(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផលិតផលរបស់កម្ពុជាចំនួន ១០មុខ រួមមាន៖ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេកអំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និងដូង ជាទំនិញមានសក្តានុពល ដែលក្រសួងជំរុញការនាំចេញ។ លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម និងចាប់ដៃគូជាមួយវិស័យឯកជនធំៗ ដើម្បីធ្វើបទឧទ្ទេសនាមទីផ្សារ អំពីផលិតផលសក្ដានុពលកម្ពុជា ចំនួន១០មុខ ដែលបច្ចុប្បន្ននេះ កំពុងតែច្បាមយកនូវទីផ្សារសំខាន់ៗ នៅពិភពលោក ស្របទៅតាមទិសដៅ នៃការប្រើប្រាស់លទ្ធភាព នៃការផលិតស្បៀងចំណីអាហារ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្ដីពីការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ក្រោមមូលបទ នៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ដែលគ្រោងនឹងរៀបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ។ លោក ប៉ែន […]