សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចូលរួមរំលែកទុក្ខ និងនាំយកថវិកា ២៥លានរៀល ជូនដល់គ្រួសាររងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ បាត់បង់ជីវិត៣នាក់ និងរបួសធ្ងន់ម្នាក់
Nisaiy KP
January 12, 2025
12/01/2025
(ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលស្ត្រីជាភរិយា និងជាម្តាយមួយរូបផងដែរ បានរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលរងគ្រោះថ្នាក់គួរឱ្យសោកសង្រេងជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំង៣រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកឯ ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ សូមឱ្យបានឆ្លងផុតពីគ្រោះកាចចង្រៃនេះ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ។ ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងឧបត្ថម្ភថវិកាចំនួន […]