ព័ត៌មានជាតិ

៤ខែដើមឆ្នាំ សុខភាពនៃការនាំចេញក្នុងវិស័យកាត់ដេររបស់កម្ពុជា នៅតែមានភាពល្អប្រសើរដោយកើនឡើង ៤,៥ពាន់លានដុល្លារអាម៉េរិក បើទោះបីជាបរិបទសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់

Liny Chan June 11, 2025 11/06/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧% ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១% ហើយការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែលរូបនេះ។ ជាមួយគ្នានេះ លោក ស៊ុន មេសា បានអបអរសាទរដល់បងប្អូនកម្មករ និងនិយោជករបស់យើងទាំងអស់ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិកម្ពុជា ហើយលោកកីបានអំពាវនាវឱ្យបងប្អូនកម្មករបន្តជឿជាក់លើក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច៕ ផ្ដល់សិទ្ធិដោយ៖ […]

សម្តេចមហាបវរធិបតី និងប្រធានាធិបតីបារាំង Emanuel Macron ជួបពិភាក្សាការងារ

Liny Chan June 11, 2025 11/06/2025

(នីស, បារាំង)៖ នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ មុននឹងបញ្ចប់ការងារនិវត្តន៍មកមាតុភូមិវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Emmanuel MACRON ប្រធានាធិបតីបារាំង នៅទីក្រុងនីស ប្រទេសបារាំង។  សម្តេចបវរធិបតី បានលើឡើងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ សម្តេចបានអរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ សម្តេចនឹងរង់ចាំស្វាគមន៍វត្តមានរបស់ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

BREAKING: ការប្តឹងទៅ ICJ មិនដកថយឡើយ, រាជរដ្ឋាភិបាល​បង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេស​ហូឡង់ ក្នុងវិវាទព្រំដែនជាមួយប្រទេសថៃ មិនត្រូវបានដកថយនោះឡើយ។ នៅពេលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ សកម្មភាពបុគ្គល អែម ពិសិដ្ឋ ដែលក្លែងជាកងទ័ពជួរមុខ និងផលិតវីដេអូបំបាក់ទឹកចិត្តកងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងបានឡើយ​

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានា​ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ពរបស់ បុគ្គល អែម ពិសិដ្ឋ គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ Amy Richard310 និងហ្វេសប៊ុកឈ្មោះ Piseth PG EM ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជន​ជាច្រើនមាន​ការយល់ច្រឡំ។ ជាក់ស្តែងបុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ដូចនេះទៀតថា «ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព […]

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់ជិត ២ពាន់លានដុល្លារ នៅ៥ខែដំបូងឆ្នាំ២០២៥

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់១.៨ពាន់លានដុល្លារ កើនឡើង៨.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានទំហំ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជានាំចេញទំនិញទៅប្រទេសថៃក្នុងទំហំទឹកប្រាក់ ៣៩៥ លានដុល្លារ កើនឡើង១.១% ខណៈថៃនាំចេញ ចូលមកកម្ពុជាវិញមានតម្លៃ ១.៤ពាន់លានដុល្លារ កើនឡើង​១០.៤%។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញ Fresh News នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា កន្លងមក​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ គឺមានភាពល្អប្រសើរ និងមានការកើនឡើងជារៀងរាល់ឆ្នាំ។ បើទោះបីជាកម្ពុជានាំចេញទៅថៃតិចជាង ថៃនាំចូលមកកម្ពុជាក្តី ប៉ុន្តែថៃក៏ជាទីផ្សារសំខាន់មួយរបស់កម្ពុជា ដែលបានស្រូបយកទំនិញមិនទាន់កែច្នៃ និងពាក់កណ្តាលកែច្នៃ ជាពិសេសទំនិញដែលផលិត ដោយកសិករនៅតាមព្រំដែន។ អ្នកឧកញ៉ា លឹម ហេង បានកត់សម្គាល់ថា បើទោះបីជា កើតមានព្រឹត្តិការណ៍នៃការប្រឈមមុខដាក់គ្នារឿងព្រំដែនក៏ដោយ ប៉ុន្តែមិនទាន់មានផលប៉ះពាល់ធំដុំ ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឡើយ គឺមានការប៉ះពាល់តិចតួច​។ […]

អ្នកនាំពាក្យការបរទេស៖ វិធីរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងរបៀបវារៈកិច្ចប្រជុំ JBC នោះឡើយ

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងថា វិធីរបស់ថៃ ដែលចង់ផ្តាច់អគ្គិសនី និងអ៉ីនធើណិត ដែលលក់ឱ្យកម្ពុជា មិនបានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងរបៀបវារៈកិច្ចប្រជុំ JBC ខាងមុខនេះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បែ​បនេះដល់ បណ្តាញព័ត៌មាន Fresh News ឆ្លើយតបនឹងសំណួរដែល Fresh News ចោទថា តើលោកយល់យ៉ាងណាដែលថ្មីៗនេះ មានការផ្សាយព័ត៌មានរបស់កាសែតថៃថា ថៃមានគម្រោងកាត់ផ្តាច់បណ្តាញអគ្គិសនី និង internet ជាមួយកម្ពុជានៅតំបន់ព្រំដែនថៃ-កម្ពុជា និងថាវិធានការនេះនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងករណីដែលកម្ពុជាធ្វើការដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ខាងមុខនេះ? ជាការឆ្លើយតប លោក ជុំ សុន្ទរី បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ពីការបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី […]

អភិបាលរដ្ឋ California ចោទថា ប្រធានាធិបតី ត្រាំ កំពុងប្រើអំណាចផ្តាច់ការ និងរិះគន់ការសម្រេចចិត្តបញ្ជូនទាហានម៉ារីន មកទីក្រុង LA បន្ថែមពីលើទ័ពឆ្មាំជាតិ

Liny Chan June 10, 2025 10/06/2025

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ California លោក Gavin Newsom បានថ្កោលទោស ការសម្រេចចិត្ត «បែបឡប់សតិ» របស់ប្រធានាធិបតី «ប្រើអំណាចផ្តាច់ការ» លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទាហានម៉ារីនរាប់រយនាក់ មកកាន់ទីក្រុង Los Angeles (LA) បន្ទាប់ពីមានផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ ប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។ លោក Newsom បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ទាហានម៉ារីន បានបំពេញតួនាទីប្រកបដោយកិត្តិយស នៅក្នុងសង្រ្គាមជាច្រើន ដើម្បីការពារប្រជាធិបតេយ្យ។ ពួកគេមិនគួរណា ត្រូវបានដាក់ពង្រាយនៅលើទឹកដីអាមេរិកផ្ទាល់ ដើម្បីតទល់ជាមួយ​ជនរួមជាតិខ្លួនឯង ក្នុងគោលដៅបំពេញតាមក្តីស្រមៃឡប់សតិ របស់ប្រធានាធិបតីមួយរូប ដែលកំពុងប្រើអំណាចផ្តាច់ការ នោះឡើយ»។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ២០០០នាក់ ត្រូវបានដាក់ពង្រាយ កាលពីថ្ងៃអាទិត្យ ដើម្បីបង្រ្កាបបាតុកម្ម ដែលផ្ទុះឡើងតាំងតែថ្ងៃសុក្រ​សប្តាហ៍មុន ហើយប្រែក្លាយទៅអំពើហិង្សាយ៉ាងវឹកវរ។ ក្រៅពីដាក់ពង្រាយទាហានម៉ារីន លោក ត្រាំ ក៏បានអនុញ្ញាតឱ្យបញ្ជូន […]

ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោមរស់នៅកម្ពុជា នឹងចុះសួរសុខទុក្ខ និងនាំអំណោយ​ជូនកង​ទ័ពឈរជើង​ការពារទឹកដីនៅសប្តាហ៍ក្រោយ, សូមពលរដ្ឋគ្រប់ទីកន្លែង​ចូលរួមបរិច្ចាគធនធានឧបត្ថម្ភដល់កងទ័ពជួរមុខ

Liny Chan June 10, 2025 10/06/2025

(ភ្នំពេញ)៖ ព្រសង្ឃ និងខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា នឹងនិមន្ត អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​កងទ័ពកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែមិថុនា សប្តាហ៍ក្រោយនេះ។ ជាមួយនឹងការនិមន្ត អញ្ជើញចុះ​សួរ​សុខទុក្ខនេះ ព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់សប្បុរសជន​ចូល​រួម​បរិច្ចាគធនធានជាថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅជូនដល់​កង​ទ័ព។ យោងតាមលិខិតអំពាវនាវរបស់លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ លេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរ​កម្ពុជា​ក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី នឹងធ្វើ​ដំណើរ​​ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយគ្រឿងឧបភោគ បរិភោគជូន​ដល់កងទ័ព​ជួរមុខ​ដែល​កំពុងតែឈរជើងការពារបូរណភាពទឹកដីនៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ​។ ដើម្បីជាការលើកកម្លាំងចិត្ត កម្លាំងកាយ និងកម្លាំងស្មារតីចំពោះរាជរដ្ឋាភិបាល កងទ័ពជាតិ ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំង​ទ្រព្យ​សម្បត្តិជាតិឱ្យបានគង់វង្ស ស្ថិតស្ថេរនោះ លេខាធិការដ្ឋាន នៃអង្គការសមាគម​ខ្មែរ​​កម្ពុជាក្រោម រួមជាមួយព្រះសង្ឃវត្តសាមគ្គីរង្សី សូមអំពាវនាវ​ដល់​ព្រះថេរា​នុត្ថេរៈ​គ្រប់ព្រះអង្គ បងប្អូន ជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅ​ប្រ​ទេស ព្រះមេត្តា និងមេត្តាចូលរួមវិភាគទានតាមសទ្ធាជ្រះថ្លា។ តាំងនាមអង្គការសមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃវត្តសាមគ្គីរង្សី លេខា​ធិការ​ដ្ឋាន នៃអង្គការសមាគម​ខ្មែរ​​កម្ពុជាក្រោម សូមថ្លែង​អំណរព្រះគុណ […]

ជប៉ុនរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ធ្វើប្រតិបត្តិការព្រមគ្នានៅមហាសមុទ្រប៉ាស៉ីហ្វិក ជាលើកដំបូង

Liny Chan June 10, 2025 10/06/2025

(តូក្យូ)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានមើលឃើញ ធ្វើប្រតិបត្តិការព្រមពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងបង្កើនសមត្ថភាពទ័ពជើងទឹក ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដែលស្ថិតឆ្ងាយពីឆ្នេររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ នាវាផ្ទុកយន្តហោះចម្បាំង Shandong និងនាវាយោធាអមដំណើរ៤គ្រឿង បានបើកកាត់ដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន ជុំវិញតំបន់ថ្មប៉ប្រះទឹកដាច់ស្រយាល Okinotori នៅឯមហាសមុទ្រប៉ាស៉ីហ្វិក។ នៅទីនោះ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់នាវា Shandong បានធ្វើការហ្វឹកហាត់ហោះឡើងនិងចុះចត។ កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន ក៏បានឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងចិន១គ្រឿងទៀតឈ្មោះ Liaoning ព្រមទាំងក្រុមនាវាអមដំណើរ បានបើកកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុននៅប៉ាស៉ីហ្វិក កាលពីចុងសប្តាហ៍កន្លងទៅនេះ មុនចាកចេញទៅវិញ ដើម្បីធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា។ គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុន វាគឺជាលើកដំបូង ដែលនាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿង ត្រូវបានប្រទះឃើញធ្វើប្រតិបត្តិការ ព្រមពេលជាមួយគ្នាបែបនេះ នៅមហាសមុទ្រប៉ាស៉ីហ្វិក។ ទីក្រុងតូក្យូវាយតម្លៃថា យោធាជើងទឹកចិន កំពុងព្យាយាមពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការ នៅក្នុងតំបន់ឆ្ងាយៗពីឆ្នេរនៃប្រទេសរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]