បច្ចេកវិទ្យា

ទាយមើលកម្មវិធីប្រូម៉ូសិនចុងឆ្នាំពី OPPO មានអ្វីអស្ចារ្យចាប់ពីថ្ងៃទី8 ខែធ្នូ រហូតដល់ថ្ងៃទី02 ខែមករា ឆ្នាំ2022?

Liny Chan December 8, 2021 08/12/2021

បុណ្យណូអែល និងឆ្នាំថ្មី ឆ្នាំ2022 ខិតជិតចូលមកហើយ! បានត្រៀមកាដូសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រលាញ់ហើយនៅ? មិនដឹងថាគួរទិញអ្វីមែនទេ? អំឡុងពេលនេះប្រូម៉ូសិនចុងឆ្នាំពី OPPO ដ៏អស្ចារ្យក៏បានមកដល់ផងដែរ ដែលជាឱកាសដ៏ពិសេស និងភ្ញាក់ផ្អើលបំផុតមិនធ្លាប់មានពីមុនមក។ លើកនេះចំណេញជាងសម្រាប់កម្មវិធីប្រូម៉ូសិនចុងឆ្នាំធ្វើឡើងចាប់ផ្តើមនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2021 រហូតដល់ថ្ងៃទី02 ខែមករា ឆ្នាំ2022 ដោយអតិថិជននឹងទទួលបានកាដូ ព្រមទាំងការបញ្ចុះតម្លៃពិសេសតាមលក្ខខណ្ឌខាងក្រោម ៖ • ទិញ OPPO A95 តម្លៃ $299 ថែមកាដូតម្លៃ $183 រួមមាន ៖ – កាតាបស្ពាយ តម្លៃ $25 – Speaker តម្លៃ $29 – ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍ (ចាប់ពីថ្ងៃទី 14 ធ្នូ 2021 នឹងទទួលបានស៊ីមលេខធម្មតាជំនួសវិញ)។ • ទិញ OPPO Reno6 […]

មូលហេតុអ្វីបណ្តាលឲ្យព្រឹត្តិការណ៍ AFF Suzuki Cup 2020 និង OPPO សហការចុះកិច្ចព្រមព្រៀងគ្នាលើសង្វៀនកីឡាបាល់ទាត់?

Liny Chan December 5, 2021 05/12/2021

អ្នកស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 ដែលជាកម្មវិធីប្រកួតជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី5 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី1 ខែមករា ឆ្នាំ2021 ខាងមុខនេះ។ ក្នុងនោះផងដែរអ្វីដែលភ្ញាក់ផ្អើល ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏បានបោះជំហានបង្ហាញខ្លួនក្នុងការចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូង លើសង្វៀនប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2020 នេះផងដែរ ដើម្បីផ្សព្វផ្សាយម៉ាកផលិតផលលើវេទិកាប្រកួត ឬឆាកអន្តរជាតិ ព្រមទាំងដាក់ឈ្មោះកីឡាល្អប្រចាំការប្រកួតថា « OPPO Man of the Match» ដែលអាចនិយាយបានថានេះគឺជាយុទ្ធសាស្រ្តរបស់ OPPO ក្នុងការបង្កើនថាមពលខាងវិស័យកីឡាបាល់ទាត់ ដើម្បីជាផ្នែកមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងបង្កើននូវឥទ្ធិពល Brand របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកិច្ចព្រមព្រៀងសហការនេះផងដែរ ប្រ៊េន OPPO នឹងត្រូវបានដាក់តាំងបង្ហាញនៅតាមផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មជុំវិញទីលានបាល់ទាត់រាល់ការប្រកួតក្នុងព្រឹត្តិការពានរង្វាន់ AFF Suzuki Cup 2020 នេះផ្ទាល់តែម្តង។ ដោយឡែកកាលពីឆ្នាំ 2018 OPPO ក៏ទទួលជោគជ័យខ្លាំង លើការសហការជាមួយតារាបាល់ទាត់ឆ្នើមប្រចាំប្រទេសប្រេស៊ីលគឺ Neymar, […]

OPPO ជោគជ័យខ្លាំងក្នុងការលក់ OPPO A95 តម្លៃ $299 លើទីផ្សារស្រុកខ្មែរក្នុងថ្ងៃទទួលស្មាតហ្វូន បន្ទាប់ពីកក់ទុកមុន (Pre-order) និងបើកលក់ថ្ងៃដំបូង (First Sale)

Liny Chan November 28, 2021 28/11/2021

សម្រាប់អ្នកទាំងអស់គ្នា! មានលុយត្រឹម $300 តើគួរសម្រេចចិត្តទិញស្មាតហ្វូនស៊េរីណា? ហើយគួរមើលលើលក្ខណៈសម្បត្តិអ្វីខ្លះនៅលើស្មាតហ្វូនក្រោម $300? ហើយបច្ចុប្បន្នតើទូរស័ព្ទក្រោម $300 ម៉ូដែលមួយណាដែលមានភាពលេចធ្លោ និងស៊ីវិល័យជាងគេនៅពេលចាប់កាន់លើដៃ? កាលពីថ្មីៗក្តៅៗ OPPO ទើបនឹងសម្ពោធនូវស្មាតហ្វូន OPPO A95 ស៊េរីថ្មីតាមប្រព័ន្ធអនឡាញលើផេគហ្វ៊េសប៊ុកផ្លូវការ ដោយ លាតត្រដាងគ្មានចន្លោះអំពីលក្ខណៈពិសេសៗ និងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការដ៏ចាំបាច់សម្រាប់អតិថិជនសម័យថ្មី ព្រមទាំងបានប្រកាសពីតម្លៃរបស់ស្មាតហ្វូនមួយនេះជាផ្លូវការនៅលើទីផ្សារស្រុកខ្មែរផងដែរ។ ក្នុងនោះផងដែរ សម្រាប់អតិថិជនដែលទិញស្មាតហ្វូន OPPO A95 ស៊េរីថ្មីតម្លៃត្រឹមតែ $299 បន្ទាប់ពីចប់ការកក់ទុកមុន (Pre-order) ពោលគឺចាប់ពីថ្ងៃនេះតទៅក៏នឹងទទួលបានកាដូជាច្រើនដូចជា៖ កាតាបស្ពាយក្រោយ (តម្លៃ $25) និងស៊ីម Silver (តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ បើក្រឡេកបកក្រោយបន្ទាប់ពី OPPO បានប្រកាសបើក Blind order និង Pre-order លើស្មាតហ្វូន OPPO A95 អស់រយៈពេលជាង 1 សប្តាហ៍រួចមក […]

OPPO A95 តម្លៃ $299 បើកឲ្យ Pre-order ដល់ថ្ងៃទី27 ខែវិច្ឆិកា នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $232

Liny Chan November 25, 2021 25/11/2021

ថ្មីៗនេះ លើផេគហ្វ៊េសប៊ុក OPPO ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធ OPPO A95 ជាផ្លូវការ និងបានប្រកាសពីតម្លៃខ្លួន រួមជាមួយបច្ចេកវិទ្យាទំនើបៗដែលបំពាក់នៅលើស្មាតហ្វូនដ៏ថ្មីស្រឡាងមួយនេះក៏ដូចជាព័ត៌មាន Pre-order ផងដែរ។ ជាការពិតណាស់ ថ្វីត្បិត OPPO A95 មិនទាន់លេចវត្តមានដាក់លក់នៅលើទីផ្សារស្រុកខ្មែរ ប៉ុន្តែក្រុមហ៊ុន OPPO បានប្រកាសបើកឲ្យកក់ទុកមុន ឬ Pre-order លើស្មាតហ្វូន OPPO A95 ស៊េរីថ្មីចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 វិច្ឆិកា ឆ្នាំ2021។ សម្រាប់អតិថិជនដែល Pre-order ក្នុងអំឡុងពេលនេះនឹងទទួលបានកាដូសរុបជាទឹកប្រាក់រហូតដល់ $232 រួមមាន៖ Speaker + កាស (តម្លៃ $19), កាតាបស្ពាយក្រោយ (តម្លៃ $25), ប័ណ្ណធានាអេក្រង់ (តម្លៃ $59) និងស៊ីម Silver(តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ បើយោងតាមប្រភពសារព័ត៌មានល្បីៗក្នុងស្រុកបានឲ្យដឹងថា គិតមកទល់នឹងពេលនេះ បើប៉ាន់ស្មានទិន្នន័យនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស OPPO […]

OPPO A95 ស៊េរីថ្មីតម្លៃ $299 បើកឲ្យ Pre-order បន្ទាប់ពីលាតត្រដាងលក្ខណៈពិសេសៗក្នុងកម្មវិធីសម្ពោធកាលពីយប់មិញ

Liny Chan November 23, 2021 23/11/2021

សូមស្វាគមន៍ស្មាតហ្វូនត្រកូល A Series ម៉ូដែលថ្មី OPPO A95 ដែលទើបនឹងដាក់សម្ពោធជាផ្លូវការនៅលើទីផ្សារកម្ពុជា តាមរយៈអនឡាញនៅលើផេគហ្វ៊េសប៊ុក OPPO កាលពីយប់មិញនេះ ជាមួយនឹងតម្លៃត្រឹមតែ $299 ដែលស្មាតហ្វូននេះបំពាក់ជាមួយ RAM ធំរហូតដល់ទៅ 13GB កម្លាំងសាកថ្ម 33W ថាមពលថ្មធំទំហំ 5000mAh រចនាប័ទ្មស្រស់ស្អាតបែប OPPO Glow ព្រមទាំងលក្ខណៈសម្បត្តិជាច្រើនទៀត។ ក្នុងនោះសង្កេតឃើញថា ក្នុងនាមជាប្រ៊េនស្មាតហ្វូនដ៏ល្បីឈ្មោះ OPPO ពិតជាបានខិតខំរិះរកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗសម្រាប់បំពេញចិត្តអតិថិជនមិនចេះរីងស្ងួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលការតបស្នងពីអតិថិជនមកវិញជាមួយនឹងការកោតសរសើរ ការគាំទ្រច្រើនលើសលប់ ហើយ OPPO ក៏មានជំហរមុតមាំថានឹងឈានមុខគេបន្តទៀតនៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាផងដែរ។ ងាកចូលមកកម្មវិធីសម្ពោធវិញ តើអ្នកណាខ្លះបានទស្សនាកម្មវិធី «សម្ពោធទូរស័ព្ទស៊េរីថ្មី OPPO A95» កាលពីយប់មិញ នៅលើផេគហ្វ៊េសប៊ុក OPPO? ដោយនៅក្នុងកម្មវិធីសម្ពោធនេះឃើញមានពិធីករ ជា វិបុល, លោក Raven Blaze និងកីឡាករបាល់ទាត់ជម្រើសជាតិ កែវ សុខផេង បានធ្វើការបើកប្រអប់ OPPO A95 និងសំណេះសំណាលគ្នាអំពី […]

ហេតុអ្វី OPPO A95 ផ្ទុះការគាំទ្រ? រាល់ចម្ងល់នឹងបង្ហាញក្នុង «កម្មវិធីសម្ពោធស្មាតហ្វូន OPPO A95» នាថ្ងៃទី22 វិច្ឆិកា លើផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO

Liny Chan November 21, 2021 21/11/2021

សំណាក់អតិថិជន និងមិត្តអ្នកគាំទ្ររបស់ OPPO បានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាក់ទងទៅនឹងថ្ងៃសម្ពោធ OPPO A95 ជាផ្លូវការ ដែលគ្រប់គ្នាស្គាល់ថាជាស្មាតហ្វូនត្រកូល A ស៊េរីខ្ពស់ប្រកបដោយអានុភាពខ្លាំងក្លា មិនចាញ់ស្មាតហ្វូនតម្លៃថ្លៃៗប៉ុន្មានទេ។ ហើយថ្មីៗនេះ OPPO បានប្រកាសនឹងដាក់សម្ពោធស្មាតហ្វូន OPPO A95 ម៉ូដែលចុងក្រោយបង្អស់សម្រាប់ឆ្នាំ 2021 ឲ្យផ្អើលគេឯងម្តងដោយមិនបង្អង់យូរឡើយ។ ដោយកម្មវិធីសម្ពោធនេះនឹងប្រព្រឹត្តិទៅនាថ្ងៃទី22 ខែវិច្ឆិកា ចាប់ពីវេលាម៉ោង 07:30 តទៅនៅលើ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ផ្ទាល់តែម្តង។ ទន្ទឹមគ្នានេះផងដែរ រយៈពេលប៉ុន្មានថ្ងៃនេះបន្ទាប់ពី OPPO ប្រកាសពីលក្ខណៈពិសេសៗធ្វើឲ្យ OPPO A95 លេចមុខមាត់ជាងគេជាងឯងតែម្តង ក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល $300 ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ទិសទីផ្អើលឈូឆរនាំគ្នាសម្រុកទៅកក់ទុកមុន ឬ Blind Order ទាំងក្រុមហ៊ុនមិនទាន់ប្រកាសចេញតម្លៃជាផ្លូវការនៅឡើយ។ ពិតណាស់! លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ទាក់ទងនឹងព័ត៌មាន Blind Order? ចំពោះការកក់ទុកមុន មានរយៈពេលកំណត់គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី 22 ខែវិច្ឆិកា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសដែលមានផ្លាក OPPO នោះលោកអ្នកនឹងទទួលបានកាដូគាប់ចិត្តសរុបជាទឹកប្រាក់ […]

កម្ពុជា ជាប់ឈ្មោះជាប្រទេសដែលផ្ញើសារសម្លេង តាម Messenger Facebook ច្រើនជាងគេ

Khmerpress November 16, 2021 16/11/2021

ដូចយើងដឹងស្រាប់ហើយថា Facebook គឺជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជា ហើយពលរដ្ឋខ្មែរភាគច្រើនដែលចេះប្រើប្រាស់អ៉ីនធឺណេត គឺសុទ្ធតែជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។ ជាការពិតណាស់ ក្រៅពីមានប្រជាប្រិយភាពខ្លាំងនៅក្នុងចំណោមពលរដ្ឋខ្មែរ តើអ្នកដឹងទេ? កាលពីឆ្នាំ២០១៨ សម្លេងផ្ញើសារនៅក្នុង Facebook Messenger រហូតដល់ទៅ ៥០% គឺចរាចរចេញពីអ្នកប្រើប្រាស់នៅកម្ពុជា នេះបើតាមឯកសាររបស់លោកស្រី Frances Haugen ដែលជាអ្នកផ្តល់ព័ត៌មាន និងជាអតីតអ្នកគ្រប់គ្រងផ្នែក​ផលិតរបស់ Facebook ។ ចំពោះមូលហេតុដែលសម្លេងសារ Facebook Messenger បានចរាចរចេញពីប្រទេសកម្ពុជាច្រើនជាងគេ គឺដោយសារភាពពិបាកនៃការសរសេរ ភាពស្មុគស្មាញនៃភាសា និងការប្រើប្រាស់បច្ចេកវិទ្យា ហើយដូចដែលយើងដឹងស្រាប់ហើយថា ការប្រើប្រាស់ Font ខ្មែរ ក៏មិនសូវមានភាពទូលំទូលាយនោះដែរ ដោយសារស្មាតហ្វូនមួយចំនួនពុំមាន Font ខ្មែរ ដោយអ្នកប្រើប្រាស់ត្រូវការបញ្ចូលវាបន្ថែមទៀត។ បើយោងតាមការស្រង់មតិនៅអំឡុងឆ្នាំជាមួយគ្នានោះបានឱ្យដឹងថា ពលរដ្ឋខ្មែរមានទំនោរផ្ញើសារជាសម្លេង ដោយសារវាងាយស្រួយឱ្យដឹងពីអារម្មណ៍អ្នកនិយាយ។ ម៉្យាងវិញទៀត ​ភាសា​ខ្មែរ​ ​មាន​ព្យញ្ជនៈ​ ​ស្រៈ​ និង​សញ្ញា​នានា​រហូត​ដល់​ ៧៤​តួ ដែលមានភាពស្មុគស្មាញក្នុងការវាយនៅលើទូរស័ព្ទ ដោយតម្រូវឲ្យប្រើប្រាស់ត្រូវមានក្តារចុច២ ហើយត្រូវផ្លាស់ប្តូរចុចទៅមក។ ដូច្នេះហើយទើបប្រជាជនខ្មែរជ្រើសយកការផ្ញើសារជាសម្លេង ជំនួសឲ្យការសរសេរជាអក្សរវិញ ៕ ដោយ៖ ខ្មែរណូត

OPPO A95 បើកឲ្យកក់ទុកមុន ឬ Blind Order ជាមួយនឹងតម្លៃប្រមាណ $300 ចាប់ពីថ្ងៃនេះតទៅហើយ

Liny Chan November 12, 2021 12/11/2021

ទីបំផុតស្មាតហ្វូន OPPO A95 ពោរពេញដោយសមត្ថភាពខ្លាំង រួមជាមួយនឹងការរចនាបថឌីហ្សាញបែប OPPO Glow ដែលស្ថិតនៅក្នុងតម្លៃប្រហាក់ប្រហែល $300 ដែលអតិថិជនទន្ទឹងរង់ចាំបានមកដល់ហើយ។ ពេលនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO បានបើកទទួលកក់ទុកមុនដោយមិនទាន់ដឹងតម្លៃ ឬហៅថា Blind Order ចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ2021 ព្រមទាំងទទួលបានកាដូជាច្រើនរួមមាន៖ Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ ក្រៅពីហេតុផលកក់ទុកមុនដោយមិនដឹងតម្លៃ ឬ Blind Order ដើម្បីទទួលបានកាដូជាច្រើនពី OPPO តើនៅមានហេតុអ្វីទៀតដែលអ្នកគួរពិចារណាលើ OPPO A95 យកមកប្រើប្រាស់សម្រាប់ប្រចាំថ្ងៃ? • OPPO A95 បំពាក់ដោយ RAM 13GB ឬហៅថា RAM Expansion ឆ្ងល់ទេ? […]

OPPO A95 បំពាក់ RAM ទំហំ 13GB ជាមួយតម្លៃប្រមាណ $300 នឹងមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

Liny Chan November 8, 2021 08/11/2021

កាលពីថ្មីៗនេះ យោងតាមរយៈវេបសាយប្រទេសម៉ាឡេស៊ី និងផេគហ្វ៊េសប៊ុក OPPO ប្រចាំប្រទេសម៉ាឡេស៊ី កំពុងត្រៀមបញ្ចេញនូវស្មាតហ្វូនត្រកូល A9 ស៊េរី ម៉ូដែលថ្មី OPPO A95 ដែលស្គាល់ថាជាស្មាតហ្វូនមានការវិវត្តន៍ខ្លួនខ្ពស់ មានការពេញនិយមខ្លាំងទើបធ្វើឲ្យគ្រប់ៗគ្នាទន្ទឹងរង់ចាំយ៉ាងអន្ទះសារ រីឯតម្លៃខ្លួនវាប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ។ បើតាមដឹងអ្វីដែលកាន់តែពិសេសទាក់ទាញនោះគឺ OPPO A95 បានបំពាក់ RAM ទំហំធំរហូតដល់ 13GB ធ្វើឲ្យអតិថិជនអ្នកនិយមប្រើស្មាតហ្វូនកំពុងមានភាពងឿងឆ្ងល់ជាខ្លាំង។ ក្នុងនោះមានសំនួរជាច្រើនបានចោទសួរថា ហេតុអ្វី OPPO A95 បំពាក់ RAM ទំហំធំដល់ 13GB? ហើយតើស្មាតហ្វូននេះមានសមត្ថភាពអ្វីខ្លះ? ម្នាក់ៗពិតជាឆ្ងល់ខ្លាំងមែនទែន ហើយទន្ទឹងចាំអ៊ុតមើលស្មាតហ្វូននេះពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងអន្ទះសារផងដែរ។ ជាក់ស្តែងកាលពីមុនស្មាតហ្វូនបានផលិតមកជាមួយអេក្រង់ឆក់ បន្ទាប់មកទៀតក៏បានប្តូរទៅជាអេក្រង់តំណក់ទឹក រហូតមកទល់ពេលនេះក៏បានបន្តវិវិត្តខ្លួនទៅជាអេក្រង់ទម្លុះអេក្រង់ AMOLED ដែលជាការវិវិត្តន៍ចុងក្រោយនៃបច្ចេកវិទ្យាអេក្រង់ដ៏កាលីប ជាមួយកម្រិតបង្ហាញច្បាស់ FHD+ ស្រឡះត្រជាក់ភ្នែកជាងអេក្រង់តំណក់ទឹកទៀត ហើយថែមទាំងបង្ហាញពីភាពទាក់ទាញពេលបើកកាមេរ៉ាស្កេនមុខដោះសោរបានយ៉ាងលឿននិងងាយស្រួល។ ពិសេសបច្ចេកវិទ្យានេះគឺដើរទាន់សម័យកាលនិងបំពេញតម្រូវចិត្តអតិថិជនមិត្តអ្នកប្រើប្រាស់មិនឲ្យខកបំណងឡើយនៅលើស្មាតហ្វូន OPPO A95 ជាមួយនឹងតម្លៃប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ។ មួយវិញទៀត សម័យនេះហើយនៅប្រើអេក្រង់តំណក់ទឹកទៀត? ព្រោះគេវិវិត្តទៅប្រើកាមេរ៉ាទម្លុះអេក្រង់អស់ហើយ! លើសពីនេះ OPPO […]

OPPO A55 Series ប្រកាសចេញលក់ហើយក្នុងតម្លៃ $199 ជាមួយសមត្ថភាពលើសពីតម្លៃ

Liny Chan October 25, 2021 25/10/2021

សម្រាប់ស្មាតហ្វូន A ស៊េរីរបស់ OPPO នៅក្នុងឆ្នាំ 2021 នេះឃើញថា ទទួលបានការអភិវឌ្ឍន៍ខ្លួន និងមានការអាប់ដេតសមត្ថភាពយ៉ាងប្រសើរពីមួយឆ្នាំទៅមួយឆ្នាំមិនចាញ់ស្មាតហ្វូនមានតម្លៃថ្លៃៗប៉ុន្មានទេ។ ដោយកាលពីថ្មីៗនៅតាមបណ្តាប្រទេសមួយចំនួន OPPO បានប្រកាសចេញលក់ A Series ម៉ូដែលថ្មី OPPO A55 ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា ប៉ុន្តែបើនិយាយពីសមត្ថភាពវិញខ្លាំងគ្រប់ចំនុចតែម្តង។ ដោយឡែក OPPO ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសដាក់លក់ម៉ូដែលនេះលើទីផ្សារផងដែរ ជាមួយនឹងតម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ នេះបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការ ។ យ៉ាងណាមិញ ថ្វីបើស្មាតហ្វូន OPPO A55 ស្ថិតក្នុងកម្រិតថវិកាមានតម្លៃសមរម្យក៏ពិតមែន ប៉ុន្តែបើងាកដល់សមត្ថភាព និងលក្ខណៈសម្បត្តិរបស់វាវិញទើបដឹងថា ទូរស័ព្ទនេះពិតជាទាក់ទាញចិត្តអ្នកប្រើប្រាស់មិនធម្មតាលើកាមេរ៉ាវ័យឆ្លាត 50MP ដ៏ពិតប្រាកដផ្តល់នូវភាពស្រស់ស្អាតនៃជីវិតកាន់តែច្បាស់ និងរស់រវើកគ្រប់វិនាទី។ ចំណែក អេក្រង់ទម្លុះការពារភ្នែកទំហំ 6.51inch HD+720x1600p ជាការវិវត្តន៍នៃបច្ចេកវិទ្យាអេក្រង់ បន្ទាប់ពីអេក្រង់ប្រភេទឆកធំ និងអេក្រង់តំណក់ទឹក ពិសេសផ្ដល់នូវអារម្មណ៍នៃការទស្សនាកាន់តែប្រសើរ ជាមួយផ្ទៃបង្ហាញកាន់តែទូលាយជាងអេក្រង់តំណក់ទឹក។ លើសពីនេះ OPPO ក៏មិនភ្លេចបំពាក់នូវបច្ចេកវិទ្យាពន្លឺខ្ពស់រហូតដល់ 550 nits លើអេក្រង់ជាមួយនឹង Sunlight […]