បច្ចេកវិទ្យា

OPPO A96 តម្លៃត្រឹមតែ $299 ស្មាតហ្វូនដែលកំពុងបំពេញភាពកង្វះខាតរបស់ស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា

Liny Chan June 18, 2022 18/06/2022

ធុញនឹងអារម្មណ៍ទូរស័ព្ទឆាប់អស់ថ្មសាកមិនងាយពេញ? តឹងចិត្តនឹងការលេងហ្គេមរអាក់រអួល? អេក្រង់ប៉ះបញ្ជាមិនរលូន? ហេតុអ្វីត្រូវឲ្យបញ្ហាទាំងនេះរំខានចិត្តរបស់អ្នក? ព្រោះបញ្ហាទាំងនេះសុទ្ធតែអាចដោះស្រាយបាន គ្រាន់តែចំណាយលុយខ្ទង់ $300 ជាមួយស្មាតហ្វូនស៊េរីថ្មីបង្កប់ដោយសមត្ថភាព និងលក្ខណៈពិសេសលើសពីតម្លៃទៅទៀត ទាំងល្បឿនម៉ាស៊ីន កម្លាំងថ្ម អេក្រង់ និងកាមេរ៉ា អាចនិយាយបានថា នេះជាស្មាតហ្វូនមួយកំពុងបំពេញកង្វះខាតនៃស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែលគ្នានៅក្នុងទីផ្សារស្មាតហ្វូននៅប្រទេសកម្ពុជា នោះគឺស្មាតហ្វូនត្រកូល A ស៊េរីជាន់ខ្ពស់ OPPO A96 តម្លៃត្រឹមតែ $299 កំពុងពេញនិយមល្បីរន្ទឺយ៉ាងពេញទំហឹងជាមួយលក្ខណៈសម្បត្តិឈានមុខលើសពីការរំពឹងទុក។ ដើម្បីជ្រាបច្បាស់ តោះមកស្វែងយល់ពី OPPO A96 ទាំងអស់គ្នា ៖ ជឿថាម្នាក់ៗប្រាកដជាធុញជាមួយទូរស័ព្ទស៊ីថ្មីងាកៗអស់ថ្ម ហើយត្រូវតឹងចិត្តចំណាយពេលសាកថ្មយូររាប់ម៉ោងទៀតមែនអត់? រកឯណាបានជាមួយទំហំថ្ម 5000mAh លើ OPPO A96 សាកថ្មពេញម្តងអាចនិយាយទូរស័ព្ទលើសពី 33 ម៉ោង មើលយូធូបលើសពី 17 ម៉ោង និងស្តាប់តន្រ្តីលើសពី 40 ម៉ោង រឹតតែពិសេសសាកពេញលឿន 100% ដោយប្រើពេលត្រឹម 71នាទីប៉ុណ្ណោះ ហើយមិនត្រឹមសាកលឿនទេ ថែមទាំងមានសុវត្ថិភាពខ្ពស់ទៀត។ តើអ្នកណាខ្លះចង់វៃហ្គេម Smooth មិនទាក់មិនរអាក់រអួល? […]

តើស្មាតហ្វូន OPPO A96 ផ្តល់បទពិសោធន៍ដល់អតិថិជនយ៉ាងដូចម្តេចខ្លះក្រោយពីទិញប្រើបាន 1 ខែកន្លងមកនេះ?

Liny Chan June 15, 2022 15/06/2022

បើយើងនិយាយដល់ស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា ឬចំពោះស្មាតហ្វូនដែលមានតម្លៃក្រោម $300 អ្នកទាំងអស់គ្នាប្រហែលជាគិតថា កម្លាំងម៉ាស៊ីនដំណើរមិនទាន់រលូន កាមេរ៉ាថតរូបមានកម្រិត រចនាបថឌីហ្សាញរូបរាងទូរស័ព្ទសាមញ្ញាៗនៅឡើយ ប៉ុន្តែដឹងអត់ថា សម្រាប់ស្មាតហ្វូន OPPO ត្រកូល A ស៊េរីគឺជាជួរទូរស័ព្ទដែលលក់ដាច់ខ្លាំងក្នុងតម្លៃក្រោម $300 និងជាទូរស័ព្ទដែលទទួលបានចាប់អារម្មណ៍ខ្លាំងបំផុតពីអ្នកប្រើប្រាស់គ្រប់ស្រទាប់វ័យ។ ជាក់ស្តែងកាលពីថ្មីៗនេះ OPPO បានបញ្ចេញនូវស្មាតហ្វូនត្រកូល A ជំនាន់ថ្មីលំដាប់ខ្ពស់គឺ OPPO A96 ដែលមានតម្លៃត្រឹមតែ $299 ជាស្មាតហ្វូនដែលកំពុងល្បីរន្ទឺនៅលើទីផ្សារ ដូច្នេះប្រិយមិត្តប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូននេះមានលក្ខណៈពិសេសអ្វីខ្លះដែលទាក់ទាញចិត្តអ្នកប្រើប្រាស់ច្រើនម្លឹងៗ? តោះ! មកដឹងហេតុផលលម្អិតៗ និងអារម្មណ៍ពិតៗរបស់អតិថិជនក្រោយពីបានប្រើប្រាស់ OPPO A96 បាន 1ខែ។ តើស្មានហ្វូននេះមានលក្ខណៈពិសេសអ្វីខ្លះ? RAM 13GB (8GB+5GB) + Qualcomm Snapdragon 680 ជាធម្មតាសម្រាប់អ្នកលេងហ្គេម វៃហ្គេម គឺសុទ្ធតែចង់បាន MVP អ៊ីចឹងបើមាន OPPO A96 បំពាក់ដោយកម្លាំងម៉ាស៊ីនខ្លាំង RAM 13GB (8GB+5GB) និងបន្ទះឈីបល្បីឈ្មោះ Qualcomm […]

សហភាពអឺរ៉ុបបានចេញសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលតម្រូវឱ្យរាល់ផលិតផលអេឡិចត្រូនិកខ្នាតតូច និងមធ្យមទាំងអស់ ត្រូវប្រើប្រាស់ឆ្នាំងសាកប្រភេទស្ដង់ដារដូចគ្នា

Khmerpress June 8, 2022 08/06/2022

សហភាពអឺរ៉ុប (EU) បានរៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលមានគោលដៅធ្វើឱ្យផលិតផលអេឡិចត្រូនិក ដែលនឹងត្រូវដាក់លក់នៅក្នុងតំបន់អឺរ៉ុប កាន់តែមានភាពងាយស្រួលជាងមុន និងកាត់បន្ថយកាកសំណល់អេឡិចត្រូនិក ខណៈវានឹងជួយឱ្យអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងនោះ ត្រូវការប្រើប្រាស់ឆ្នាំងសាកស្ដង់ដារដូចគ្នាទាំងអស់។ ពោលគឺ ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ រាល់ឧបករណ៍អេឡិចត្រូនិកចល័តខ្នាតតូច និងមធ្យមទាំងអស់ រួមទាំងទូរសព្ទដៃ ថេប្លេត និងកាស ដែលដាក់លក់ក្នុងសហភាពអឺរ៉ុប នឹងត្រូវប្ដូរមកប្រើប្រាស់រន្ធសាក USB-C ទាំងអស់។ ផលិតផលអេឡិចត្រូនិកចំនួន ១២ ដោយរួមមាន៖ កម្មវិធីអានអេឡិចត្រូនិក (e-reader), ឧបករណ៍លេងហ្គេមចល័ត និងកាមេរ៉ា នឹងត្រូវមានភារកិច្ចក្នុងការសម្របសម្រួលឱ្យមានឆ្នាំងសាក ឬរន្ធសាក ប្រភេទស្ដង់ដារតែមួយ។ ចំណែកកុំព្យូទ័រយួរដៃ ក៏នឹងត្រូវអនុវត្តតាមសេចក្តីសម្រេចថ្មី ក្នុងរយៈពេល ៤០ ខែ (៣.៣ ឆ្នាំ) បន្ទាប់ពីច្បាប់នេះមានប្រសិទ្ធភាព។ ច្បាប់នេះនឹងមិនអំណោយផលដល់ឧបករណ៍ iPhone នោះទេ ដូចដែលយើងបានដឹងហើយថា iPhone ប្រើប្រាស់ឆ្នាំងសាក Lightning ប៉ុន្តែកន្លងមកក្រុមហ៊ុន Apple ក៏បានចាប់ផ្ដើមសាកល្បងប្រើប្រាស់ឆ្នាំងសាក USB-C លើឧបករណ៍របស់ខ្លួនផងដែរ។ យ៉ាងណាក៏ដោយ ច្បាប់នេះនៅតែត្រូវការឆ្លងកាត់ការបោះឆ្នោតនៅក្នុងសភា និងក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅចុងឆ្នាំនេះ ហើយគេរំពឹងទុកថា វានឹងទទួលបានសំឡេងយ៉ាងច្រើន ចំពោះការផ្លាស់ប្ដូរមកប្រើឆ្នាំសាកស្ដង់ដារតែមួយ។ ច្បាប់ថ្មីនេះក៏នឹងទាមទារឱ្យមានភាពស៊ីគ្នា […]

ប្រសិនបើអ្នកមានលុយក្រោម $300 តើអ្នកគួរសម្រេចចិត្តទិញទូរស័ព្ទ OPPO A96 ដែរឬទេ?

Liny Chan June 3, 2022 03/06/2022

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន OPPO បានបញ្ចេញនូវស្មាតហ្វូនត្រកូល A ម៉ូដែលថ្មីមួយ ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលស្មាតហ្វូននោះមានឈ្មោះថា OPPO A96 ដែលមានតម្លៃត្រឹមតែ $299 ប៉ុណ្ណោះ។ ដូច្នេះសំណួរសួរថា តើទូរស័ព្ទ OPPO A96 មានលក្ខណៈពិសេសអ្វីខ្លះទើបទទួលបានការចាប់អារម្មណ៍ខ្លាំង? តើវាជាជម្រើសដ៏ស័ក្កិសមក្នុងការទិញវាយកមកប្រើប្រាស់ឬទេ? ចំពោះចំណុចលម្អិតៗទាក់ទងនឹងស្មាតហ្វូនមួយនេះ យើងតាំងនាមជាអ្នកសរសេរព័ត៌មាននឹងមកទម្លាយប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹង ហើយសង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកបានច្រើន មុននឹងសម្រេចចិត្តទិញ OPPO A96 មកប្រើប្រាស់៖ កម្លាំងថាមពលថ្ម៖ OPPO A96 បានបំពាក់ជាមួយថាមពលថ្មធំ 5000mAh អាចប្រើប្រាស់បាន 1 ថ្ងៃពេញដោយមិនបារម្មណ៍លើការអស់ថ្ម និងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC ដែលអាចសាកថ្មបានយ៉ាងលឿនថែមទាំងមានសុវត្ថិភាពខ្ពស់ ដែលសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង និង សាកថ្មមួយពេញចំណាយត្រឹមតែ71នាទីប៉ុណ្ណោះ។ ល្បឿនដំណើរការ ៖ OPPO A96 ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 680 […]

ឆ្ងល់អត់? ហេតុអ្វីបានជា realme តែងតែបង្កើតគំនិតរចនាប្លែកពីគេ? តើការរចនា holographic ripple គឺជាអ្វី?

Liny Chan May 27, 2022 27/05/2022

ការរចនាគឺសំខាន់ណាស់ ព្រោះវាជាអ្វីដែលទាក់ភ្នែក ហើយទទួលបានការចាប់អារម្មណ៍ដំបូងគេ ហើយរូបរាងខាងក្រៅនេះ អាចធ្វើឲ្យអ្នកលង់ភ្លាមៗតែម្តង។ ដូច្នេះទើបក្រុមហ៊ុនស្មាតហ្វូនមួយចំនួនព្យាយាមរុករក អភិវឌ្ឍនូវគំនិតច្នៃប្រឌិតថ្មី ទៅលើរូបរាងនៃស្មាតហ្វូន។ វាមិនត្រឹមតែមានសមត្ថភាពខ្លាំងនោះតែ ត្រូវមានការចនាស្រស់ស្អាតផងដែរ។ ក្នុងនោះយើង សំគាល់ឃើញក្រុមហ៊ុនស្មាតហ្វូនមួយដែលផ្តោតសំខាន់លើ សមត្ថភាព ក៏ដូចជាការរចនាផងដែរ នោះគឺ realme។ កាលពីឆ្នាំមុន realme បានបញ្ចេញ realme 8 ស៊េរី ក្រោមគោលគំនិត «Fashion x realme» ដែលយកលំនាំពណ៌ Cyberpunk ឆ្លុះបញ្ចាំងពីអនាគតបែបបច្ចេកវិទ្យាទំនើប។ ឆ្នាំនេះ realme រឹតតែខ្លាំងថែមទៀត ដោយបញ្ចេញ realme 9 ស៊េរី ជាមួយការរចនាថ្មី គឺ ការរចនាបែបរលកខ្សាច់ 3D ប្រដេញពណ៌ (Ripple Holographic design)។ ពេលពន្លឺចាំងប៉ះ ខ្នងខាងក្រោយ realme 9 ការរចនាបែបរលកខ្សាច់ 3D បញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរមានទំរង់ជា 3D។ ការរចនានេះ គឺជាលើកដំបូងហើយ […]

តោះ! ទស្សនាវីដេអូទម្លាយពីបទពិសោធន៍ក្រោយបើកប្រអប់ស្មាតហ្វូនស៊េរីថ្មី OPPO A96 ដែលអាចកក់ទុកមុន (Pre-Order) ជាមួយតម្លៃពិសេសត្រឹមតែ $299 នឹងទទួលបានកាដូសរុប $79

Liny Chan May 25, 2022 25/05/2022

ប៉ុន្មានថ្ងៃនេះ យើងកត់សម្គាល់ឃើញលេចមុខ Gamers ជាច្រើនរូបរួមមាន Sis Abby, Noobie GMK, Mengly Gaming, Spider និង MN Gamer KH កំពុងទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យក្នុងវិស័យហ្គេមបានចេញវីដេអូបង្ហាញពីអារម្មណ៍ពិតក្រោយពីបានធ្វើការបើកប្រអប់ចែករំលែកបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី OPPO A96 ព្រមទាំងបង្ហាញថ្វីដៃលេងហ្គេមយ៉ាងស្វិតស្វាញមិនទាក់នៅលើស្មាតហ្វូនមួយនេះឲ្យហ្វេនៗបានទស្សនាផងដែរ។ អាចនិយាយបានថាស្មាតហ្វូន OPPO A96 គឺជាជម្រើសដ៏ល្អបំផុតដែលមានកម្លាំងម៉ាស៊ីនដំណើរការកាន់តែធំ អនុភាពកាន់តែខ្លាំងជាមួយ RAM 8GB (+ 5GB) ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជួយឲ្យល្បឿនប្រតិបត្តិការក្នុងទូរស័ព្ទកាន់តែរហ័ស គ្មានភាពរអាក់រអួលដោយមិនចំបាច់ចំណាយលុយដើម្បីទៅតំឡើងឡើយ។ ឧទាហរណ៍ហ្គេមល្បីៗកំពុងពេញនិយមលេងច្រើនដូចជា Mobile Legend, PUGB Mobile, Gerena Free Fire MAX ជាដើម ដែលសុទ្ធសឹងត្រូវការកម្លាំងខ្លាំង ប៉ុន្តែមិនមែនជាឧបសគ្គឡើយនៅលើស្មាតហ្វូនមួយនេះ។ លើសពីនេះ A96 ក៏បំពាក់នូវអេក្រង់ទម្លុះ ឬ Refresh Rate 90Hz ពណ៌ដិតស្រស់កម្រិតបង្ហាញរស់រវើក និងអូសបញ្ជាលឿនរលូន […]

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មីទើបនឹងចេញក្តៅៗតម្លៃក្រោម $300

Liny Chan May 21, 2022 21/05/2022

កាលពីយប់មិញនេះ តើអ្នកណាខ្លះបានទស្សនាកម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO A96? តើអ្នកទទួលបានអារម្មណ៍សប្បាយរីករាយកម្រិតណាដែរ ជាពិសេសអ្នកចូលចិត្តការលេងហ្គេម? យល់យ៉ាងណាដែរចំពោះស្មាតហ្វូនលំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96? តើលក្ខណៈពិសេសមួយណាដែលអ្នកណាពេញចិត្តបំផុត? នៅក្នុងវីដេអូ Live ពីកម្មវិធីសម្ពោធស្មាតហ្វូនត្រកូល A ស៊េរីថ្មី OPPO A96 ដែលមានរយៈពេលប្រមាណជាង 1 ម៉ោងបានញុំាងបរិយាកាសយ៉ាងសប្បាយរីករាយ រួមទាំងមានការចែករំលែកបទពិសោធន៍ខ្លះៗពីសមត្ថភាព និងពីការលេងហ្គេមនៅលើ OPPO A96 ពីសំណាក់ Gamers ល្បីៗលើបណ្តាញសង្គមដូចជា Tii Gaming, Henaa Gaming, Sea Neang, Kaka និងពិធីករល្បីឈ្មោះ លោក ជា វណ្ណរិទ្ធ ផងដែរ។ សម្រាប់ស្មាតហ្វូនកម្រិតមធ្យម OPPO A96 មានតម្លៃ $299 ឥឡូវនេះអ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់ ឬកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែឧសភា ឆ្នាំ2022 លោកអ្នកនឹងទទួលបានកាដូបន្ថែមតម្លៃ $79 រួមមាន៖ កាតាបស្ពាយ (តម្លៃ […]

ស្មាតហ្វូនស៊េរីថ្មី OPPO A96 កំពុងទទួលបានការស្វាគមន៍ពីតារាល្បីៗ និងបណ្តាព័ត័មានជាច្រើននាពេលប៉ុន្មានថ្ងៃនេះ!

Liny Chan May 16, 2022 16/05/2022

នាពេលប៉ុន្មានថ្ងៃនេះ យើងឃើញមានស្ថាប័នសារព័ត៌មាន និងតារាល្បីៗជាច្រើនដូចជា Dj Nana, ជា វណ្ណារិទ្ធិ, កែវ សុខផេង, HENG, Raven Blaze, Fong Seanter និង Sea Neang ជាដើម បានបង្ហោះពីរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី OPPO A96 អមជាមួយនឹងពាក្យពេចន៍ក្លែមសម្ដីនៅលើគណនីផ្ទាល់ខ្លួនបានធ្វើឲ្យបណ្តាអ្នកលេងហ្វ៊េសប៊ុកផ្ទុះការចាប់អារម្មណ៍គ្រប់ៗគ្នាពីស្មាតហ្វូនមួយនេះ។ យ៉ាងណាមិញ បើតាមការសង្កេតមើលក្នុងពេលប៉ុន្មានខែនេះឃើញថាស្មាតហ្វូនជាច្រើនបានវិវត្តខ្លួនកាន់តែកាលីបថែមមួយកម្រិតទៀត ក្នុងនោះផងដែរ OPPO A Series លំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96 គឺជាស្មាតហ្វូនដែលប្រកបដោយលក្ខណៈសម្បត្តិ និងចំណុចពិសេសជាច្រើនក្នុងការផ្គាប់ចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងគ្នាផងដែរ បើយោងតាមហ្វ៊េសប៊ុកផេគផ្លូវការរបស់ OPPO ប្រចាំប្រទេសកម្ពុជាក៏ទើបទម្លាយពីលក្ខណៈពិសេសរបស់ស្មាតហ្វូន OPPO A96 មួយចំនួនផងដែរ។ ក្នុងនោះ យើងសង្កេតឃើញថា OPPO A96 បានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើនរួមមាន៖ • RAM 8GB(+5GB មុខងារបន្ថែម RAM) + ROM 128GB ដែលជម្រុញឲ្យដំណើរការកាន់តែរលូន […]

«ទិវាអ្នកម្តាយ» តើខ្ញុំគួរទិញកាដូអ្វីជូនដល់អ្នកម្តាយជាទីស្រលាញ់?

Liny Chan May 8, 2022 08/05/2022

ក្នុងឆ្នាំនេះនាថ្ងៃទី8 ឧសភា គឺជាថ្ងៃបុណ្យ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាពិធីបុណ្យមួយដើម្បីរំលឹកដឹងគុណ និងបង្ហាញពីក្តីស្រលាញ់ចំពោះអ្នកម្តាយដ៏ធំធេងគ្មានអ្វីប្រៀបបាន។ ក្នុងនាមជាកូនៗតើអ្នកបានគិតគូរទិញកាដូសម្រាប់ជូនដល់អ្នកម្តាយហើយឬនៅ? ការជ្រើសរើសអំណោយ ឬកាដូសម្រាប់ជូនចំពោះអ្នកម្តាយមានច្រើនប្រភេទអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នកម្តាយ និងទឹកប្រាក់របស់កូនៗផងដែរ។ ដូចនេះ តើជម្រើសកាដូអ្វីខ្លះដែលគួរទិញជូនអ្នកម្តាយជាទីស្រលាញ់ក្នុង «ទិវាអ្នកម្តាយ»? គ្រឿងសម្អាង, ទឹកអប់, កាបូប, នាឡិកា, ស្បែកជើង, សម្លៀកបំពាក់, គ្រឿងអលង្ការ, អាហារសុខភាព ឬ បាច់ផ្កា។ ក្នុងនោះយើងក៏សូមណែនាំនូវកាដូបច្ចេកវិទ្យាទំនើប និងស័ក្កិសមបំផុត សម្រាប់អ្នកម្តាយនាយុគសម័យទំនើបដែលវាអាចជួយសម្រួលច្រើនក្នុងជីវិតរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបនោះគឺស្មាតហ្វូន OPPO Reno7 Series ម៉ូដែលថ្មីចុងក្រោយបង្អស់ ធានាថានេះគឺជាកាដូដ៏មានអត្ថន័យសម្រាប់ទិវាអ្នកម្តាយក្នុងឆ្នាំនេះ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងអាចផ្តិតយករូបភាពវីដេអូស្អាតៗបានគ្រប់ពេលវេលា។ ហើយហេតុអ្វីបានជានិយាយថា OPPO Reno7 ជាកាដូនិងជាស្មាតហ្វូនដែលស័ក្កិសមបំផុត? តើស្មាតហ្វូននេះបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមុខងារពិសេសៗអ្វីខ្លះ? ជាមួយកាមេរ៉ា Reno7 បំពាក់ជាមួយកាមេរ៉ាសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក ព្រមទាំងជាការសហការគ្នារវាងក្រុមហ៊ុន OPPO x Sony ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។ រីឯការតុបតែងខ្លួនវិញ Reno7 […]

ប្លែកទៀតហើយ! តារាប្រុសស្រីល្បីៗនាំគ្នាបង្ហោះរូបជាមួយអ្នកម្តាយ ធ្វើឲ្យអ្នកគាំទ្រច្រឡំស្មានថាជាបងប្អូនគ្នា!

Liny Chan April 30, 2022 30/04/2022

ទិវាគុណមាតា ឬ Mother’s Day ជាបុណ្យដ៏ធំមួយនៅលើទូទាំងពិភពលោកដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណម្តាយធំធេងគ្មានអ្វីប្រៀបផ្ទឹមបាន ហើយស្រ្តីជាម្តាយក៏ត្រូវបានគេចាត់ទុកថា ជាចំណែកមួយដែលបានចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។ សម្រាប់ទិវាមួយនេះមានដើមកំណើតដំបូងបំផុតក្នុងចក្រភពក្រិក ប៉ុន្តែនាបច្ចុប្បន្ននេះគឺពេញនិយមនិងកើតចេញពីសហរដ្ឋអាមេរិក ហើយជាទូទៅគេតែងប្រារព្ធធ្វើនៅថ្ងៃអាទិត្យនៃសប្តាហ៍ទី2 ក្នុងខែឧសភា។ ក្នុងនាមស្រ្តីជាម្តាយរបស់កូនៗ គាត់មិនត្រឹមមានតួនាទីចិញ្ចឹមបាច់បីថ្នាក់ថ្នមកូនៗតែមួយមុខនោះទេ តែគាត់ជាមនុស្សស្រីម្នាក់ដែលអាចធ្វើបានគ្រប់រឿង និងដើរតួបានគ្រប់កាលទេសៈជាមួយកូនៗដោយពេលខ្លះគាត់ជាមិត្តភក្តិ ជាគ្រូបង្រៀន ជាគ្រូពេទ្យ និងជាអ្នកប្រឹក្សាដ៏សំខាន់របស់កូនៗទៀតផង។ ក្នុងនោះក៏មានស្ត្រីដែលជា Single Mom គាត់ត្រូវបំពេញតួនាទីជាឪពុកផងនិងជាម្តាយផង ត្រូវរ៉ាប់រងការងារកាតព្វកិច្ចទ្វេដង រងនូវភាពលំបាក សម្ពាធ និងទឹកភ្នែកទ្វេដង ប៉ុន្តែអ្នកម្តាយដែលជា Single Mom ភាគច្រើនគឺសុទ្ធតែលះបង់ និងមានការតស៊ូគ្រប់សព្វបែបយ៉ាងដើម្បីកូនៗ។ យ៉ាងណាមិញ នាប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាប្រជាជនកម្ពុជាយើងក៏បានប្រារព្ធទិវានេះចំពោះអ្នកម្តាយ ថ្វីត្បិតតែ «ទិវាអ្នកម្តាយ» មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរយើង ប៉ុន្តែវាមិនទាស់ខុសនោះទេព្រោះប្រៀបបានទៅនឹងការដឹងគុណចំពោះអ្នកម្តាយ ហើយក៏ជាឱកាសមួយដែលកូនគ្រប់ៗរូបបានផ្តល់ការស្រលាញ់ទៅកាន់អ្នកម្តាយតាមរយៈការជួបជុំគ្នាញុំាអាហារ ទិញនំ Cake ឬទិញបាច់ផ្កាជូនអ្នកម្តាយ រួមទាំងសម្ភារៈអនុស្សាវរីយ៍ផ្សេងៗ។ មិនតែប៉ុណ្ណោះកូនៗក៏បានផ្តិតយករូបភាពស្អាតៗ ក្រមិចក្រមើលគួរឲ្យស្រលាញ់ ដើម្បីបង្ហោះលើបណ្តាញសង្គមហ្វ៊េសប៊ុកទុកជាអនុស្សាវរីយ៍ជាមួយអ្នកម្តាយផងដែរ។ នៅសល់ប៉ុន្មានថ្ងៃទៀតខណៈ «ទិវាអ្នកម្តាយ» ខិតជិតមកដល់ ឃើញតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា បានបង្ហាញរូបជាមួយអ្នកម្តាយ ដែលមើលទៅពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងមែនទែនប្រៀបដូចជាបងស្រីប្អូនស្រីអ៊ីចឹង។ […]