សង្គម

រង់ចាំអស់២០ឆ្នាំ! លោក យូរ៉ាយ ដែលជាជនជាតិអាមេរិក សម្តែងការត្រេកអរយ៉ាងខ្លាំង ក្រោយទទួលបានសញ្ជាតិខ្មែរជាផ្លូវការ និងសន្យាលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត (មានវីដេអូ)

Khmerpress September 2, 2022 02/09/2022

ជនជាតិអាមេរិកម្នាក់ឈ្មោះលោក យូរ៉ាយ (Uriah Lyford) កាលពីថ្មីៗនេះលោកត្រូវបានរាជរដ្ឋាភិបាលផ្តល់សញ្ជាតិខ្មែរជាផ្លូវការ។ នៅក្នុងវីដេអូដែលលោកបានថតបង្ហោះជាមួយនឹងក្រុមគ្រួសារ លោក យូរ៉ាយ បាននិយាយភាសាខ្មែរយ៉ាងច្បាស់ លោកបានសម្តែងក្តីរំភើបដែលទទួលសញ្ជាតិខ្មែរ ក៏ព្រោះតែលោករង់ចាំថ្ងៃនេះអស់​២០​ឆ្នាំ​គឺ​មក​ដល់​ហើយ ខណៈដែលភរិយារបស់លោកអាចនឹងត្រូវចំណាយពេល៤ទៅ៥ឆ្នាំទៀតដើម្បីចូលជាសញ្ជាតិខ្មែរ។ លោកក៏បាននិយាយថា «ខ្ញុំសូមសន្យាថានឹងចំណាយជីវិតលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត។ សូមអរគុណសម្តេច និងព្រះមហាក្សត្រ ដែលបានអនុញ្ញាតឱ្យខ្ញុំក្លាយជាជនជាតិខ្មែរ»។សូមរំលឹកថា លោក យូរ៉ាយ ជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុងប៉ោយប៉ែត ស្នាក់នៅកម្ពុជារយៈពេល២០ឆ្នាំ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ជនជាតិអាមេរិកាំងរូបនេះតែងតែបង្ហាញក្តីស្រលាញ់ពេញចិត្តនូវវប្បធម៌របស់កម្ពុជា៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមតន្ត្រីច្រៀងប្រមូលថវិកានៅលើផ្លូវស្តុបទួលពង្រ ត្រូវបានអាជ្ញាធរខណ្ឌចុះដកហូតសម្ភារៈ ក្រោយធ្វើការណែនាំម្ដងឬពីរដងរួចហើយ

Khmerpress September 1, 2022 01/09/2022

(ភ្នំពេញ)៖ ក្រុមតន្រ្តីដែលបានច្រៀងប្រមូលថវិកានៅផ្លូវស្តុបទួលពង្រ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការដកហូតសម្ភារៈ។ នេះបើយោងតាមការបង្ហោះរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ប្រភពបានឱ្យដឹងថាដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌចុះធ្វើការដកហូតសម្ភារៈរបស់ក្រុមតន្ត្រី ដែលបានច្រៀងប្រមូលថវិកានៅលើផ្លូវចោមចៅ (លើទ្រូងផ្លូវ) ស្តុបទួលពង្រ។ ដោយអាជ្ញាធរក៏ធ្លាប់បានធ្វើណែនាំម្ដងឬពីរដងរួចហើយកាលពីសប្ដាហ៍មុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មុខម្ហូបខ្មែរ នឹងបង្ហាញវត្តមាននៅមុខ Tour Eiffel ទីក្រុងប៉ារីស ប្រទេសបារាំង

Khmerpress September 1, 2022 01/09/2022

(ប៉ារីស)៖ ជាដំណឹងល្អសម្រាប់បងប្អូនខ្មែរដែលរស់នៅប្រទេសបារាំង ដែលមុខម្ហូបខ្មែរនឹងបង្ហាញវត្តមាននៅកម្មវិធីភូមិមុខម្ហូបអន្តរជាតិ (programme du Village International de la Gastronomie) ដែលធ្វើឡើងចាប់ផ្ដើមនៅថ្ងៃនេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២២។ «ភូមិមុខម្ហូបអន្តរជាតិ» ធ្វើឡើងនៅមុខ Tour Eiffel (សួនច្បារ Trocadéro) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់  មាន៤៦ប្រទេសចូលរួម(អាស៊ី អឺរ៉ុប និងអាហ្វ្រិក) និងមាន ៧៥ស្តង់ម្ហូប។ ដោយស្ថានទូតកម្ពុជានឹងដាក់តាំងបង្ហាញ អាម៉ុក នំបញ្ចុកសម្លខ្មែរ/សម្លការី សាច់គោអាំង នំកង អង្ករម្លិះ ស្ករត្នោតកំពង់ស្ពឺ ម្រេចកំពត និងសៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ The Taste of Angkor ដែលជាសៀវភៅមុខម្ហូបអាស៊ី ដែលល្អផ្តាច់គេប្រចាំឆ្នាំ២០២១ និង២០២២។ ជាពិសេសក្រៅពីការបង្ហាញម្ហូបអាហារនៅពេលល្ងាច នឹងមានការសំដែងរបាំក្ងោក និងរបាំកម្រងផ្កា ថែមទៀតផង៕  ផ្តល់សិទ្ធិដោយ៖ […]

លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ក្រោយមានគេយករូបនិងផុសថាជំពាក់បំណុលចិនតាមអនឡាញ

Khmerpress August 22, 2022 22/08/2022

នៅព្រឹកមិញនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពេលដែលមហាជនបានឃើញការផុសទារបំណុលពីសំណាក់ក្រុមហ៊ុនកម្ចីអនឡាញរបស់ចិន ដោយបានផុសជាសារធាណនូវរូបភាពនិងឈ្មោះរបស់ បុគ្គលល្បីឈ្មោះជាច្រើន មានដូចជាឧកញ៉ា ទៀ វិចិត្រ ហើយពេលនេះក៏មានលោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលត្រូវជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត ផងដែរ សុទ្ធតែត្រូវបានជនមិនស្គាល់មុខធ្វើការបង្ហោះរូបភាព និងទារបំណុលជាសាធារណ។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនថា៖ “យី ធ្លាប់តែលឺគេថា កម្ចីប្រាក់ចិនតាមអនឡាញ ដើរយករូបដែលមិនស្គាល់សោះមកផុតគំរាមគេ ទើបឃើញមិញចូលមកផុសទាលុយឯង😂ហើយក្បាច់នឹងរៀននៅសាលាណាលោកព្រះ?ហើយសរសេរឈ្មោះឯងអត់ត្រូវផង😂 Hang Pharady Panha Sokching Pov ដាក់ពាក្យបណ្តឹង១មើល ក្រែងជាប់អន្ទាក់បានខ្លះ ដូចជួយសមត្ថកិច្ចវែកមុខ ក្រុមសង្គមងងឹតអស់នេះ” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

Liny Chan August 18, 2022 18/08/2022

(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសកសាងនិងអភិវឌ្ឍន៍តំបន់ «ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧស្យានជាតិដ៏ស្រស់ត្រកាល ដើម្បីប្រទេសជាតិ និងបានចេញមុខបដិសេធ៣ចំណុច ជុំវិញរឿងចោទប្រកាន់ថា លោកបានកាប់ឈើនៅតំបន់ទ្រនាប់ភ្នំតាម៉ៅយកទៅលក់ លាងលុយខ្វក់ និងមានអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធការលាងលុយកខ្វក់នេះ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមប្រកាសជំរាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរនូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាឱ្យផ្អាក ក្រុមហ៊ុនបានផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ តាមការណែនាំរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសម្អាតនិងដាំដុះ។ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំឱ្យទៅជាឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវ តាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់។ ឆ្លៀតឱកាសនេះដែរ ខ្ញុំបាទសូមបំភ្លឺលើកយកសាច់រឿង និងគោលបំណងខ្លះៗ មុនពេលប្រមុខរាជរដ្ឋាភិបាលបានលុប។ លោកបានបន្តថា ដំបូងឡើយ ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិក្នុងការវិនិយោគគោលបំណងនោះ គឺឱ្យបងប្អូនមិនទាន់មានលំនៅដ្ឋានអាចទិញគម្រោងនេះបានត្រឹម៣០ដុល្លារ ទៅ៦០ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត៦១%ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ […]

ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើការបញ្ជាក់ឲ្យដឹងអំពីស្ថានភាពសុខភាព ក្រោយទទួលការវះកាត់នៅមន្ទីរពេទ្យរួច

Khmerpress August 13, 2022 13/08/2022

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគ្រូពេទ្យជំនាញដាក់រ៉ឺស័រចូលក្នុងសរសៃឈាមបះដូងបានដោយជោគជ័យហើយ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំសូមជូនដំណឹងដល់ប្រិយមិត្តយើងមេត្តាជ្រាបថា ក្រោយពីបានចូលបន្ទប់សង្គ្រោះបន្ទាន់សន្លប់រយៈពេល៣ម៉ោង ដោយលោកវិជ្ជបណ្ឌិតលីមដាក់រ៉ឺស័រចំនួន៣ចូលទៅក្នុងសរសៃឈាមបះដូងដោយជោគជ័យរួចរាល់ហើយ ព្រឹកនេះវេលាម៉ោង១០លោកគ្រូពេទ្យនិងអនុញ្ញាតអោយចេញពីមន្ទីពេទ្យហើយ ” ៕ ប្រភព៖ ឧកញ៉ា ម៉ុង ឫទ្ធី

ក្រាក់ សម្ផស្ស ធ្លាប់តែជាអ្នកប្រដាល់ល្បីឈ្មោះកាលពី២០ឆ្នាំមុន តែពេលនេះជីវភាពខ្វះខាតយ៉ាងខ្លាំង រកព្រឹកខ្វះល្ងាច

Khmerpress August 10, 2022 10/08/2022

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញលោក ក្រាក់ សម្ផស្ស ដែលធ្លាប់តែជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះម្នាក់កាលពីជំនាន់មុន ប៉ុន្តែឥលូវបែរជាធ្លាក់ខ្លួនមានជីវិតភាពខ្វះខាតយ៉ាងខ្លាំង រស់នៅផ្ទះធ្លុះធ្លាយដំបូល រកព្រឹកខ្វះល្ងាច។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ ប្រធានបទ គុនខ្មែរ បានឲ្យដឹងថា៖ «កាលពី២០ឆ្នាំមុនអ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយ ព្រោះគាត់មិនមែនជាលោកចីងចក់ នាងរ៉ូស នាងខ្ញុង ដូចពួកបំពុលសង្គមអស់ទាំងនឹង ស្ថានភាពគាត់ពេលនេះវេទនាមែនទែន រកព្រឹកខ្វះល្ងាច បើសិនជាអាចតាមក្លឹបប្រដាល់នានាជួយសារ៉េឲ្យគាត់បានធ្វើជាគ្រូជំនួយផង សូមអរគុណជាអនេកប្បការ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំង ឥលូវនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះណែនាំ កុំឲ្យមានការលក់ដូរ ដាក់តុកៅអីអង្គុយលើផ្លូវរថភ្លើងទៀតហើយ (មានវីដេអូ)

Khmerpress August 9, 2022 09/08/2022

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអំពីទិដ្ឋភាពនៅលើផ្លូវរថភ្លើងមួយខ្សែនៅក្នុងខណ្ឌពោធិ៍សែនជ័យ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាមកលក់ដូរ និងអង្គុយហូបចុកចំណីអាហារនៅលើផ្លូវរថភ្លើងនោះ ដោយមិនមានការខ្លាចកើតមានគ្រោះថ្នាក់អ្វីនោះឡើយ។ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើននៅក្នុងបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការទៅណែនាំ និងអប់រំដល់អ្នកលក់ដូរនៅទីនោះកុំឲ្យដាក់តុ និងកៅអីឲ្យភ្ញៀវអង្គុយលើផ្លូវរថភ្លើងទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់នៅពេលមានរថភ្លើងឆ្លងកាត់ និងបានណែនាំឲ្យតុកៅអីឃ្លាតឲ្យឆ្ងាយចេញពីផ្លូវរថភ្លើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៤៤ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី និងលោកជំទាវ បានដឹកនាំក្រុមអ្នកបច្ចេកទេស ដឹកកូនឈើជាង ៣ពាន់ដើម យកទៅដាំនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ

Khmerpress August 8, 2022 08/08/2022

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ របស់ឧកញ៉ា ម៉ុង ឫទ្ធី ជាមួយលោកជំទាវ បានដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករផ្នែកកសិកម្មដឹកកូនឈើធ្នង់និងកូនឈើបេងចំនួន៣,២២០ដើម យកទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរ៉ាប់យ៉ាងដូច្នេះថា៖ ដើម្បីអបអរសាទរថ្ងៃគម្រប់ខួប៤៤ឆ្នាំអាពាហ៍ពិពាហ៍១៣ រូបខ្ញុំជាមួយលោកជំទាវប្រហុក08.08.1978~08.08.2022=44ឆ្នាំ វេលាម៉ោង ៧ព្រឹក ថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រូបខ្ញុំជាមួយលោកជំទាវប្រហុកបានដឹកនាំក្រុមអ្នកបច្ចេកទេស បុគ្គលិក កម្មករផ្នែកកសិកម្មដឹកកូនឈើធ្នង់និងកូនឈើបេងចំនួន 3.220ដើម យកទៅដាំឡើងវិញនៅក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ ឧកញ៉ា ម៉ុង ឫទ្ធី បានបន្ថែមថា៖ ឈ្លៀតឱកាសនេះខ្ញុំសូមអរគុណច្រើនខ្លាំងណាស់ ដល់ក្រុមចុងភៅចល័ត សេង ហុកហេង ដែលបានជួយផ្តល់អាហារថ្ងៃត្រង់ចំនួន ៣០០កញ្ចប់ រួមជាមួយទឹកបរិសុទ្ធចំនួន១០០កេះ និងសូមអរព្រះគុណ អរគុណដល់ ព្រះសង្ឃ សិក្សានុសិស្ស […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចបង្កើតមូលនិធិមនុស្សធម៌ ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ

Khmerpress August 8, 2022 08/08/2022

(ភ្នំពេញ)៖ តាមរយៈការប្រកាសនៅលើទំព័រ Facebook នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រេចបង្កើតមូលនិធិមនុស្សធម៌ឡេងណាវ៉ាត្រា ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ។ អ្នកឧកញ៉ាបានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំសម្រេចបើកមូលនិធិមនុស្សធម៌ឡេងណាវ៉ាត្រា ដើម្បីជួយអ្នកលំបាកទុរគត និងការងារជួយសង្គមផ្សេងៗ»។ ជាមួយគ្នានោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តថា ប្រសិនបើជាប្រជាពលរដ្ឋ ក៏ដូចជាសប្បុរសជនចង់ចូលរួមជាមួយមូលនិធិខាងលើនេះ អាចបរិច្ចាគថវិកាតាមលេខគណនី ABA 096550406 TOEM Va ដោយលោកបញ្ជាក់ថា ថវិការបស់សប្បុរសជន រួមទាំងថវិការបស់លោកនឹងយកចូលរួមការងារសង្គមទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ freshnews​