ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតនៅចុងខែមេសានេះ នោះ គឺកម្មវីធី GANZBERG Lacima Tour Concert លើសពីនេះព្រឹត្តិកាណ៍ GANZBERG ប៉ះកំប៉ុង ឈ្នះឡាន។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី 26 ខែមេសា ឆ្នាំ2025។ GANZBERG Lacima Tour Concert នឹងនាំមកជាមួយបទពិសោធន៍ថ្មីនៃការប្រគំន្ត្រីដ៏អស្ចារ្យដែលមិនធ្លាប់មាន ដែលប្រមូលផ្តុំទៅដោយតារាចម្រៀងពេញនិយមជាច្រើនក្នុងប្រទេសដូចជា ក្រុម Lacima Cartel, លោក វុទ្ធា, ម្ចាស់ពាន Rapper Fighter OG Golden, ម្ចាស់បទ ក្រមុំបងអើយ លោក ទេព ពិសិដ្ឋ និង Jady ដែលនឹងមកសម្តែងលើឆាកតន្រ្តី GANZBERG ដ៍ធំអស្ចារ្យ ។ តស់! ធីមពួកម៉ាកល្អ ត្រៀមចង្កេះ បំពង់ក ស្រែកហោ! លោតរាំតាមចង្វាក់ភ្លេងជាមួយ IDOL របស់បងប្អូន អោយណាណីម្តង។ […]