ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023 ព្រោះបានទទួលនូវបទពិសោធន៍ជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។ ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ “ការប្រគំតន្រ្តី ល្អមែន” ក្នុងរាជធានីភ្នំពេញ។ លើកទី១៖ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដែលស្ថិតនៅក្នុងបរិវេណដីឡូត៍ ក្បែរវត្តស្ងួនពេជ្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចូលរួមដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា, លោកពូ ឃ្លាំង, លោក ម៉ម ពេជ្ជរិទ្ធ, លោក នី រតនា, លោក នាង ដាវីន, លោក ស៊ីម ចន្ទ័ពន្លឺ, កញ្ញា យូរី, និង លោក ថុល […]