សិល្បៈ June 2, 2022

មានការភ្ញាក់ផ្អើល ក្រោយខាងថៃអះអាងថា «ឈុតរាហ៊ូចាប់ច័ន្ទ» ដែលបវរ​កញ្ញា​​ Miss Universe Cambodia 2022 គ្រង គឺលួចចំលងស្មាដៃរបស់គេ

Khmerpress

ថៃ៖ កាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2022 កន្លងទៅ មានប្រធានបទក្តៅមួយបានកើតឡើង នៅពេលដែលអ្នកប្រើប្រាស់ហ្វេសប៊ុក Thiti Kettam បានបង្ហោះរូបភាពការងារ និងរូបភាពរាហ៊ូចាប់ច័ន្ទ ដែលបានយកចេញពីទំព័រ Miss Universe Cambodia 2022 ដោយបានស្លៀកសម្លៀកបំពាក់ដែលលោក Thiti Kettam អះអាងថា ជាកម្មសិទ្ធិបញ្ញារបស់លោក ហើយលោកបានបន្ថែមទៀតថា «ហេតុអ្វីបានជាមិនមានការទាក់ទងមកសួរនាំ ឬ ស្នើសុំទៅកាន់លោកអញ្ចឹង?»  ក្រោយមកនៅលើទំព័រហ្វេសប៊ុកមួយរបស់ថៃ បានចេញមុខអំពាវនាវឱ្យអាជ្ញាធរថៃជួយការពារ និងគ្រប់គ្រង ចំពោះករណី «ការលួចចំលងកម្មសិទ្ធិបញ្ញា នៃហាងកាត់ដេរខ្មែរ» ទៅលើឈុតរាហ៊ូចាប់ច័ន្ទនេះ។

ជុំវិញករណីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងពន្លឿនការសម្របសម្រួលរបស់នាយកដ្ឋានរក្សាសិទ្ធិ និងសិទ្ធិពាក់ព័ន្ធនៃប្រទេសកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលបានកើតមានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការបង្កជាជម្លោះនាពេលក្រោយ។ ចំពោះករណីនេះដែរ យើងនៅមិនទាន់ឃើញមានការបកស្រាយណាមួយពីខាងកម្ពុជាយើង ជុំវិញការលើកឡើងបែបនេះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត