សង្គម

ឧកញ៉ា ម៉ុង ឫទ្ធី ៖ “បើតាមដំណឹងក្រៅផ្លូវការ ផ្ទៃដីដែលឈូសឆាយអស់ប្រមាណ ៥០០ហិកតា ហើយត្រូវការកូនឈើប្រណិតដាំឡើងវិញ ប្រមាណជាង១០ម៉ឺនដើម”

Khmerpress August 7, 2022 07/08/2022

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះដែរឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មបានរៀបរាប់ថាលោកនឹងចូលរួមដាំកូនឈើប្រណិតឡើងវិញនៅតំបន់ភ្នំតាម៉ៅ ដោយលោកឧកញ៉ា រៀបរាប់ថា៖ “ដោយបាន​ទទួល​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​ សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អោយដាំដេីម​ឈេី​ប្រណិត​ឡេីងវិញ​នៅលេី​ទីតាំង​ដែលបាន​ឈូសឆាយ​ ។ ពេលនេះ​ខ្ញុំ​កំពុង​តែ​លេីកកូនឈេី​ដាក់លេី​រថយន្ត​ ព្រឹក​ស្អែក​ថ្ងៃ​ទី​៨ខែសីហា​ឆ្នាំ​២០២២នេះ​ ខ្ញុំ​នឹង​ដឹកជញ្ជូន​កូនឈេី​បេង​ចំនួន​១០០០ដេីម​ កូនឈេី​ធ្នង់​ចំនួន​១០០០ដេីម​សរុប២០០០ដេីម​ ថ្ងៃ​ពុធ​ទី​៩ខែសីហា​និង​ជញ្ជួនកូនឈេីបេងនិងធ្នង់​​មកដល់ចំនួន​៥០​០០ដេីម​បន្ថែម​ទៀត​ ហេីយនិងអាច​ដឹក​ជញ្ជួន​មក​ជាបន្តបន្ទាប់​ថែមទៀត​ បេីតាមការអោយដឹងក្រៅ​ផ្លូវការ​មកថា​ ផ្ទៃដី​ដែលឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា​៥០០​ហិកតា​ បេីយេីងដាំ​ 7m x 7m =204ដេីម​ សរុបកូនឈេី​ដែលមាន​តម្រូវ​ការ​ទាំងអស់​ ​ប្រមាណជា​102.000ដេីម​ ។ ព្រឹក​ស្អែក​ថ្ងៃ​ចន្ទ​ទី​៨ខែសីហា​ឆ្នាំ​២០២២នេះ​ រូបខ្ញុំ​និង​លោកជំទាវ​ប្រហុក​ និង​ដឹកនាំ​ក្រុម​អ្នក​បច្ចេកទេស​បុគ្គលិក​កម្មករ​ ផ្នែក​កសិកម្មរបស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​​ទៅ​ចូលរួម​ចំណែក​ដាំដេីមឈេី​ឡេីងវិញ​ នៅក្នុង​តំបន់​ភ្នំ​តាម៉ៅ​ ស្រុកបាទី​ ខេត្ត​តាកែវ​ បេីបងប្អូន​ប្រីយមិត្ត​យេីងចង់​ចូលរួមចំណែកដាំ​ដេីមឈេីឡេីងវិញដែរ ​ខ្ញុំ​សូម​ស្វាគមន៍ដោយក្តី​សោមនស្ស​រីករាយ​​ជួបគ្នា​នៅភ្នំតាម៉ៅ​ ។”

លោក តាន់ គីមសួរ បង្ហោះសារមួយឃ្លា ក្រោយឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បោះសំដីថា “បើសេដ្ឋកិច្ច ឬ ការអភិវឌ្ឍន៍ប្រទេសមានការយឺតយ៉ាវ កុំបន្ទោសរដ្ឋាភិបាល”

Khmerpress August 7, 2022 07/08/2022

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយឡែក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះសារមួយឃ្លាចាក់ដោតថា៖ “អរគុណសម្តេច ពុក (បើសេដ្ឋកិច្ច ឬ ការអភិវឌ្ឍន៍ប្រទេសមានការយឺតយ៉ាវ) សូមកុំបន្ទោសរាជរដ្ឋាភិបាល អោយសោះ”។ សាររបស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ធ្វើអោយលោក តាន់ គីមសួរ ដែលជាមនុស្សម្នាក់ចេញមុខតវ៉ាប្រឆាំងការកាប់បំផ្លាញព្រៃឈើតំបន់ភ្នំតាម៉ៅ ចេញមុខមកសួរលោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ថា៖ “អត់ទោសលោកឧកញ៉ា ឬមួយទាល់តែការបំផ្លាញព្រៃឈើទើបអាចអភិវឌ្ឍប្រទេសបាន? លោកឧកញ៉ាទំនេរទេ? ខ្ញុំអាចឆ្លៀតពេលនាំលោកឧកញ៉ាដើរមើលដីដែលដកហូតបានពីក្រុមហ៊ុនរាប់ពាន់ ម៉ឺនហិកតាចូលរជាសម្បត្តិរដ្ឋវិញ។”

សូមប្រយ័ត្ន! មុខសញ្ញាចោរលួចទុរេននៅសង្កាត់ទឹកល្អក់ទី៣ លួចបានម្តងហើយ មកលួចម្តងទៀត (មានវីដេអូ)

Khmerpress August 6, 2022 06/08/2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ទឹកល្អក់ទី៣ បានបង្ហាញវីដេអូឃ្លឹបក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមចោរមួយក្រុម ម៉ូតូ ២គ្រឿង មានគ្នា ៤នាក់ ពាក់មួកសុវត្ថិភាព បានធ្វើសកម្មភាពលួចយកទុរេនពីអ្នកលក់ នៅផ្លូវលេខ២៦៥ កែងផ្លូវលេខ១៩២ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ កាលពីវេលាម៉ោង១៥ និង១៧នាទី លួចបានសម្រេច។ រហូតមកដល់ម៉ោង ១៥ និង២១នាទី ក្រុមចោរនោះ បានធ្វើសកម្មភាពលួចទុរេនពីអ្នកលក់ម្ដងទៀត សកម្មភាពទាំងបានធ្វើឱ្យអ្នកនៅក្នុងបណ្ដាញសង្គម ហួសចិត្តជាខ្លាំង និងបានចែករំលែកតៗគ្នាជាច្រើនផងដែរ។ ដូចច្នេះ សូមបងប្អូនអ្នកលក់ដូរទាំងអស់មេត្តាប្រយ័ត្នប្រយែង ពីសកម្មភាពចោរលួចដែលបានបង្ហាញនៅក្នុងវីដេអូនេះ កុំប្រហែសឱ្យសោះ និងត្រូវទុកដាក់ មើលឱ្យបានខ្ពស់ ជៀសវាងបាត់បង់ជាយថាហេតុ ដូចក្នុងវីដេអូឃ្លឹបនេះ។ ទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ សាលាសង្កាត់ទឹកល្អក់ទី៣

ទំពាំងស្នងឬស្សី! ក្មេងស្រីតូចម្នាក់ខំប្រឹងរៀនសរសេរអក្សរខ្មែរជាមួយឪពុកនៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ (មានវីដេអូ)

Khmerpress August 2, 2022 02/08/2022

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពក្មេងស្រីតូចម្នាក់កំពុងតែអង្គុយនៅតាមចិញ្ចើមផ្លូវសរសេរអក្សរលើកូនក្តារខៀន ជាមួយលោកឪពុក ដែលជាអ្នកលក់ផ្លែឈើតាមម៉ូតូ ធ្វើអោយមហាជនជាច្រើនកោតសរសើរការខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនស្រីយ៉ាងខ្លាំង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phearun Yin បានឲ្យដឹងថា៖ «លោកបានប្រទះឃើញប្អូនស្រីកំពុងតែអង្គុយរៀនសរសេរអក្សរជាមួយលោកឪពុក នៅម្តុំស្តុបបូកគោ ដោយសារតែលោកប្រញាប់ជូនប្អូនរបស់លោកទៅសាលារៀន ទើបមិនបានសុំលេខទំនាក់ទំនងរបស់ពួកគាត់»។ ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Ya រៀបរាប់ឲ្យដឹងថា «ប្អូនស្រីតូច​ ឈ្មោះ​ ស្រី​ រីម​ អាយុអត់ទាន់គ្រប់​ 6 ឆ្នាំទេ​ ចេះ​ សរសេរ​ អក្សរ​ខ្មែរ​ និងអង់គ្លេស​ តែការអាន​និងប្រកប បានតែខ្មែរទេ​ អង់គ្លេសអត់ទាន់ចេះប្រកបអានឡេីយ។ គាត់តែងតែនៅស្តុបបូកគោ​ រឺស្តុបផ្សារដេីមគរ​ សម្រាប់បងៗដែលបានឃេីញគាត់អាចជួយទិញ​ រឺ​ ជូនលុយ​ និងសៀវភៅនិទានកុមារជាភាសាខ្មែរបាន​ ព្រោះប្អូនចេះប្រកបអានបានល្អ»។ ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ មករា បានឲ្យដឹងថា «នៅមហាវិថីមុនីវង្ស កែងផ្លូវ 360 រាល់ល្ងាចលោកជិះកាត់ 5 ដង គឺឃើញក្មេងម្នាក់នេះរៀន 4-5ដងដែរ សូមសរសើរក្មេងម្នាក់នេះ»។ មហាជនជាច្រើនបានបញ្ចេញមតិនៅលើបណ្តាញសង្គមកោតសរសើរក្មេងស្រីរូបនោះមិនដាច់ពីមាត់ ដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនស្រី ជាមួយនឹងការសរសេរអក្សរខ្មែរបានយ៉ាងស្អាតផងដែរ […]

លោកឧកញ៉ា ម៉ុង ឬទ្ធី កោះហៅ​ប្រពន្ធ​​ និងកូនៗ មកប្រជុំបែងចែកទ្រព្យសម្បត្តិអោយហើយ ដោយសារលោកឧកញ៉ាត្រូវធ្វើការវះកាត់ឆាប់ៗខាងមុខនេះ

Khmerpress July 30, 2022 30/07/2022

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ​ ។ -បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុននិងសម័យបច្ចុប្បន្នមួយចំនួន មិនបានគិតគូរចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន មុនពេលលាចាកលោកនេះទៅនោះទេ​ ដោយបន្សល់ទុកអោយ​កូនៗដែលជាទាយាទដែលត្រូវទទួលមរតកពីឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ដណ្ដើមយកទ្រព្យ ប្ដឹងផ្ដល់គ្នាឡើងតុលាការ ពេលខ្លះតាមធ្វើឃាត កាប់សម្លាប់គ្នាក៏មានដែ​ ដោយសារតែទ្រព្យសម្បត្តិដែលជា​កេរ្តិ៍មរតក​របស់ឪពុកម្ដាយ មិនមានការចាត់ចែងធ្វើ​ប្រទានកម្ម​ឱ្យបានច្បាស់លាស់ជាមុន។ -ម៉្យាងទៀតដោយសារស្ថានភាពជំងឺរបស់ខ្ញុំនាពេលនេះ លោកវេជ្ជបណ្ឌិតតម្រូវឱ្យទៅធ្វើការវះកាត់នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ដោយមិនដឹងថា លទ្ធផលនៃការវះកាត់នេះ ទទួលបានជោគជ័យ ១០០% ដែរឬយ៉ាងណានោះទេ […]

ឯកឧត្តម គួច ចំរើន ជំរុញឱ្យសិប្បកម្មក្នុងស្រុក ផលិតធុងសំរាមប្រភេទនេះ ដើម្បីបំពេញតម្រូវការដាក់នៅតាមឆ្នេរ

Khmerpress July 29, 2022 29/07/2022

ឯកឧត្តម គួច ចំរើន បានជំរុញឱ្យសិប្បកម្មក្នុងស្រុកដែលផលិត ឬ កែច្នៃធុងសំរាម ច្នៃឱ្យបានច្រើនព្រោះឯកឧត្តមត្រូវការទិញយកមកដាក់នៅតាមឆ្នេរ។ ឯកឧត្តមអភិបាលខេត្ត បានប្រកាសដូច្នេះនៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នេះ។ តាមរយៈការផុសរូបថត ធុងសំរាមដែលច្នៃឡើងជារូបត្រី ឯកឧត្តមបានមានលើកឡើងដូច្នេះថា៖ “សាមញ្ញ​ តែទាក់ទាញ​ ហេីយមានប្រយោជន៍។ តោះសិប្បកម្មក្នុងស្រុក​ ឌីសាញ​ ឡេីងតម្លៃ​ ខ្ញុំមានតម្រូវការ​ សម្រាប់ដាក់តាមឆ្នេរ​ ។ ខ្ញុំសំអាត​ អ្នកសំអាត​ យេីងរួមគ្នាសំអាតទាំងអស់គ្នា​” ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើការឆ្លើយតបចំពោះការលើកឡើង ករណីមានមន្ត្រីចរាចរណ៍ធ្វើការផាកពិន័យលើផ្លូវជាតិលេខ ៥ ទាំងផ្លូវមិនទាន់ជួសជុលហើយ

Khmerpress July 28, 2022 28/07/2022

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោក ផែង វណ្ណៈ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកទាក់នឹងការផាកពិន័យនៅផ្លូវជាតិលេខ ៥ ខណៈនៅជួសជុលមិនទាន់ហើយនៅឡើយ។ លោក ផែង វណ្ណៈ បានឲ្យដឹងថា «បងៗចរាចរក្រសួង​ ឧស្សាហ៍​ណាស់​ ផ្លូវជាតិ​លេខ​ ៥​ ជួសជុល​មិនទាន់​ហើយ​ក៏ដាក់​ប៉ុស្តិ៍​ចាប់​ផាក​ពិន័យ​ដែរ​ សូមថ្នាក់លើពិចារណា​ផង​ ផ្លូវ​ជួសជុល​មិនទាន់​ហើយ​ ហើយក៏មិនទាន់បានដាក់​ស្លាក​សញ្ញា​កំណត់​ល្បឿន​ថ្មី​នៅឡើយ​ មិនគួរ​មន្ត្រី​ចរាចរណ៍​យើង​មកចាប់​ផាក​ពិន័យ​បែបនេះ​ទេ​»។ ជុំវិញករណីនេះផងដែរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា៖ «តបនឹងព័ត៌មានផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លើបណ្តាញសង្គមឈ្មោះ Vannak Peng នាយកដ្ឋាននគរបាល ចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ សូមបំភ្លឺជូនដូចតទៅៈ រៀងរាល់ថ្ងៃគ្រោះថ្នាក់ចរាចរណ៍បង្ក ឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត៥នាក់ របួស១០នាក់ និង ខាតបង់ទ្រព្យសម្បត្តិជាច្រើន ក្នុងនោះ គ្រោះថ្នាក់ដោយការបើកបរលើសល្បឿនកំណត់មានប្រមាណ៤០%។ គ្រោះថ្នាក់នេះមិនរើសកន្លែង មិនរើសផ្លូវកំពុងធ្វើ ឫផ្លូវធ្វើហើយទេ មិនរើស ពេល ឲ្យតែការបើកបរប្រហែសមិនគោរពច្បាប់ ឫមិនយោគយល់អាធ្យាស្រ័យ នោះនឹងជួបប្រទះមិនខាន។ បើគោរពច្បាប់ គឺទទួលបានផលពីរ […]

យុវវ័យមួយក្រុមទៀតហើយ ថតវីដេអូឃ្លីបមិនសមរម្យបង្ហោះនៅលើហ្វេសប៊ុក ឥលូវស្នងការដ្ឋាននគរបាលរាជធានី បញ្ជាក់ថា នឹងចាត់វិធានការលើករណីនេះ

Khmerpress July 28, 2022 28/07/2022

កាលពីពេលថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាប្រតិកម្ម និងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ចំពោះយុវវ័យមួយក្រុម ដែលបាននាំគ្នាថតវីដេអូឃ្លីបខ្លីបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើទង្វើមិនសមរម្យ អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ ជុំវិញករណីឃ្លីបវីដេអូនោះផងដែរ មហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច កោះហៅក្រុមយុវជនទាំងនោះមកធ្វើការអប់រំ ដើម្បីកុំឲ្យថតវីដេអូបែបនោះទៀត។ ទាក់ទងនឹងករណីនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន comment នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «សមត្ថកិច្ចនឹងចាត់វិធានការលើករណីនេះ» ដែលធ្វើឲ្យមហាជនមានការសាទរយ៉ាងខ្លាំង។ គួរអោយដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកោះហៅម្ចាស់គណនីហ្វេសប៊ុក «Kaa Offical» ដែលមានបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ក្រោយបានផុសវីដេអូឃ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេចន៍ អសីលធម៌ អាសអាភាស ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គួរឲ្យសរសើរ! លោកនាយកវិទ្យាល័យហ៊ុនសែនឃ្លាំងលើ ខេត្តព្រះសីហនុ បានរៀបចំឱ្យជាងមកកាត់សក់សិស្សប្រុសដល់សាលារៀន ដើម្បីឲ្យសិស្សមានគំរូម៉ូតសក់ដូចៗគ្នា

Khmerpress July 20, 2022 20/07/2022

ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពី មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា «លោកនាយកវិទ្យាល័យហ៊ុនសែនឃ្លាំងលើ បានរៀបចំឱ្យជាងកាត់សក់ មកកាត់សក់សិស្សប្រុសដល់សាលារៀន ដើម្បីឲ្យសិស្សមានគំរូម៉ូតសក់ដូចៗគ្នា។ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ សូមអរគុណ និងកោតសរសើរ ដល់គណៈនាយក និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់រៀបចំផែនការ ផ្សព្វផ្សាយ អនុវត្តតាម “សេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន របស់ក្រសួងអប់រំ យុវជន និងកីឡា” ដែលមន្ទីរអប់រំ យុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយកន្លងមក និងសូមពង្រឹងអនុវត្តបន្តទៀត»៕ ផ្តល់សិទ្ធិដោយ៖ Khmernote

លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ជាអ្នកអន្តរាគមន៍ ដោះស្រាយបញ្ហាលោក ផែង វណ្ណៈ ជាមួយលោកជំទាវ

Khmerpress July 15, 2022 15/07/2022

កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានចូលទៅសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានរបស់លោកជំទាវ និងបានបង្ហោះសារមួយឃ្លាថា៖ “ក្រោយ​ភ្លៀង​មេឃស្រលះ​ ! នៅព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ ខ្ញុំបាទបាន​ការ​អនុញ្ញាត​ពី​អ្នកមីង​ ហ៊ុន​ ស៉ីណាត​ ចូលជួបដើម្បីធ្វើការ​សុំទោស​អ្នកមីង​ និង​ ទទួល​យកការ​ណែនាំ​ពីអ្នកមីងដើម្បី​កែប្រែ​នូវចំណុចខ្វះខាតដើម្បី​បន្តការងារ​លើបណ្ដាញសង្គម​ហ្វេសប៊ុក​តទៅ​មុខទៀត​ ។ ក្មួយ​សូមគោរព​ជូនពរ​អ្នកមីង​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដើម្បី​បន្តបំរើ​ប្រជាពលរដ្ឋ​តទៅទៀត​ក្រោមម្លប់សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​”។ ក្នុងនោះដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហាញមុខអ្នកអន្តរាគមន៍ជួយលោក ផែង វណ្ណៈ ផងដែរគឺលោក ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌជ្រោយចង្វារផ្ទាល់តែម្តង។ លោកជំទាវ បានរៀបរាប់នៅលើ ហ្វេសប៊ុក ថា៖ “អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ […]