ព័ត៌មានជាតិ

បន្តអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្រ្តី! កម្លាំងនគរបាលខេត្តកំពត ចាប់ក្មេងទំនើង ៣នាក់ នៅស្រុកជុំគិរី ក្រោយបង្ហោះកាន់កាំ.បិតសំញ៉ែងតាមបណ្តាញសង្គម

Liny Chan January 15, 2025 15/01/2025

(កំពត)៖ ក្មេងទំនើង៣នាក់ នៅស្រុកជុំគិរី ខេត្តកំពត ត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ខ្លួន បន្ទាប់ពីពួកគេថតវីដេអូកាន់កាំបិតសំញ៉ែងបង្ហោះនៅតាមបណ្ដាញសង្គម។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។ ក្មេងទំនើងទាំង៣នាក់ ដែលត្រូវនគរបាលចាប់ខ្លួនក្រោយបង្ហោះវីដេអូកាន់កាំបិតនោះរួមមាន៖ ទី១៖ឈ្មោះ ឃឿន រ័ត្នធូ, ទី២៖ឈ្មោះ យឿន កាំង និងទី៣៖ឈ្មោះ ភីន ភា។ ពួកគេរស់នៅឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពលរដ្ឋស្រុករមាសហែកផ្ទុះក្តីត្រេកអរ ពេលឮសម្តេចតេជោ សួរនាំពីស្ថានភាពផ្លូវ, រដ្ឋមន្ត្រីសាធារណការ ចារឯកភាពជួយសាងសង់

Liny Chan January 15, 2025 15/01/2025

(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានផ្ទុះការ​ត្រេក​​អរជា​ខ្លាំងពេលបានឮសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា សួរនាំ​ដល់ផ្លូវក្នុងស្រុករមាសហែក ដែលជាផ្លូវសម្តេចធ្លាប់ធ្វើដំណើរក្នុងពេលតស៊ូ​​រំដោះ​ជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ត្រេកអរនោះ ក៏ព្រោះ មាន​​ក្តីរំពឹងថា ក្រោយការសួរនាំរបស់សម្តេចតេជោ បណ្តាញផ្លូវជាតិក្នុងស្រុក​រមាសដែលពិបាកធ្វើដំណើរនាពេលបច្ចុប្បន្ន អាចនឹងត្រូវបានសាងសង់ឆាប់​រហ័ស។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅលោកបណ្ឌិត គឹម ធា  ពីស្ថានភាពផ្លូវតភ្ជាប់ទៅស្រុករមាសហែក។ ក្រោយទទួលចម្លើយពីដំណើរ​ការ​សាងសង់ ក៏ដូចជាស្ថានភាពផ្លូវហើយនោះ សម្តេចតេជោ ក៏លាន់មាត់ថា «ផ្លូវនៅរមាសហែក ក្រាលកៅស៊ូយូរម្ល៉េះ?» តាមរយៈវីដេអូនៃការសួរនាំរបស់សម្តេចតេជោ ដែលបង្ហោះតាមបណ្តាញ​សង្គម​របស់អង្គភាពព័ត៌មាន Fresh News មានប្រជាពលរដ្ឋអ្នកស្រុក​រមាស​​ជាច្រើនរូប បានចូលទៅចែករំលែកជាមួយពាក្យពេចន៍រំលេចនូវការ​រអ៊ូរ​ទាំពី​ស្ថាន​ភាពលំបាកនៃបណ្តាញផ្លូវជាតិក្នុងស្រុករមាសហែក។ អ្នកខ្លះទៀតក៏បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបាននឹក​រលឹក​​ដល់ផ្លូវនៅក្នុងស្រុករមាសហែក តែមិនភ្លេចទទូច​សុំ​សម្តេចតេជោ ជួយ​ពន្លឿនការសាងសង់ផ្លូវ ព្រោះពួកគេជួបការលំបាក​ខ្លាំង។ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានប្រាប់ Fresh News ឱ្យ​ដឹង​ថា ផ្លូវដែលសម្តេចតេជោ ហ៊ុន […]

 អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ

Liny Chan January 15, 2025 15/01/2025

(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងត្រៀមបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ក្រុមការងារស្ថានទូតកម្ពុជា និងរុស្ស៊ី កំពុងរៀបចំកិច្ចការបញ្ជូនលោក ហេង សិទ្ធី មកកម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ក្មេងទំនើងដែលកាប់ម៉ូតូអ្នកដទៃ នៅមុខផ្សារច្បារអំពៅ ត្រូវកម្លាំងនគរបាលបង្ក្រាបបានបន្ដបន្ទាប់ ចំនួន៥នាក់

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ ក្មេងទំនើងចំនួន៥នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ ក្រោយធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូអ្នកដទៃ ព្រមទាំងកាន់កាំបិតដេញកាប់ប្រជាពលរដ្ឋបង្កឲ្យមានការភ័យខ្លាច នៅមុខផ្សារច្បារអំពៅ។ ប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ដែលបង្ក្រាបបានរួមមាន៖ ទី១៖ឈ្មោះ ប៉ាវ ស៊ីណាត អាយុ២០ឆ្នាំ, ទី២៖ឈ្មោះ ថៃ ប៊ុនថន អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ លន់ វិល្លៀម អាយុ១៩ឆ្នាំ, ទី៤៖ឈ្មោះ ហេង គ្រីស្តាល់ អាយុ១៩ឆ្នាំ និងទី៥៖ឈ្មោះ ឃឹម ដារ៉ាយុទ្ធ អាយុ១៦ឆ្នាំ។ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង និងកាំបិតចំនួន២ដើម។ បច្ចុប្បន្នកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន សួរចំៗទៅកាន់សមាជិកព្រឹទ្ធសភាលោក គឹម ធា ថា «ហេតុអ្វីផ្លូវនៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រាលកៅស៊ូយូរម្ល៉េះ?»

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញចម្ងល់ និងចោទសួរចំៗទៅលោកបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការកណ្តាលលេខាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ពីផ្លូវទៅស្រុករមាសហែកថា ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ? ថ្លែងនៅក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរដូចនេះថា «ផ្លូវទៅរមាសហែកចាក់កៅស៊ូ រួចអស់ហើយ?[..] មិចក៏ចាក់យូម្ល៉េះ?»។ ជាការឆ្លើយតបជាមួយសម្តេចតេជោ ហ៊ុន សែន, លោក គឹម ធា បានបញ្ជាក់ថា ផ្លូវនេះមិនទាន់បានចាក់កៅស៊ូនៅឡើយទេ ទើបបានមួយកំណាត់ដោយសារប្រចាំឆ្នាំ រាជរដ្ឋាភិបាលផ្តល់ជូនតែ៥គីឡូម៉ែត្រ ហើយឥឡូវនៅមេម៉ាយ នៅឡើយ។ លោក គឹម ធា បានបន្ថែមថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើសុំរួចហើយ តែមិនទាន់បានចេញជាផ្លូវកៅស៊ូនោះឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក សេង ឌីណា៖ ករណីអ្នកបុកគេបាត់បង់ជីវិត បង់លុយរួចខ្លួន លែងមានទៀតហើយ !

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ករណីអ្នកបុកគេស្លាប់ ហើយបង់លុយរួចខ្លូននោះ គឺលែងមានមានទៀតហើយ នៅក្នុងក្របខណ្ឌនៃការកែរទម្រង់នេះ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន។ ការអះអាងយ៉ាងដូច្នេះរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងឱកាស លោក សេង ឌីណា ចូលរួមក្នុងសន្និសីទសារព័ត៏មានស្តីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» របស់ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌។ លោកបានបញ្ចាក់ថា ពាក់ព័ន្ធទៅនឹងសំណុំរឿងចរាចរណ៍នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឃើញផងដែរថា នៅក្នុងការអនុវត្តរយៈពេលមួយឆ្នាំនេះ គឺការដោះស្រាយសំណងជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះគឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ ហើយឆាប់រហ័ស ហើយទន្ទឹមនឹងនេះ អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់បណ្តាលឲ្យអ្នកដទៃស្លាប់ គឺត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដោយតឹងរឹុង និងម៉ឺងម៉ាត់ផងដែរ។ លោក សេង ឌីណា បានលើកឡើងយ៉ាងដូច្នេះថា «មិនមែនមានន័យថាសងសំណងហើយរួចខ្លួនទេ សងសំណងក៏នៅតែសងសំណង ទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌក៏នៅតែទទួលខុសត្រូវ ហើយករណីដែលនិយាយថា បុកគេស្លាប់ បង់លុយហើយរួចខ្លួនហ្នឹង គឺមិនមានទៀតទេ មិនឲ្យមានទៀតទេ!»។ អ្នកនាំពាក្យក្រសួងយុត្តិធម៏រូបនេះ បានឲ្យដឹងផងដែរថា គណៈបញ្ជាការដឹកនាំយុទ្ធនាការសង្កេតឃើញថា មានករណីកាន់តែច្រើន ដែលអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍មានសុឆន្ទៈក្នុងការផ្តល់សំណងជូនជនរងគ្រោះដោយឆាប់រហ័ស ទោះបីជាដឹងថា […]

កម្លាំងនគរបាលបង្ក្រាបក្មេងទំនើង២នាក់ ដែលកា.ប់បំផ្លាញម៉ូតូ និងដេញកា.ប់ប្រជាពលរដ្ឋនៅមុខផ្សារច្បារអំពៅ

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ និងបក្ខពួកម្នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណីកាប់បំផ្លាញម៉ូតូអ្នកដទៃ ព្រមទាំងកាន់កាំបិតដេញកាប់ប្រជាពលរដ្ឋបង្កឲ្យមានការភ័យខ្លាច។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១៖២០នាទី មានករណីកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម បណ្តាលឲ្យខូតខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឲ្យជនរងគ្រោះជាបើកបរម៉ូតូរងរបួសទេ។ ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ជនដៃដល់ឈ្មោះ ប៉ាវ ស៊ីណា ចំណែកបក្ខពួក ឈ្មោះ លន់ វិល្លៀម ។ បច្ចុប្បន្នកម្លាំងជំនាញបាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្មេងទំនើង ៨នាក់ដាក់រហ័សនាមក្រុម «ធូកម៉ូស» និងក្រុម «GK» ដែលកា.ប់ និងប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលស្រាវជ្រាវតាមបង្ក្រាប

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងចំនួន៨នាក់ ឈ្មោះក្រុម ធូកម៉ូស (TM) និងក្រុម (GK) ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិត, ដាវកែច្នៃ, កាំបិតបុ័ងតោ, ដាវគំរាមកាប់លើជនរងគ្រោះប្លន់យកម៉ូតូ)។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១២ ខែមករា បន្ទាប់ពីពួកគេប្រព្រឹត្តអំពើកាប់ប្លន់យកម៉ូតូ១គ្រឿង និងកាប់យកស្លាកលេខម៉ូតូ២គ្រឿង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៨នាក់ រួមមាន ទី១៖ឈ្មោះ សាំ ហេង អាយុ១៨ឆ្នាំ, ទី២៖ឈ្មោះ វណ្ណ សុផៃណារិទ្ធ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ កែ ហេងឡេង អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ កប ភ័ស អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ ឆែម ខេមរៈ ហៅទុយ អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ […]

អាសនៈលោកយាយម៉ៅ នៅផ្លូវជាតិលេខ៣ ត្រូវរំកិលផ្លាស់ទីទៅកន្លែងថ្មី នៅលើកំពូលភ្នំទ្វារ ក្នុងឃុំល្អាង ស្រុកដងទង់

Liny Chan January 14, 2025 14/01/2025

(កំពត)៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងភរិយា, លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នា ប្រារព្ធពិធីរំកិលរូបសំណាក លោកយាយម៉ៅ ចូលទៅកាន់អាសនៈក្នុងប្រសាទមាសរបស់លោកយាយម៉ៅ នៅលើកំពូលភ្នំទ្វា ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់)។ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត លោក នាក់ យិតថូ បានឱ្យដឹងថា ការសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ នៅលើកំពូលភ្នំទ្វានេះ គឺក្នុងគោលបំណង ដើម្បីអភិរក្សក៏ដូចជាការកសាងកន្លែងជំនឿ ហើយទីនេះ មានទីធ្លាធំទូលាយសម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា។ ប្រធានមន្ទីរបានបន្តថា ដោយឡែកទីតាំងអាស្រមលោកយាយម៉ៅ ដែលមានពីមុនមកគឺត្រូវបានរក្សាទុកនៅដដែល ហើយការកសាងប្រាសាទមាសនៅលើភ្នំនេះ គឺជាការកសាងបន្ថែម ដើម្បីឱ្យមានភាពទូលំទូលាយ សម្រាប់ការគោរពប្រណិប័ត្ត។ ម្យ៉ាងទៀតទីតាំងនេះក្រោយពីបញ្ចប់ការសាងសង់ ក៏នឹងអាចក្លាយទៅជាជំនឿ និងជាតំបន់ទេសចរណ៍សាសនាផងដែរ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ការកសាងប្រាសាទលោកយាយម៉ៅនេះ ព្រោះប្រាសាទមាសនេះ នឹងបានរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍តាមបែបជំនឿសាសនា […]

ចិននាំមុខគេដែលបានមកបោះទុនវិនិយោគនៅ កម្ពុជាច្រើនជាងគេ ក្នុងឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣.៤ ពាន់លានដុល្លារ

Liny Chan January 14, 2025 14/01/2025

(ភ្នំពេញ)៖ ប្រទេសចិនបានឈរលំដាប់លេខ ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ។ របាយការណ៍នេះបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥០%នៃទុនវិនិយោគសរុបដែលកម្ពុជាទទួលបាន ៦.៩ពាន់លានដុល្លារអាមេរិក។ ចំណែកកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣៤% ក្នុងទំហំទឹកប្រាក់ ២.៣ពាន់លានដុល្លារ ខណៈវៀតណាមស្ថិតនៅលេខរៀងទី៣ រួមចំណែក៨% ក្នុងទំហំទឹកប្រាក់ ០.៥៥ពាន់លានដុល្លារ។ តាមពីក្រោយវៀតណាម គឺប្រទេសសិង្ហបុរី ដែលមានចំណែកវិនិយោគ ៣.៨៣% , កោះ Cayman មានចំណែក ០.៧១% និងម៉ាឡេស៊ី មានចំណែកវិនិយោគ ០.៦៥%។ បើតាម CDC នៅឆ្នាំ២០២៤ កម្ពុជាទទួលបាន គម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ៦ .៩ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន១៤៦គម្រោងក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងអាចបង្កើតការងារបានប្រមាណជិត៣២ម៉ឺនកន្លែង។ […]