ភ្នំពេញ ថ្ងៃទី 5 ធ្នូ 2022 – ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។ ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកលដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គលឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួនដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz និង KmengKhmer បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។ អ្នកនាង គង់ សូរីដា (Sorida Kong) ប្រធានគ្រប់គ្រងជាន់ខ្ពស់ម៉ាកសញ្ញា Tiger Beer នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា «ចរិតលក្ខណៈពិសេសពោរពេញដោយភាពអង់អាច និងជឿជាក់របស់ Jessi គឺពិតជាស័ក្ដិសមបំផុតនឹងអត្តសញ្ញាណម៉ាកសញ្ញារបស់យើង ដែលផ្ដោតសំខាន់ថាភាពជឿជាក់តែងជម្នះបានរាល់គ្រប់់ឧបសគ្គ។ […]