមេរិក ត្រូវនាំគ្នាធ្វើការបោះឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកានេះ រីឯកូនដំរីទឹកដ៏ល្បីឈ្មោះ នៅឯប្រទេសថៃ ហៅថា Moo Deng បានទាយថា អតីតប្រធានាធិបតី លោក Donald Trump នឹងត្រលប់មកគ្រប់គ្រងសេតវិមានសាជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ កូនដំរីទឹកញី Moo Deng នៅសួនសត្វ Khao Kheow Open Zoo ដែលកំពុងល្បីល្បាញពេញអ៉ីនធឺណេត បានក្លាយគោលដៅបំផុសគំនិត ធ្វើទីផ្សារលក់ទំនិញ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សួនសត្វ Khao Kheow Open Zoo ស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានបង្ហោះវីដេអូមួយបង្ហាញពី ការដាក់ចានផ្លែឈើឆ្លាក់ពីរ ដែលនីមួយៗតុបតែងដោយឈ្មោះ លោក Trump និង លោកស្រី Harris។ គួរបញ្ជាក់ រវាងជម្រើសទាំងពីរខាងលើ កូនដំរីទឹក Moo Deng បានជ្រើសរើសយកចានផ្លែឈើ ដែលមានឆ្លាក់ឈ្មោះ […]

UPDATE: ឥណ្ឌូណេស៉ី គ្រោងជម្លៀសមនុស្ស ១៦,០០០នាក់ ក្រោយផ្ទុះភ្នំភ្លើង Lewotobi Laki-laki

Liny Chan November 5, 2024 05/11/2024

(ហ្សាការតា)៖ មន្រ្តីម្នាក់បាននិយាយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកាថា រដ្ឋាភិបាលឥណ្ឌូណេស៉ី ត្រៀមជម្លៀសអ្នកស្រុកជាង ១៦,០០០នាក់ចេញពីភូមិមួយ ដែលស្ថិតនៅជុំវិញភ្នំភ្លើងសកម្ម Lewotobi Laki-laki និងដែលបានបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ក៏ដូចជាបំផ្លាញផ្ទះរាប់ពាន់ខ្នង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្នំភ្លើង Lewotobi Laki-laki នៅលើកោះ Flores ក្នុងខេត្ត East Nusa Tenggara បានផ្ទុះកាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន ហើយបញ្ចេញសកម្មភាពផ្ទុះតិចតួចបន្ថែមទៀត នៅថ្ងៃចន្ទសប្តាហ៍នេះ ជាហេតុនាំឱ្យឥណ្ឌូណេស៉ី បន្តដាក់ការប្រកាសអាសន្នភ្នំភ្លើងកម្រិតខ្ពស់។ ការជម្លៀសត្រូវ​បាន​រារាំង​ដោយសារ​ផេះ​ភ្នំភ្លើង​ក្រាស់ៗ ​នៅ​តាម​ផ្លូវ​មួយ​ចំនួន។ លោក Heronimus Lamawuran អ្នកនាំពាក្យរបស់រដ្ឋបាលតំបន់ East Flores បានប្រាប់ Reuters ថាគិតត្រឹមព្រឹកថ្ងៃអង្គារនេះ អ្នកស្រុកប្រហែល ២,៤៧២នាក់ក្នុងចំណោម ១៦,០៨៦នាក់ មកពីភូមិចំនួន ៨ ត្រូវបានជម្លៀសចេញហើយ។ លោក Heronimus បញ្ជាក់ថា «យើងនឹងជម្លៀស​អ្នក​ស្រុក​​ រហូត​ដល់​មាន​សុវត្ថិភាព​ សម្រាប់​ពួក​គេ​ត្រឡប់​ទៅ​វិញ។ អ្នកស្រុកទាំងនោះ ត្រូវជម្លៀសទៅកាន់សាលារៀនចំនួន ៣ […]

ភូមិដូនតារបស់លោកស្រី ហារីស នៅឯប្រទេសឥណ្ឌា រៀបចំពិធីបន់ស្រន់ឱ្យលោកស្រី ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក

Liny Chan November 5, 2024 05/11/2024

(ឥណ្ឌា)៖ អ្នកស្រុកនៅភូមិមួយកន្លែងក្នុងប្រទេសឥណ្ឌា ដែលជាភូមិកំណើតរបស់ដូនតា បេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានរៀបចំពិធីបួងសួងមួយ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកានេះ ដែលត្រូវជាថ្ងៃបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក ដើម្បីឱ្យលោកស្រីទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ជីតាខាងម្តាយរបស់លោកស្រី ហារីស ឈ្មោះ PV Gopalan បានកើតនៅភូមិឈ្មោះថា Thulasendrapuram ដែលសព្វថ្ងៃ ស្ថិតក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីជាងមួយសតវត្សរ៍មុន។ លោក Gopalan និងក្រុមគ្រួសារ បានធ្វើចំណាកស្រុក ទៅកាន់ទីក្រុង Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu ជាទីដែលរូបលោកបានបម្រើការងារជា​មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ រហូតដល់ចូលនិវត្តន៍។ ក្រៅពីពិធីបន់ស្រន់ ពិធីអបអរសាទរ ក៏នឹងត្រូវប្រារព្ធឡើងផងដែរ នៅក្នុងភូមិ Thulasendrapuram ប្រសិនបើលោកស្រី ហារីស ពិតជាទទួលជ័យជម្នះមែន។ ភូមិខាងលើធ្លាប់បានទទួលការចាប់អារម្មណ៍រួចមកហើយ កាលពី៤ឆ្នាំមុន នៅពេលដែលអ្នកស្រុកក្នុងភូមិនេះ បាននាំគ្នាបួងសួង​ឱ្យ គណបក្សប្រជាធិបតេយ្យរបស់លោកស្រី ហារីស ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ […]

Google Pixel ត្រូវបានហាមឃាត់ការលក់នៅឥណ្ឌូនេស៊ី ជុំវិញហេតុផលមិនបានអនុលោមតាមបទបញ្ញត្តិក្នុងស្រុក

Liny Chan November 4, 2024 04/11/2024

(បរទេស)៖​ ថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីបានដាក់បម្រាមលើការលក់ស្មាតហ្វូន Google Pixel បន្ទាប់ពីការហាមឃាត់ស្រដៀងគ្នាលើ iPhone 16 របស់ក្រុមហ៊ុន Apple កាលពីប៉ុន្មានថ្ងៃមុន។ ការហាមឃាត់នេះ គឺកើតឡើងពីហេតុផលចម្បងមួយ ដោយសារក្រុមហ៊ុនទាំងពីរមិនបានអនុលោមតាមបទបញ្ញត្តិក្នុងស្រុកដែលតម្រូវឱ្យស្មាតហ្វូន ដែលលក់នៅក្នុងប្រទេសប្រើប្រាស់សមាសធាតុផលិតក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី លោក Febri Hendri Antoni Arief បានថ្លែងថា «យើង​កំពុង​ជំរុញ​ច្បាប់​ទាំង​នេះ​ ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី»។ លោកបានបញ្ជាក់ថា «ផលិតផលរបស់ Google មិនបានប្រកាន់ខ្ជាប់នូវគ្រោងការណ៍ដែលយើងកំណត់ទេ ដូច្នេះពួកគេមិនអាចលក់នៅទីនេះបានទេ»។ ជុំវិញព័ត៌មាននេះ ខាងក្រុមហ៊ុន Google ផ្ទាល់ក៏បានចេញសារមកបញ្ជាក់ផងដែរថា ស្មាតហ្វូន Pixel របស់ខ្លួនបច្ចុប្បន្នមិនត្រូវបានចែកចាយជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ីទេ។ ការហាមប្រាមនេះ គឺដូចគ្នាទៅនឹង​ Apple ខណៈពេលនោះ លោក Febri បានមានប្រសាសន៍ថា «Hardware របស់ iPhone 16 ដែលនាំចូលមក មិនអាចដាក់លក់ក្នុងទីផ្សារក្នុងប្រទេសបានទេ ដោយសារក្រុមហ៊ុន Apple Indonesia មិនបានបំពេញការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនប័ត្រមាតិកាក្នុងស្រុក»។ វិញ្ញាបនប័ត្រនេះ មានសារៈសំខាន់ណាស់សម្រាប់ធានាថាក្រុមហ៊ុនផលិតបរទេសចូលរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងស្រុក […]

ជប៉ុន ជំរុញឱ្យប្រជាជនជិត ២០០ ០០០នាក់ ជម្លៀសខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំង

Liny Chan November 2, 2024 02/11/2024

(តូក្យូ)៖ មនុស្សជិត ២០០ ០០០នាក់នៅភាគខាងលិចនៃប្រទេសជប៉ុន ត្រូវបានជំរុញឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកានេះ ខណៈអាជ្ញាធរបានព្រមានពី គ្រោះរអិលបាក់ដី និងទឹកជំនន់ បង្កឡើងដោយចំហាយសេសសល់នៃព្យុះត្រូពិកមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថាកម្ដៅលាយឡំជាមួយសំណើម…បាន និងកំពុងបង្កឱ្យភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះនៅភាគខាងលិចប្រទេសជប៉ុន មានមួយផ្នែកដោយសារតែ ឥទ្ធិពលព្យុះកង្រី (Kong-rey) ដែលបានថមថយពីព្យុះទីហ្វុងមកជាប្រព័ន្ធសម្ពាធទាប។ មន្ត្រីម្នាក់ក្នុងទីក្រុង Matsuyama បានប្រាប់ AFP ថាទីក្រុង Matsuyama បានចេញការប្រកាស អាសន្នកម្រិតកំពូល ជាមួយការជំរុញឱ្យមនុស្ស ១៨៩ ៥៥២នាក់នៅក្នុងស្រុកចំនួន១០ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបន្ទាន់។ ខណៈការជម្លៀសខ្លួនមិនមែនជាបទបញ្ជា កម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ជប៉ុន ជាធម្មតាត្រូវបានប្រកាសនៅពេលដែលមើលឃើញថាគ្រោះមហន្តរាយមួយចំនួនបាន និងកំពុងកើតឡើង រួចទៅហើយ។ អាជ្ញាធរឧតុនិយមជប៉ុនក៏បានព្រមានដែរថាគ្រោះរអិលបាក់ដី និងទឹកជំនន់អាចនឹងកើតឡើងនៅភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ និងនៅភាគខាងកើតប្រទេស នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Samsung វ៉ាដាច់ Apple ក្រោយការនាំចេញកើនឡើង ៥% ឈានដល់ ៣១០លានគ្រឿង ក្នុងត្រីមាសទី៣នេះ

Liny Chan November 2, 2024 02/11/2024

(បរទេស)៖ បើយោងតាមគេហទំព័រស្រាវជ្រាវ Canalys បានបង្ហាញថា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung បាននាំមុខទីផ្សារស្មាតហ្វូនពិភពលោកក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ពោលគឺវ៉ាដាច់ក្រុមហ៊ុន Apple តែម្តង។ របាយការណ៍បង្ហាញថា ភាពជោគជ័យនេះ ទទួលបានបន្ទាប់ពី កាការនាំចេញស្មាតហ្វូនរបស់ Samsung កើនឡើង ៥% ដល់ ៣១០លានគ្រឿង ដែលជាការកើនឡើងច្រើនបំផុតចាប់តាំងពីឆ្នាំ២០២១មក។ ការកើនឡើងនេះត្រូវបានជំរុញដោយការបើកដំណើរការនូវស្មាតហ្វូនជំនាន់ថ្មីៗ ជាពិសេសប្រភេទអេក្រង់បត់៣តង់ដំបូងបង្អស់លើពិភពលោក ដែលធ្វើឲ្យក្រុមហ៊ុននេះឈរនៅតំណែងកំពុងក្នុងទីផ្សារស្មាតហ្វូនពិភពលោក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤នេះ។ ងាកមក ក្រុមហ៊ុន Apple បានរក្សាចំណាត់ថ្នាក់លេខ២ ជាមួយនឹងការនាំចេញស្មាតហ្វូនបានចំនួន ៥៤.៥ លានគ្រឿង ដែលជំរុញដោយការចេញលក់ដ៏ខ្លាំងរបស់ iPhone 16។ Xiaomi ឈរនៅលេខរៀងទី៣ ជាមួយនឹងការនាំចេញចំនួន ៤២.៨ លានគ្រឿង និងទទួលបានចំណែកទីផ្សារ ១៤%។ សម្រាប់ OPPO បានឈរនៅលេខរៀងទី៤ ជាមួយនឹងការនាំចេញបាន ២៨.៦លានគ្រឿង និង Vivo ឈរនៅលេខរៀងទី៥ ជាមួយនឹងការនាំចេញបានចំនួន ២៧.២លានគ្រឿង។ គួរចម្រាបថា បើតាមទិន្នន័យខាងលើនេះ បានបង្ហាញថា […]

ពលរដ្ឋថៃ៤នាក់បានបាត់បង់ជីវិត នៅអ៉ីស្រាអែល ដោយសារការបា.ញ់រ៉ុក្កែតពីលីបង់

Liny Chan November 1, 2024 01/11/2024

(បាងកក)៖ រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ពលរដ្ឋថៃ៤នាក់បានស្លាប់ និងម្នាក់បានរងរបួស នៅក្បែរក្រុង Metula ភាគខាងជើងប្រទេសអ៉ីស្រាអែល ដោយសារតែការបាញ់រ៉ុក្កែតពីប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាលពីឆ្នាំមុន ជនជាតិថៃ៤១នាក់ បានស្ថិតក្នុងចំណោមមនុស្សប្រមាណ១,២០០នាក់ ដែលត្រូវបានសម្លាប់ នៅពេលក្រុមហាម៉ាស បើកការឆ្មក់វាយប្រហារទ្រង់ទ្រាយធំ ឆ្លងពីតំបន់ហ្កាហ្សា ចូលមកកាន់សហគមន៍ភាគខាងត្បូងអ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ ជនជាតិថៃ៣០នាក់ ក៏ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរាប់រយនាក់ ដែលត្រូវបានក្រុមហាម៉ាស ចាប់យកទៅតំបន់ហ្កាហ្សា អំឡុងការវាយប្រហារ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះ ផងដែរ ហើយ៦នាក់ត្រូវបានជឿជាក់ថា កំពុងបន្តស្ថិតនៅទីនោះ។ អ៉ីស្រាអែលបានឆ្លើយតប ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ហើយសង្រ្គាមសងសឹករបស់អ៉ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញហិនហោច នៅដែនដីប៉ាឡេស្ទីនហ្កាហ្សា និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ លើសពីនេះទៅទៀត អ៉ីស្រាអែល ក៏បានបើកការវាយប្រហារប្រឆាំងក្រុមហេសបូឡា នៅឯប្រទេសលីបង់ ផងដែរ។ គួរបញ្ជាក់ថា មុនជម្លោះផ្ទុះឡើង មានជនជាតិថៃសរុបប្រហែល ៣០,០០០នាក់ បម្រើការងារនៅក្នុងប្រទេសអ៉ីស្រាអែល ភាគច្រើន​ក្នុងវិស័យកសិកម្ម ដែលប្រការនេះ […]

លេចលឺថា! Apple កំពុងធ្វើតេស្ត iPhone 17 ជាលើកដំបូងនៅប្រទេសឥណ្ឌា

Liny Chan November 1, 2024 01/11/2024

(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅក្នុងរោងចក្រមួយនៅក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះ ហាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលវាជាលើកដំបូងដែលបានលឺថា Apple សម្រេចចិត្តមិនធ្វើតេស្តនៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena ដកស្រង់ចេញពី The Information។ អត្ថបទពី The Informtion បានបង្ហាញថាបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងចូលរួមក្នុងដំណើរការមួយដែលមានឈ្មោះថា «New Production Introduction ឬ ហៅកាត់ថា (NPI)» សម្រាប់ iPhone 17 ដែលពាក់ព័ន្ធនឹងការបំប្លែងការរចនាគំរូទៅជាផលិតផលដែលត្រៀមរួចជាស្រេចសម្រាប់ការផលិតទ្រង់ទ្រាយធំ។ ទាក់ទិននឹងរបាយការណ៍នេះ បានបង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង​ ពីព្រោះការងារនេះ​ពីមុនឡើយគឺ Apple ចាប់ផ្តើមធ្វើការដំបូងគេនៅក្នុងប្រទេសចិន។ តាមការគូសបញ្ជាក់ ប្រកាសនេះ អនុវត្តចំពោះតែ iPhone 17 ធម្មតែប៉ុណ្ណោះ ខណៈម៉ូដែល iPhone 17 Pro/ Pro Max នៅមិនទាន់ដឹងនៅឡើយនោះទេ។ គួរជម្រាបថា […]