ចាប់តាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ថ្នាក់ពិភពលោកទី4 OPPO បានបោះជើងឈានចូលទីផ្សារកម្ពុជា OPPO គឺបានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាកាមេរ៉ាថតរូប ជាពិសេសរាល់ពេលនិយាយពីឈ្មោះប្រ៊េន OPPO មនុស្សជាច្រើនរំពឹងនឹកដល់សមត្ថភាពកាមេរ៉ាថតរូបមុនគេ ជាមួយនឹងមុខងារថ្មីៗប្លែកៗប្រកបដោយគំនិតច្នៃប្រឌិតជាច្រើនទៅតាមស៊េរីទូរស័ព្ទនីមួយៗ។ ជាក់ស្តែងក្នុងឆ្នាំដំបូងដែល OPPO ហក់ចូលទីផ្សារប្រទេសកម្ពុជាគឺ OPPO បានព្យាយាមធ្វើឲ្យកក្រើកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាស៊ែលហ្វីដំបូងគេបង្អស់ជាមួយនឹងសមត្ថភាពថតរូបស្រស់ស្អាតប្លែកពីគេដែលហៅថា Selfie Expert ឬហៅថា «អ្នកឯកទេសស៊ែលហ្វី» នៅលើជំនាន់ F Series ហើយក្រោយមកបានអាប់ដេតទៅជា Portrait Expert ឬហៅថា «អ្នកជំនាញ Portrait» លើ Reno Series កាន់តែឆក់បេះដូងអតិថិជនគ្រប់ស្រទាប់វ័យ ពិសេសមិត្តយុវវ័យចូលចិត្តភាពស៊ីវិល័យប្រកបដោយការច្នៃប្រឌិត ចូលចិត្តបង្កើតភាពថ្មីថ្មោង និងដើរទាន់សម័យកាលចំពោះការថតរូបស្អាតៗបែប Portrait ។ រហូតដល់អំឡុងខែសីហា ឆ្នាំ2021 ជាពេលដែល Reno6 Z ស៊េរីចុងក្រោយចាប់ផ្តើមបង្ហាញខ្លួន វាបានក្លាយជាប្រធានបទដ៏ក្តៅគគុកធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ឥតឈប់ឈរ ហើយគឺជាឆ្នាំទី3 ដែល OPPO បានបន្តដំណើរ និងអភិវឌ្ឍន៍ឆ្ពោះទៅរកបទពិសោធន៍លើមុខងារកាមេរ៉ាថ្មីៗក្នុងការស្វែងរក Portrait បានយ៉ាងឡូយ និងប្លែកប្រកបដោយភាពច្នៃប្រឌិតដល់អ្នកប្រើប្រាស់ដោយមិនធ្វើឲ្យអតិថិជនខ្លួនខកចិត្តជាមួយបច្ចេកវិទ្យា និងមុខងារថតរូបជាច្រើនរួមមាន Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ, […]