ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ម៉ៅ ហាវណ្ណាល់៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥

Liny Chan December 18, 2024 18/12/2024

(កណ្ដាល)​៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកដំណើរការ ដំណាក់កាលទី១ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដឹកនាំកិច្ចប្រជុំ និងដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្ដរជាតិតេជោលំដាប់ 4F ដំណាក់កាលទី១ ដើម្បីត្រៀមខ្លួនបញ្ចប់ការងារ និងបើកដំណើរការនៅឆ្នាំក្រោយ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះ ការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ, លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត […]

ចាប់ជនជាតិវៀតណាម២នាក់ ករណីលួចដោះផ្លាកលេខរថយន្តនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ

Liny Chan December 18, 2024 18/12/2024

(ភ្នំពេញ)៖ ជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ក្រោយលួចដោះផ្លាកលេខរថយន្តរបស់អាជីវករ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច​មុខផ្ទះ១៩៩ ផ្លូវP-១៥ (បុរីប៉េងហួត) ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ថា ប្រតិបត្តិការចាប់ជនជាតិវៀតណាម២នាក់នេះ បានធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល​រាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែន និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងនគរបាល។ លោកអធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះឈ្មោះ សុខ ដារ៉ាថា មានករណីមានជនសង្ស័យមិនស្គាល់មុខ បានមកលួច​ដោះផ្លាកលេខរថយន្ត កម្លាំងនគរបាលមូលដ្ឋានបានចុះ ស្រាវជ្រាវភ្លាមៗ។ លុះដល់ម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនគរបាលបានឈានដល់ការឃាត់ជនសង្ស័យ២នាក់ រួមមាន៖ *ទី១​៖ ឈ្មោះ […]

លោក ឌិត ទីណា៖ កម្មវិធីចៀរជ័រកៅស៊ូ នឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់កម្មករកម្មការនី​ចៀរជ័រឱ្យមានប្រសិទ្ធភាពខ្ពស់​ ត្រឹមត្រូវតាមស្តង់ដារការងារ

Liny Chan December 18, 2024 18/12/2024

(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានលើកឡើងថា កម្មវិធីចៀរជ័ររៀបចំដោយក្រសួងកសិកម្មនាពេលនេះ នឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់កម្មករកម្មការនី​ចៀរជ័រ ឱ្យមានប្រសិទ្ធភាពខ្ពស់​ ត្រឹមត្រូវតាមស្តង់ដារការងារ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រមទាំងអាចឱ្យពួកគេផ្លាស់ប្តូរពីបទពិសោធន៍បច្ចេកទេសជាមួយគ្នា។ លោករដ្ឋមន្រ្ដី លើកឡើងបែបនេះនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពប្រារព្ធ១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងសម្ពោធ «ឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី» ដែលមានទីតាំងស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោករដ្ឋមន្រ្តី ឌិត ទីណា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។ លោករដ្ឋមន្រ្តី ​បានសម្តែងនូវក្តីសោមនស្សរីករាយជាអនេក​ ដែលកម្មវិធីនេះទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ ដោយកម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការស្វែងយល់ពី លក្ខខណ្ឌការងារប្រចាំថ្ងៃរបស់កម្មករកម្មការនីចៀរជ័រកៅស៊ូ និងការបង្ហាញនូវស្នាដៃចៀរជ័រដ៏ពិនប្រសប់ពីបេក្ខជនតាមបណ្តាក្រុមហ៊ុននានា។ ជាមួយគ្នានេះដែរ អ្នកស្រី ពៅ ចិន្តា ទទួលជ័យលាភីលេខ២ នៅកម្មវិធីប្រឡងចៀរជ័រកៅស៊ូ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្នុងការទទួលបានពាន់រង្វន់ម៉ូតូ១គ្រឿង និងថវិកាចំនួន២លានរៀន ដែលអាចជួយដល់ជីវភាពប្រចាំថ្ងៃបានច្រើន ប្រសិនបើមានការប្រឡងលើកក្រោយ អ្នកស្រីនឹងដាក់ពាក្យប្រឡងទៀត។ អ្នកស្រី ពៅ ចិន្តា […]

សាលី អ៊ូមើត សម្រេចបំណងដណ្ដើមពាន World Series ជូនជាតិ ក្រោយចញ្ចឹមចិត្តចង់បានជិត ២ទសវត្សរ៍

Liny Chan December 18, 2024 18/12/2024

(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត ដែលទទួលបានងារជាវីរកីឡាករ ក្រោយឈ្នះមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ បានសម្ដែងក្ដីរំភើបរីករាយជាខ្លាំង ក្រោយសម្រេចបំណងដណ្ដើមបានពានកម្រិតពិភពលោក (World Series) ជូនជាតិមាតុភូមិ បន្ទាប់ពីចញ្ចឹមចិត្តចង់បានពាននេះជិត ២០ឆ្នាំកន្លងមក។ ការបង្ហាញនូវមោនទភាពជាតិនេះ បន្ទាប់ពី សាលី អ៊ូមើត បន្ដដឹកនាំសិស្សប្អូន ក៏ដូចជាក្រុមម៉ូតូទឹកកម្ពុជា ចូលរួមការប្រកួតជុំទី៣ ឬជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 នៅប្រទេសថៃ កាលពីថ្ងៃទី១១-១៥ ខែធ្នូកន្លងទៅ ដោយដណ្ដើមបានមេដាយសរុបជាង ១០គ្រឿង អមជាមួយពានកម្រិតពិភពលោក និងពានប្រចាំតំបន់អាស៊ីចំនួន ៨គ្រឿងផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដឹកនាំក្រុមប្រតិភូកីឡាម៉ូតូទឹកកម្ពុជា ដោយនាំមកជាមួយនូវមេដាយ និងពាន មកដល់មាតុភូមិ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ប្រធានក្រុម សាលី អ៊ូមើត បានបញ្ជាក់ថា «ដូចខ្ញុំធ្លាប់បានសន្យា ខ្ញុំនឹងដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមពាន World Series ឆ្នាំនេះឲ្យបាន ព្រោះខ្ញុំចង់បានយូរហើយ ។ […]

សិង្ហបុរីអាចបង្កើតសត្វកន្លាត «cyborg» ប្រើពេលត្រឹមតែ ៦៨វិនាទី ដើម្បីស្វែងរក និងជួយសង្គ្រោះជីវិតមនុស្ស

Liny Chan December 18, 2024 18/12/2024

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី បានបង្កើតវិធីសាស្រ្តប្រកប​ដោយភាពច្នៃប្រឌិត ដើម្បីបង្កើតសត្វកន្លាតឱ្យទៅជា «cyborg» ជាមួយនឹងការបង្កើនសក្តានុពលរបស់ពួកវា​សម្រាប់ប្រតិបត្តិការស្វែងរក និង​ជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែកជាដើម។ របកគំហើញនេះពាក់ព័ន្ធនឹងការភ្ជាប់ឧបករណ៍រំញោចចល័ត និងការទំនាក់ទំនងអេឡិចត្រូនិក​ទៅនឹងសត្វកន្លាត​ក្នុង​ដំណើរការ​ដែល​ចំណាយ​ពេល​ត្រឹមតែ ៦៨វិនាទីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងវិធីសាស្ត្រពីមុន រហូតដល់ ៣០នាទី ជាមួយនឹងអ្នកជំនាញឯកទេស។ លក្ខណៈសំខាន់ៗនៃប្រព័ន្ធ Cyborg Cockroach៖ – ការផលិត Cyborg Cockroach៖ វិធីសាស្ត្រក្នុងការផលិត Cyborg Cockroach ថ្មីនេះគឺលឿនជាងមុន និងចំណាយពេល​លើស១នាទីប៉ុណ្ដឹង​ប៉ុណ្ណោះ។ របៀបនៃការតភ្ជាប់គឺ​យកនូវឧបករណ៍បច្ចេកវិទ្យាទៅបំពាក់នៅលើខ្នងរបស់សត្វកន្លាត និងប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ដើម្បី​ធ្វើ​​ស្វ័យប្រវត្តិកម្ម។ វិធីសាស្ត្រថ្មីនេះគឺអាចផលិតសត្វកន្លាត Cyborg បានរាប់រយ ឬរាប់ពាន់ក្បាលយ៉ាងមានប្រសិទ្ធភាព និងប្រើប្រាស់​ពេល​វេលាខ្លី។– ការ​បញ្ជា​ពី​ចម្ងាយ៖ ឧបករណ៍ដែលបំពាក់នៅលើខ្លួនសត្វកន្លាតគឺជាវានឹងធ្វើការភ្ជាប់ទៅកាន់​ប្រម៉ោយរបស់សត្វកន្លាត ដែលអនុញ្ញាតឱ្យ​​ធ្វើ​ការ​បញ្ជាចលនារបស់វាបានតាមចិត្ត។– គោលបំណង៖ សត្វកន្លាត Cyborg ត្រូវបានបង្កើតឡើង​ដើម្បីជួយក្នុងការស្ថានភាពគ្រោះមហន្តរាយ ដូចជាការស្វែងរកអ្នកនៅរស់រានមាន​ជីវិត​ដែលជាប់នៅក្រោមគំនរបាក់បែកជាដើម។ ខណៈពេលដែលការផលិតសត្វកន្លាត cyborg ត្រូវបានសម្រួល ពេលនេះអ្នកស្រាវជ្រាវកំពុងផ្តោតលើវិធីគ្រប់គ្រងសត្វល្អិតទាំងនេះ​យ៉ាងមាន​ប្រសិទ្ធភាព។ បញ្ហាប្រឈមនាពេលបច្ចុប្បន្នរួមមាន​ការធានាថា cyborgs ជាច្រើនអាចដំណើរការដោយ​ស្វ័យភាព​ដោយ​គ្មានការគ្រប់គ្រង​ពី​ប្រតិបត្តិករ ដែលមានសារៈសំខាន់សម្រាប់ការដាក់ពង្រាយទ្រង់ទ្រាយធំក្នុងអំឡុងពេលមានអាសន្ន។ ភាពជឿនលឿននេះមិនត្រឹមតែបង្ហាញពីចំណុចប្រសព្វនៃជីវវិទ្យា និងមនុស្សយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្តានុពលសម្រាប់​ដំណោះ​ស្រាយ​ប្រកបដោយភាពច្នៃប្រឌិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលវិធីសាស្ត្របែបបុរាណអាចនឹងខ្វះខាត។ តើអ្វីទៅជា Cyborg? Cyborg […]

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim តែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់ខ្លួន ស្ដីពីអាស៊ាន

Liny Chan December 18, 2024 18/12/2024

(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់ថា លោកនាយករដ្ឋមន្ត្រី Anwar Ibrahim នឹងពិគ្រោះយោបល់ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post ។ កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Anwar Ibrahim ក៏បានប្រកាសផងដែរអំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺលោក Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក នៅពេលដែល​ម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ ដោយលើកឡើងពីការតែងតាំងលោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន លោក Mohamad Hasan បានគូសបញ្ជាក់ ដូច្នេះថា «ទីប្រឹក្សាទាំង២រូបគឺលើសពីមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ដែលអាចចែករំលែកទស្សនយល់ឃើញនៅពេលចាំបាច់»។ គួរបញ្ជាក់ថា បើតាមលោក Mohamad Hasan លោក Thaksin និងសម្ដេចតេជោ ហ៊ុន សែន […]

សេដ្ឋកិច្ចស្រីលង្កាកើនឡើង ៥,៥ភាគរយ ខណៈដែលជិតបញ្ចប់ការរៀបចំបំណុលរូបិយប័ណ្ណបរទេសឡើងវិញ

Liny Chan December 18, 2024 18/12/2024

(កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានកើនឡើង ៥,៥% នៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈប្រទេសអាស៊ីខាងត្បូងនេះ ព្យាយាមបញ្ចប់ការរៀបចំបំណុលរូបិយប័ណ្ណបរទេសឡើងវិញ ដែលមានសារៈសំខាន់ ដើម្បីរក្សាលំហូរថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ កំណើននេះបានកើតមានឡើង បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើង ៤,៧% ក្នុងត្រីមាសទី៣ និងខណៈពេលដែលអាជ្ញាធរបាននិយាយថា ម្ចាស់ប័ណ្ណបំណុលរបស់ខ្លួន បានគាំទ្រផែនការរៀបចំបំណុលជាប្រាក់ដុល្លារឡើងវិញ។ កាលពីខែមុន ប្រទេសស្រីលង្កាទទួលបានប្រាក់ចំនួន ៣៣៣លានដុល្លារ ពីការផ្តល់ហិរញ្ញប្បទានពីកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិ IMF ដែលមានថវិកាសរុបចំនួន ៣ពាន់លានដុល្លារ។ បើទោះបីជាមូលនិធិ IMF នឹងជួយរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសដីកោះនេះក៏ដោយ ក៏មូលនិធិ IMF តម្រូវឱ្យមានការចាត់វិធានការគោលនយោបាយបន្ថែមទៀត រួមទាំងការរៀបចំបំណុលឡើងវិញផងដែរ។ លោកប្រធានាធិបតីស្រីលង្កា Anura Kumara Dissanayake បាននិយាយកាលពីថ្ងៃទី២១ ខែវិច្ឆិកាថា រដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មី របស់លោកនឹងបន្តដំណើរការកម្មវិធីកម្ចីសង្គ្រោះរបស់មូលនិធ IMF និងថា ការធានាស្ថិរភាពគឺជារឿងសំខាន់បំផុត សម្រាប់រដ្ឋាភិបាលរបស់លោកជាមួយនឹងសេដ្ឋកិច្ចដ៏ផុយស្រួយ ដែលអាចរងគ្រោះដោយសារប្រការមិនល្អណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បង្ក្រាបក្មេងទំនើងចំនួន ៨នាក់ នៅខេត្តកំពង់ធំ បន្ទាប់ពីបង្ហោះសំញ៉ែងកាន់ដា.វ និងកាំ.បិតតាមបណ្ដាញសង្គម

Liny Chan December 18, 2024 18/12/2024

(កំពង់ធំ)៖ ដោយអនុវត្តតាមគោលការណ៍យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ ឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម លោកបានបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ នៅវេលាម៉ោង១០ និង០០នាទី នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែង ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិទំអរ ឃុំទំរីង […]

ស្ពានអាកាស «មរតកតេជោ» ក្នុងជំហានទី២ ត្រូវបានតភ្ជាប់

Liny Chan December 17, 2024 17/12/2024

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែ ពោលនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ គួររំលឹកថា ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាល រាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។ ស្ពានអាកាសថ្មីនេះ ត្រូវបានលោក ឃួង ស្រេង និងលោកស្រី អញ្ជើញជាអធិបតីក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ […]

ខេត្តព្រះសីហនុ បំពាក់កាមេរ៉ាសុវត្ថិភាពជាង ៥០០គ្រាប់ នៅតាមដងផ្លូវជាង ២០០កន្លែង ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ 

Liny Chan December 17, 2024 17/12/2024

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រមាណ ៥៣៣គ្រាប់ នៅតាមដងផ្លូវជាង២០០កន្លែង។ លោក បានបន្តថា ការរៀបចំនេះ គឺដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បង្ការនូវបទល្មើសណាមួយកើតឡើងជាយថាហេតុ និងដើម្បីធ្វើការស៊ីបអង្កេតបន្ថែមលើបញ្ហាសន្តិសុខនេះ។ ការបញ្ជាក់របស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាស អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥​ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤៕ សូមស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្ត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News