ព័ត៌មានជាតិ

«សំណេរអង្គរ» លើកទី២៖ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញអានអត្ថបទសម្រាប់បេក្ខជនប្រកួតទាំង ១ ២២០អង្គ/នាក់ ដោយផ្ទាល់

Liny Chan January 15, 2025 15/01/2025

(ភ្នំពេញ)៖ ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ នៅបរិវេណស្ពានហាលប្រាសាទអង្គរវត្ត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ មានបេក្ខជនចូលរួមប្រកួត ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត ដែលជាផែនការឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទប្រកួតសម្រាប់បេក្ខជនដោយផ្ទាល់ ខណៈដែលការប្រកួតលើកទី១ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសីល្បៈ បានចូលរួមធ្វើជាអ្នកអានអត្ថបទក្នុងកម្មវិធីសំណេរអង្គរនេះ។ សូមបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអានជាសាធារណៈនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី​លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។ បើតាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា ការប្រកួតសំណេរអង្គរលើកទី២នេះ មានបេក្ខជន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត ចូលរួមប្រកួត​សរសេរ​តាមអាន «សំណេរអង្គរ»។ ក្នុងចំណោមបេក្ខទាំងអស់មានព្រះសង្ឃ ៨២ អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម […]

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំមន្ដ្រីមូលដ្ឋានត្រូវកែប្រែឥរិយាបថបម្រើពលរដ្ឋ ដើម្បីបង្កើនជំនឿមកលើរាជរដ្ឋាភិបាល

Liny Chan January 15, 2025 15/01/2025

(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំដល់មន្ដ្រីនៅមូលដ្ឋានទាំងអស់ ត្រូវកែប្រែឥរិយាបថក្នុងការបំពេញតួនាទី ភារកិច្ច បម្រើប្រជាពលរដ្ឋសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកសន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ការកែប្រែឥរិយាបថ ពាក្យសម្ដី អប្បកិរិយារបស់មន្ដ្រីក្នុងការបម្រើពលរដ្ឋ សំដៅបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដទៀតថា រដ្ឋបាលគ្រប់ជាន់ថ្នាក់ មន្ទីរជំនាញគ្រប់អង្គភាពក្នុងខេត្តកំពង់ចាម ក៏ត្រូវពង្រឹងសមត្ថភាព ទទួលខុសត្រូវ មានគុណធម៌ ជំរុញបម្រើប្រជាពលរដ្ឋតាមសមត្ថកិច្ចរៀងៗខ្លួន។ លើសពីនេះ ត្រូវបន្ដជំរុញផ្ដល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព តម្លាភាព គណេយ្យភាព និងទំនុកទុកចិត្ត។ លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យមេប៉ុស្ដិ៍នគរបាលរដ្ឋបាល ជួយដល់រដ្ឋបាលឃុំ ស្មៀនឃុំ ក្រុមប្រឹក្សា ត្រូវវិនិយោគចូលគ្នាដើម្បីកិច្ចការបម្រើសេវាសាធារណៈពីមួយថ្ងៃ ទៅមួយថ្ងៃ មានគុណភាព ប្ដូរឥរិយាបថ បង្កើនជំនឿពីពលរដ្ឋមកលើរាជរដ្ឋាភិបាល នេះសំខាន់ខ្លាំងណាស់»។ ដោយឡែក ចំពោះរបៀបរបបនៃការបំពេញការងារវិញ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព […]

ស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាកម្លាំងត្រូវបន្ដបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាពជូនពលរដ្ឋ

Liny Chan January 15, 2025 15/01/2025

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការដាក់បទបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ នៅស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់ចេញនូវការណែនាំ ប្រៀបដូចបទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់លើការងារសំខាន់ៗ មួយចំនួនរួមមាន៖ *ទី១៖ ការងារព្រហ្មទណ្ឌប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានាថែរក្សាបានសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ *ទី២៖ ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន ឲ្យមានការថយចុះជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា *ទី៣៖ ការងារចរាចរណ៍ផ្លូវគោក បង្កើនការផ្សព្វផ្សាយច្បាប់ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្តឲ្យមានលទ្ធផលល្អប្រសើរ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តាមវេទិកាសាធារណៈ។ លោកស្នងការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ […]

TikTok គ្រោងបិទដំណើការក​ម្មវិធីនៅថ្ងៃអាទិត្យនេះ សម្រាប់អ្នកប្រើប្រាស់ទូទាំងសហរដ្ឋអាមេរិក

Liny Chan January 15, 2025 15/01/2025

(បរទេស)៖ ប្រភពពីសារព័ត៌មាន The Information បានរាយការណ៍មកថា TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក ចំថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដែលការហាមប្រាមរបស់សហព័ន្ធចូលជាធរមាន។ នេះបើយោងតាមការចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ គួរជម្រាបថា TikTok អាចបើកដំណើការឡើងវិញ ឬអត់ លុះត្រាតែតុលាការកំពូលសហរដ្ឋអាមេរិកអន្តរាគមន៍ទប់ស្កាត់ការហាមឃាត់របស់សហព័ន្ធ ដែលកំណត់ឱ្យក្រុមហ៊ុនមេចិនរបស់​ TikTok គឺ ByteDace ដកហូតប្រតិបត្តិការនៅសហរដ្ឋអាមេរិក ឬត្រូវលក់កម្មវិធីនេះ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិក នឹងមិនអាចចូលប្រើប្រាស់ TikTok នៅថ្ងៃអាទិត្រខាងមុខបានទេ ហើយប្រសិនបើមិនអាចរក្សាវត្តមាននោះ TikTok នឹងលែងមានសម្រាប់ការទាញយកថ្មីនៅលើទឹកដីអាមេរិកទៀតហើយ សូម្បីតែអ្នកប្រើប្រាស់ដែលមានស្រាប់ ឬអ្នកប្រើប្រាស់ចាស់ៗ ក៏លែងអាចចូលប្រើកម្មវិធីនេះបានផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកអភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមបញ្ហាខ្វះទឹកស្រោចស្រព

Naren January 15, 2025 15/01/2025

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរឃុំនិងក្រុមការងារ ចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីរកដំណោះស្រាយធ្វើការបូមទឹក សង្គ្រោះបានទាន់ពេលវេលា។ លោក ហាក់ ម៉ុងហួត បានលើកឡើកថាដោយទទួលបានការរាយការណ៍ពីអាជ្ញាធរភូមិ/ឃុំ អំពីស្ថានភាពស្រូវស្រែប្រាំងវគ្គ២ ដែលកំពុងប្រឈមនិងបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព លោកអភិបាលក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ លោកក៏មានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។ លោកអភិបាលស្រុកតាំងគោក លើកឡើងថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចទាំងទ្វេរ តែងតែបានណែនាំ និងជំរុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ […]

សហព័ន្ធកីឡាទោចក្រយាន ប្រកាសរៀបចំជិះកង់ចម្ងាយជិត ៣០០គីឡូម៉ែត្រ ដើម្បីកុមារកម្ពុជា

Liny Chan January 15, 2025 15/01/2025

(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ជិះកង់លក្ខណៈសប្បុរសធម៌ថ្មីមួយទៀត ដែលត្រូវធ្វើដំណើរលើចម្ងាយផ្លូវ ២៩២គីឡូម៉ែត្រ ពីភ្នំពេញ ទៅខេត្តបាត់ដំបង ដើម្បីកៀគរថវិកា និងសម្ភារៈជួយដល់អង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា (HOPE) ។ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ កាលពីថ្មីៗនេះ បានបញ្ជាក់ថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា «ជិះកង់ផ្តល់នូវសេចក្តីស្រឡាញ់ដល់កុមារកម្ពុជា» នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដោយត្រូវជិះចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា នៅខេត្តបាត់ដំបង លើចម្ងាយផ្លូវ ២៩២គីឡូម៉ែត្រ។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ «កម្មវិធីនេះ យើងធ្វើឡើង ដើម្បីកៀគរថវិកា និងសម្ភារ មានប៊ិចសៀវភៅ និងកាបូប ជាដើម យកទៅជូនអង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា ។ សម្រាប់អ្នកចុះចូលរួម ត្រូវបង់ថវិកា ២៥ដុល្លារ ដោយថវិកាមួយចំនួន យើងយកមកចំណាយលើអាហារ និងភេសជ្ជៈ សម្រាប់អ្នកជិះពីភ្នំពេញ ទៅបាត់ដំបង ហើយអ្នកចូលរួមទាំងអស់ នឹងទទួលបានឯកសណ្ឋាន មេដាយ និងលិខិតថ្លែងអំណរគុណជាដើម ។ ចំពោះថវិកាសល់ទាំងអស់ យើងនឹងជួយដល់មូលនិធិរបស់អង្គការ HOPE» ។ លោកបន្ដថា នេះជាឆ្នាំដំបូង […]

រដ្ឋបាលខណ្ឌដង្កោ និងរដ្ឋបាលខណ្ឌមានជ័យ និមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះផ្លូវ៦០ម៉ែត្រ

Liny Chan January 15, 2025 15/01/2025

(ភ្នំពេញ)៖ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ មហាវិថីសម្តេចតេជោ ដែលគេនិយមហៅថាផ្លូវ៦០ម៉ែត្រ ដែលមានព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ បានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលមនុស្សស្លាប់ និងរងរបួស ជាហូរហែ ហើយត្រូវបានមហាជនបង្ហោះក្នុងបណ្តាញសង្គមឥតឈប់ឈរ និងបានក្លាយជាក្តីបារម្ភបំផុតសម្រាប់សង្គមជាតិ។ ដោយប្រកាន់ភ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌ និងរដ្ឋបាលខណ្ឌមានជ័យដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌ បានមូលមតិគ្នា ជាឯកច្ឆន្ទនិមន្តព្រះសង្ឃចំនួន១៤អង្គ សូត្រមន្តរំដោះ គ្រោះសុំសេចក្តីសុខសប្បាយ នៅលើបណ្តោយមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ)។ ក្នុងនោះ ក៏មានការចូលរួមផងដែរពីសំណាក់អស់ លោក-លោកស្រី ជាមន្ត្រីសាលា សង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីមូលដ្ឋានកង រាជអាវុធហត្ថសរុបជាង ២០០នាក់។ កាលពីពេលថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ និងការប្រើប្រាស់ទ្រូងផ្លូវឲ្យបានត្រឹមត្រូវ និងរួមគ្នាលើកកម្ពស់សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

«សំណេរអង្គរ» លើកទី២៖ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ

Naren January 15, 2025 15/01/2025

(ភ្នំពេញ)៖ កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា វេលាម៉ោង ៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខណៈដែលបេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។ គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះថា ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជន។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន ៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦នាក់ ដែល៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី ១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី ១៨ឆ្នាំចុះក្រោម។ បើតាមគណៈកម្មការរៀបចំការប្រកួត យ៉ាងហោចណាស់មានបេក្ខជន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេស ចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ»។ ក្នុងចំណោមបេក្ខទាំងអស់ មានព្រះសង្ឃ ៨២ អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨ វស្សា។ […]

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទចំពោះសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក

Liny Chan January 15, 2025 15/01/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទចំពោះ សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ព្រះមហាក្សត្រក៏បានប្រោសព្រះរាជទាន ឲ្យព្រះអង្គមានសិទ្ធិប្រើផ្លិតយសពិសេសផងដែរ។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សូមអបអរសាទរ! អាវជម្រើសជាតិបាល់ទាត់កម្ពុជាម៉ាក Varaman (វរ្ម័ន) ត្រូវបានបោះឆ្នោតជាប់លេខ១ល្អជាងគេ ប្រចាំឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស ក្នុងកម្មវិធី Shirt of the Year

Liny Chan January 15, 2025 15/01/2025

(ភ្នំពេញ)៖ សូមអបអរសាទរ! អាវជម្រើសជាតិបាល់ទាត់កម្ពុជាម៉ាក Varaman (វរ្ម័ន) ត្រូវបានបោះឆ្នោតជាប់លេខ១ល្អជាងគេប្រចាំឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស ក្នុងកម្មវិធី Shirt of the Year។ នេះបើយោងតាមការប្រកាសឲ្យដឹងពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News, នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចាត់ទុកថា «នេះជាដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល និងជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ដែលសមិទ្ធិផលរបស់កូនខ្មែរ ត្រូវបានអន្តរជាតិទទួលស្គាល់ ដែលជាកិត្តិយស និងលើកមុខមាត់ខ្មែរយើងកាន់តែខ្លាំងលើទៅកាន់ពិភពលោក»។ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងដោយមោទកភាពយ៉ាងដូច្នេះថា «នេះជាព័ត៌មានល្អដែលយើងត្រូវជំរុញការផ្សព្វផ្សាយ។ នេះជារឿងមួយដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះប្រទេសផង និងទេសចរណ៍ផង ឲ្យគេស្គាល់ប្រទេសកម្ពុជាយើងតាមរយះផលិតផល ជាស្នាដៃរបស់កូនខ្មែរ និងជាមរតក វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងផង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងយុគសម័យសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News