PR

មានរឿងអ្វីអញ្ចេះ! បានជាសុខៗអ្នកលេងបណ្ដាញសង្គម Tik Tok នាំគ្នាផុសវិដេអូនិយាយរឿងម៉ៅយន្តហោះគ្រប់គ្នាអញ្ចឹង?

Liny Chan May 5, 2022 05/05/2022

នាពេលថ្មីៗនេះឃើញក្រុមអ្នកលេង Tik Tok ដែលជាបណ្ដាញសង្គមដ៏ល្បីនាំគ្នាផ្អើលភ្លូកទឹកភ្លូកដីផុសវិដេអូបែបកំប្លែងៗនិយាយពីរឿង ម៉ៅយន្តហោះជិះទៅដើរលេងទាំងនៅក្នុង និងក្រៅប្រទេស។ យ៉ាងណាមិញមិនដឹងថា មានរឿងអ្វីនោះទេ តែវិដេអូទាំងនោះ កំពុងធ្វើឱ្យអ្នកនិយមលេង Tik Tok មានការងឿងឆ្ងល់ និងចង់ដឹងយ៉ាងខ្លាំង។ បើក្រលេកទៅមើលវិដេអូដែលបានផុស ក្រុមអ្នកលេង Tik Tok ដែលកំពុងមានប្រជាប្រិយភាពបាននាំគ្នាផុសវិដេអូស្វែងរក លិខិតឆ្លងដែនរបស់ពួកគេ ទាំងប្រញាប់ប្រញាល់ហើយថា នឹងកក់យន្តហោះជិះដើរលេងឱ្យសប្បាយម្ដង។ បន្ទាប់ពីវិដេអូបានផ្ទុះពេញ Tik Tok អ្នកលេងបណ្ដាញសង្គមនេះ ងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាគេនិយាយពីរឿងម៉ៅយន្តហោះគ្រប់គ្នាអញ្ចឹង ហើយនាំគ្នារង់ចាំមើលថា ការម៉ៅយន្តហោះនេះជាអ្វី? សូមទស្សនាវិដេអូដែលកំពុងផ្ទុះពីរឿងម៉ៅយន្តហោះជិះដើរលេងពីសំណាក់អ្នកល្បីលើបណ្ដាញសង្គមនៅខាងក្រោម៖ @sinat_neang99 #ចាំមើលម៉ៅយន្តហោះមួយជិះលេង #jeojao ♬ original sound – Jeo_jao @08.12.21.na_vin #ចាំមើលម៉ៅយន្តហោះមួយជិះលេង ♬ at my worst – FOMY @phannaa111131 #ចាំមេីលម៉ៅយន្តហោះមួយជិះលេង ♬ original sound – ផាន់ ណា✨ […]

នៅពីក្រោយភាពល្បីល្បាញរបស់ DJ Nana រួមទាំងតារាស្រីទាំងពីររូបនេះ គាត់ក៏ជា…..?

Liny Chan May 3, 2022 03/05/2022

បច្ចុប្បន្ន អ្នកម្តាយសម័យថ្មី ឬ អ្នកម្តាយថ្មីថ្មោងពិតជាមានតួនាទីសំខាន់ និងមានផលលំបាកដើរទន្ទឹមគ្នា គឺត្រូវរ៉ាប់រងធ្វើរឿងជាច្រើនក្នុងពេលតែមួយដូចជា គាត់ធ្វើជាបុគ្គលិកក្នុងកន្លែងធ្វើការ គាត់ជាអ្នកលក់ដូររកស៊ី គាត់ជាតារាលើកញ្ចក់ទូរទស្សន៍ ឬលើឆាក ប៉ុន្តែនៅពីក្រោយគាត់ត្រូវបំពេញតួនាទីជាមេផ្ទះក្នុងគ្រួសារ និងជាអ្នកម្តាយដ៏ល្អមួយរូបរបស់កូនៗផងដែរ។ មុននឹងក្លាយជាម្តាយ ជីវិតស្ត្រីគ្រប់រូបប្រកបដោយសេរីភាពមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង មិនសូវគិតច្រើន មិនតែប៉ុណ្ណោះគាត់ថែមទាំងមានក្តីស្រមៃ និងក្តីប្រាថ្នាផ្សេងៗពីគ្នា តែក្រោយពីរៀបការនិងមានកូនរួចមក អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុងដោយគាត់លែងសូវមានពេលវេលាដូចមុន ត្រូវគិតគូរពីគ្រួសារច្រើនជាងគិតពីខ្លួនឯង ត្រូវចំណាយពេលវេលាច្រើនមើលថែកូនៗជាពិសេសហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន។ ជាក់ស្តែងសុំលើកឧទាហរណ៍ អ្នកម្តាយសម័យថ្មីមួយរូប និងជាពិធីការិនីល្បីឈ្មោះ DJ Nana ដោយឃើញថា ជារៀងរាល់ថ្ងៃអ្នកនាងពិតជា មមាញឹកជាមួយនឹងការងារផ្ទាល់ខ្លួន និងតែងតែឃើញវត្តមានអ្នកនាងបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗជាមួយជំនាញពូកែខាងវហាស័ព្ទចាក់ទឹកមិនលិច ហើយបច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់អ្នកនាងពិតជាទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំងពាសពេញប្រទេសកម្ពុជា ប៉ុន្តែដឹងអត់? នៅពីក្រោយឆាក អ្នកនាងជាស្រ្តីមេផ្ទះដ៏ពូកែ ជាភរិយាដ៏ល្អ ពិសេសជាអ្នកម្តាយរបស់កូនប្រុសដ៏គួរឲ្យស្រលាញ់ដែលមានអាយុ 19 ខែ ដែលអ្នកនាងត្រូវចំណាយពេលវេលាមើលថែជារៀងរាល់ថ្ងៃ។ ក្នុងនោះយើងក៏ឃើញមានតារា TikTok សុខ លីន និង សុខ សោភ័ណ្ឌ ជា Youtuber ល្បីឈ្មោះក៏បានបង្ហោះរូបថតខ្យូតៗជាមួយកូនដ៏គួរឲ្យស្រលាញ់ព្រមទាំងបង្ហាញពីអារម្មណ៍ ក៏ដូចជាផ្តល់ក្តីស្រលាញ់ចំពោះកូនយ៉ាងធំធេងនៅលើហ្វ៊េសប៊ុកដោយភ្ជាប់ជាមួយ #MultiFacetedMom #HappyMomsDayWithReno7 ។ យ៉ាងណាមិញ បច្ចុប្បន្នការថតរូប […]

ម៉ៃឡូ គាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២

Liny Chan May 2, 2022 02/05/2022

ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បានចាប់ផ្ដើមបើកការប្រកួតនៅទូទាំងប្រទេសហើយ។ ការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះរបស់ម៉ៃឡូគឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ “រីកចម្រើនជាមួយកីឡា” ព្រោះ “កីឡា គឺជាគ្រូដ៏អស្ចារ្យ”។ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ជាផ្លូវការ ដែលត្រូវបានអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាព និងគោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការប្រកួតនឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ ប្រភេទរួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WTF និងតេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសាសរុប ៤២៩ មេដាយ ដែលមានប្រតិភូ […]

សម្ពោធលក់ជាផ្លូវការ ខុនដូជប៉ុន TV-Tower 1 លក់ជូនអតិថិជនអត់គិតការប្រាក់ រយៈពេល 2ឆ្នាំ ពេញ

Khmerpress April 30, 2022 30/04/2022

កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន អិល ឌី អេស ធី ឌីវេឡុបម៉ិន (ខេមបូឌា) ឯ.ក (LDST Development (Cambodia) Co., Ltd) បានរៀបចំកម្មវិធី សម្ពោធបើកលក់ជាផ្លូវការ គម្រោងខុនដូជប៉ុន TV Tower 1 កម្ពស់ ២៩ជាន់ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សែកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ គម្រោងខុនដូ គុណភាពជប៉ុន ១០០%នេះ ត្រូវបានអភិវឌ្ឍន៍ និងសាងសង់ឡើង ដើម្បីផ្ដល់នូវ ភាពសុខដុមនៃការរស់នៅបែបថ្មី ទាន់សម័យ ស៊ីវិល័យ ប្រកបប្រណិតភាព សុវត្ថិភាព និងភាពងាយស្រួលជូនអតិថិជន។ គម្រោងខុនដូ ដែលទើបសម្ពោធប្រកាសបើកលក់ជាផ្លូវការ នេះ ក៏កំពុងតែផ្ដល់ជូននូវការលក់បញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេស មិនធ្លាប់មាន ពោលគឺដើម្បីអបអរសាទរ ឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន នឹងលក់បញ្ចុះតម្លៃដល់ […]

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បើកដំណើរការជើងហោះហើរពីទីក្រុង កូឡាឡាំពួរ-សៀមរាប ឡើងវិញហើយ ជាមួយតម្លៃសំបុត្រសមរម្យបំផុត

Khmerpress April 29, 2022 29/04/2022

Sepang ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2022៖ បន្ទាប់ពីចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុងភ្នំពេញក្នុងខែមករា ក្រុមហ៊ុន AirAsia ថ្ងៃនេះបានប្រារព្ធពិធីបើកដំណើរការឡើងវិញនូវសេវាកម្មហោះហើរទៅកាន់ខេត្តដ៏សំខាន់មួយទៀតក្នុងប្រទេសកម្ពុជា នោះគឺខេត្ត សៀមរាប។ ជើងហោះហើរ AK540 ពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ 2 (klia2) បានចេញដំណើរនៅថ្ងៃទី២៩ ខែមេសានៅម៉ោង ១:០៥នាទីរសៀល (ម៉ោងក្នុងតំបន់) ហើយបានចុះចតនៅខេត្តសៀមរាបនៅម៉ោង (២:២០នាទី រសៀល ម៉ោងក្នុងស្រុក) ជាមួយនឹងអ្នកដំណើរចំនួន ១០៩នាក់ ។ ជាមួយគ្នានេះជើងហោះហើរត្រឡប់មកវិញបានចាកចេញពីខេត្តសៀមរាបនៅម៉ោង ២:៥៥ រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៩ ដដែល ហើយគ្រោងនឹងត្រលប់មកទីក្រុងកូឡាឡាំពួរវិញនៅម៉ោង (៦:១០ នាទីល្ងាច ម៉ោងក្នុងស្រុក)។ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ដែលបន្ធូរបន្ថយតម្រូវការចូលសម្រាប់ការធ្វើដំណើរពីបរទេស និងជាគំនិតផ្តួចផ្តើមដែលត្រូវបានស្វាគមន៍ដោយអ្នកធ្វើដំណើរជុំវិញពិភពលោក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍អ្នកធ្វើដំណើរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដោយមិនតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ឬធ្វើតេស្តរកជំងឺកូវីដ-១៩ នៅគ្រប់ច្រកទ្វារអន្តរជាតិ។ លោក […]

ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្តីស្រឡាញ់ផ្តល់សម្ភារសិក្សា និងបំពាក់គ្រឿងបរិក្ខារអេឡិចត្រូនិកដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត!

Liny Chan April 29, 2022 29/04/2022

(ភ្នំពេញ) ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២៖ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាធនធានដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនា បណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400 ក្បាល ព្រមទាំងបំពាក់គ្រឿងបរិក្ខារ និងបរិក្ខារអេឡិចត្រូនិកមួយចំនួនជូនដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថាសកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ ហើយគោលបំណងចម្បងបំផុតនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាក្រៅអំពីការបរិច្ចាគនូវកញ្ចប់សម្ភារសិក្សា និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញពោរពេញដោយផាសុកភាពជាមួយនឹងបរិក្ខារអេឡិចត្រូនិកដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននាពេលនេះក្រុមហ៊ុនក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឭកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តខិតខំផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្ស និងបន្តរក្សាអនាម័យ និងអនុវត្តវិធានការ 3កុំ […]

ធនាគារ ABA បរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាសម្រាប់កម្មវិធីសប្បុរសធម៌

Liny Chan April 27, 2022 27/04/2022

ភ្នំពេញ ថ្ងៃទី 27 មេសា 2022 – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2022។ ថវិកាសប្បុរសធម៌ពី ABA នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទូទាំងប្រទេស។ ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងជាអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ ថ្លែងក្នុងពិធីនេះ លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ “កាកបាទក្រហមកម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ពិសេសអំឡុងពេលនៃគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ និងរាំងស្ងួតជាដើម។ ធនាគារ ABA សូមសម្ដែង […]

ឡូយម៉ងអ្នកឈ្នះរង្វាន់១០០លានរៀលថ្មីពីស្រាបៀរ Anchor (អាន់ឆ័រ) បានទទួលអារម្មណ៍ប្លែកពីលោកឧកញ៉ា ខេមរៈ សិរីមន្ត!

Liny Chan April 27, 2022 27/04/2022

កំពង់ស្ពឺ ៖ ក្នុងសម្លៀកបំពាក់រ៉ូបដ៏ស្រស់ស្អាតពណ៌ក្រហមលាយផ្ទៃខ្មៅបែបទាន់សម័យដ៏សាកសម អមជាមួយនឹងការតុបតែងមុខមាត់យ៉ាងស្រស់សោភា អ្នកឈ្នះរង្វាន់របស់យើងមកពីខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរសំណាងរបស់គាត់មួយប៉ប្រិចភ្នែក។ លើសពីភាពស្រស់ស្អាតដែលមានស្រាប់នៅលើរាងកាយរបស់គាត់ អ្នកស្រីក៏ទទួលបានអារម្មណ៍យ៉ាងពិសេស ដែលអ្នកស្រីមិនធ្លាប់ទទួលបានពីមុនមកដោយក្រុមការងារបានរៀបចំជូនអ្នកស្រីទៅទិញសម្លៀកបំពាក់ថ្មី និងធ្វើការផាត់មុខ ធ្វើសក់យ៉ាងស្រស់សោភា។ កាន់តែពិសេសជាងនេះទៅទៀតអ្នកស្រី ស៊ុ សំបូរ ត្រូវបានលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាទូតសុឆន្ទៈ របស់ Anchor (អាន់ឆ័រ) នៅរង់ចាំស្វាគមន៍ អ្នកស្រីឱ្យទទួលទានអាហារជាមួយលោកតែពីរនាក់ លក្ខណៈបែបរ៉ូមែនទិចនៅស្កាយបារ ដោយការជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់អ្នកស្រីជាអនុស្សាវរីយ៍ផងដែរ។ អ្នកស្រី ស៊ុ សំបូរ មានអាយុ ៤៤ឆ្នាំ មកពីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរជាអ្នកស៊ីឈ្នួលធ្វើស្រែអោយគេ ដែលបច្ចុប្បន្នអ្នកស្រីរស់នៅជាមួយកូនស្រីពៅ។ អ្នកស្រីបានរៀបរាប់ប្រាប់ឱ្យដឹងថាពេលផុតរដូវកាលដកស្ទួង អ្នកស្រីត្រូវរកការងារផ្សេងទៀតក្រៅពីការធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ អ្នកស្រីពិបាកក្នុងការស្វែងរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រដែលនៅជិតៗភូមិដែលគាត់រស់នៅ។ ដោយមានការបារម្ភរឿងបំណុលដែលជំពាក់គេផងនោះ បានធ្វើឱ្យអ្នកស្រីមានទុក្ខកង្វល់ និងបារម្ភយ៉ាងខ្លាំងពីជីវភាព តែពិតជាមិនខុសពីពាក្យស្លោកដែលតែងតែនិយាយតៗ គ្នាថា «លាភ នៅក្នុង គ្រោះ» គឺគាត់ត្រូវរង្វាន់១០០លានរៀលពីស្រាបៀរអាន់ឆ័រកាលពីពេលថ្មីៗនេះ និងបានធ្វើឱ្យក្រុមគ្រួសារអ្នកស្រីមានក្តីសង្ឃឹមតទៅទៀត។ អ្នកស្រីក៏បានប្រាប់ឱ្យដឹងពីដើមហេតុដែលគាត់បានឈ្នះរង្វាន់១០០លានរៀលនេះថា អ្នកស្រីបានទិញស្រាបៀរ បីទៅបួនកំប៉ុង និងម្ហូបអាហារតិចតួច ដើម្បីដាក់សែនបន្ទប់ ដែលពួកគាត់ជួលគេស្នាក់នៅបណ្តោះអាសន្នក្នុងអំឡុងពេលទៅស្វែងរកការងារ។ […]

ភាពអស្ចារ្យគ្មានពីរក្នុងលោកនៃប៊ិកវេទមន្ត S Pen របស់ Galaxy S22 Series ត្រូវបានលាតត្រដាង!

Liny Chan April 27, 2022 27/04/2022

(ភ្នំពេញ) ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២៖ ពេលខ្លះបើក្រុមហ៊ុន សាមសុង មិនបានធ្វើការបង្ហាញជូនទេលោកអ្នកប្រាកដជាមិនបានដឹង ឬពេលខ្លះក៏មិនបានដឹងថាវាមានលក្ខណៈអស្ចារ្យលើសពីអ្វីដែលលោកអ្នកធ្លាប់បានគិតដែរ។ បើលោកអ្នកចង់ប្រើស៊េរី Galaxy Note ស្តាយកំពូលស៊េរី Galaxy Flagship, ប៉ុន្តែបើប្រើ Galaxy ស៊េរី Flagship, ស្តាយស៊េរី Note! ឥឡូវសម្រាប់ភាពស្តាយមុខ…ស្តាយក្រោយទាំងនេះ…ក្រុមហ៊ុន សាមសុង ផ្គាប់ចិត្តដោយផ្តល់ជូននូវភាពអស្ចារ្យដែលនឹកស្មានមិនដល់ និងគួរឱ្យភ្ញាក់ផ្អើលបំផុតជាមួយនឹងស្មាតហ្វូនកូនកាត់ Galaxy S22 Ultra ជូនលោកអ្នកតែម្តង។ ដូច្នេះហើយទើបថ្ងៃនេះក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញ និងលើកយកលក្ខណៈពិសេសបំផុត ពិសេសរហូតដែលធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើលនឹកស្មានមិនដល់ទៅលើកំពូលបច្ចេកវិទ្យាដែលញាត់បញ្ចូលក្នុង Galaxy S22 Ultra ជាមួយនឹងប៊ិកវេទមន្តជំនាន់ថ្មី បំពាក់កំពូលបច្ចេកវិទ្យាថ្មីជំនាន់ចុងក្រោយគេបង្អស់ និងដំបូងគេបង្អស់ផងដែរ។ លក្ខណៈពិសេសទាំងអស់នេះមានដូចជា៖ * Screen Off Memo មុខងារនេះអាចឱ្យលោកអ្នកធ្វើការកត់ត្រាក្នុងពេលប្រញាប់បន្ទាន់បានលឿនបើទោះបីជាមិនទាន់បើកអេក្រង់ ឬ នៅមិនទាន់ដោះសោក៏ដោយជាមួយនឹងពន្លឺណេអុងដ៏ទាក់ទាញ (Neon Color) * Quick Create Note […]

សិស្សនិស្សិត ប្រជាពលរដ្ឋខ្មែរនៅជប៉ុន ច្រើនកុះករនាំគ្នាមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ វត្តមានអញ្ជើញដល់ប្រទេសជប៉ុន របស់សម្តេចតេជោ ហ៊ុន សែន និងប្រតិភូកម្ពុជា

Liny Chan April 22, 2022 22/04/2022

សហគមន៍ប្រជាជនខ្មែររស់នៅប្រទេសជប៉ុនយ៉ាងច្រើនកុះករបាននាំគ្នាមករង់ចាំទទួលវត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះ ប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រែលែង ខណៈដែលសម្តេចតេជោ នឹងអញ្ជើញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសជប៉ុន។ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២២នេះ នៅទីក្រុង ខឹម៉ាមូតុ ប្រទេសជប៉ុន។ កិច្ចប្រជុំកំពូលនេះ ផ្តោតលើមូលបទសំខាន់ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ហើយក្នុងឱកាសនៃការចូលរួមនោះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយនឹងរំលេចពីសារៈសំខាន់នៃទឹក និងបញ្ហាពាក់ព័ន្ធនានា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទនៃប្រទេសកម្ពុជា ដែលប្រជាជនទូទាំងប្រទេសត្រូវពឹងផ្អែកយ៉ាងធំធេងលើធនធានទឹកដ៏មានតម្លៃនៃដងទន្លេមេគង្គ។ លើសពីនោះផងងដែរ ដំណើរទស្សនកិច្ចនេះក៏នឹងផ្តល់អត្ថប្រយោជន៍សម្រាប់កម្ពុជា និងតំបន់ដូចជា ចូលរួមចំណែកគ្រប់គ្រង ប្រេីប្រាស់ទឹកដ៏ចាំបាច់ប្រកបដោយចីរភាព និង សម្រាប់ការអភិវឌ្ឍន៍យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ និងធ្វេីឱ្យចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងកម្ពុជា ជាមួយជប៉ុន និងរវាងកម្ពុជា ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានភាពល្អប្រសើរ ដែលនាំឱ្យកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ ក្នុងឱកាសនោះដែរ សម្តេចតេជោ រួមនឹងនាយករដ្ឋមន្ត្រីជប៉ុន […]