PR

ឧកញ៉ា ឡេង ប្រុស មិនបង្អង់យូរ ឧបត្ថម្ភថវិកា ១០លានរៀលភ្លាមៗដល់កីឡាករ ឡុង ជិន សង់ផ្ទះក្រោយខ្យល់ខ្លាំងបាក់រំលំខ្ទិចអស់

Liny Chan June 25, 2022 25/06/2022

ផ្ទះកីឡាករ ឡុង ជិន បានបាក់រលំខ្ទិចអស់ដោយគ្រោះធម្មជាតិ គឺខ្យល់ខ្លាំងពេក កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអន្លង់ខ្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ភ្លាមៗមិនបង្អង់យូរលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០លានរៀល ដើម្បីសង់ផ្ទះឡើងវិញជូនគ្រួសារ កីឡាករ ឡុង ជិន។ តាមរយៈវីដេអូប្រមាណជាង ៣០វិនាទី កីឡាករ ឡុង ជិន បានសម្តែងការថ្លែងអំណរអរគុណជូនចំពោះលោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា ដែលបានឧបត្ថម្ភថវិកា ១០លានរៀល ក្នុងការជួយសាងសង់ផ្ទះឲ្យលោកបានស្នាក់នៅបន្តទៀត។ សូមស្តាប់ការលើកឡើងរបស់កីឡាករ ឡុង ជិន៖ អ្នកលេង គុន ខ្មែរ ឡុង ជិន គឺជាកីឡាករប្រដាល់ម្នាក់ដែលឈរលើសង្វាន់ជាង ១០ឆ្នាំ ហើយកំពុងទទួលបានប្រជាប្រិយភាព ពីអ្នកនិយមគុនខ្មែរ ខណៈដែលលោកក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រាក់នៅស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ៕

គ្រួសារត្រកូល «ឡេង» ឧបត្ថម្ភ ថវិកា៥ពាន់ដុល្លារ ជូនសាលាសិល្បៈហ្វូណន សម្រាប់ចូលរួមព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ២០២២

Liny Chan June 20, 2022 20/06/2022

នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស បានអញ្ជើញជាគណៈអធិបតីកម្មវិធីខ្មុកខោល និងបាននាំយកថវិកាចំនួន $5,000 ជូនសាលាសិល្បៈហ្វ៊ូណន ដើម្បីពង្រឹងគោលជំហរ និងក្ដីបំណងរបស់ Galaxy navatra ក្នុងយុទ្ធនាការចូលរួមគ្នាជំរុញ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ បុរាណខ្មែរទៅអន្តរជាតិ។ ក្នុងសន្ទរៈកថារបស់ខ្លួន លោកឧកញ៉ា ឡេង ប្រុស បានថ្លែងថា លោកពិតជាមានក្ដីសោមនស្សក្រៃលែង ដែលបានចូលរួមកម្មវិធី ខ្មុកខោល។ លោកថា កម្មវិធីនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំផុសការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ និងយុវជន ឱ្យឈ្វេងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តិ៍។ ទន្ទឹមគ្នានោះ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋខ្មែរបន្តចូលរួមទាំងអស់គ្នា ថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលបុព្វបុរសយើង បានបន្សល់ទុករហូតដល់សព្វថ្ងៃ។ លោកបន្តថា ការចូលរួមគ្រប់រូបភាពនៃការថែរក្សា អភិរក្ស និងជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដូនតាយើង មិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ងប់ស្ងែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់រវាងមនុស្ស និងមនុស្ស […]

ពាក្យក្នុងចិត្ត អ្នកដឹកជញ្ជូន ទៅកាន់លោកឪពុក

Liny Chan June 20, 2022 20/06/2022

រាជធានីភ្នំពេញ – ក្នុងថ្ងៃទិវាឪពុកអន្តរជាតិ ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] បានប្រារព្ធកម្មវិធី “foodpanda Rider Father’s Day” ជាមួយដៃគូដឹកជញ្ជូនរបស់ខ្លួន ក្រោមបរិយាកាសដ៏រីករាយ។ ទិវាឪពុកអន្តរជាតិគឺជាថ្ងៃ ដែលមនុស្សជាច្រើនទូទាំងពិភពលោក រំលឹកពីវីរៈភាពមិនអាចកាត់ថ្លៃបានរបស់ ឪពុកពិភពលោក ដែលតែងតែខិតខំប្រឹងប្រែងតស៊ូ និងទទួលខុសត្រូវខ្ពស់បំផុត ចំពោះក្រុមគ្រួសារ ក្នុងនាមជាឪពុក និងស្វាមីដ៏ល្អម្នាក់។ ដើម្បីចូលរួមអបអរសាទរទិវាដឹងនៃការដឹងគុណនេះ ក្រុមហ៊ុន foodpanda បានប្រារព្ធកម្មវិធី “foodpanda Rider Father’s Day” ជាមួយដៃគូដឹកជញ្ជូនរបស់ខ្លួន ក្នុងគោលបំណង បង្កើនទំនាក់ទំនងជិតស្និទ្ធរវាងដៃគូដឹកជញ្ជូន និងក្រុមគ្រួសារតាមរយៈ សកម្មភាពសប្បាយរីករាយជាច្រើនដូចជា ការលែងល្បែងកំសាន្ត ការចាប់រង្វាន់ ការច្រៀងចម្រៀងគុណឪពុក និងសកម្មភាពផ្សេងទៀត ក្នុងបរិយាកាសដ៏រីករាយ។ នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន foodpanda លោកស្រី ឡាយ ស៊ីវហួង បង្ហាញចំណាប់អារម្មណ៍ថា “foodpanda តែងតែយកចិត្តទុកដាក់លើដៃគូដឹកជញ្ជូន ដូចនេះពួកយើងរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យដៃគូដឹកជញ្ជូនអាចមានឱកាសជួបជុំគ្រួសារ […]

យីហោស្មាតហ្វូនដ៏ល្បីល្បាញនៅចិន ប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Honor X Series នៅលើទីផ្សារប្រទេសកម្ពុជា

Liny Chan June 19, 2022 19/06/2022

ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ២០២២៖ កាលពីម្សិលមិញនេះ យីហោស្មាតហ្វូនដ៏ល្បីល្បាញមួយ និងកំពុងតែនាំមុខគេនៅលើទីផ្សារស្មាតហ្វូនប្រទេសចិន រួមទាំងតំបន់ជាច្រើនទៀតជុំវិញពិភពលោក បានរៀបចំព្រឹត្តិការណ៌សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីនៅលើទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុន Honor បានបើកសម្ពោធនូវស្មាតហ្វូនស៊េរីថ្មី Honor X Series នៅលើទីផ្សារប្រទេសកម្ពុជា ដែលមានចំនួន 3 ម៉ូដែលគឺ Honor X7, Honor X8 និង Honor X9។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Honor និងក្រុមហ៊ុន Yako Technology ដែលជាតំណាងចែកចាយរបស់ខ្លួន រួមជាមួយនិងភ្ញៀវកិត្តិយសដែលជាម្ចាស់ហាងលក់ទូរស័ព្ទ ព្រមទាំងតារាចំរៀងដ៏ល្បី គឺអ្នកនាង ពេជ្រ សូលីកា និងតារាបង្ហាញម៉ូតស្អាតៗ រួមនិងអ្នកសារព័ត៌មានជាង 400 នាក់។ លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកលក់ស្មាតហ្វូន Honor ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Honor ស៊េរីថ្មីនៅលើទីផ្សារកម្ពុជានៅពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការមកដល់នៃផលិតផលស្មាតហ្វូនជំនាន់ថ្មី […]

Cellcard One ត្រូវបានដាក់សម្ពោធន៍ ជួយសម្រួលដល់ទំនាក់ទំនងដ៏ពេញលេញសម្រាប់តម្រូវការទាំងនៅលំនៅដ្ឋាន និង អាជីវកម្មផ្សេងៗ

Liny Chan June 18, 2022 18/06/2022

ភ្នំពេញ – ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៖ Cellcard បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែលផ្តល់នូវដំណោះ ស្រាយរួមគ្នាចំនួនពីរដែលរួមបញ្ចូលទាំងការភ្ជាប់ Wi-Fi និង ការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយ និងការបង់ប្រាក់ដែលត្រូវគ្នា ដើម្បីសមស្របទៅនឹងតម្រូវការនៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ធ្វើការដោះស្រាយ នូវបញ្ហាដែលមានកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសចំពោះអ្នកប្រើប្រាស់តាមបណ្តាប្រព័ន្ធអ៊ីនធឺណិត និងបន្ថែមការយកចិត្តទុកដាក់ ផ្លាស់ប្តូរនូវប្រព័ន្ធឌីជីថល អោយស្របទៅតាមចក្ខុវិស័យឌីជីថលរបស់ប្រទេសកម្ពុជាអោយមានភាពប្រសើរឡើងមួយកម្រិតទៀត ។ ផលិតផល Cellcard One គឺជាកិច្ចសហការប្រតិបត្តិការមួយដ៍សំខាន់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយមានការខិតខំប្រឹងប្រែងសហការគ្នារវាងក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត សែលកាត និង ក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត Ezecom ដែលនឹងចាប់ផ្តើមគម្រោង និងសេវាកម្ម មួយចំនួនផ្សេងៗទៀតជាច្រើន នាពេលអនាគត។ លោក Simon Perkins ដែលជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “បុត្រសម្ព័នរ៉ូយ៉ាល់គ្រុបមានម៉ាកយីហោល្បីៗជាច្រើន និងសហគ្រាស ឧស្សាហកម្មធំៗមួយចំនួនផ្សេងទៀតនៅក្នុងទីផ្សារ។ វាជាពេលវេលាដ៍ល្អ សម្រាប់ពួកយើងក្នុងការចាប់ផ្តើមបង្កើតកិច្ចសហការគ្នាដើម្បីដោះស្រាយចន្លោះប្រហោង និងផ្តល់នូវបទពិសោធន៍ល្អៗ និងភាពងាយស្រួលថ្មីៗដល់អតិថិជនរបស់ពួកយើង។ […]

ប្រាប់ហើយតើថា Galaxy S22 Series អស្ចារ្យខ្លាំងណាស់…ពិសេសខ្លាំងណាស់…អ៊ែមកប់ខ្លាំងណាស់!

Liny Chan June 17, 2022 17/06/2022

(ភ្នំពេញ) ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២៖ គិតទៅថាមិនចង់ខ្សឹបដាក់មេក្រូ ឬប្រព័ន្ធផ្សព្វផ្សាយទេ!ប៉ុន្តែវាជាអ្វីដែលត្រូវលាតត្រដាងឱ្យច្បាស់ដើម្បីឱ្យអតិថិជន សាមសុង ទាំងអស់កាន់តែមានទំនុក ចិត្ត ជឿជាក់ និងបង្ហាញភាពលេចធ្លោដ៏អស្ចារ្យរបស់ខ្លួនជាមួយ Galaxy S22 Series! ក្រុមហ៊ុន សាមសុង បានបង្ហើបប្រាប់ទាំងមោទនភាពថា តាំងពីដើមឆ្នាំ 2022 នៃការបង្ហាញវត្តមានជាផ្លូវការកំពូលស្មាតហ្វូនដ៏ល្អឯកគ្មានពីរក្នុងលោក Galaxy S22 Series ឃើញថាចំនួននៃការលក់ …ចំនួននៃការគាំទ្របានហក់ឡើងខ្ពស់បំផុតលើសពីផែនការដែលបានគ្រោងទុកឆ្ងាយខ្លាំងណាស់!សារភាពដោយស្មោះត្រង់ទៅគ្រប់អតិថិជនទាំងអស់ដែលត្រូវការកំពូលទូរស័ព្ទដ៏ល្អឯកដែលធ្វើឱ្យ ជីវិត និងការងារប្រចាំថ្ងៃរបស់ពួកគាត់កាន់តែមានប្រសិទ្ធភាព កាន់តែមានផលិតភាពខ្ពស់ កាន់តែលេចធ្លោ កាន់តែទាក់ទាញ កាន់តែទំនើបទាន់សម័យគឺពួកគាត់តែងតែអញ្ជើញមកកាន់ហាងផ្ទាល់ តេស្តប្រើដោយផ្ទាល់ មើលផ្ទាល់ និងទទួលបទពិសោធផ្ទាល់! ហើយឱ្យតែបានកាន់តេស្ត និងឃើញ ផ្ទាល់ហើយគឺដឹងតែពេញចិត្ត លង់ស្នេហ៍ ប្រែចិត្តពុំរួចតែម្តង! នេះជាការពិតមែន! មិនមែនជាការផ្សព្វផ្សាយនោះទេ! តើលក្ខណៈពិសេសអ្វីខ្លះទៅហ្ន៎ដែលធ្វើឱ្យទាក់ចិត្តអតិថិជនដ៏ច្រើនលើសលុបបែបនេះ! បើតាមការស្ទាបស្ទង់ និងសាកសួរផ្ទាល់ពួកគាត់បានបង្ហាញនូវចំណុចដែលពិសេសអស្ចារ្យបំផុតមិនធ្លាប់មាន និងមិនអាចរកបាននៅលើស្មាតហ្វូនដទៃលើទីផ្សារឡើយក្រៅពី ក្រុមហ៊ុន សាមសុង ! ចំណុចទាំងអស់នោះរួមមានដូចជា៖ * កាមេរ៉ា៖ (ថតរូប & […]

វោ! វោ! មហារង្វាន់ ឈ្នះពិត! ចែកពិត! ពីក្រុមហ៊ុន សាមសុង…! អបអរសាទរដល់អតិថិជនមហាសំណាងទាំង 10 រូប នៅក្នុងសប្ដាហ៍ទី1 ដែលបានឈ្នះរង្វាន់ “ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022”…!

Liny Chan June 13, 2022 13/06/2022

(ភ្នំពេញ) ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២៖ ពិតជាភ្ញាក់ផ្អើល និងរំភើបរីករាយអស្ចារ្យមែនទែន! ទីបំផុតយើងបានស្វែងរកឃើញអតិថិជន សាមសុង មហាសំណាងទាំង 10 រូប សម្រាប់មហារង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 ពីការទិញស្មាតហ្វូន Samsung Galaxy A Series ឆ្នាំ 2022 ហើយ! សូមជម្រាបជូនផងដែរថាការប្រគល់រង្វាន់ជូនដល់អតិថិជនមហាសំណាងទាំងអស់ ដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ទាំង 10 រូប នេះនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2022 ចាប់ពីម៉ោង 1:30 នាទី រសៀល ដល់ ម៉ោង 2:00 រសៀល! សូមបញ្ជាក់ថារាល់ការទិញទូរស័ព្ទ Galaxy A13| Galaxy […]

ពិតជាអស្ចារ្យ! សែលកាតដាក់សម្ភោធវេទិកា Cloud Gaming ដំបូងបង្អស់នៅកម្ពុជា

Liny Chan June 10, 2022 10/06/2022

ភ្នំពេញ – ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២៖ សែលកាត ដាក់បង្ហាញពីសេវាកម្មលេងហ្គេមកំសាន្តតាមតម្រូវការ ដែលជាផ្នែកមួយក្នុងវេទិការលេងហ្គេមអនឡាញរបស់ Playgame ។ Playgame Cloud គឺជាសេវាកម្មដំបូងគេបង្អស់នៅលើទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ការលេងហ្គេមអោយបានកាន់តែទូលំទូលាយ។ គំនិតផ្តួចផ្តើមនេះ បានជំរុញដល់យុទ្ធសាស្ត្រផ្នែកហ្គេមរបស់ក្រុមហ៊ុន ក៏ដូចជាពង្រីកលើសេវាកម្មរបស់ខ្លួនដល់បណ្តារអ្នកដែលចូលចិត្តលេងហ្គេមនៅកម្ពុជា ជាមួយនឹងការផ្តោតលើវិធីសាស្រ្តចំបងលើវិស័យហ្គេម។ ចាប់តាំងពីការបើកដំណើរការរបស់ Playgame ក្នុងឆ្នាំ 2019 មក ម៉ាកយីហោមួយនេះបានកំនត់គោលដៅរបស់ខ្លួនក្នុងការបំពេញតម្រូវការដល់ផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់។ Playgame បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងផ្នែកកីឡាអេឡិចត្រូនិច តាមរយៈភាពជាដៃគូជាច្រើន ការប្រកួតកីឡាអេឡិចត្រូនិច និង ផលិតផលPlaygame Unlimited ដែលថ្មីៗនេះទើបនឹងប្រកាសទទួលបានពានរង្វាន់ជា Esports និង Arcade Games ល្អបំផុតរបស់កម្ពុជាឆ្នាំ 2022 ដោយទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។ សព្វថ្ងៃនេះ ម៉ាកយីហោនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងភាពជាអ្នកដឹកនាំនៅក្នុងវិស័យហ្គេម និងពង្រីកការវិនិយោគរបស់ខ្លួនក្នុងផ្នែកនេះឱ្យបានកាន់តែទូលំទូលាយដល់អ្នកនិយមលេងហ្គេមទាំងអស់គ្រប់អាយុ គ្រប់កម្រិត និងគ្រប់ប្រភេទហ្គេមដែលចូលចិត្ត។ Playgame Cloud គឺជាវេទិកាលេងហ្គេមដែលបង្ហោះទុកនៅលើ Cloud ដែលមានជាងមួយរយហាសិប (150) ប្រភេទហ្គេមដែលលេងតាមរយៈកុំព្យូទ័រ តាមប្រព័ន្ធ […]

ភ្នាក់ងារវីងរួមគ្នាជួយសមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះត្រូវភ្លើងឆេះខ្ទេចអស់

Liny Chan June 10, 2022 10/06/2022

ភ្នាក់ងារវីងទូទាំងប្រទេសបានបរិច្ចាគថិវិកាចំនួន ៦៩៥៥,០៦ ដុល្លារអាមេរិកដើម្បីជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះត្រូវភ្លើងឆេះខ្ទេចអស់។ វីង មិនត្រឹមតែជាក្រុមហ៊ុនមួយនោះទេ តែក៏ជាសហគមន៍មួយផងដែរ ដោយភ្នាក់ងារវីងបានរួមគ្នាបរិច្ចាគថវិកាចំនួន ៦៩៥៥,០៦ ដុល្លារអាមេរិកជួយដល់សមាជិកភ្នាក់ងារវីងម្នាក់ដែលផ្ទះរបស់គាត់ត្រូវបានលេបត្របាក់ដោយអគ្គីភ័យកាលពីពេលថ្មីៗនេះ។ ឧប្បត្តិហេតុដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ក្នុងខេត្តកំពង់ស្ពឺហើយ នៅរយៈពេល១៨ថ្ងៃ ក្រោយមកគឺ នៅថ្ងៃទី៩ ខែមិថុនានេះ តំណាងធនាគារវីង បានប្រមូលនិងបានផ្តល់ថវិកាដែលបានមកពីមូលនិធិភ្នាក់ងារវីង ជូនដល់ជនរងគ្រោះនិងក្រុមគ្រួសារ។ មូលនិធិភ្នាក់ងារវីងនេះ ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាជួយដល់បុព្វហេតុសង្គមនានាក្នុងប្រទេសកម្ពុជា។ លោក អ៊ឹង គីមស្រៀង ភ្នាក់ងារវីង ដែលជាជនរងគ្រោះដោយអគ្គីភ័យ នៅខេត្តកំពង់ស្ពឺ បាននិយាយទាំងក្តុកក្តួលយ៉ាងដូច្នេះថា៖ “ទ្រព្យ សម្បត្តិ ដែល ខ្ញុំ និង ប្រពន្ធខ្ញុំព្យាយាមសន្សំជាង ២២ ឆ្នាំ ត្រូវបាន បំផ្លាញទាំងស្រុងត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះ។ តើខ្ញុំគួរធ្វើអ្វីបន្ទាប់ទៀត? ខ្ញុំមានអារម្មណ៍ វល់ៗរកគិតអ្វីមិនឃើញ។” ជាសំណាងល្អ ក្រុមគ្រួសារទាំងមូលរួមទាំង ប្តី ប្រពន្ធ និងកូន ត្រូវបានជម្លៀសចេញពីអណ្តាតភ្លើងតាមច្រកទ្វារខាងមុខ ហើយមិនមាននរណាម្នាក់រងរបួសនោះទេ។ ឆ្លើយតបទៅនឹងសោកនាដកម្ម ភ្លាមៗនោះធនាគារ វីង ក៏បានបរិច្ចាគថវិកាចំនួន […]

ស្មាត នាំមុខគេក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិជ្ជា ជាមួយការប្រកាសផលិតផលថ្មីទាំង5

Khmerpress June 9, 2022 09/06/2022

កក្រើកទៀតហើយ! នេះជាថ្ងៃដ៏ពិសេសដែលយើងទទួលបានកម្មវិធីដ៏អស្ចារ្យជាមួយនឹង ផលិតផលថ្មីៗឡូយកប់ពី ក្រុមហ៊ុន ស្មាត នោះគឺកម្មវិធី Smart Consumers Events ដែលជាកម្មវិធីដំបូងគេ ដើម្បីបើកបង្ហាញផលិតផលជាផ្លូវការរបស់ ស្មាត។ ស្មាតបានបង្កើតកម្មវិធីដ៏ល្អឥតខ្ចោះនេះឡើងដោយសារការគាំទ្រយ៉ាងពេញទំហឹងនិងតម្រូវការយ៉ាងសន្ធឹកសន្ធាប់របស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនស្មាតបានរិះរកគ្រប់វិធីដើម្បីឲ្យអតិថិជនខ្លួនទទួលបាននូវបទពិសោធន៍ថ្មីៗ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីផលិផលនីមួយៗផងដែរ។ កម្មវិធី Smart Consumers Event នេះបានរៀបចំឡើងដោយក្រុមហ៊ុន Smart ពិតជារញ្ជួយអារម្មណ៍មែនទែន ដែលបានប្រព្រឹត្តឡើងនៅក្នុងសណ្ឋាគារ ផ្កាយប្រាំ សូហ្វីតែលភ្នំពេញនៅល្ងាចថ្ងៃអង្គារ៍ ទី០៧ ខែមិថុនា កន្លងទៅនេះ។ កម្មវិធីដ៏ឱឡារិកនេះគឺអធិកអធមខ្លាំងជាមួយនឹងវត្តមានតារាកិត្តិយសជាច្រើនដួងដូចជា៖ លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស លោក Suly Pheng កញ្ញា Reth Sarita អ្នកនាង សារាយ សក្ខណា រួមទាំងតារាជើសចាស់ ថ្មី និងអ្នកបង្កើតមាតិកាជាច្រើនរូបទៀតផង។ សង្ខេបជាខ្លីយើងសង្កេតឃើញថាកម្មវិធីទាំងមូលដំណើរការយ៉ាងគគ្រឹកគគ្រេងជាមួយការដាក់បង្ហាញផលិតផលថ្មី និងកម្មវិធីថ្មីមួយចំនួនដូចជា៖ – តាមប្រសាសន៍របស់កញ្ញា SIM Chansopak ជា Head […]