សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនចាប់ពលរដ្ឋខ្លួនឱ្យប្រទេសដទៃនោះឡើយ
Liny Chan
March 15, 2025
15/03/2025
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសច្បាស់ៗថា កម្ពុជាមិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃនោះឡើយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីននោះទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា កម្ពុជាប្រកាសដាច់ខាត មិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃ នេះគឺជារឿងមួយ ហើយរដ្ឋធម្មនុញ្ញហាមឃាត់ ហាមឃាត់ដកសញ្ជាតិ ហាមឃាត់ការចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេស ប៉ុន្តែរឿងហ្វីលីពីន រឿងមួយផ្សេង ខ្ញុំអត់លូកលាន់នោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កុំមកប្រៀបធៀបសម្តេចជាមួយលោក ឌូតឺតេ ឱ្យសោះ ហើយសម្រាប់យុទ្ធសាស្ត្រងើបមួយវ៉ៃមួយ គឺនៅតែបន្តអត់ដកថយនោះទេ ងើបចេញពីកន្លែងណា គឺចាប់នៅកន្លែងនោះមិនឱ្យរួចខ្លួននោះទេ។ ជាមួយនឹងរឿងប្រៀបធៀបសម្តេចជាមួយលោក ឌូតឺតេ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឥលូនេះចាប់បញ្ជូនមនុស្សម្នាក់មកពីបាត់ដំបង មកភ្នំពេញ ដែលបានរពឹសដៃតាមបណ្តាញសង្គម Facebook ដែលបានប្រៀបធៀបសម្តេច ជាមួយលោក ឌូតឺតេ ដោយព្រហើននិយាយថា […]