ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ហាមដាច់ខាតមិនឲ្យមានការជួលដីស្រែ តាមបណ្ដោយព្រំដែនឲ្យជនជាតិវៀតណាម

Liny Chan June 12, 2025 12/06/2025

(តាកែវ)៖ នៅក្នុងឱកាសចុះពិនិត្យការកសាងផ្លូវតាមបណ្ដោយព្រំដែនប្រទេសវៀតណាម នៅក្នុងស្រុកបូរីជលសារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំអាជ្ញាធស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើល មិនត្រូវឲ្យមានការជួលដីស្រែឲ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមខាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឲ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមនិងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឲ្យបានច្បាស់លាស់ និងត្រូវណែនាំបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែច្រើនកុំឲ្យជួលឲ្យជនជាតិវៀតណាមចូលមកធ្វើ ព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនិងការជួលដីស្រែនេះ។ អភិបាលខេត្តតាកែវ បានបន្ថែមថា «ពាក់ព័ន្ធរឿងជួលដីស្រែឲ្យជនបរទេសនេះ បើមានមន្រ្តីណាឃុបឃិតឲ្យមានការជួលដីស្រែឲ្យជនបរទេសចូលមកធ្វើគឺត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ»។ នៅក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការអភិវឌ្ឍន៍ដើម្បីលើក កម្ពស់សេដ្ឋកិច្ចគ្រូសាររបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តំណាងអយ្យការចោទប្រកាន់ អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ពីបទ «បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃបាត់បង់ជីវិត និងរត់គេចខ្លួន»

Liny Chan June 12, 2025 12/06/2025

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា (អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ) ពីបទ «បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន» តាមមាត្រា៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រវាងរថយន្ដឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ17 2-0304 បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Click ពាក់ផ្លាកលេខភ្នំពេញ​1LK-2865 តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ។ របាការណ៍សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ភាគីខាងរថយន្តបើកបរតាមបណ្ដោយផ្លូវ​ហាណូយ​ ក្នុងទិសដៅ​ពីត្បូងទៅជើង ហើយបានបត់ឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរដោយនារី២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយបុកហើយអ្នកបើកបរថយន្ត​ឡង់គ្រីស័រ នោះបែរជារត់គេចចេញកន្លែងកើត ហើយត្រូវបាន​សមត្ថកិច្ច​ដេញឃាត់បាននៅលើផ្លូវ២០១១​ ក្នុងសង្កាត់​គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។ ពេលឃាត់ខ្លួនបាន សមត្ថកិច្ចបានវាស់ជាតិអាកុល រកឃើញថា អ្នកបើករថយន្តរូបនេះមានកម្រិតជាតិស្រវឹងរហូតដល់ជាង ១,៨មីល្លីក្រាមក្នុងមួយលីត្រខ្យល់។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ

Liny Chan June 12, 2025 12/06/2025

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ ជាដំណាក់កាល ដូចខាងក្រោម៖ ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមាចំនួន ៤ដង សម្រាប់ការទទួលសេវាពិនិត្យផ្ទៃពោះមុនពេលសម្រាលកូន។ ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភនៅពេលសម្រាលតែ ១ដងគត់ ដូចខាងក្រោម៖សម្រាលកូនទោល (មួយ) ទទួលបាន ៤០០ ០០០ (បួនសែន) រៀលសម្រាលកូនភ្លោះ (ពីរ) ទទួលបាន ៦០០ ០០០ (ប្រាំមួយសែន) រៀលសម្រាលកូនភ្លោះ (បី) ទទួលបាន ៨០០ ០០០ (ប្រាំបីសែន) រៀល ក្នុងករណីសម្រាលកូនភ្លោះចំនួនលើសពីនេះ ទទួលបាន ២០០ ០០០ (ពីរសែន) រៀល […]

អង្គការ UNAIDS កោតសរសើរកម្ពុជា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ខ្ពស់ជាងលទ្ធផលនៅក្នុងពិភពលោក

Liny Chan June 12, 2025 12/06/2025

(ព្រះសីហនុ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ០៦ខែ ដើមឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។ លោក អៀង មូលី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះក្នុងគោលបំណងធានាបាន នូវភាពម្ចាស់ការរបស់ខ្លួនលើយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំផែនការយុទ្ធសាស្រ្ត សកម្មភាពរួមជាមួយនឹងការតាមដាន វាយតម្លៃការឆ្លើយតប ដោយផ្តោតលើគោលដៅ៩៥-៩៥-៩៥ ព្រមទាំងចំនួនប្រជាជនគន្លឹះដែលរកឃើញថាមានផ្ទុកមេរោគអេដស៍ និងអត្រានៃការប្រើស្រោមអនាម័យ។ ពីថ្ងៃទី១១ដល់១៦ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Winnie Byanyima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការ UNAIDS បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ជាលទ្ធផលនៃទស្សនកិច្ចនេះ អង្គការ UNAIDS បានចេញសេចក្ដីប្រកាសព័ត៌មានកោតសរសើរកម្ពុជា លើ ០៤ចំណុច គឺ១-ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដែលទទួលបាន […]

គ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ វាយប្រហារឆ្នេរខាងកើតកោះតៃវ៉ាន់

Liny Chan June 12, 2025 12/06/2025

(តៃប៉ិ)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ នៅថ្ងៃពុធ ទី១១ ខែមិថុនា។ នេះបើតាមរដ្ឋបាលអាកាសធាតុកណ្ដាលរបស់កោះតៃវ៉ាន់។ ប្រភពដដែលនេះ បានគូសបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ ៣០.៩ គីឡូម៉ែត្រ។ ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានសេចក្ដីរាយការណ៍អំពីការខូចខាតនោះទេ។ គួរបញ្ជាក់ថា កោះតៃវ៉ាន់ តែងតែជួបប្រទះគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅតាមបណ្ដោយ «ខ្សែក្រវាត់ភ្លើង» ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រសព្វគ្នានៃផ្លាកតិចតូនិចពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: លោក ម៉ាក្រុង បញ្ជាក់ថា បារាំង អាចសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់

Liny Chan June 12, 2025 12/06/2025

(ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានអះអាងថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់ ដែលការបញ្ជាក់បែបនេះ បានធ្វើឡើង ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងនីស ប្រទេសបារាំង។ នេះបើតាម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្ខេបអំពីលទ្ធផល នៃរបស់សម្តេចបវរធិបតី ទៅកាន់ទីក្រុងនីសប្រទេសបារាំង ដោយលោកអះអាងថា សម្តេចបានជួបជាមួយមេដឹកនាំមួយចំនួន ជាពិសេសប្រធានាធិបតីបារាំង។ លោកថា ក្នុងជំនួបជាមួយមេដឹកនាំបណ្តាប្រទេសជាមិត្ត និងដៃគូរបស់កម្ពុជា ជាពិសេសប្រធានាធិបតីបារាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលជំហរនេះ សម្តេចក៏បានបញ្ជាក់ប្រាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីពេលថ្មីៗនេះផងដែរ។ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ […]

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រៀមរៀបចំកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅខេត្តកំពត កៀរគរថវិកាសម្រាប់កុមារនៅកម្ពុជា

Liny Chan June 11, 2025 11/06/2025

(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុនដៃគូ រៀបចំកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងកំពត ខេត្តកំពត ដែលកម្មវិធីរត់កម្សាន្តនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ រាល់ថវិកាដែលបានមកពីការលក់សំបុត្រ ចូលរួមរត់កម្សាន្តនេះ ជាថវិកាបរិច្ចាគ មួយរយភាគរយ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបន្តសង្រ្គោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមាររាប់សែននាក់ ដោយមិនគិតថ្លៃ។ ការរត់សប្បុរសធម៌នេះ ត្រូវបានកំណត់ឱ្យសាធារណជន ចុះឈ្មោះ ១ពាន់នាក់ ដោយមានការសហការរៀបចំពី ក្រុមរត់ SUSU & KK Running Club។ ទីតាំងរត់ នឹងធ្វើនៅរូបសំណាក់សេះសមុទ្រ ខេត្តកំពត ចាប់ពីម៉ោង ៦ព្រឹកតទៅ។ ការរត់នេះ មានរយៈចម្ងាយ ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។ បេក្ខភាពដែលបានចុះឈ្មោះរត់ នឹងទទួលបាន អាវរបស់កម្មវិធី ផ្លាកលេខ មេដាយបញ្ចប់ទី កាបូបស្ពាយ និងអាហារសម្រន់ និងភេសជ្ជៈក្រោយការរត់ដោយឥតគិតថ្លៃ ។ចំពោះពានរង្វាន់ គឺមានចំនួន៣០ពានរង្វាន់ […]

៥ខែឆ្នាំ២០២៥នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១.៧១%

Liny Chan June 11, 2025 11/06/2025

(ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលទេសចរអន្តរជាតិ ចំនួន ១,០២៣ ៦៨៨ នាក់ កើនឡើង ២៨.២៧% ដោយឡែកសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១.៧១ % ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៤។ លោក ថោង ខុន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីផ្សព្វផ្សាយសេចក្តី​សម្រេចស្តីពី​ការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រី​​ក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ទ.ស និងមានលោក លោកស្រី សមាជិក សមាជិកានៃ គ.អ.ទ.ស ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន សរុបប្រមាណ ១៥០នាក់ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។ […]

អនុប្រធានសុរិយោដីខណ្ឌសែនសុខ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នារី២នាក់ កំពុងស្ថិតក្រោមចំណាត់ការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

Liny Chan June 11, 2025 11/06/2025

(ភ្នំពេញ)៖ អនុប្រធានសុរិយោដីខណ្ឌសែនសុខម្នាក់ឈ្មោះ ថង សុវណ្ណារ៉ា ដែលបើកបររថយន្ដក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនារី២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្រោយបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញលោក ថង សុវណ្ណារ៉ា កំពុងស្ថិតក្រោមចំណាត់ការនៃការសួរនាំរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រវាងរថយន្ដឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ17 2-0304 បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Click ពាក់ផ្លាកលេខភ្នំពេញ​1LK-2865 តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ។ របាការណ៍សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ភាគីខាងរថយន្តបើកបរតាមបណ្ដោយផ្លូវ​ហាណូយ​ ក្នុងទិសដៅ​ពីត្បូងទៅជើង ហើយបានបត់ឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរដោយនារី២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយបុកហើយអ្នកបើកបរថយន្ត​ឡង់គ្រីស័រ នោះបែរជារត់គេចចេញកន្លែងកើត ហើយត្រូវបាន​សមត្ថកិច្ច​ដេញឃាត់បាននៅលើផ្លូវ២០១១​ ក្នុងសង្កាត់​គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។ ពេលឃាត់ខ្លួនបាន សមត្ថកិច្ចបានវាស់ជាតិអាកុល រកឃើញថា អ្នកបើករថយន្តរូបនេះមានកម្រិតជាតិស្រវឹងរហូតដល់ជាង ១,៨មីល្លីក្រាមក្នុងមួយលីត្រខ្យល់។ ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកម៉ូតូរួមទាំងរថយន្តរក្សាទុក និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សិស្សសាលាត្រូវបានភាគីកម្ពុជា-ថៃ អនុញ្ញាតឲ្យចេញ-ចូលនៅច្រកទ្វារប៉ោយប៉ែត ម៉ោង៦ព្រឹកដើម្បីឲ្យទាន់បើកសិក្សា 

Liny Chan June 11, 2025 11/06/2025

(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ សម្របសម្រួលគ្នាផ្ដល់ការអនុញ្ញាតឲ្យសិស្សានុសិស្សអាចចេញ-ចូល មុនម៉ោង៨ព្រឹក ដើម្បីបញ្ចៀសការខកម៉ោងចូលរៀន។ ក្រោយការឯកភាពគ្នារវាងភាគីទាំងពីរ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានបើកនៅម៉ោង៦ព្រឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សអាចឆ្លងកាត់ ទាន់ម៉ោងសិក្សារបស់ពួកគេ។ ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច) ឆ្លងកាត់ព្រំដែនជាឯកតោភាគីរបស់ថៃ នៅច្រក ទ្វារ អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក ការ លំបាក និងប៉ះពាល់ដល់សិស្សដែល ឆ្លងកាត់ ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មានលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជួបសំណេះសំណាលជាមួយភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ធីវ៉ាត់ ផើងប្រាភ័ត្ត មេបញ្ជាការរងកងកម្លាំងបូព៌ា ដើម្បីសម្របសម្រួលដល់ការចេញ-ចូលរបស់សិស្សានុសិស្សកម្ពុជា ដែលស្នាក់នៅក្នុងផ្សាររោងគ្លឿ ប្រទេសថៃ ឲ្យបានចូល-ចេញនៅវេលាម៉ោង ០៦៖០០នាទីព្រឹក ទាំងសិស្សានុសិស្ស ដែលចូលមកសិក្សានៅប្រទេសកម្ពុជា និងសិស្សានុសិស្សដែលចូល ទៅសិក្សានៅប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមរយៈការជជែកនេះភាគីកម្ពុជា […]