ម៉ាក្រូសាខាទី៣ នឹងលេចចេញជារូបរាងជាផ្សារទំនើបនៅរាជធានីភ្នំពេញឆាប់ៗនេះ!
Khmerpress
November 21, 2022
21/11/2022
ម៉ាក្រូ សាខាទី៣ ត្រៀមបើកសម្ពោធជាផ្លូវការដើម្បីបំពេញតាមតម្រូវការដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងរបស់ប្រជាជនកម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជាផងដែរ។ (រាជធានីភ្នំពេញ)៖ ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលលក់ដុំទំនិញដ៏ធំដែលមានសមាជិកមកពីប្រទេសថៃ បានធ្វើការប្រកាសថា ខ្លួននឹងបើកសាខាទី៣ នៅរាជធានីភ្នំពេញ។ ផ្សារម៉ាក្រូ សាខាទី៣ ថ្មីនេះនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។ ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការនេះអតិថិជនទាំងអស់អាចរីករាយនឹងការទិញទំនិញគ្រប់ប្រភេទជាមួយនឹងការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសៗសរុបជាទឹកប្រាក់រហូតដល់ ៣៥,០០០ ដុល្លារ។ សូមបញ្ជាក់ថា ផ្សារម៉ាក្រូ សាខាទី៣ ជ្រោយចង្វារនេះមានទីតាំងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបើកបម្រើជូនអតិថិជនទាំងអស់ចាប់ពីម៉ោង ០៦:០០ ព្រឹក រហូតដល់ម៉ោង ១០:០០ យប់។ អំពីផ្សារម៉ាក្រូ ម៉ាក្រូ (Makro) គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Siam Makro Public Company Limited និងដៃគូអាជីវកម្មកម្ពុជា។ ក្រុមហ៊ុននេះជាសមាជិកនៃមជ្ឈមណ្ឌលលក់ទំនិញបោះដុំដ៏ធំដែលត្រូវបានចុះបញ្ជីដើម្បីផ្តល់នូវផលិតផលជាច្រើនប្រភេទដល់សមាជិកវិជ្ជាជីវៈ និងប្រតិបត្តិករអាជីវកម្ម រួមទាំងអ្នកលក់រាយ ផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មម្ហូបអាហារ ប្រតិបត្តិករអាជីវកម្មសេវាកម្ម ភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នអប់រំ និង ប្រតិបត្តិករអាជីវកម្មផ្សេងទៀតផងដែរ។ […]