សិល្បៈ

ដើមឆ្នាំ២០២៤!​ Taylor Swift ក្តោបក្តាប់កំណត់ត្រាថ្មី មានស្នាដៃចម្រៀងឡើងដល់កំពូលតារាង Billboard 200 ក្នុងចំណោម១៣ប្រទេស

Khmerpress January 2, 2024 02/01/2024

(បរទេស)៖ កំពូលតារាប៉ុប Taylor Swift បានទម្លាក់តារាចម្រៀង Elvis Presley និងបានជាប់ជាសិល្បករទោលមានស្នាដៃចម្រៀងឈរលើកំពូលតារាង Billboard 200 ជាច្រើនសប្តាហ៍ជាប់ៗគ្នា។ អាល់ប៊ុមឆ្នាំ១៩៨៩ (Taylor’s Version) របស់នាងបានជាប់ចំណាត់ថ្នាក់កំពូលតារាងជាលើកទីប្រាំប្រចាំសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ យោងតាមការចេញផ្សាយព័ត៌មានផ្នែកតន្ត្រីអាមេរិក បានឲ្យដឹងថាបើគិតជាសប្តាហ៍សរុបរបស់ Swift គឺឈរនៅលេខ១លើតារាង Billboard 200។ ស្នាដៃចម្រៀងរបស់នាងបានឈរលើកំពូល៦៨សប្តាហ៍ជាប់ៗគ្នា នៅ១៣ប្រទេស ដែលធ្វើឲ្យនាងក្លាយជាតារាចម្រៀងទោលមានស្នាដៃចម្រៀងឈរនៅលើកំពូលតារាងបានច្រើនសប្តាហ៍បែបនេះ។ គួរជម្រាបថា កំណត់ត្រានេះកន្លងទៅគឺបានទៅលើតារាចម្រៀង Elvis Presley ដែលពេលនោះស្នាដៃចម្រៀងរបស់លោក បានឈរនៅលើកំពូលតារារហូតដល់៦៧សប្តាហ៍ជាប់ៗគ្នា នៅក្នុង១០ប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

YG Entertainment បញ្ជាក់ថាសមាជិក BLACKPINK ទាំង៤នាក់ នឹងមិនបន្តកិច្ចសន្យា សម្រាប់សកម្មភាពបុគ្គលឡើយ

Khmerpress December 29, 2023 29/12/2023

(កូរ៉េ)៖ ផលិតកម្មកូរ៉េខាងត្បូង YG Entertainment បានបញ្ជាក់ថា សមាជិកក្រុម BLACKPINK នឹងត្រូវចុះកិច្ចសន្យាជាមួយក្រុមហ៊ុន សម្រាប់ការផ្សព្វផ្សាយជាក្រុមប៉ុណ្ណោះ ខណៈកុងត្រាសកម្មភាពបុគ្គលម្នាក់ៗ មិនបានបន្តឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koraboo នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចែករំលែកដោយ YG Entertainment ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Herald Pop ពួកគេបានបញ្ជាក់ថា សមាជិក BLACKPINK ម្នាក់ៗនឹងត្រូវបានចុះហត្ថលេខា ជាមួយក្រុមហ៊ុន សម្រាប់ការផ្សព្វផ្សាយជាក្រុមប៉ុណ្ណោះ។ ទោះជាបែបនេះក្តី YG បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រសកម្មភាពរបស់ BLACKPINK ហើយនឹងលើកទឹកចិត្ត ចំពោះសកម្មភាពនីមួយៗរបស់ពួកគេ ដោយបេះដូងកក់ក្តៅ។ គួរជម្រាបថា កាលពីដើមឆ្នាំនេះ ផលិតកម្ម YG Entertainment បានចែករំលែកពីរបៀប ដែលសមាជិកទាំង៤ បានបន្តកិច្ចសន្យារបស់ពួកគេសម្រាប់សកម្មភាពក្រុម ប៉ុន្តែមិនបានផ្តល់ព័ត៌មាន អំពីសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេទេ។ រហូតមកទល់នឹងពេលនេះ គេឃើញមានសមាជិក BLACKPINK ម្នាក់ គឺ Jennie […]

គួរឱ្យអាណិត! តារាចម្រៀងជេីងចាស់ ម្ចាស់បទ «បណ្ដាំទួលស្លែង» ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ នាជីវិតចុងក្រោយ

Khmerpress December 27, 2023 27/12/2023

អតីតតារាល្បីជើងចាស់ អ៊ិន សុផារ៉ា អាយុ ៧៣ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់បទ «បណ្ដាំទួលស្លែង» កាលពីឆ្នាំ១៩៨១ ហើយបទនេះផងដែរ ទទួលបានការគ្រាំទ្រជាខ្លាំង ដោយលោកអុំជាអ្នក​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯងផ្ទាល់​អស់​រយៈពេលជាង ៣០​ឆ្នាំ​មកហើយ។ ចម្រៀងនេះ ត្រូវបានច្រៀងរៀបរាប់ពីអំពី​សោកនាដកម្ម​ដ៏​ជូរចត់ ជាមួយ​ទារុណកម្ម​យ៉ាង​សាហាវ ក្នុង​មន្ទី​រស ២១ ឬ​ហៅ​ថា គុក​ទួលស្លែង ដែលច្រៀងជាសំនៀងយ៉ាងរណ្តំ​ចិត្ត ញាប់​ញ័រ នឹង​មិន​អាច​បំភ្លេចបាននោះឡើយ។ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះវិញ លោកអុំ អ៊ិន សុផារ៉ា កំពុងធ្លាក់ខ្លួនយ៉ាងលំបាក រស់ក្នុងបន្ទប់ជួលតូចមួយ ជាមួយនឹងភរិយា រហូតដល់ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ទៀតផង។ នេះបើយោងតាមប្រភពវីដេអូពីគណនីហ្វេសប៊ុកផ្ទាល់របស់លោក សាវិន ហ្វីលីព នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ តាមការរៀបរាប់ក្នុងវីដេអូ បានឱ្យដឹងថា ដំបូងលោកអុំ ជាមួយភរិយា មានប្រាក់តែ៣ម៉ឺនរៀលប៉ុណ្ណោះ គ្មានការងារធ្វើ បានសូមអាស្រ័យម្ចាស់ផ្ទះជួលមួយកន្លែង ដោយក្ដីអាណិតមេត្តាពីម្ចាស់ផ្ទះជួល បានឱ្យពួកគាត់ស្នាក់នៅ និងឱ្យការងារធ្វើជាអ្នកលាងចាន និងជាអ្នកបោសសំរាមក្នុងហាងថែមទៀតផង។ ក្នុងនោះ លោក សាវិន ហ្វីលីព បានសរសេររៀបរាប់ថា៖ «តោះជួយគាត់ម្នាក់មួយដុល្លារ […]

ភ្ញាក់ផ្អើល! តារាប្រុសក្នុងរឿង «Parasite» Lee Sun-Kyun ទទួលមរណភាពហើយ

Khmerpress December 27, 2023 27/12/2023

(កូរ៉េ)៖ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា តារាសម្តែងល្បីរបស់កូរ៉េខាងត្បូង ចូលរួមសម្តែងក្នុងភាពយន្តល្បី «Parasite» លោក Lee Sun Kyun ស្រាប់តែត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងរថយន្ត ត្បិតបច្ចុប្បន្នតារារូបនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសនៅឡើយ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញឿន។ នេះបើតាមការចេaញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ ប៉ូលិសកូរ៉េខាងត្បូងបានបញ្ជាក់ថា តារាប្រុស Lee Sun Kyun ពិតជាបានបាត់បង់ជីវិតប្រាកដមែន ដោយអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ SPOTV និងឲ្យដឹងថា កម្លាំងប៉ូលិសបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរស ដែលបានបាត់បង់ជីវិតនៅក្នុងរថយន្ត គឺជាតារាប្រុស Lee Sun Kyun។ រថយន្តរបស់តារារូបនេះ ត្រូវបានគេរកឃើញនៅលើផ្លូវមួយក្នុងសួន Waryong Park ក្នុងសង្កាត់ Jongno នៃទីក្រុងសេអ៊ូល។ មុនពេលបញ្ជាក់ថា តារាប្រុសរូបនេះបានបាត់បង់ជីវិតក្នុងរថយន្ត ពោលគឺនៅព្រឹកថ្ងៃទី២៧នេះ ភរិយារបស់តារាសម្តែង Lee Sun Kyun គឺនាង Jeon Hye Jin […]

ទោះបីកំពុងបម្រើយោធា តែពេលនេះ Jimin ជាប់ឈ្មោះជាតារាចម្រៀងមានស្នាដៃជាប់លេខ១ នៅលើ១០០ប្រទេស

Khmerpress December 27, 2023 27/12/2023

(បរទេស)៖ បទចម្រៀងចុងក្រោយរបស់ Jimin ដែលមានចំណងជើងថា «Closer Than This» បានឈានដល់ចំណាត់ថ្នាក់លេខ១ នៅលើតារាង iTunes Top Songs យ៉ាងហោចណាស់នៅរហូតដល់១០៦ប្រទេស ជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន បារាំង កាណាដា អាល្លឺម៉ង់ ប្រេស៊ីល និងអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hindustimes នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ បទថ្មីចុងក្រោយរបស់ Jimin គឺបទ «Closer Than This» បានឡើងដល់លេខ១ នៅលើតារាង iTunes Top Songs យ៉ាងហោចណាស់ ១០៦ប្រទេស ដែលធ្វើឲ្យសមាជិកក្រុមចម្រៀងខេប៉ុប BTS, Jimin រូបនេះ បង្កើតប្រវត្តិសាស្ត្រនៅលើតារាង iTunes អន្តរជាតិ ដោយក្លាយជាតារាចម្រៀងដំបូងលើលោក ដែលមានបទជាប់លេខ១ នៅច្រើនប្រទេសរហូតដល់ ៧បទ។ គួរជម្រាបថា […]

Lisa ក្លាយជាសិល្បការិនីអាសុីដំបូងគេបង្អស់ ទទួលបាន ១០០លាន Followers លេី Instagram

Khmerpress December 25, 2023 25/12/2023

(បរទេស)៖ តារាចម្រៀងល្បីឈ្មោះក្នុងវិស័យ K-POP មានដើមកំណើតជាជនជាតិថៃ គឺ Lisa សមាជិកក្រុម BLACKPINK ត្រូវបានរាយការណ៍មកថា ជាប់ឈ្មោះជាសិល្បការិនីអាសុីដំបូងគេបង្អស់ ទទួលបាន ១០០លាន Followers លេី Instagram ខណៈកំណត់ត្រានេះ ពីមុនគឺបានទៅលើកីឡាករ វាយកូនបាល់អន្តរជាតិឥណ្ឌា Virat Kohli។ តារាចម្រៀង Lisa ទទួលបានចំនួន Followers ក្នុង Instagam រហូតដល់១០០លាននាក់នេះ គឺចំណាយពេល៥ឆ្នាំ និង៦ខែ ខណៈកំណត់ត្រានេះ ពីមុនកាន់កាប់ដោយកីឡាករវាយកូនបាល់អន្តរជាតិ ឥណ្ឌា Virat Kohli ដោយលោកចំណាយពេល ៥ឆ្នាំ និង១០ខែ។ ការទទួលបានអ្នកតាមដានលើ Instagam ច្រើនបែបនេះ មិនត្រឹមតែធ្វើឲ្យ Lisa ជាប់ឈ្មោះជាសិល្បការិនីដំបូងនៅអាស៉ី ដែលទទួលបាន Followers លេី Instagram ច្រើនប៉ុណ្ណោះ គឺថែមទាំងជាប់ឈ្មោះជា តារា K-POP នារីដំបូង ទទួលបាន Followers លេី […]

Jennie សមាជិក BLACKPINK ប្រកាសជាផ្លូវការ ពីការបង្កើតផលិតកម្មផ្ទាល់ខ្លួន មានឈ្មោះថា «ODD ATELIER»

Khmerpress December 25, 2023 25/12/2023

(កូរ៉េ)៖ បន្ទាប់ពីចុះកុងត្រាថ្មីជាមួយផលិតកម្ម YG ក៏ដូចជាបន្តកុងត្រាក្នុងក្រុម BLACKPINK រួចរាល់ ពេលនេះតារាស្រីទឹកមុខសិចស៉ី Jennie បានប្រកាសជាផ្លូវការ ពីការបង្កើតក្រុមហ៊ុនដោយខ្លួនឯង ដែលនេះមានន័យថា អាជីពជាតារា solo របស់ Jennie គឺនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងខ្លួនឯងផ្ទាល់ នាងនឹងមានសេរីភាពក្នុងការចេញចម្រៀង solo ក្នុងការប្រម៉ូតបទចម្រៀងរបស់នាង ដោយ YG នឹងលែងមានសិទ្ធិក្នុងការគ្រប់គ្រងផ្នែកទាំងនេះរបស់ Jennie ដូចមុនទៀតហេីយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងសារផ្លូវការមួយបង្ហោះ ដើម្បីជាការជូនដំណឹងទៅកាន់អ្នកគាំទ្រ Jennie បានបញ្ជាក់យ៉ាងដូច្នេះថា «សួស្តី នេះគឺ Jennie។ ឆ្នាំនេះ គឺពោរពេញទៅដោយសមិទ្ធផលជាច្រេីន ហេីយខ្ញុំពិតជាអរគុណដល់ក្តីស្រលាញ់ទាំងអស់ដែលខ្ញុំទទួលបាន។ ខ្ញុំក៏មានក្តីរំភេីបដូចគ្នាស ម្រាប់អ្វីដែលនឹងមកនាពេលខាងមុខនេះ។ ខ្ញុំនឹងចាប់ផ្តេីមផ្លូវដំណេីរ solo របស់ខ្ញុំនៅឆ្នាំ២០២៤ ជាមួយនឹងក្រុមហ៊ុនដែលខ្ញុំបានបង្កេីតឡេីងដោយមានឈ្មោះថា OA។ សូមផ្តល់ក្តីស្រលាញ់ឲ្យច្រេីនៗទៅកាន់ការចាប់ផ្តេីមថ្មីរបស់ខ្ញុំជាមួយ OA និងប្រាកដណាស់ BLACKPINK។ សូមអរគុណ» គួរជម្រាបថា នាពេលថ្មីៗនេះ សមាជិក BLACKPINK […]

តារា TikTok កូរ៉េម្នាក់ មានអ្នក Follow ជាង៥៥លាននាក់ ជាប់សង្ស័យករណីរំលោ-ភសេពសន្ថវៈ ប្រឈមជាប់ពន្ធនាគារ៧ឆ្នាំ

Khmerpress December 23, 2023 23/12/2023

(កូរ៉េ)៖ តារា TikTok ល្បីឈ្មោះម្នាក់របស់កូរ៉េខាងត្បូង ឈ្មោះថា Seo Won Jeong អាយុ២៧ឆ្នាំ ដែលមានអ្នក Follow ជាង៥៥លាននាក់នោះ ស្រាប់តែបាត់ខ្លួនពីបណ្តាញសង្គមជាច្រើនខែ ដែលធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំង ពីការអវត្តមានរបស់តារារូបនេះ តែយ៉ាងណានៅពេលនេះ ស្រាប់តែមានការចុះផ្សាយថា រូបលោកកំពុងតែស្ថិតក្រោមការសង្ស័យករណីរំលោភសេពសន្ថវៈ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ស្របពេលមិនមានការបង្ហោះវីដេអូថ្មីៗលើបណ្តាញសង្គមជាច្រើនខែ ពីសំណាក់លោក Seo Won Jeong ក៏ស្រាប់តែមានការចុះផ្សាយពីសារព័ត៌មាន SBS ដោយមិនបញ្ចេញឈ្មោះជនសង្ស័យ តែអះអាងថា មាន Influencer ម្នាក់ និងមិត្តភ័ក្តិប្រុសរបស់គេ ត្រូវបានចាប់ខ្លួន ករណីរំលោភសេពសន្ថវៈ។ ព័ត៌មានបានសង្កត់ធ្ងន់ថា ដើមឡើយតារាប្រុសរូបនេះ និងមិត្តភក្ដិប្រុសម្នាក់ទៀត បានទៅផឹកស៊ីជាមួយមិត្តភក្ដិស្រីម្នាក់ ហើយបានបង្ខំឲ្យនាងផឹករហូតស្រវឹងសន្លប់លែងដឹងខ្លួន បន្ទាប់មកតារាប្រុសរូបនោះ និងមិត្តភក្ដិប្រុស ក៏បាននាំនារីរូបនេះទៅផ្ទះរបស់ខ្លួនហើយបានរំលោភ លុះដល់នាងភ្ញាក់ដឹងខ្លួន នាងបានឮសម្លេងដូចកំពុងថតវីដេអូ ដូច្នេះនាងក៏បានខលហៅប៉ូលិស ហើយនៅពេលប៉ូលិសមកដល់ ពួកគេមិនព្រមបើកទ្វានោះទេ រហូតដល់មានកងកម្លាំងអគ្គិភ័យចុះមកជួយធ្វើអន្តរាគមន៍ ទម្លាយទ្វាចូលទើបចាប់ខ្លួនបាន។ ទោះបីព័ត៌មាន […]

ជិះ Private Jet ទៅជួបមិត្តប្រុសញឹកញាប់ពេក! Taylor Swift ត្រូវគេរកឃើញថា បញ្ចេញឧស្ម័ន «CO2» ជាង១៣៨តោន បំពុលបរិយាកាសច្រើនជាងគេ

Khmerpress December 22, 2023 22/12/2023

(អាមេរិក)៖ តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Taylor Swift ត្រូវបានគេរកឃើញថា បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ជាង ១៣៨តោន ទៅក្នុងស្រទាប់បរិយាកាស ក្នុងរយៈពេលត្រឹម៣ខែប៉ុណ្ណោះ ខណៈមូលហេតុ គឺដោយសារតែនាងជិះ Private Jet ទៅជួបមិត្តប្រុសញឹកញាប់ពេក។ កាលពីឆ្នាំ២០២២ នាងជាប់ឈ្មោះម្តងហើយ ក្នុងនាមជា «អ្នកបំពុលបរិស្ថានប្រចាំឆ្នាំ» បន្ទាប់ពីរកឃើញថា យន្តហោះរបស់នាង បានបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ច្រើនជាងតារាដទៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Dailymail។ នៅពេលបានជួបជាមួយគូស្នេហ៍ថ្មីរបស់ខ្លួន ឈ្មោះថា Travis Kelce នោះ តារាចម្រៀង Taylor Swift ត្រូវបានគេរកឃើញថា ហោះហើរតាមយន្តហោះឯកជនរបស់នាង ច្រើនដងមែនទែនតាមដែលនាងត្រូវការ បើសរុបទៅត្រឹមរយៈពេល៣ខែប៉ុណ្ណោះ នាងបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតជាង ១៣៨តោន ទៅក្នុងស្រទាប់បរិយាកាស។ ប្រការនេះត្រូវបានគេរំពឹងថា អាចធ្វើឲ្យនាងជាប់ឈ្មោះជាលើកទី២ ក្នុងនាមជាអ្នកបំពុលបរិស្ថានខ្លាំងជាងគេប្រចាំឆ្នាំ។ តារាចម្រៀងវ័យ៣៤ឆ្នាំ Taylor Swift ត្រូវបានគេដឹងថា មិនត្រឹមតែបានធ្វើដំណើរទៅមករវាងទីក្រុង New York និង Kansas City […]

ក្រោយចេញពី YG តារាចម្រៀង G-Dragon ចុះកុងត្រាក្លាយជាតារារបស់ផលិតកម្ម Galaxy Corporation

Khmerpress December 21, 2023 21/12/2023

(សេអ៊ូល)៖ តារាចម្រៀងរ៉េប G-Dragon បានចុះហត្ថលេខាជាផ្លូវការជាមួយភ្នាក់ងារថ្មីមួយគឺ Galaxy Corporation ក្រោយពីបានចាកចេញពីផលិតកម្ម YG ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនដែលធ្វើឡើងនៅសណ្ឋាគារ JW Marriott នៅថ្ងៃទី២១ ខែធ្នូ ផលិតកម្ម Galaxy បានប្រកាសថាក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ G-Dragon។ ការប្រកាសនេះធ្វើឡើងក្រោយ YG Entertainment បានបញ្ជាក់ជាផ្លូវការថា G-Dragon បានចាកចេញពីក្រុមហ៊ុនរបស់ពួកគេ។ លើសពីនេះផលិតកម្ម Galaxy បានផ្ដល់ការព្រមានដល់អ្នកបង្ហោះដែលមានគំនិតអាក្រក់ដែលកំពុងបង្ហោះខ្លឹមសារ បង្ខូចកេរ្តិ៍ឈ្មោះ G-Dragon ដោយផ្តល់ឱកាសឱ្យពួកគេរហូតដល់ថ្ងៃទី២៨ ខែធ្នូ ដើម្បីលុប ឬកែសម្រួលការបង្ហោះរបស់ពួកគេ ដើម្បីកែតម្រូវព័ត៌មានមិនពិត និងលុបខ្លឹមសារបរិហារកេរ្តិ៍។ ក្រោយ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ពួក​គេ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​បន្ធូរបន្ថយឡើយ៕