PR

OREO x BABYMONSTER សូមអញ្ជើញហ្វេនមក #TwistLickDance ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធន៍ KPOP

Liny Chan October 22, 2025 22/10/2025

ទីបំផុតចម្ងល់ និងការរង់ចាំរបស់អ្នកទំាងអស់គ្នាត្រូវបានបញ្ចប់ហើយាឈានមកដល់បានទម្លាយការពិតហើយ។ ក្រុម K-pop នារី BABYMONSTER បានសហការជាមួយ Cookies OREO ដ៏ល្បីល្បាញលើពិភពលោក ការនាំមកនូវការសហការដើម្បីផ្តល់ឱ្យអ្នកគាំទ្រនៅទូទាំងពិភពលោកទទួលយកភាពរំភើប និងរីករាយមួយនេះ។ ភាពរំភើបនៅតែបន្ត! ត្រៀមខ្លួនដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យជាមួយ OREO x BABYMONSTER ។ ឥឡូវនេះអ្នកគាំទ្រនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែ។ សូមចុចលីងដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/reel/1121628729601639 ទិញដើម្បីឈ្នះដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េប៉ុន្តែភាពសប្បាយរីករាយមិនឈប់នៅត្រឹមនឹងការញុំាតែមួយមុខទេ។ អ្នកគាំទ្រអាចចូលរួមក្នុងសកម្មភាពដ៏រំភើបនិងសប្បាយរីករាយ ជាមួយនឹងឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធន៍ KPOPរបៀបចូលរួមលេង៖ជំហានទី 1៖ ចំណាយ 2,500រៀលក្នុងការទិញនំ OREO x BABYMONSTERជំហានទី 2៖ ស្កែនកូដ QR ឬចូលទៅកាន់គេហទំព័រ www.oreobm.com  ដោយបំពេញ ឈ្មោះពិត លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងវិក័យប័ត្រ ឬ Selfie ជាមួយកញ្ចប់ឬនំខូឃី OREOXBABYMONSTER ដើម្បីចូលរួមការប្រកួត។  TwistLickDance និងមានឱកាសឈ្នះវត្ថុអនុស្សាវរីយ៍ពីក្រុម BABYMONSTER ភាពសប្បាយរីករាយផ្សេងទៀតសម្រាប់អ្នកគាំទ្ររបស់យើងគឺ ដើម្បីបង្ហាញក្បាច់រាំដូចទៅនឹង idol របស់អ្នក ថែមទាំងមានឱកាសឈ្នះវត្ថុអនុស្សាវរីយ៍ពី […]

ប្រវត្តិសាស្ត្រគុនខ្មែរ! ព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក GANZBERG World Kun Khmer Fight នឹងរៀបចំឡើង ៣ថ្ងៃជាប់គ្នា នៅដើមខែវិច្ឆិកានេះ

Liny Chan October 18, 2025 18/10/2025

(ភ្នំពេញ)៖ ដំណឹងដ៏រំភើប និងកក្រើកបំផុតសម្រាប់អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរ! មហាព្រឹត្តិការណ៍ប្រដាល់លំដាប់ពិភពលោក GANZBERG World Kun Khmer Fight នឹងត្រូវរៀបចំឡើងយ៉ាងមហោឡារិក និងមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី០៤, ទី០៥, និងទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នេះជាព្រឹត្តិការណ៍ដែលអ្នកគុននិយមទន្ទឹងរង់ចាំបំផុត ដោយមានការប្រមូលផ្តុំកីឡាករជើងខ្លាំងជិត ៣០នាក់ មកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទូទាំងពិភពលោក ដើម្បីប្រកួតនៅលើសង្វៀនដ៏អស្ចារ្យដែលរួមបញ្ចូលទាំងការប្រកួតជាលក្ខណៈ សង្វៀនគុនខ្មែរ បែបប្រពៃណី និងលឺដំណឹងមកថា សង្វៀនទ្រុងលំដាប់ UFC ផងដែរ! អ្វីដែលកាន់តែពិសេសនោះ គឺវត្តមានរបស់ស្ថាប័នប្រដាល់ធំៗចំនួន ៦ ស្ថាប័ន មកពីជុំវិញពិភពលោក នឹងមកជួបជុំគ្នាឈរគោរពទង់ជាតិខ្មែរ នៅលើទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ។ ការប្រមូលផ្តុំដ៏ធំនេះ គឺជាសញ្ញាណដ៏សំខាន់ក្នុងការផ្សព្វផ្សាយទេសចរណ៍ និងលើកកេរ្តិ៍ឈ្មោះគុនខ្មែរឱ្យបានល្បីល្បាញដល់ឆាកអន្តរជាតិ។ ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖ កាលបរិច្ឆេទ: ថ្ងៃទី០៤, ទី០៥, និង ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (អំឡុងពេលបុណ្យអុំទូក) ពេលវេលា ចាប់ពីម៉ោង ៨យប់តទៅ ទីតាំង: ភូមិស្ងួនពេជ្រ […]

ផ្ទុះកក្រើក! មហាព្រឹត្តិការណ៍ GANZBERG KUN KHMER FESTIVAL នឹងលេចឡើងនៅខេត្តព្រះសីហនុ ២ថ្ងៃជាប់គ្នា! GANZBERG លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក!

Liny Chan October 17, 2025 17/10/2025

(ក្រុងព្រះសីហនុ)៖ ដំណឹងដ៏កក្រើកមួយសម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ! មហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំ GANZBERG KUN KHMER FESTIVAL នឹងត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅទីលានពយតាម៉ូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃអង្គារ ទី០៤ និងថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះ គឺជាការជួបជុំគ្នាជាប្រវត្តិសាស្ត្ររបស់កំពូលអ្នកលេងក្បាច់គុនដូនតាខ្មែរមកពីគ្រប់ទិសទី ដើម្បីបង្ហាញសមត្ថភាព និងអភិរក្សកេរដំណែលកីឡាជាតិ។ ក្នុងចំណោមកីឡាករជាច្រើនរូបដែលនឹងចូលរួម មានដូចជា៖ កីឡាករ ឈឿង ល្វៃ, ឃឹម បូរ៉ា, សោម វិច្ឆ័យ, ឡុង សំណាង, សំអឿន សុផា, អេលីត ពិសិដ្ឋ និងកីឡាករគុនខ្មែរឆ្នើមៗជាច្រើនរូបទៀត។ ការប្រកួតមិត្តភាព គូរជាតិ និងអន្តរជាតិជាច្រើនគូរ បញ្ចេញក្បាច់ប្រយុទ្ធដ៏អស្ចារ្យរបស់ពួកគេ នឹងធ្វើឲ្យសង្វៀន GANZBERG ក្លាយជាទីលានប្រកួតដ៏ក្តៅគគុកបំផុតមិនអាចបំភ្លេចបាន។ GANZBERG សូមអញ្ជើញសាធារណជនទូទៅ ចូលរួមទស្សនាផ្ទាល់ ដោយសេរី នូវ “មហាព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យ” នៅទីលានពយតាម៉ូង ចាប់ពីម៉ោង ៨យប់តទៅ។ លោកអ្នក ក៏អាចតាមដានការផ្សាយផ្ទាល់បានផងដែរ […]

Ganzberg ត្រៀមរៀបចំព្រឹត្តិការណ៍គុនខ្មែរឈុតធំ ដើមខែវិច្ឆិកា ខាងមុខនេះ អញ្ជើញសុទ្ធតែលំដាប់កីឡាករមកពី USA

Liny Chan October 16, 2025 16/10/2025

ភ្នំពេញ៖ ក្រុមហ៊ុនយក្ស Ganzberg រួមសហការជាមួយស្ថានីយទូរទស្សន៍ថោនត្រៀមរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ថ្មីមួយទៀតដោយអញ្ជើញសុទ្ធតែលំដាប់កីឡាករចូលមុខមកពីសហរដ្ឋអាមេរិក។ ក្នុងនោះមានកីឡាការិនីជើងខ្លាំងគុនខ្មែរកំពុងធ្វើព្យុះភ្លៀងលក្ខណៈអន្តរជាតិ អេ យ៉ានុត , អ្នកលេងជើងចាស់គឺម វាសនា ធ្លាប់ធ្វើឲ្យផ្អើលសង្វៀនកន្លងមកឥឡូវចូលខ្លួនជាថ្មី, កូនពៅគុនខ្មែរត្រកូលអេ អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង អេ អាំម៉ារីនភូថង , រាហ៊ូមាស ចិត្តសាស្ត្រគុនខ្មែរ ឈុត សេរីវ៉ាន់ថង , និងម្ចាស់ខ្សែក្រវ៉ាត់IPCC Kun Khmer អួច ធារិទ្ធ ។ កីឡាករកីឡាការិនីជើងខ្លាំងទាំងប្រាំរូបនេះ និងចូលខ្លួនមកប្រកួតតាំងកីឡាករចេញខ្លាំង 5 រូបទៀតដែលនឹងហោះមកពីសហរដ្ឋអាមេរិក។ ការប្រកួតខ្នាតធំរយៈពេលបីថ្ងៃ ជួបគ្នាថ្ងៃទី០៥ ខេត្តវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះចាប់ពីម៉ោង៨យបើតទៅ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជនីភ្នំពេញ ៕

Ganzberg Snow នាំយក Rapper Fighter រដូវកាលថ្មី ជាមួយប្រាក់រង្វាន់ 60លានរៀល និងឳកាសការងារជាច្រើនជាមួយក្រុមហ៊ុន Ganzberg បើកឆាកដំបូងភ្លាម! Rapper Fighter រដូវកាលទី២ ផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឱ្យជឿ!

Liny Chan October 8, 2025 08/10/2025

កម្មវិធីប្រឡងចម្រៀង Rapper Fighter ដ៏ធំដែលឧបត្ថម្ភផ្ដាច់មុខដោយ Ganzberg Snow បានផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឱ្យជឿនៅក្នុងសប្ដាហ៍ដំបូងនៃការប្រកួតប្រជែងដ៏ស្វិតស្វាញនៃបេក្ខភាពឆ្នើមកាលពីយប់ថ្ងៃអាទិត្យ ទី៥ ខែ តុលា ឆ្នាំ២០២៥ ពីបេក្ខភាពឆ្នើមក្នុងវគ្គ Start Fight។ ការចាប់ផ្ដើមនៃវគ្គ Start Fight ដែលជាវគ្គមួយបានក្លាយជាវេទិកាប្រកួតដ៏ក្ដៅគគុក សម្រាប់ Coach ទាំង៤ ក្នុងការប្រកួតប្រជែងគ្នាយកបេក្ខភាពឆ្នើមរៀងៗ។ នៅមុនការបើកឆាកប្រកួតប្រជែងវគ្គ Star Fight ដ៏ក្ដៅគគុកនេះ ក៏មានការចូលរួមច្រៀងរួមគ្នាពី Top 4 Rapper Fighter រដូវកាលទី១ ផងដែរ។ ម្ចាស់ជយលាភីឆ្នាំចាស់ទាំង៤ បានបកស្រាយចម្រៀងរួមគ្នា មានចំណងជើងថា « អ្នកចម្បាំងនគរ » ដោយបទចម្រៀងនេះមានបញ្ចូលនូវឧបករណ៍ភ្លេងខ្មែរសម្បូរបែបរួមជាមួយល្បុក្កតោ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ។ ការបកស្រាយចម្រៀងរួមគ្នាពីម្ចាស់ជយលាភីទាំង៤រូបខាងលើនៅក្នុងថ្ងៃបើកឆាកវគ្គ Sart Fight ពិតជាបានទាក់ទាញការគាំទ្រជាខ្លាំងពីទស្សនិកជន ជាមួយនឹងឆាកដ៏ត្រជាក់ភ្នែកពី Ganzberg Snow នៅលើកញ្ចក់ទូរទស្សន៍ PNN និងផ្លូវការរបស់ Rapper Fighter […]

ធនាគារ វីង ដាក់ឱ្យប្រើប្រាស់មុខងារថ្មីសម្រាប់កក់សំបុត្រ និងសេវាកម្មជាច្រើនទៀត

Liny Chan October 4, 2025 04/10/2025

អេបតែមួយ របស់ ធនាគារ វីង មាននូវមុខងារច្រើនសម្រាប់សេវា ហិរញ្ញវត្ថុ ការ កម្សាន្ត និង តម្រូវ ការ ប្រចាំថ្ងៃ ផ្សេងៗទៀត ធនាគារ វីង កំពុងធ្វើឱ្យការប្រើប្រាស់សេវា ធនាគារឌីជីថលនៅកម្ពុជា កាន់តែងាយស្រួលជាងមុន ជាមួយការដាក់ឱ្យដំណើរការ មុខងារ Miniapps នៅក្នុងអេប Wing Bank ដែល អ្នកប្រើប្រាស់អាចកក់សំបុត្រកម្មវិធី ប្រគុំតន្ត្រី ចូលរួមកម្មវិធីកម្សាន្តនានា និងទៅ លេង កន្លែង ផ្សេងៗជាច្រើន ដោយ ទូទាត់ ការ ចំណាយ នៅក្នុងអេប តែមួយ ប្រកប សុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើប្រាស់។ លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ជាមួយ Miniapps យើង កំពុង តែ ធ្វើឱ្យ អេប […]

ធនាគារ វីង ពង្រីកឱកាសកម្មសិក្សាដល់និស្សិតកម្ពុជាកាន់តែច្រើន

Naren October 3, 2025 03/10/2025

ធនាគារ វីង បានសហការជាមួយសាកលវិទ្យាល័យឈានមុខចំនួន៩​ បន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានយុវជនកម្ពុជាតាមរយៈអនុវត្តន៍ការងារជាក់ស្តែង។ ធនាគារ វីង បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍយុវជន ដោយបានចាប់ដៃគូសហការជាមួយស្ថាប័នអប់រំឈានមុខគេចំនួន ៩ បន្ថែមទៀត ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់សិស្ស-និស្សិតកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ការងារពិតប្រាកដតាមរយៈតាមរយៈកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ខ្លួន។ ពិធីចុះហត្ថលេខានៃភាពជាដៃគូបានរៀបចំធ្វើឡើងនៅឯអគារធនាគារវីងថៅវើ ដោយមានការចូលរួមពីតំណាងសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យ លីមកុកវីង, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន, អង្គការភាពញញឹមនៃកុមារ, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, និងសាកលវិទ្យាល័យវេស្ទើន។ កិច្ចសហការនេះ  ឆ្លុះបញ្ចាំងពីការរួមកម្លាំងគ្នា​ដើម្បីត្រួសត្រាសផ្លូវសម្រាប់និស្សិតក្នុងការកសាងសមត្ថភាពឱ្យបានរឹងមាំ​ ហើយទទួលបានអាជីពការងារដ៏ល្អ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយផ្អែកលើភាពជោគជ័យនៃកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សារបស់ធនាគារ វីង ដែលបានដាក់ឱ្យដំណើរការកាលពីឆ្នាំមុន ដើម្បីជួយដល់យុវជនឱ្យទទួលបាននូវការបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធច្បាស់លាស់ បទពិសោធន៍អនុវត្តការងារជាក់ស្តែង ក៏ដូចជាជំនាញអភិវឌ្ឍន៍បុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលមានរយៈពេល ៤ ទៅ ៦ ខែ។ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងហ្មតចត់ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងពីវិស័យធនាគារ និងជំនាញទន់ដែលចាំបាច់ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។ លើសពីការបណ្តុះបណ្តាលនូវជំនាញមួយច្បាស់លាស់ ធនាគារ វីង ក៏មានការផ្តល់ជូននូវទំនុកបម្រុងហិរញ្ញវត្ថុ និងអត្ថប្រយោជន៍សុខភាពផងដែរ ដែលរួមមាន៖ ប្រាក់ឧបត្ថម្ភប្រចាំខែ, ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់, រួមទាំងការស្នាក់នៅជាដើម។ អត្ថប្រយោជន៍ទាំងនេះអនុញ្ញាតឱ្យសិក្ខាកាមអាចផ្តោតអារម្មណ៍ទាំងស្រុងលើការកសាងជំនាញ និងសមត្ថភាពរបស់ពួកគេប្រកបដោយភាពជឿជាក់។ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ សម្រាប់សិក្ខាកាមអ្នកដែលមានឆន្ទៈមោះមុត និងសក្តានុពលខ្ពស់ នឹងត្រូវបានជ្រើសរើសជាបុគ្គលិកបម្រើការងារពេញម៉ោងនៅធនាគារ វីង ដែលប្រែក្លាយពីបទពិសោធន៍នៃការអនុវត្ត​ឆ្ពោះទៅចាប់យកអាជីពពិតប្រាកដ។ លោក ឡៅ សៀងហៃ […]

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

Liny Chan September 20, 2025 20/09/2025

គ្រួសារយោធិន ៣ នាក់នៅខេត្តឧត្តរមានជ័យ ទទួលបានការលុបបំណុលសរុបជិត ៥០.០០០ ដុល្លារអាមេរិក ធនាគារ វីង បានប្រគល់វិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីការលុបបំណុលដែលមានទឹកប្រាក់សរុបជិត ៥០.០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារយោធិនរងរបួសចំនួន ៣នាក់ នៅក្នុងខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។ ដោយអនុវត្តតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងនោះ ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេលបំពេញបេសកកម្ម និងលុបចោលបំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស។ ចាប់តាំងពីចុងខែ កក្កដា ឆ្នាំ២០២៥មក ធនាគារ វីង បានធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរ និងគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។ ពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានធ្វើឡើងនៅឯគេហដ្ឋានផ្ទាល់របស់គ្រួសារវីរយុទ្ធជនក្នុងខេត្តឧត្តរមានជ័យ។ លោក អ៊ុត សឿង អគ្គនាយករងប្រតិបត្តិ ទទួលបន្ទុកសេវាធនាគារបុគ្គល នៃធនាគារ វីង បានលើកឡើងថា៖ “តាងនាមឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ វីង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនដល់វីរកងទ័ពចំពោះការពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិរបស់យើង។ បងប្អូនគឺជាវីរបុរសដ៏អង់អាចនៃកម្ពុជាយើង។ យើងខ្ញុំសង្ឃឹមថា ការបន្ធូរបន្ថយបំណុលនេះនឹងជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់បងប្អូនក្នុងអំឡុងពេលដ៏លំបាកនេះ។” គ្រួសារយោធិននីមួយៗបានទទួលការលុបបំណុល ៧៥% ពីធនាគារ […]

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី “កម្ចីឌីជីថល” ដើម្បីផ្តល់កម្ចីរហ័ស

Naren September 17, 2025 17/09/2025

ភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥៖ ធនាគារ វីង បានប្រកាសដាក់ឱ្យដំណើរការយុទ្ធនាការ “កម្ចីឌីជីថល” របស់ខ្លួនជាផ្លូវការនៅថ្ងៃនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេក្នុងនាមជាធនាគារឈានមុខចំពោះនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ការរស់នៅរបស់អតិថិជន។ យុទ្ធនាការថ្មីនេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយស្តីពី៖ “កម្ចីឌីជីថល៖ ខ្ចីភ្លាម បានភា្លម អត់ដ្រាម៉ា”។ យុទ្ធនាការថ្មីនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀតរបស់ធនាគារ វីង ដែលធ្វើឱ្យការខ្ចីប្រាក់កាន់តែងាយស្រួល លឿនរហ័ស ហើយអាចប្រើប្រាស់បានគ្រប់គ្នា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Tallal Uh Rehman នាយកគ្រប់គ្រងធនាគារឌីជីថល នៃធនាគារ វីង បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃផលិតផលនេះ គឺដើម្បីប្រាកដថាដំណោះស្រាយហិរញ្ញវត្ថុគឺស្ថិតនៅក្នុងដៃអតិថិជន ពោលគឺពួកគាត់អាចស្នើកម្ចីបានភា្លមៗ ហើយអត់ស្មុគស្មាញ។ លោក Tallal Uh Rehman បានលើកឡើងថា៖ “គោលបំណងរបស់យើង គឺចង់ឱ្យការខ្ចីប្រាក់មានភាពងាយស្រួល និងរហ័សសម្រាប់អតិថិជនគ្រប់ៗគ្នា។ យើងជឿថា ការខ្ចីលុយមិនគួរជារឿងពិបាកទេ វាគួរតែជាមធ្យោបាយជួយសម្រេចក្តីស្រមៃរបស់ពួកគាត់បានយ៉ាងមានប្រសិទ្ធភាព”។ ធនាគារ វីង បានផ្លាស់ប្តូរបទពិសោធន៍នៃការខ្ចីប្រាក់ ដោយកាត់បន្ថយដំណាក់កាលដាក់សំណើកម្ចីពី ១០ ដំណាក់កាល មកត្រឹមតែមួយជំហានប៉ុណ្ណោះ […]