សិល្បៈ

ពូឃ្លាំង ប្រកាសស្វាគមន៍បេក្ខជនទុំ សុវត្ថិ និងបេក្ខជនធ្លាក់ក្នុងកម្មវិធី Cambodian Idolទាំងអស់ ដែលមានសមត្ថភាព ឆន្ទៈខំប្រឹង មកចូលរួមជាមួយ Media របស់លោក

Khmerpress June 3, 2022 03/06/2022

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងរ៉េបល្បីឈ្មោះ ពូឃ្លាំង ដែលមានមហាជនតែងតែស្គាល់រូបលោកល្បីខ្លាំងកាលពីជំនាន់ឆ្នាំ២០០០ នៅក្នុងសារបង្ហោះរបស់ ពូឃ្លាំង ក្រោយពីឃើញបេក្ខជន ទុំ សុវត្ថិ មិនបានជាប់ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ថ្នាក់ពិភពលោក Cambodian Idol ពូឃ្លាំង បានប្រកាសស្វាគមន៍បេក្ខជនទុំ សុវត្ថិ និងបេក្ខជនធ្លាក់ក្នុងកម្មវិធី Cambodian Idolទាំងអស់ ដែលមានសមត្ថភាព មកកាន់គ្រួសារ ណយណយណា ដែលជា Media របស់ខ្លួនផ្ទាល់។ ក្នុងគណនីហ្វេសប៊ុកពូឃ្លាំង បានឲ្យដឹងថា៖ «ខ្ញុំទើបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ដែលបានចូលរួមកម្មវិធីប្រលងមួយ ហើយក៏មានចិត្តរំភើបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ និងសំលេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន តាមពិតខ្ញុំគិតថាការសំរេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហើយ និងបានឃើញពីចន្លោះខ្វះខាតរបស់ប្អូនត្រង់ណាមួយ ព្រោះប្អូន រាជ រិទ្ធ កញ្ញា និង លីន សុទ្ធតែជាអ្នកមានបទពិសោធន៍លើចំរៀងរាប់ឆ្នាំ និងមានបទពិសោធន៍ធ្វើគណៈកម្មការកម្មវិធី ប្រលងពិភពលោកនេះជាច្រើនដងមកហើយ ក៏ដូចជាការរៀបចំរបស់អ្នករៀបចំកម្មវិធី រឺយ៉ាងណា បានគេសំរេចចិត្តបែបនេះ។ ពូឃ្លាំង បានរៀបរាប់បន្តថា៖ យ៉ាងណាខ្ញុំសប្បាយចិត្តណាស់ ដែលឃើញ ប្អូនឧកញ៉ា សេរីមន្ត និង ខាន់ […]

លោក ណុប បាយ៉ារិទ្ធ បកស្រាយ សំឡេងឆាតដែលមហាជនមានការយល់ច្រឡំ លើបេក្ខជន ទុំ សុវត្ថិ

Khmerpress June 3, 2022 03/06/2022

ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងឈរជើងនៅផលិតកម្មរស្មីហង្សមាសអស់ជាច្រើនឆ្នាំ និងជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ពេលនេះលោក ណុប បាយ៉ារិទ្ធ បានបកស្រាយការពិត ពីសម្លេងឆ្លើយឆ្លងឆាត ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។ នៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោកណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា៖ សារសម្លេងដែលប្អូនប្រុសឈ្មោះ Lyla Sen បានបង្ហោះ គឺជាការឆាតក្នុងកំឡុងពេលគាត់ធ្លាក់ពីការប្រឡងក្នុងរដូវកាលទី៣ កាលពីឆ្នាំ២០១៩ ខ្ញុំបានឆ្លើយតបទៅគាត់ ពេលដែលគាត់ឆាតមកខ្ញុំ។ លោក ណុប បាយ៉ារិទ្ធ បានបន្តទៀតថា៖ ហើយគាត់បានកាត់សម្លេងរបស់ខ្ញុំយកទៅបង្ហោះtiktok ស្របពេលដែលរឿងកំពុងកើតឡើងធ្វើអោយបងប្អូនមានការយល់ច្រឡំនិងគិតថា សារសម្លេងរបស់ខ្ញុំនិយាយពីប្អូន ទុំ រដ្ឋាហៅសុវត្ថិ តាមពិតសារសម្លេងនោះគឺជាសារតាំងពីឆ្នាំ២០១៩ ហើយកាលដែលខ្ញុំនិយាយថា ច្រៀងពិរោះតែគណៈកម្មការមានសិទ្ធមិនជ្រើសយក គឺខ្ញុំនិយាយពីលក្ខខ័ណ្ឌនៃកម្មវិធីនៅប្រទេសគេ គឺមានបេក្ខជនខ្លះច្រៀងពិរោះតែគាត់មិនត្រូវបានគណៈកម្មការជ្រើសរើសយកដោយសារគណៈកម្មការគាត់មិនទាន់ពេញចិត្តពីសមត្ថភាពបេក្ខជន ខ្ញុំមិនបាននិយាយពាក់ព័ន្ធនិងការធ្វើកម្មវិធីរបស់យើងដែលកំពុងតែធ្វើទេ សូមមេត្តាកុំយល់ច្រឡំបន្តទៀត។ ដំបូងខ្ញុំគិតថាមិនចង់បកស្រាយអ្វីវែងឆ្ងាយទេ តែដើម្បីអោយបងប្អូនយល់ច្បាស់ខ្ញុំក៏សម្រេចចិត្តនិយាយ សង្ឃឹមថាបងប្អូនកុំមានការយល់ច្រឡំទៀត។ មានវីដេអូ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ណុប បាយ៉ារិទ្ធ បកស្រាយ សំឡេងឆាតដែលមហាជនមានការយល់ច្រឡំ លើបេក្ខជន ទុំ សុវត្ថិ

Khmerpress June 3, 2022 03/06/2022

ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងឈរជើងនៅផលិតកម្មរស្មីហង្សមាសអស់ជាច្រើនឆ្នាំ និងជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ពេលនេះលោក ណុប បាយ៉ារិទ្ធ បានបកស្រាយការពិត ពីសម្លេងឆ្លើយឆ្លងឆាត ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។ នៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោកណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា៖ សារសម្លេងដែលប្អូនប្រុសឈ្មោះ Lyla Sen បានបង្ហោះ គឺជាការឆាតក្នុងកំឡុងពេលគាត់ឆ្លាក់ពីការប្រឡងក្នុងរដូវកាលទី៣ កាលពីឆ្នាំ២០១៩ ខ្ញុំបានឆ្លើយតបទៅគាត់ ពេលដែលគាត់ឆាតមកខ្ញុំ។ លោក ណុប បាយ៉ារិទ្ធ បានបន្តទៀតថា៖ ហើយគាត់បានកាត់សម្លេងរបស់ខ្ញុំយកទៅបង្ហោះtiktok ស្របពេលដែលរឿងកំពុងកើតឡើងធ្វើអោយបងប្អូនមានការយល់ច្រឡំនិងគិតថា សារសម្លេងរបស់ខ្ញុំនិយាយពីប្អូន ទុំ រដ្ឋាហៅសុវត្ថិ តាមពិតសារសម្លេងនោះគឺជាសារតាំងពីឆ្នាំ២០១៩ ហើយកាលដែលខ្ញុំនិយាយថា ច្រៀងពិរោះតែគណៈកម្មការមានសិទ្ធមិនជ្រើសយក គឺខ្ញុំនិយាយពីលក្ខខ័ណ្ឌនៃកម្មវិធីនៅប្រទេសគេ គឺមានបេក្ខជនខ្លះច្រៀងពិរោះតែគាត់មិនត្រូវបានគណៈកម្មការជ្រើសរើសយកដោយសារគណៈកម្មការគាត់មិនទាន់ពេញចិត្តពីសមត្ថភាពបេក្ខជន ខ្ញុំមិនបាននិយាយពាក់ព័ន្ធនិងការធ្វើកម្មវិធីរបស់យើងដែលកំពុងតែធ្វើទេ សូមមេត្តាកុំយល់ច្រឡំបន្តទៀត។ ដំបូងខ្ញុំគិតថាមិនចង់បកស្រាយអ្វីវែងឆ្ងាយទេ តែដើម្បីអោយបងប្អូនយល់ច្បាស់ខ្ញុំក៏សម្រេចចិត្តនិយាយ សង្ឃឹមថាបងប្អូនកុំមានការយល់ច្រឡំទៀត។ មានវីដេអូ៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក សាយ រតនៈ ប្រាប់ពីមូលហេតុ ដែលមិនសូវឃើញរូបលោកឡើងធ្វើពិធីករនៅ CTN

Khmerpress June 2, 2022 02/06/2022

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ពិធីកររូបស្រស់ដ៏ល្បីឈ្មោះ លោក សាយ រតនៈ ដែលជាពិធីករដ៏មានប្រជាប្រិយភាព និងមានការគាំទ្រពីទស្សនិកជនជាច្រើន តាមរយៈវោហាស័ព្ទដ៏ប៉ិនប្រសប់ និងពោលពេញទៅដោយសមត្ថភាព បូករួមជាមួយភាពកំប្លុកកំប្លែង ដោយមួយរយៈពេលនេះឃើញថាលោក សាយ រតនៈ គឺស្ងាត់មិនស្រូវឃើញឡើងកម្មវិធី នៅស្ថានីយទូរទស្សន៍ CTN ដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់។ ដោយមុនបន្តិច លោក សាយ រតនៈ បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់ថា៖ “មានបងប្អូន មិត្តភ័ក្តិ និង ទូរទស្សនិកជន មួយចំនួនសួរថា ហេតុអ្វីមួយរយៈនេះមិនសូវឃើញខ្ញុំឡើងធ្វើពិធីករនៅ CTN? ការពិតខ្ញុំនិង CTN បានបញ្ចប់កិច្ចសន្យាការងារតាំងពីថ្ងៃទី07 ខែកញ្ញា ឆ្នាំ2021 មកម្ល៉េះ។ សូមអរគុណសម្រាប់រយៈពេលជាង10ឆ្នាំជាមួយអ្នកCTN “ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មានការភ្ញាក់ផ្អើល ក្រោយខាងថៃអះអាងថា «ឈុតរាហ៊ូចាប់ច័ន្ទ» ដែលបវរ​កញ្ញា​​ Miss Universe Cambodia 2022 គ្រង គឺលួចចំលងស្មាដៃរបស់គេ

Khmerpress June 2, 2022 02/06/2022

ថៃ៖ កាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2022 កន្លងទៅ មានប្រធានបទក្តៅមួយបានកើតឡើង នៅពេលដែលអ្នកប្រើប្រាស់ហ្វេសប៊ុក Thiti Kettam បានបង្ហោះរូបភាពការងារ និងរូបភាពរាហ៊ូចាប់ច័ន្ទ ដែលបានយកចេញពីទំព័រ Miss Universe Cambodia 2022 ដោយបានស្លៀកសម្លៀកបំពាក់ដែលលោក Thiti Kettam អះអាងថា ជាកម្មសិទ្ធិបញ្ញារបស់លោក ហើយលោកបានបន្ថែមទៀតថា «ហេតុអ្វីបានជាមិនមានការទាក់ទងមកសួរនាំ ឬ ស្នើសុំទៅកាន់លោកអញ្ចឹង?»  ក្រោយមកនៅលើទំព័រហ្វេសប៊ុកមួយរបស់ថៃ បានចេញមុខអំពាវនាវឱ្យអាជ្ញាធរថៃជួយការពារ និងគ្រប់គ្រង ចំពោះករណី «ការលួចចំលងកម្មសិទ្ធិបញ្ញា នៃហាងកាត់ដេរខ្មែរ» ទៅលើឈុតរាហ៊ូចាប់ច័ន្ទនេះ។ ជុំវិញករណីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងពន្លឿនការសម្របសម្រួលរបស់នាយកដ្ឋានរក្សាសិទ្ធិ និងសិទ្ធិពាក់ព័ន្ធនៃប្រទេសកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលបានកើតមានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការបង្កជាជម្លោះនាពេលក្រោយ។ ចំពោះករណីនេះដែរ យើងនៅមិនទាន់ឃើញមានការបកស្រាយណាមួយពីខាងកម្ពុជាយើង ជុំវិញការលើកឡើងបែបនេះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លោក ខាន់ ជេមស៌ ប្រកាសជួយផលិតបទចម្រៀង original song រួមទាំងចេញ MV ឱ្យទៅបេក្ខជន ទុំ សុវត្ថិ ជាការលើកទឹកចិត្ត

Khmerpress June 2, 2022 02/06/2022

ក្រោយពីមានមហាជនជាច្រើន មិនពេញចិត្តនូវការសម្រេចរបស់គណៈកម្មការលើកបេក្ខជន ទុំ សុវត្ថិ មិនបានជាប់ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol ក្នុងរដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ ស្រាប់តែកំពូលតារាចម្រៀង ដែលមហាជនតែងតែស្គាល់ និងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គឺលោក ខាន់ ជេមស៌ បានលើកទឹកចិត្តដល់បេក្ខជន ទុំ សុវត្ថិ នឹងផលិតបទចម្រៀង original song និងចេញ MV ជូនទៅបេក្ខជន ទុំ សុវត្ថិ ថែមទៀតផង។ ដោយមុននេះបន្ដិចនៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោក ខាន់ ជេមស៌ បានរៀបរាប់ថា៖ “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទនិងចេញMVជូនប្អូនមានបងប្អូនសូមទំនាក់ទំនងមកបងនេះជា លេខ telegram 010222168បង។” ប្រភព៖ ខាន់ ជេមស៌ KHAN JAMES

ឧកញ៉ា ខេមរៈ សេរីមន្ត ប្រកាសផ្ដល់ថវិកាលើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ ចំនួន ១,០០០ដុល្លារ

Khmerpress June 2, 2022 02/06/2022

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ដែលមានប្រជាប្រិយភាព កេរ្តិ៍ឈ្មោះបោះសំឡេង និងជាតារាចម្រៀងមានទឹកដមយ៉ាងក្រអួនក្រអៅ ឧកញ៉ា ខេមរៈ សេរីមន្ត ដោយមុននេះបន្តិច ឧកញ៉ា ខេមរៈ បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ ចំនួន ១,០០០ដុល្លារ ក្រោយឃើញបេក្ខជនមានការតស៊ូ និងមិនបានទទួលលទ្ធផលល្អនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង “៕ ប្រភព៖ Khemarak Sereymun

លោក ពែកមី ប្រកាសដើរចេញពី CTN ព្រោះមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី

Khmerpress May 31, 2022 31/05/2022

មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN នាយ ពែកមី មានឈ្មោះពិតប្រាកដថា ចែម ចាន់រ៉ា ដែលតែងតែបង្កភាពរីករាយជូនទៅដល់អ្នកទស្សនា សើចសប្បាយក្អាកក្អាយ ពេលនេះ លោក ពែកមី ប្រកាសដើរចេញពី CTN ព្រោះមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។ ក្នុងគណនីហ្វេសប៊ុក លោក ពែកមី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ ” ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មុនចូលប្រកួត Cambodian Idol ធ្លាប់ចូលប្រឡងកម្មវិធី The Voice Vietnam ថែមទៀត

Khmerpress May 31, 2022 31/05/2022

គ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ បានធ្វើឲ្យមហាជនមានការភ្ញាក់ជាខ្លាំង ក្រោយបានចូលរួមប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ រដូវកាលទី 4 បានមកបញ្ចេញសមត្ថភាពដ៏លេចធ្លោរ ច្រៀងយ៉ាងពីរោះរន្តំ ជាពិសេសរូបសម្រស់ស្រស់សង្ហា ធ្វើឲ្យគណៈកម្មការសឹងទប់អារម្មណ៍មិនជាប់។ ពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មុនចូលប្រឡងចម្រៀង Cambodian Idol រូបលោកក៏ធ្លាប់ចូលរួមប្រឡងនៅក្នុងកម្មវិធី The Voice Vietnam ២០១៨ វគ្គThe Blind Audition សប្តាហ៍ទី៣ បកស្រាយបទចំណងជើងថា”Huong à”។ ស៊ឹម ច័ន្ទពន្លឺ បានបង្ហើរសំនៀងយ៉ាងពីរោះ និងធ្វើឲ្យCoach ២រូបចុចប៊ូតុងយករូបលោក។ ស៊ឹម ច័ន្ទពន្លឺ បានបង្ហើបសំនៀងដ៏ក្រអួនក្រអៅរបស់លោក ឆក់យកចិត្តCoach ឲ្យចុចប៊ូតុងភ្លាម ដោយគ្រាន់តែលោកបង្ហើបសំនៀង មិនទាន់ទាំងបានមួយឃ្លាផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការសម្តែងចប់ ជាពេលដែលនិយាយសំណេះសំណាលជាមួយនឹង Coach ក្នុងនោះលោក ស៊ីម ចាន់ពន្លឺ ក៏បានធ្វើឲ្យគ្រប់គ្នា និង Coach […]

ពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មុនចូលប្រកួត Cambodian Idol ធ្លាប់ចូលប្រឡងកម្មវិធី The Voice Vietnam ថែមទៀត

Khmerpress May 31, 2022 31/05/2022

គ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ បានធ្វើឲ្យមហាជនមានការភ្ញាក់ជាខ្លាំង ក្រោយបានចូលរួមប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ រដូវកាលទី 4 បានមកបញ្ចេញសមត្ថភាពដ៏លេចធ្លោ ច្រៀងយ៉ាងពីរោះរន្តំ ជាពិសេសរូបសម្រស់ស្រស់សង្ហា ធ្វើឲ្យគណៈកម្មការសឹងទប់អារម្មណ៍មិនជាប់។ ពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មុនចូលប្រឡងចម្រៀង Cambodian Idol រូបលោកក៏ធ្លាប់ចូលរួមប្រឡងនៅក្នុងកម្មវិធី The Voice Vietnam ២០១៨ វគ្គThe Blind Audition សប្តាហ៍ទី៣ បកស្រាយបទចំណងជើងថា”Huong à”។ ស៊ឹម ច័ន្ទពន្លឺ បានបង្ហើរសំនៀងយ៉ាងពីរោះ និងធ្វើឲ្យCoach ២រូបចុចប៊ូតុងយករូបលោក។ ស៊ឹម ច័ន្ទពន្លឺ បានបង្ហើបសំនៀងដ៏ក្រអួនក្រអៅរបស់លោក ឆក់យកចិត្តCoach ឲ្យចុចប៊ូតុងភ្លាម ដោយគ្រាន់តែលោកបង្ហើបសំនៀង មិនទាន់ទាំងបានមួយឃ្លាផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការសម្តែងចប់ ជាពេលដែលនិយាយសំណេះសំណាលជាមួយនឹង Coach ក្នុងនោះលោក ស៊ីម ចាន់ពន្លឺ ក៏បានធ្វើឲ្យគ្រប់គ្នា និង Coach […]