ព័ត៌មានជាតិ

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖ «ប៉ុស្តិ៍សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» នឹងផ្តល់សេវាឡានសង្គ្រោះបន្ទាន់សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសា.កស.ពដែលគ្មានលទ្ធភាព ឬមានជីវភាពខ្វះខាត

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្ររាជបន្ទូលថា «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» ដែលព្រះរាជទានដោយព្រះមហាក្សត្រ នឹងផ្តល់សេវាជូនឡានសង្គ្រោះបន្ទាន់ សម្រាប់សម្រួលដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសាកសព ដែលគ្មានលទ្ធភាព ឬ មានជីវភាពខ្វះខាត។ សម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ ក្នុងភូមិសាស្រ្តសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមកពីទីជិតឆ្ងាយនានា អាចទាក់ទងតាមលេខទូរស័ព្ទ 016434325 /070 406 668 ដើម្បីទទួលបានសេវានេះ។ សម្ដេចព្រះមហាសង្ឃរាជ ប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ក៏ធ្លាប់មានព្រះរាជបន្ទូលថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្សកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ […]

Elon Musk បញ្ជាក់ថា Starlink កំពុងជួបបញ្ហាអសកម្មក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការរឹបអូសឧបករណ៍ទីពីរ

Liny Chan December 19, 2024 19/12/2024

(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បាននិយាយថា សេវាអ៊ីនធឺណេតផ្កាយរណប Starlink គឺអសកម្មនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមានការរឹបអូសឧបករណ៍ Starlink ចំនួនពីរកាលពីប៉ុន្នានសប្តាហ៍ថ្មីៗនេះ។ នេះគឺជាការអត្ថាធិប្បាយជាលើកដំបូងរបស់ Musk ខណៈឧបករណ៍ទាំងនេះត្រូវបានរកឃើញពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងឧបទ្ទវហេតុថ្មីៗនេះពាក់ព័ន្ធនឹងក្រុមបះបោរនៅម៉ានីពួរ និងការរឹបអូសពីមុនដែលពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀននៅជិតកោះ Andaman ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងករណីនេះ កាលដើមខែធ្នូ ប៉ូលីសឥណ្ឌា បានបើកការស៊ើបអង្កេតដោយស្នើសុំក្រុមហ៊ុនអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក Elon Musk ផ្តល់ព័ត៌មានលម្អិត ស្ដីពីអតិថនដែលបានទិញឧបករណ៍អ៊ីនធឺណិតរបស់ខ្លួនយកទៅប្រើប្រាស់ ក្រោយពីសមត្ថកិច្ចឥណ្ឌា រឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីន (Methamphetamine) មានតម្លៃរហូតដល់ទៅជាង ៤ពាន់លានដុល្លារ ដែលជាករណីរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ ប៉ូលីសឥណ្ឌាសង្ស័យថា Starlink ត្រូវបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់នាវាចរណ៍ ឬការស្ទង់មើលទិសដៅនៅសមុទ្រអំឡុងប្រតិបត្តិការរត់ពន្ធ។ គួរជម្រាបថា Musk បានបង្ហោះសារនៅលើ X នៅល្ងាចថ្ងៃអង្គារថា «ធ្នឹមផ្កាយរណប Starlink ត្រូវបានបិទនៅប្រទេសឥណ្ឌា» ហើយវា «មិនមែនជាកន្លែងដែលមានបញ្ហាដំបូងនោះទេ»។ ខណៈសារនេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដែលបង្ហាញថាឧបករណ៍ Starlink […]

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ មកដល់ពេលនេះ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ចំណាយអស់ ១ ៣៣៩លានដុល្លារ សម្រេចបាន៩២% គ្រោងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២៥

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានចេញមកបញ្ជាក់បន្ថែមជុំវិញការវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ-TIA (ភ្នំពេញថ្មី) ដោយគិតត្រឹមថ្ងៃទី៩ ខែធ្នូ ២០២៤ ការងារសាងសង់ជារួម (ជំហានទី១) គឺសម្រេចបានជាង ៩២% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះ អស់ចំនួនប្រមាណជិត ១ ៣៣៩លានដុល្លារ ដែលក្នុងនោះចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៉ីវិលរូបនេះបន្តថា ការងារសំណង់ធំៗ និងសំខាន់ៗ ដូចជា ការងារពាក់ព័ន្ធស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធមជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងទីលានចតយន្តហោះ/Aircraft Apron-Parking គឺគ្រោងនឹងត្រូវបញ្ចប់នៅបំណាច់ខែធ្នូឆ្នាំ២០២៤នេះ។ លោកបន្ថែមថា គិតមកដល់ពេលនេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រងដែលកំពុងបម្រើការងារនៅឯការដ្ឋានសាងសង់ មានចំនួនសរុបប្រមាណ ១៥,៤០០នាក់ ដែលមានជនជាតិខ្មែរជាង ៩០%។ លោកបញ្ជាក់ទៀតថា «បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ (ដើមឆមាសទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន […]

ព្រះមហាក្សត្រ យាងចាកចេញពីកម្ពុជាទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់បានយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ព្រះរាជទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃព្រះបរម រាជវាំង។ ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងព្រះរាជ ទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្ត ហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ៕ […]

ឥណ្ឌាពន្យារពេលភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ពីចុងឆ្នាំនេះ ទៅខែកុម្ភៈ ឆ្នាំ២០២៥វិញ

Liny Chan December 19, 2024 19/12/2024

(ភ្នំពេញ)៖ ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងចាប់ផ្តើមជើងហោះហើរត្រង់រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata – Siem Reap- Kolkata) ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ៣ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។ លោកថា ដំបូងឡើយក្រុមហ៊ុន IndiGo គ្រោងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ ប៉ុន្តែដោយសារមានការប្រែប្រួល ការភ្ជាប់ជើងហោះហើរ ត្រូវបានពន្យារពេលរហូតដល់ដើមឆ្នាំ២០២៥វិញ។ កន្លងមករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានផ្តល់ការអនុញ្ញាតលើផ្នែកពាក់ព័ន្ធនានា ដល់ក្រុមហ៊ុនអាកាសចរណ៍ IndiGo រួចស្រេចហើយរង់ចាំតែការហោះហើរ ជាក់ស្តែងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ លោកបន្ថែមថា «ការបើកតភ្ជាប់ផ្លូវថ្មីនេះ នឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការធ្វើដំណើររយៈពេលខ្លី ហើយការចំណាយតិចជាងមុន ជាពិសេសភាគីទាំងពីរចង់ផ្សព្វផ្សាយពីផ្នែកទេសចរណ៍ វប្បធម៌ សាសនា និងសុខភាព ខណៈកម្ពុជាប្រើប្រាស់សេវាសុខាភិបាល នៅឥណ្ឌាច្រើន ខណៈឥណ្ឌាក៏ចង់មកស្រុកខ្មែរ តាមរយៈទេសចរណ៍ […]

បុណ្យសមុទ្រ៣ថ្ងៃនៅខេត្តកំពត ទាក់ទាញភ្ញៀវចូលលេងកម្សាន្តជិត៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង៣ពាន់នាក់

Liny Chan December 18, 2024 18/12/2024

(កំពត)៖ ព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនោះ បានទាក់ទាញប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តប្រមាណជិត៤០ម៉ឺននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរបរទេសជាង៣ពាន់នាក់ដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ នៅលើទឹកដីខេត្តកំពត រយៈពេល៣ថ្ងៃនោះ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបចំនួន ៣៨៩,១៦៨នាក់ ក្នុងនោះមានទេសចរជាតិចំនួន ៣៨៥,៥៥៣នាក់ កើនឡើង ៤៤.៧% ទេសចរបរទេសចំនួន ៣,៦១៥នាក់ កើនឡើង ១០៧.៤% ធៀបនឹងពិធីបុណ្យសមុទ្រឆ្នាំ២០២៣»៕ ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

NASA បន្តពន្យារពេលការវិលត្រឡប់មកវិញ នៃអវកាសយានិក២នាក់ ដែលជាប់នៅលើស្ថានីយអវកាសអន្តរជាតិ

Liny Chan December 18, 2024 18/12/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូ ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា អវកាសយានិក២នាក់ ដែលបានជាប់នៅស្ថានីយអវកាសអន្តរជាតិ (ISS) ជាច្រើនខែមកហើយ នឹងត្រូវបន្តស្ថិតនៅទីនោះ រហូតដល់យ៉ាងហោចចុងខែមីនា ឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ វាគឺជាការពន្យារពេលថ្មីមួយទៀត នៃបេសកកម្មដើម្បីនាំយកអ្នកទាំងពីរ ត្រឡប់មកដល់ផែនដីវិញ។ អវកាសយានិក លោក Butch Wilmore និងលោកស្រី Suni Williams បានឡើងទៅដល់ស្ថានីយ ISS តាំងតែពីខែមិថុនា ឆ្នាំនេះ តាមរយៈយានអវកាស Starliner របស់ក្រុមហ៊ុន Boeing ហើយដំបូងឡើយ ពួកគេត្រូវស្នាក់នៅលើនោះ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបញ្ហាបានកើតឡើងពាក់ព័ន្ធប្រព័ន្ធហោះហើររបស់យាន Starliner ជាហេតុបង្ខំឱ្យ NASA ត្រូវធ្វើការផ្លាស់ប្តូរធំមួយ។ ក្រោយការធ្វើតេស្តជាច្រើនសប្តាហ៍លើយាន Starliner ទីភ្នាក់ងារអវកាស NASA បានសម្រេចចិត្ត នាំយកវាត្រឡប់មកផែនដីវិញ ដោយមិនមានផ្ទុកលោក Wilmore និងលោកស្រី Williams ឡើយ ពោលគឺអវកាសយានិកទាំងពីររូប ត្រូវរង់ចាំត្រឡប់មកវិញ […]

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ៖ អាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវចាត់ការភ្លាម បើអាជីវកម្មលើវិស័យសុខាភិបាលណា គ្មានច្បាប់អនុញ្ញាត ឬខុសច្បាប់

Liny Chan December 18, 2024 18/12/2024

(ភ្នំពេញ)៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវមន្ត្រីស្រុកប្រតិបត្តិ អាជ្ញាធរសង្កាត់ខណ្ឌ ព្រមទាំងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់, អាជ្ញាធរដែនដីខណ្ឌ, សង្កាត់ទាំង១០៥ មិនត្រូវខ្លាចរឿងបិទទីតាំងអាជីវកម្មសុខាភិបាលណាដែលខុសច្បាប់នោះទេ។ យើងមានច្បាប់ក្នុងដៃ និងមានការណែនាំពីថ្នាក់ដឹកនាំរួចហើយ។ ក្នុងពិធីផ្សព្វផ្សាយការពង្រឹងនិយត័កម្មសុខាភិបាល នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ងី មានហេង បានឲ្យដឹងថា ស្ថិតិសេវាសុខាភិបាលឯកជន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ខ្នាតតូចមាន មានសរុប ៣.៨៤៧ទីតាំង, ឱសថស្ថានឯកជនក្នុងខែវិច្ឆិកា មានចំនួន១៨០៣កន្លែង, អគារលក់ឱសថបូរាណមាន៩២ទីតាំង។ ប្រធានមន្ទីរសុខាភិបាល បានអំពាវនាវអាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវចាត់ការភ្លាម នៅពេលដឹងថា មូលដ្ឋាននោះ បើកអាជីវកម្មលើវិស័យសុខាភិបាល ដោយគ្មានច្បាប់អនុញ្ញាត ឬខុសច្បាប់។លោកបានអំពាវនាវអាជ្ញាធរដែនដី បុគ្គលិកសុខាភិបាលត្រូវស្គាល់ទីតាំងអាជីវកម្មណាដែលខុសច្បាប់ ទីតាំងណាដែលស្របច្បាប់ដោយអនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចប្រសាសន៏ណែនាំរបស់ អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យប្រធានមណ្ឌលសុខភាព សហការជាមួយអាជ្ញាធរដែនដី ត្រូវដឹងពីទីតាំងអាជីវកម្ម ផ្តល់សេវាសុខាភិបាលឯកជន ទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងតំណាងលោក ឃួង ស្រេង […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យតាមដានមតិពលរដ្ឋលើការ​ដឹកនាំ​របស់រាជរដ្ឋាភិបាល និងចាត់វិធានការចំពោះការផ្សាយបំភ្លៃ​ទាំងឡាយរបស់ព័ត៌មានអនឡាញ

Liny Chan December 18, 2024 18/12/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជន​កម្ពុជា បានណែនាំដល់គណៈចលនាមហាជនរបស់បក្ស ត្រូវតាមដា​ន និង​វាយតម្លៃឱ្យបានជាប់លាប់លើមតិរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់បក្សទាំងលើបណ្តាញសង្គម និងនៅតាមមូល​ដ្ឋាន​ផ្ទាល់។ បើតាមសម្តេចតេជោ ការតាមដានវាយតម្លៃលើមតិប្រជាពលរដ្ឋ ដើម្បី​គ្រប់គ្រងចំពោះសភាពការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងវិវឌ្ឍន៍​កាន់តែ​ស្មុគ​ស្មាញ។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញ​បិទ​​សន្និបាតបូកសរុប​លទ្ធផល​ការ​ងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារ​បន្តរបស់គណៈចលនាមហាជន​គណបក្ស​ប្រជា​ជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់គណៈចលនា​មហា​ជន​របស់បក្សជំរុញសកម្មភាពបណ្តុះស្មារតីសាមគ្គីភាពសង្គម និង យុទ្ធ​នា​ការបណ្តុះគំនិត​វិជ្ជ​មាន​ដល់ប្រជាជន ដើម្បីបង្កើនភាពកក់​ក្ដៅរវាង​មន្ត្រី​បក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិតពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោម​ជាតិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈចលនាមហាជនរបស់បក្ស ពង្រឹង​ការ​ងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃណី និងបែប​ឌីជីថល ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស​នៃបច្ចេក​វិទ្យា។ សម្តេចតេជោប្រមុខបក្សកាន់អំណាច ក៏បាន​ជំរុញឱ្យយកចិត្តទុកដាក់​គ្រប់​គ្រង​ការផ្សាយរបស់​ប្រព័ន្ធ​អនឡាញ ជាពិសេសការផ្សព្វផ្សាយព័ត៌មានបំភ្លៃ​ការពិត និងខ្វះសីល​ធម៌។ សម្តេចតេជោ បានណែនាំឱ្យចាត់វិធាន​ការ​ជាបន្ទាន់ ចំពោះការផ្សព្វផ្សាយបំភ្លៃ […]