ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល

Naren March 13, 2025 13/03/2025

(ភ្នំពេញ)៖ លោកសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធី «ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃ ការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ ការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាការគិតគូរប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្មនិងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំឡើងថែមទៀត។ ការបញ្ជាក់បន្ថែមរបស់លោកសាស្រ្ដាចារ្យរដ្ឋមន្ដ្រី។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន […]

អគ្គនាយកដ្ឋានគយ ជូនដំណឹងពីការបញ្ចប់វិធានការ ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក

Naren March 13, 2025 13/03/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់វិធានការ ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២៥។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួង ពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាធុរជន ពាក់ព័ន្ធ ជ្រាបថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធ (០២០៦.៤១.០០ និង ០២០៦.៤៩.០០) ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងន័យនេះ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុង សត្វជ្រូកបង្កកខាងលើ ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ […]

កាស៊ីណូអន្តរជាតិ ស៊ីងហាវ ព្រមបើកប្រាក់ខែ៥០ភាគរយនៃប្រាក់ខែសរុបឱ្យបុគ្គលិក ក្រោយមានការតវ៉ា និងបណ្តឹងតាមទូរស័ព្ទទៅមន្ទីរការងារខេត្តព្រះសីហនុ

Naren March 13, 2025 13/03/2025

(ព្រះសីហនុ)៖ បុគ្គលិកប្រុសស្រីជាង៦០នាក់ បានទាមទារបើកប្រាក់ខែពីកាស៊ីណូអន្តរជាតិ ស៊ីងហាវ ដែលកាស៉ីណូមួយនេះ បានពន្យាពេលបើកលុយជាច្រើនលើកច្រើនសារ លុះពេលបុគ្គលិកហៅអ្នកសារព័ត៌មានមកសម្ភាសន៍ និងប្តឹងទៅមន្តីរការងារតាមរយ:ទូរស័ព្ទទើបមានដំណោះស្រាយជូនពួកគាត់។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកដដែលនាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមុខកាស៊ីណូអន្តរជាតិ ស៊ីងហាវ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០ កែងផ្លូវ៧មករា សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជុំវិញបញ្ហាខាងលើនេះ ក្រោយមានការផ្សព្វផ្សាយ និងបណ្តឹង លោក យ៉ូវ ខេមរា ប្រធានមន្ទីរខេត្ត បានចាត់ឲ្យមន្ត្រីចុះមកសួរនាំ និងសម្របសម្រួលជូនពួកគាត់។ យោងតាមរបាយការណ៍មន្ទីរ កម្មករនិយោជិតសរុប២០០នាក់ ស្រី១៥០នាក់ មានបរទេស១៨នាក់ ស្រី៤នាក់។ របាយការណ៍បានឱ្យដឹងថា ក្រុមអធិការកិច្ចការងារ បាបានចុះដល់ទីតាំងកាស៊ីណូភ្លាមៗក្រោយទទួលបានរឿងនេះ ក្រោយពីមានការសម្រុះសម្រួលពីក្រុមអធិការកិច្ចការងារ ជាលទ្ធផលគូភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងក្រុមហ៊ុនបានសះជា និងឯកភាពគ្នាដូចខាងក្រោម៖ ភាគីតំណាងក្រុមហ៊ុនលោក​Lin Quan​ បានឯកភាពបើកប្រាក់ឈ្នួលផ្នែក​ហ្គេម​ ផ្នែក​រៀបបៀរ​ និង​ផ្នែក​គិត​លុយ​ចំនួន​៥០%ស្មើ​នឹង​២០,១៣១.៥៩ដុល្លារ​ ជូនកម្មករនិយោជិតដែលពាក់ព្ធន័សរុប៨៦នាក់​ស្រី​៦៨នាក់​​​ ចំពោះ​ប្រាក់​ឈ្នួល​ដែល​មិន​បេីកចំនួន​៥០%ទៀត​ក្រុម​ហ៊ុន​នឹង​បេីក​ជូន​នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​១៨៖០០ល្ងាច​​ នៅ​ក្រុម​ហ៊ុន​ផ្ទាល់​​។ ដោយ​ឡែក​កម្មករ​និយោជិត​ផ្នែក​ផ្សេង​ៗ​ទៀត​ ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ បាន​ឯកភាពបានឯកភាពគ្នាបេីកនៅថ្ងៃទី១៨ ខែមីនាដូចគ្នា។ បន្ទាប់ពីមានការសម្របសម្រួលកម្មករនិយោជិតទាំងអស់សង្ឃឹមខ្ពស់ថា ក្រុមហ៊ុននឹងមិនមានប្រែប្រួលតាមការកំណត់៕ ផ្តល់សិទ្ធិដោយ៖ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន៥រូប

Liny Chan March 12, 2025 12/03/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន៥រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា មន្ដ្រីដែលត្រូវបានតែងតាំងនោះរួមមាន៖ *ទី១៖ លោក បែន រ័ត្ន*ទី២៖ លោកស្រី ទិត្យ ច័ន្ទតារីន*ទី៣៖ លោក សួន សូផា*ទី៤៖ លោក ហង្ស សុតសំភារ*ទី៥៖ លោក ខ្លូត រតនា៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អធិការដ្ឋាននគរបាលស្រុកស្នួល បំភ្លឺពាក់ព័ន្ធទៅនឹងការផ្សាយថា បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ «Gold City» ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់១៥,០០០ដុល្លារ

Liny Chan March 12, 2025 12/03/2025

(ក្រចេះ)៖ អធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញបំភ្លឺពាក់ព័ន្ធទៅនឹងករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥,០០០ដុល្លារ»។ អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណីមានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City។ ក្រោយពីទទួលបានព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាមកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន០៣នាក់ ដែលត្រូវបានមេការធ្វើការឃាត់ទុក។ តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ, មុនពេលកើតហេតុនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀរឱ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែល ភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង៣នាក់ ក៏បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជាភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឱ្យពួកគេទាំង៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានគេចខ្លួនមិនឃើញមកធ្វើការ។ លុះដល់ថ្ងៃទី១០ […]

នាដការីរបាំព្រះរាជទ្រព្យ ឈឹម ចាន់ស្រីណុច ជួបទុក្ខធំម្ដាយទទួលមរណភាព ទាំងដែលខ្លួនកំពុងបំពេញបេសកកម្មជូនជាតិកម្ពុជា នៅក្នុងប្រទេសបារាំង

Liny Chan March 12, 2025 12/03/2025

(ភ្នំពេញ)៖ អាចចាត់ទុកថា គឺជារឿងមួយគួរឲ្យសោកស្ដាយសោកសង្រែង និងខ្លោចចិត្តអាណិតជាពន់ពេក ចំពោះនាដការីរបាំព្រះរាជទ្រព្យល្បីឈ្មោះរបស់កម្ពុជា គឺប្អូនស្រី ឈឹម ចាន់ស្រីណុច ហៅ ជីវី ដែលកំពុងតែបំពេញបេសកកម្មជូនជាតិកម្ពុជា តាមរយយៈការសម្ដែងរបាំជូនដល់មហាជនជាអន្តរជាតិទស្សនា នៅក្នុងប្រទេសបារាំង ខណៈដែលខ្លួនបានទទួលដំណឹងដ៏ក្រៀមក្រំ ពីបងប្អូនសាច់ញាតិនៅក្នុងប្រទេសកំណើត អំពីមរណភាពម្ដាយរបស់ខ្លួន បានធ្វើឲ្យក្លាយទៅជារឿងដ៏នឹកស្មានមិនដល់ និងសោកសៅបំផុតសម្រាប់រូបនាង។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយនឹងសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដែលកំពុងដឹកនាំបេសកកម្មដឹកនាំការសម្ដែងរបាំព្រះរាជទ្រព្យនេះ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះប្អូនស្រី ឈឹម ចាន់ស្រីណុច ហៅ ជីវី ជានាដការីរបាំព្រះរាជទ្រព្យកម្ពុជា ដែលបានបាត់បង់អ្នកម្តាយជាទីស្រឡាញ់ នៅក្នុងអំឡុងពេលប្អូនស្រីកំពុងតែស្ថិតនៅប្រទេសបារាំងនៅឡើយ ដើម្បីបន្តបេសកកម្មសម្ដែងរបាំព្រះរាជទ្រព្យកម្ពុជាជូនជាតិមាតុភូមិ។ ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈកម្ពុជា ទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌។​ របាំព្រះរាជទ្រព្យដ៏ល្បីរបស់កម្ពុជាត្រូវបានសម្តែងជាផ្លូវការលើកទី១ នៅក្នុងទីក្រុងប៉ារីស តាមកាលវិភាគសម្តែងដែលមានរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែមីនា […]

កូរ៉េខាងជើង៖ ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល បង្ហាញថា សង្រ្គាមអាចនឹងផ្ទុះឡើងដោយសារឧបទ្ទវហេតុចៃដន្យ

Liny Chan March 12, 2025 12/03/2025

(ព្យុងយ៉ាង)៖ នៅថ្ងៃពុធ ទី១២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង បានច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាន នៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែក៨គ្រាប់ ទៅលើភូមិមួយកន្លែង ដែលស្ថិតក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង ហើយបានបណ្តាលឱ្យជនស៉ីវិល២៩នាក់រងរបួស។ យោងតាមយោធាកូរ៉េខាងត្បូង ឧបទ្ទវហេតុនោះ ទំនងជាបង្កឡើងដោយសារ កំហុសរបស់អាកាសយានិក។ KCNA បាននិយាយដូច្នេះថា «យើងមិនចាំបាច់ត្រូវពន្យល់ ថាតើស្ថានការណ៍នឹងទៅជាបែបណា ប្រសិនបើគ្រាប់បែកទាំងនោះ ត្រូវបានទម្លាក់ខិតទៅភាគខាងជើង ហើយឆ្លងចូលមកព្រំដែនរបស់យើង។ វាមិនមែនជាការស្រមើស្រមៃ ដែលមិនសមហេតុសមផលឡើយ ក្នុងការគិតថាឧបទ្ទវហេតុចៃដន្យមួយ អាចបង្កជាជម្លោះប្រដាប់អាវុធថ្មី នៅឧបទ្វីបកូរ៉េ និងពិភពលោកទាំងមូល អំឡុង​ការធ្វើសមយុទ្ធយោធាធំរួមគ្នា ដែលមានចេតនាអាក្រក់ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្តទៀតថា «ឧបទ្ទវហេតុនេះ គឺជាឧទាហរណ៍មួយ ដែលស្តែងឱ្យឃើញថា ការហាត់សមចម្រុះជាច្រើននៃការធ្វើសង្រ្គាម របស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មានគោលដៅមកលើយើង មិនមែនដើម្បីតែ​សុខសន្តិភាព និងស្ថិរភាពនៅកូរ៉េខាងត្បូង ដូចពួកគេបានអះអាងនោះទេ ពោលគឺជាសកម្មភាពគ្រោះថ្នាក់ខ្លាំង […]

ក្មេងស្រីអាយុត្រឹម ១២ឆ្នាំ រត់ចេញពីផ្ទះ ដោយទុកសារមួយសន្លឹកជូនឪពុកម្តាយ ត្រូវបានរកឃើញ និងនគរបាលប្រគល់ជូនអាណាព្យាបាលរួចហើយ

Liny Chan March 12, 2025 12/03/2025

(ភ្នំពេញ)៖ ក្មេងស្រីឈ្មោះ រុណ ចន្ទរស្មី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ដែលបានរត់ចេញពីផ្ទះបង្កឱ្យអាណាព្យាបាលព្រួយបារម្ភយ៉ាងខ្លាំង និងរាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឱ្យជួយស្រាវជ្រាវនោះ នៅពេលេនះត្រូវបានសមត្ថកិច្ចរកឃើញហើយ និងបាននាំមកប្រគល់ជូនគ្រួសារវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ កុមារី រុណ ចន្ទរស្មី មានអាសយដ្ឋាននៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានរត់ចេញពីផ្ទះនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៣៖១២នាទី ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់អាណាព្យាបាល និងសាច់ញាតិ។ លោកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ជាអាណាព្យាបាលរបស់ក្មេងស្រី បានបញ្ជាក់ថា មូលហេតុចៅស្រីគាត់ចេញពីផ្ទះដោយសារខឹងនឹងម្ដាយស្ដីបន្ទោសថា អត់ដែលចូលសាលារៀន ទើបវាចេញពីផ្ទះ ដោយបន្សល់ទុកសំបុត្រ១សន្លឹក (មានខ្លឹមសារថាម៉ែ មិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយ)។ សមត្ថកិច្ចបានចុះមកដល់វិទ្យាល័យបាក់ទូក បានជួបជាមួយអ្នកគ្រូប្រចាំថ្នាក់ និងបានបញ្ជាក់ថា សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់ អាណាព្យាបាលជាដំណឹង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពន្ធរបស់លោក ត្រាំ លើដែក និងអាលុយមីញ៉ូម នឹងបង្កើនការចំណាយ ក្រុមហ៊ុនថាមពលអាមេរិក

Liny Chan March 12, 2025 12/03/2025

(វ៉ាស៊ីនតោន)៖ ពន្ធគយដែលគ្រោងនឹងធ្វើឡើងរបស់សហរដ្ឋអាមេរិក លើការនាំចូលដែក និងអាលុយមីញ៉ូមរបស់កាណាដា នឹងបង្កើនការចំណាយសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្ម ក្នុងវិស័យអណ្តូងប្រេងរបស់សហរដ្ឋអាមេរិក ដែលពឹងផ្អែកលើលោហធាតុទាំងនេះសម្រាប់ប្រតិបត្តិការរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាកម្មអណ្តូងប្រេងដូចជាក្រុមហ៊ុន ChampionX និងក្រុមហ៊ុន Patterson-UTI គឺជាឆ្អឹងខ្នងនៃឧស្សាហកម្មប្រេងនិងឧស្ម័ននៅអាមេរិកខាងជើង ដោយផ្គត់ផ្គង់ឧបករណ៍និងសេវាកម្មសំខាន់ៗសម្រាប់ការខួង ផលិត និងថែទាំ។ វិស័យខួងអណ្តូង បំពង់បង្ហូរប្រេង រោងចក្រចម្រាញ់ ម៉ាស៊ីនកំប្រេសស័រ ស៊ីទែនស្តុក និងវេទិកាប្រេងនៅក្នុងឈូងសមុទ្រត្រូវការដែកជាចាំបាច់។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារបានដំឡើងពន្ធគយទ្វេដងលើការនាំចូលដែកនិងអាលុយមីញ៉ូមរបស់ប្រទេសកាណាដាដល់ ៥០ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃពុធសប្តាហ៍នេះ។ ក្រុមអ្នកជំនាញនៅក្នុងឧស្សាហកម្មថាមពលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការដំឡើងពន្ធគយណាមួយនឹងបង្កើតឱ្យមានផលប៉ះពាល់ដែលអាចកើតមានឡើងដល់ប្រតិបត្តិការ និងថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ។ លោក Andy Hendricks នាយកប្រតិបត្តិក្រុមហ៊ុន Patterson-UTI បាននិយាយថា៖ «ប្រហែល ១៤ភាគរយនៃអ្វីដែលយើងទិញពីប្រទេសដែលនឹងរងផលប៉ះពាល់ដោយវិធានការពន្ធគយ»។ លោកបានបន្តថា៖ «ប្រសិនបើអ្នកដកហូតពន្ធគយ វាអាចធ្វើឱ្យថ្លៃដើមរបស់យើងកើនឡើង»។ ក្រុមហ៊ុន ChampionX ក៏បានព្រមានអំពីការកើនឡើងការចំណាយលើឧបករណ៍នានាដោយសារវិធានការពន្ធគយនេះផងដែរ។ ប្រភេទដែកពិសេសមួយប្រភេទពោលគឺដែករមូរក្តៅ (HRC) ត្រូវបានប្រើដើម្បីជាដែកបំពង់ OCTG ដែលដែកប្រភេទនេះស៊ូទ្រាំនឹងសម្ពាធខ្ពស់ សីតុណ្ហភាព និងបរិស្ថានដែលច្រែស។ លោក Nathan Nemeth អ្នកវិភាគមកពីក្រុមហ៊ុន Wood […]

កូនផ្សោតកើតថ្មី ១ក្បាលទៀតហើយ ត្រូវបានស្រាវជ្រាវឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅអន្លង់កាំពី ខេត្តក្រចេះ

Liny Chan March 12, 2025 12/03/2025

(ក្រចេះ)៖ កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១០:០០នាទី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។ សូមជម្រាបថា នេះគឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏កម្រនិងមានតម្លៃនេះ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ […]