ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញកំណាត់ផ្លូវសម្រាប់រៀបចំការដង្ហែក្បួនថ្មើរជើងក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»

Liny Chan December 21, 2024 21/12/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីដំណឹងបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣៖០០នាទី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំធ្វើការដង្ហែក្បួនថ្មើរជើងសាកល្បង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយសេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ «សាទរកម្ពុជា» ដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។ ដើម្បីឲ្យព្រឹត្តិការណ៍ «សាទរកម្ពុជា» ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដំណើរការនៃការរៀបចំនឹងប្រព្រឹត្តទៅដូចខាងក្រោម៖ ចំពោះការដង្ហែក្បួនថ្មើរជើងសាកល្បង នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) ចាប់ពីវេលាម៉ោង ១៣:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ចំពោះការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាល មហោស្រពចតុមុខ) […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបញ្ចប់វប្បធម៌ធ្វើជាតំណាងពលរដ្ឋ រត់ការទៅដល់ក្រសួងស្ថាប័ន ហើយរំលងថ្នាក់មូលដ្ឋាន ដែលបញ្ហានេះនឹងធ្វើឱ្យវិវាទដីធ្លីនៅកម្ពុជានៅតែកើតមាន

Liny Chan December 21, 2024 21/12/2024

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យបញ្ចប់វប្បធម៌ធ្វើជាតំណាងប្រជាពលរដ្ឋរឿងដីធ្លី ហើយរត់ការរំលងយន្តការមូលដ្ឋាន ទៅដល់ក្រសួងស្ថាប័ន។ សម្តេចបានចាត់ទុកថា វប្បធម៌នេះនឹងធ្វើឱ្យវិវាទដីធ្លី នៅក្នុងប្រទេសកម្ពុជា នៅតែបន្តកើតមាន មិនអាចបញ្ចប់បាន។ ការអំពាវនាវរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង ពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែក​បណ្ណ​កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ។ មុននឹងលើកឡើងដល់ចំណុចនេះ សម្តេចបានបង្ហាញអំពីករណីរត់ការមួយចំនួន ដែលបានរំលងយន្តការថ្នាក់ខេត្ត ហើយទៅដល់ក្រសួងមួយ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «លុបកុំឱ្យមានបែបហ្នឹង យន្តការដែលត្រូវប្រើគឺស្របច្បាប់ យន្តការផ្លូវការ យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីយើងងាយដោះស្រាយ ហើយខេត្តមួយដែលមានដីសម្បទានសង្គមកិច្ច ​ត្រូវមើលនីតិវិធីផង កុំឱ្យមាននរណារត់ការមក»។ បើតាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី, រដ្ឋាភិបាល តែងផ្តល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ ដែលកន្លងទៅ រដ្ឋាភិបាលបានផ្តល់រាប់ម៉ឺនរាប់សែនគ្រួសារផងដែរ។ សម្តេចបានបញ្ជាក់បន្តថា ក្នុងករណីប្រជាពលរដ្ឋ មិនមានដីពិតប្រាកដ គឺអាចដាក់ស្នើតាមរយៈយន្តការថ្នាក់មូលដ្ឋានបាន។ «ខ្ញុំសូមឱ្យប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ បើត្រូវការសូមឱ្យចុះឈ្មោះតាមយន្តការរបស់យើងនៅមូលដ្ឋាន ដើម្បីយើងផ្តល់ជូន ហើយសូមកុំចាញ់ឃោសនារបស់ក្រុមមេខ្យល់ នាំប្រជាពលរដ្ឋទៅកាប់កន្លែងនេះឬកន្លែងនោះជាថ្នូរ កន្លែងខ្លះថ្នូរជាមួយលុយ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។ សម្តេចបានរំលឹកថា កន្លងទៅករណីរត់ការរំលងមូលដ្ឋាន […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃខាងមុខរាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យ របស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មាន 

Liny Chan December 21, 2024 21/12/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃខាងមុខនេះរាជរដ្ឋាភិបាល នឹងរៀបចំចងភ្ជាប់ប្រព័ន្ធទិន្នន័យ របស់ស្ថាប័នរដ្ឋជាមួយគ្នា ដើម្បីបង្កភាពងាយស្រួលក្នុងការទាញយកព័ត៌មានគ្រប់ជ្រុងជ្រោយ។ ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញប្រកាស​ខេត្ត​កំពង់​ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះប្រព័ន្ធឌីជីថលនេះពេលតម្លើង ដាច់ខាតត្រូវមានការរៀបចំតម្លើងប្រព័ន្ធការពារ ព្រោះនៅពេលប្រេីប្រាស់ត្រូវការពារឲ្យបាន ព្រោះទិន្នន័យឥឡូវនេះលែងដាក់ក្នុងទូទៀតហើយ ប៉ុន្ដែដាក់លើអាកាស ដូច្នេះត្រូវតែច្បាស់លាស់ បើមិនច្បាស់នោះទេ នឹងបង្កការលំបាកនៅថ្ងៃក្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ទៅថ្ងៃក្រោយយើងនឹងមានទិន្នន័យជារួមព្រោះថា បច្ចុប្បន្នទិន្នន័យយើងមានច្រើន ក្រសួងនីមួយៗមានទិន្នន័យខុសៗគ្នា។ រដ្ឋាភិបាលនឹងរៀបចំការ ផ្គុំទិន្នន័យ ចែករំលែកព័ត៌មានពី ស្ថាប័នមួយទៅស្ថាប័នមួយ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា កាលពីដើមអាណ្ណត្តិយើងបានដាក់ជំរុញ ប្រព័ន្ធខេមឌីអេតរួចរាល់មកហើយ ហើយម្សិលមិនេះយើងបានជួបប្រជុំជាមួយ CDC លើកការដាក់ព័ត៌មានទាក់ទងនឹងការវិនិយោគនានា ទៅភ្ជាប់ជាមួយក្រសួងមហាផ្ទៃ, ក្រសួងដែនដីជាដើម ដើម្បីបន្ថែមភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដូច្នេះនៅពេលដែលវិនិយោគិន ចង់ដឹងអំពីព័ត៌មានវិនិយោគ […]

មិនធម្មតា! កីឡាវ៉ូវីណាមកម្ពុជា បន្តឈ្នះមេដាយមាស ៣ និងប្រាក់ ៩គ្រឿងបន្ថែម ក្នុងជើងឯកអាស៊ី ឆ្នាំ២០២៤

Liny Chan December 21, 2024 21/12/2024

(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយចំនួន ១៣គ្រឿងបន្ថែមទៀតហើយ សម្រាប់យុទ្ធនាការថ្ងៃទី២ របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៥ (AVF Asian Vovinam Championships) ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែធ្នូ រួមមានមេដាយមាស ៣ និងប្រាក់ ៩គ្រឿង។ សម្រាប់មេដាយមាស ៣គ្រឿងដណ្តើមបានលើវិញ្ញាសាជាក្រុម និងកត្តជន៖១. កីឡាករ ម៉េត សុភ័ក្ដ្រា និង ម៉េត សារី ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនដាវក្រុម។២. កីឡាការិនី ប៉ាល់ ឆរស៊ី្ម ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនកាំបិតភ្លោះនារីឯកត្តជន។៣. កីឡាការិនី ឯម ចាន់កនិកា ឈ្នះមេដាយមាស លើវិញ្ញាសាមេគុនដាវនារីឯកត្ដជន។ ចំពោះមេដាយប្រាក់ ៩គ្រឿង ក៏ដណ្ដើមបានលើវិញ្ញាសាជាក្រុម និងឯកត្តជន៖១. កីឡាករ ម៉េត សុភ័ក្ដ្រា, ជិន ពិសិដ្ឋ, ម៉ែន សុខវិច្ឆិការ និង ម៉េត សារី […]

មន្ត្រីវប្បធម៌ កំពុងខិតខំឲ្យល្ខោនអាប៉េស្ទៀង រស់ឡើងវិញ ក្រោយបាត់បង់អស់ ៣០ឆ្នាំ

Liny Chan December 21, 2024 21/12/2024

(ភ្នំពេញ)៖​ នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ បើតាមការផ្សាយរបស់នាយកដ្ឋានសិល្បៈទស្សនីយភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បច្ចុប្បន្ននេះ អតីតក្រុមល្ខោនអាប៉េស្ទៀង ភាគច្រើនរស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កិច្ចសិក្សាស្រាវជ្រាវ មានគោលបំណងដើម្បីប្រមូលព័ត៌មាន និងគ្រោងចងក្រងទុកជាវីដេអូឯកសារ នូវល្ខោនដ៏កម្រមួយនេះសម្រាប់ទុកជាកិច្ចការស្រាវជ្រាវបន្ត។ ពិសេស នាយកដ្ឋានសិល្ប និងមន្ទីរវប្បធម៌ទាំង២ នឹងស្វែងរកយន្តការដើម្បីធ្វើយ៉ាងណាឲ្យល្ខោនអាប៉េស្ទៀង រស់ឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា មិនមែនស្រឡាញ់ទឹកដីតែលើហ្វេសប៊ុកនោះទេ រាជរដ្ឋាភិបាលស្រឡាញ់ពិត ព្រមទាំងប្រឹងប្រែងលើកតម្កើងលើឆាកអន្តរជាតិ

Liny Chan December 21, 2024 21/12/2024

(កំពង់ចាម)៖​ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរាជរដ្ឋាភិបាលកម្ពុជាមិនមែនស្រឡាញ់ទឹកដីតែលើហ្វេសប៊ុកនោះទេ រាជរដ្ឋាភិបាលស្រឡាញ់ពិត ហើយមិនមែនត្រឹមស្រឡាញ់នោះទេ ព្រមទាំងប្រឹងប្រែងលើកតម្កើងលើឆាកអន្តរជាតិថែមទៀតផង។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស​ខេត្ត​កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង​ចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ជានិច្ចកាល ក្រុមប្រឆាំងតែងតែលើកយកប្រធានបទពាក់ព័ន្ធនឹងព្រំដែនរវាងកម្ពុជា​ និងប្រទេសជិតខាងមកបំផុសបំផុល ធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស មានការខឹងសម្បារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំព្យាយាមបំពេញកាតព្វកិច្ចយ៉ាងយកចិត្តទុកដាក់បំផុតជូនប្រជាពលរដ្ឋ។ តួយ៉ាង ដូចកាលរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលក្រុមនេះបានបញ្ឆេះកំហឹងប្រជាជនកម្ពុជា នឹងបានរៀបចំព្រឹត្តិការណ៍ ១៨ សីហា ២០២៤ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់បន្ថែមទៀត តែត្រូវបានបរាជ័យក្រោមការទប់ស្កាត់ទាន់ពេលវេលារបស់រដ្ឋាភិបាលកម្ពុជា។ ក្រោយពីបញ្ចប់រឿង CLV-DTA ក្រុមនេះបានបង្វែរការចាប់អារម្មណ៍ទៅរក កោះគុត ដែលជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា​ និងថៃ បង្កឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងសារជាថ្មីជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាទៀត ខណៈដែលរដ្ឋាភិបាលទាំងពីរប្រទេស កំពុងធ្វើការចរចាជាមួយគ្នានៅឡើយ។ ថ្លែងក្នុងពិធីខាងលើនេះ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «គណៈកម្មការព្រំដែន មន្ត្រីព្រំដែនរបស់យើង សួរថាពួកគាត់ក្បត់ជាតិខ្លួនឯងឬអី? អត់ទេ! គាត់ស្រឡាញ់ជាតិ គាត់ខំសិក្សាស្រាវជ្រាវដើម្បីចរចាមួយចំអាមៗទុកឱ្យ។ សួរថាស្រឡាញ់ជាតិតែអស់លោកនៅក្រៅប្រទេសទេឬ? ហើយអ្នកក្នុងស្រុកហ្នឹងអត់ស្រឡាញ់ជាតិទេអី? ស្រឡាញ់ដូចតែគ្នាទេ ហើយយើងមិនស្រឡាញ់តែតាមហ្វេកប៊ុកទេ គឺយើងស្រឡាញ់ពិត ការពារពិត […]

អាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស បញ្ចប់ជីវិតមេដឹកនាំម្នាក់របស់ក្រុម ISIS នៅប្រទេសស៉ីរី

Liny Chan December 21, 2024 21/12/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ យោធាអាមេរិក បានឱ្យដឹងថា កងកម្លាំងរបស់ខ្លួន បានផ្តាច់ជីវិតមេដឹកនាំម្នាក់របស់​ក្រុមភេរវករ ISIS ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ នៅប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ទីក្រុងវ៉ាស៉ីនតោន បានបង្កើនសកម្មភាពយោធារបស់ខ្លួន ប្រឆាំងក្រុម ISIS ចាប់តាំងពីការដួលរលំ នៃរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad កាលពី២សប្តាហ៍មុន ដោយបានកំណត់គោលដៅលើតំបន់ ដែលពីមុនមកធ្លាប់ស្ថិតក្រោមខែល នៃប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ យោធាអាមេរិក បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខេត្ត Deir Ezzor ភាគខាងកើតស៉ីរី បានសម្លាប់មេដឹកនាំ ISIS ម្នាក់ ឈ្មោះ Abu Yousuf និងសមាជិកម្នាក់ទៀតរបស់ ISIS ខណៈទីតាំងនៃការវាយប្រហារនោះ ជាតំបន់ដែលកាលពីមុន ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៉ីរី និងរុស្ស៉ី។ រីឯកាលពីថ្ងៃចន្ទសប្តាហ៍នេះ យោធាអាមេរិក បាននិយាយថា កងកម្លាំងខ្លួន បានសម្លាប់សមាជិក ISIS ១២នាក់។ គួរបញ្ជាក់ថា […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)

Liny Chan December 21, 2024 21/12/2024

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាមួយលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។ ថ្លែងក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)នេះ ជាការបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ និង UNDP ក្នុងការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីលើកកម្ពស់នីតិរដ្ឋ, អភិបាលកិច្ចល្អ និងការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលរួមចំណែកគាំទ្រសកម្មភាពអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ក្រសួងយុត្តិធម៌កម្ពុជា ជាពិសេស តាមរយៈការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់ការផ្តល់ជំនួយផ្នែកច្បាប់, ការលើកកម្ពស់ការយល់ដឹងអំពីច្បាប់នៅក្នុងសង្គម និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ស្របតាមទិសដៅការងារនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលត្រូវបានប្រមូលផ្តុំការយកចិត្តទុកដាក់ទៅលើ «សសរស្តម្ភ» ចំនួន ២ គឺ (សសរស្តម្ភទី១)-ការកែទម្រង់ប្រព័ន្ធតុលាការ សំដៅខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់ជាបន្តទៀត នូវគុណភាព និង ប្រសិទ្ធភាព ទាំងលើការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស ទាំងលើគុណភាពនៃយុត្តិធម៌ ប្រកបដោយភាពសុក្រឹត និង ភាពត្រឹមត្រូវ និង […]