ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

Liny Chan December 23, 2024 23/12/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤.៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន ១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤.៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧.៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅឃុំដងកាំបិត ស្រុកសណ្ដាន់

Nisaiy KP December 22, 2024 22/12/2024

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៤០គ្រួសារ នៅឃុំដងកាំបិត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចការលោកទាំងទ្វេតែងតែនឹកឃើញ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ហើយបានចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាព ជាតិពេញលេញដូចសព្វថ្ងៃនេះ ។ លោកសំណូមពរដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តនូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត។ អាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ដែលមាននៅក្នុងមូលដ្ឋានឲ្យបាន ទើបធ្វើឲ្យភូមិឃុំរបស់យើង មានសុខសុវត្ថិភាព […]

អភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

Nisaiy KP December 22, 2024 22/12/2024

(ព្រៃវែង)៖ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានបញ្ជាក់ថា ការពង្រឹងធនធានមនុស្សជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។  លោកអភិសន្តិបណ្ឌិតបានបន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ត្រូវការធាតុផ្សំចំនួនពីរសំខាន់៖ ទី១គឺធនធានមនុស្ស ទី២គឺការដឹកនាំ ដោយជាក់ស្តែងគិតមកដល់ពេលនេះ ដូចអ្វីដែលបានឃើញ គឺការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន ដែលបានដើលើផ្លូវត្រូវ មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។  លោកអភិសន្តិបណ្ឌិតបានបន្តថា ដើម្បីឱ្យការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋគ្រប់រូបក៏គប្បីគិតគូរពីកត្តាសុខភាពជាចំបង។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿឧបាយកលញុះញង់ពីក្រុមជនអគតិមួយចំនួនតូច ដែលប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាព ដោយប្រើគ្រប់មធ្យោបាយ អូសទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងរបបមួយដែលគ្រប់គ្នាមិនប្រថ្នាចង់បាន។  សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៤៣,៨០២នាក់ ស្មើ១៤លើក ក្នុងក្រុងស្រុកចំនួន៨នៃខេត្តព្រៃវែង។ សម្រាប់លើកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានបន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន២,០០០នាក់ ដោយផ្ដោតលើជំងឺផ្លូវចិត្ត ជំងឺកុមារ រោគស្ត្រី ឬសដូងបាត […]

លោករដ្ឋមន្រ្តី ឈាង រ៉ា លួចចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាពអារក្សត្នោត ខេត្ដកំពង់ចាម​ ដោយមិនបានផ្ដល់ដំណឹងជាមុន

Nisaiy KP December 22, 2024 22/12/2024

(កំពង់ចាម)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០២៤ បានឆ្លៀតលួចចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ក្នុងគោលបំណងពិនិត្យដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវានាពេលយប់ ក៏ដូចជាឆ្លៀតចុះសរសួរសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែងរកសេវាពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ជាមួយគ្នានោះក៏បានសង្កេតថាប្រជាពលរដ្ឋមកទទួលសេវាថែទាំ​ និងពិនិត្យសុខភាពច្រើនសមរម្យ រួមទាំងស្រ្តីសម្រាលកូនផងដែរ។ លោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីបានឱ្យដឹងថា ខណៈដែលចុះមកពិនិត្យការផ្ដល់សេវាសុខាភិបាលដោយផ្ទាល់របស់បុគ្គលិក បម្រើជូនប្រជាពលរដ្ឋយើង បានសង្កេតឃើញថា បុគ្គលិកសុខាភិបាលនៅក្នុងមណ្ឌលសុខភាពអារក្សត្នោតយើង មានឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក មន្រ្តីរាជការមានឆន្ទៈបំពេញការងារ ជាពិសេសប្រជាពលរដ្ឋមកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស នៅមណ្ឌលសុខភាព មានការកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រី ក៏ទទួលបានព័ត៌មានត្រឡប់ពីមន្រ្តីរាជការ បុគ្គលិកនៃមណ្ឌលសុខភាព សម្ដែងនូវការសប្បាយរីករាយ ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលរៀបចំឡើងរៀងរាល់ថ្ងៃអង្គារ ដែលឃើញថាជាវគ្គដែលមានសារៈសំខាន់ ព្រមទាំងស្នើសុំឱ្យមានវគ្គបែបនេះជាបន្តទៀត។ ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ដោយទឹកចិត្តគោរពស្រឡាញ់ ពីមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាព […]

កំពង់ផែស្វយ័តក្រុងព្រះសីហនុ អបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័ត ១លានTEUs

Nisaiy KP December 22, 2024 22/12/2024

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តចំនួន១លានTEUs។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប៊ី យ៉ូស៊ីហ៊ីរ៉ូ (ABE Yoshihiro) លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី មីយូរ៉ា យ៉ូស៊ីកុ (Ms.MIURA Yoshiko) អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ លោក ម៉ាង ស៊ីណេត បានកោតសរសើរ និងការខិតខំប្រឹងប្រែងដែលកំពង់ផៃស្វយ័តសម្រេច បានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន១លានTEUs របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះពិតជាបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់ មិនគិតពេលយប់-ថ្ងៃ ឬថ្ងៃឈប់សម្រាក អនុវត្តនូវតួនាទី ភារកិច្ច បានយ៉ាងល្អប្រសើររបស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក កម្មករ-កម្មការិនីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការពង្រឹងគុណភាពនៃការផ្តល់សេវាកម្មកំពង់ផែជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការធ្វើទំនើបកម្ម និងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានការរីកចម្រើនឥតឈប់ឈរ រហូតទទួលបានលទ្ធផលអាជីវកម្មកើនឡើងជារៀងរាល់ឆ្នាំប្រកបដោយមោទកភាពជាទីបំផុត។ អភិបាលខេត្តព្រះសីហនុថ្លែងបន្តថា […]

យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័​ន្ធមុនីរ័ត្ន ណែនាំឱ្យក្រសួងពាណិជ្ជកម្ម រកវិធីកាត់បន្ថយថ្លៃធ្វើពាណិជ្ជកម្ម-ធុរកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្មដែលមិនចាំបាច់

Nisaiy KP December 22, 2024 22/12/2024

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានជំរុញឱ្យក្រសួងពាណិជ្ជកម្មគិតគូរ ក្នុងការលុបបំបាត់នូវរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ ថ្លែងក្នុង «ពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤និង លើកទិសដៅការងារ ឆ្នាំ ២០២៥» នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងត្រូវបន្តរៀបចំវិធានការគោលនយោបាយ សម្រាប់កាត់បន្ថយថ្លៃពាណិជ្ជកម្ម និងថ្លៃពាក់ព័ន្ធនានា ព្រមទាំងលុបបំបាត់នូវរបាំងពាណិជ្ជកម្ម ដែលមិនចាំបាច់ ដើម្បី បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកកម្ពស់អនុលោមភាពស្តង់ដា ។ល។»។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្នុងការធ្វើពាណិជ្ជកម្ម តែងតែរបាំងពាណិជ្ជទាំងសងខាង គឺទាំងប្រទេសដែលជាដៃគូនាំចូលទំនិញ និងទាំងកម្ពុជា ហេតុដូច្នេះហើយក្រសួងពាណិជ្ជកម្ម គួរតែពិនិត្យមើលអំពីករណីនេះ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បន្ថែមថា «របាំងពាណិជ្ជកម្មមានទាំងសងខាង ម្ខាងដៃគូយើងដែលគេដាក់សម្រាប់យើង ដែលយើងត្រូវខិតខំទៅចរចាជាមួយគេ ដើម្បីដោះវាចេញ បើកផ្លូវឱ្យទំនិញរបស់យើងវាងាយចូលទៅក្នុងទីផ្សារប្រទេសដៃគូ។ ប៉ុន្តែម្ខាងទៀត ខាងយើងខ្លួនឯងដែរ ក៏ត្រូវពិចារណាពិនិត្យមើលដែរថា មានកន្លែងណាដែលវាចាំបាច់ […]

ទេសរដ្ឋមន្រ្តី ថោង ខុន បើកការដ្ឋានជួសជុលផ្លូវលំប្រវែង ១៦គីឡូម៉ែត្រ ពីកោះរះ ទៅភូមិគោកត្របែក នៅឃុំស្រឡៅ ស្រុកតាំងគោក

Nisaiy KP December 22, 2024 22/12/2024

(កំពង់ធំ)៖ ដោយប្រើប្រាស់ក្រុមគ្រឿងចក្រសម្តេចបវរធិបតី រៀបចំឡើងដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែ ប្រវែង ១៦គីឡូម៉ែត្រ ចេញពីកោះរះ ទៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ស្របទៅតាមការសំណូម ពររបស់ប្រជាពលរដ្ឋ។ ពិធីនេះក៏មានការចូលរួមពីលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក លោក លោកស្រី អនុប្រធានក្រុមកាងារ ចុះមូលដ្ឋានស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កម្លាំងសមត្ថកិច្ចស្រុក, ប្រធានការិយាល័យជុំវិញស្រុក, មន្រ្តីរដ្ឋបាលស្រុក, លោក លោកស្រីមេឃុំ និងប្រជាពលរដ្ឋភូមិគោកត្របែក និងនៅកោះរះ ៣៥០នាក់។ លើកឡើងនាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា […]

អត្តពលិកអាជីព និងស្ម័គ្រចិត្តជាង ៥ពាន់នាក់ ចូលរួមរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ នៅអង្គរវត្ត

Nisaiy KP December 22, 2024 22/12/2024

(សៀមរាប)៖ អត្តពលិកកម្រិតជំនាញ និងស្ម័គ្រចិត្ដជាង ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ បានចូលរួមការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអញ្ជើញបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ ៤២គីឡូម៉ែត្រផងដែរ។ ក្នុងនាម NOCC និងគណៈកម្មការរៀបចំ លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិ ទាំងកម្រិតជំនាញ និងស្ម័គ្រចិត្តទាំងអស់ ដែលបានមកកាន់អង្គរបេតិកភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ពេលនេះ ដែលមានអ្នកចូលរួមសរុបចំនួន ៥,៣២៧នាក់ មកពី ១៤ប្រទេស ដែលជាសមាជិករបស់សហព័ន្ធកីឡាអត្តពលកម្មអាស៊ី ខណៈប្រទេសចូលរួមច្រើនជាងគេ គឺវៀតណាម ជប៉ុន និងឡាវ។ លោកបន្ដថា «ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ ជាការប្រកួតកីឡាកម្រិតជំនាញ ដែលរៀបចំឡើងនៅប្រទេសចំនួន ៣ រួមមានកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្តល់ឱកាសដល់អត្តពលិកម៉ារ៉ាតុងកម្រិតជំនាញនៅជុំវិញពិភពលោកធ្វើការអភិវឌ្ឍគុណវុឌ្ឍិ និងឧត្តមភាពរបស់ខ្លួន»។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC […]

រដ្ឋបាលក្រុងកំពត ជូនដំណឹងស្ដីពីការរុះរើសំណង់លើដីចំណីព្រែកកំពង់បាយត្រើយខាងលិច

Liny Chan December 21, 2024 21/12/2024

(កំពត)៖ អភិបាលក្រុងកំពត បានចេញសេចកជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ដែលមានសំណង់របងបញ្ចុះ ដែលមានសំណង់ របង កញ្ចុះ និងសំណង់ផ្សេងទៀត ដែលបានសង់ចូលលើដីចំណីព្រែកកំពង់បាយត្រើយខាងលិច មានទីតាំងចាប់ពីចំណុចខាងជើងគល់ស្ពានឥន្ធនូ (ស្ពានចាស់) រហូតមកដល់ចំណុចគល់ស្ពានថ្មី (ស្ពានផ្លូវជាតិលេខ៣) ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ជូនជ្រាបថា នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តនឹងចាប់ផ្ដើមអនុវត្តគម្រោងកែលម្អសោភ័ណភាពទីក្រុង ដោយធ្វើការតាមដានផ្លូវ និងរៀបចំច្រាំងព្រែកកំពង់បាយត្រើយខាងលិច ចាប់ពីចំណុចខាងជើងគល់ស្ពានឥន្ធនូ (ស្ពានចាស់) រហូតមកដល់ចំណុចគល់ស្ពានថ្មី (ស្ពានផ្លូវជាតិលេខ៣)។ ដូច្នេះសូមប្រជាពលរដ្ឋ និងសាធារណជនជាម្ចាស់សំណង់ទាំងអស់រុះរើសំណង់របស់ខ្លួនចេញពីលើដីចំណីព្រែកដោយខ្លួនឯង ឱ្យបានរួចរាល់ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ ករណីម្ចាស់សំណង់ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពតនឹងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះធ្វើការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់អស់លោក លោកស្រីនោះឡើយ។ រីឯកាចំណាយផ្សេងៗលើការរុះរើ ជាបន្ទុក របស់ម្ចាស់សំណង់។ តាមសេចក្តីជូនដំណឹងខាងលើ ដោយយោង៖១- ព្រះរាជក្រមលេខ: នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ២- ព្រះរាជក្រមលេខ នស/រកម/០៨០១/០១៤ ចុះថ្ងៃទី៣០ ខែឧសីហា ឆ្នាំ២០០១ ស្ដីពីច្បាប់ភូមិបាល។៣- អនុក្រឹត្យលេខ: ៩៨ […]

ឆ្នាំ២០២៥ ក្រុមហ៊ុនទេសចរណ៍ចិនដ៏ធំប្រចាំហុងកុង នឹងរៀបចំកញ្ចប់ទស្សនកិច្ចនាំទេសចរមកទស្សនាកម្ពុជា

Liny Chan December 21, 2024 21/12/2024

(ហុងកុង)៖ សម្រាប់ឆ្នាំ២០២៥ខាងមុខ ក្រុមហ៊ុនទេសចរណ៍ចិនដ៏ធំមួយប្រចាំទីក្រុងហុងកុង គឺក្រុមហ៊ុន China Tourism Group Corporation Limited (CTG) នឹងរៀបចំកញ្ចប់ទស្សនកិច្ចនាំទេសចរបរទេសមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ព្រមទាំងមានកិច្ចសហការក្នុងវិស័យទេសចរណ៍ជាច្រើនទៀតជាមួយក្រសួងទេសចរណ៍កម្ពុជា។ ការណ៍នេះបានឱ្យដឹងតាមរយៈបេសកកម្មរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានជួបពិភាក្សាការងារជាមួយលោក វ័ង ហាយមីង (Wang Haimin) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group (CTG) និងសហការីជាអគ្គនាយក/អគ្គនាយករងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកទីភា្នក់ងារទេសចរណ៍ និងផ្សារទំនើប China Duty Free Shop នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្តសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញរំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។ បើតាមក្រសួងទេសចរណ៍ តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់នេះ កិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ និងសំខាន់ៗ ត្រូវបានឯកភាពផ្តួចផ្តើម រួមមាន៖ ការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ការរៀបចំជំនួបផ្គូរផ្គង និងទស្សនកិច្ចសិក្សា (FAM Trip) ការនាំភ្ញៀវមកតាមជើងហោះហើរជួល (Charter Flight) […]