តើអ្នកទាំងអស់បានរង់ចាំព្រឹត្តិការណ៍សម្ពោធជាសកល OPPO Find N3 Series យូរប៉ុណ្ណាហើយ? ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គម ក៏ដូចជាវេបសាយបច្ចេកវិទ្យាទូទាំងពិភពលោកកំពុងមានការរង្គោះរង្គើគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO បានដាក់សម្ពោធជាសកលនូវ OPPO Find N3 Series ដែលព្រឹត្តិការណ៍នេះធ្វើឡើងក្នុងប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុន OPPO ដែលបានដាក់សម្ពោធជាសកល ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តាស្ថាប័នសារព័ត៌មានបច្ចេកវិទ្យាជាច្រើនប្រទេស កំពូលអ្នក Review ល្បីៗ ព្រមទាំងវត្តមានតារាៗជាច្រើនរូបផងដែរ។ ក្នុងនោះផងដែរសម្រាប់ប្រទេសកម្ពុជា ក៏ឃើញលេចវត្តមាន Influencers ចំនួន 3 រូបគឹ MPJ, Jasmine Hang និង Sopea Reach ព្រមទាំង Tech Influencers ចំនួន 2 រូបគឺ Cher Leng និងស្ថាប័នសារព័ត៌មាន Electronic World Magazine ផងដែរ។ តោះ! ចង់ដឹងថាតើ Jasmine, MPJ […]