ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យអាជីវករអាចមានសិទ្ធិកាន់កាប់ មួយជីវិត

Liny Chan December 7, 2024 07/12/2024

(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសហការី អមដំណើរដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខក្រុមអាជីវករផ្សារបឹងឈូកក្រុងបាត់ដំបង ដែលរងគ្រោះដោយអគ្គិភ័យ ហើយទទួលបានដណោះស្រាយដ៏ល្អឥតខ្ចោះពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានបញ្ជាឲ្យសាងសង់ឡើងវិញ និងឲ្យក្រុមអាជីវករមានសិទ្ធិកាន់កាប់មួយជីវិត។ ថ្លែងក្នុងឱកាសនោះ លោក កើត រិទ្ធ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះអាជីវករផ្សារបឹងឈូកទាំងអស់ដោយក្តីនឹករលឹកបំផុត។ ប្រធានក្រុមការងារ បានថ្លែងបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារសាងសង់ពន្លឿនការជួសជុល សាងសង់ផ្សារបឹងឈូកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីប្រគល់ជូនបងប្អូនចូលលក់ដូរវិញបានឆាប់រហ័ស។ លោកបានកោតសរសើរលោក សុខ លូ ដែលបានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនអាជីវករផ្សារបឹងឈូកជាបន្តបន្ទាប់ តាមដំណាក់កាលតាំងពីពេលឆេះរហូតដល់ទទួលបានដំណោះស្រាយដ៏ល្អឥតខ្ចោះពីប្រមុខរាជរដ្ឋាភិបាលយើង។ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជីវករផ្សារបឹងឈូក ដែលលក់ដូរជុំវិញផ្សារឆេះកន្លងមក ត្រូវផ្អាកការលក់ដូរមួយរយៈសិនចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះតទៅ ដើម្បីទុកឲ្យក្រុមការងារសាងសង់នឹងពន្លឿនការវាយ ប្លង់សេ និងជញ្ជាំងដែលខូចខាត […]

អ្នកសារព័ត៌មានម្នាក់ ដែលត្រូវខ្មាន់កាំភ្លើងបា.ញ់នៅខេត្តសៀមរាប បានទទួលមរណភាពហើយ

Liny Chan December 7, 2024 07/12/2024

(សៀមរាប)៖ លោក ឈៀន ឆឹង ជាអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ដោយផ្ដើមចេញពីទំនាស់ផ្ទាល់ខ្លួននោះ បានទទួលមរណភាពនៅយប់ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។ សូមរំលឹកថា លោក ឈៀន ឆឹង អ្នកសារព័ត៌មានរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» បានរបួសធ្ងន់ក្រោយមានជនដៃដល់លួចបាញ់ប្រហារ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយទទួលបានព័ត៌មាននៃអំពើឃាតកម្មនេះ ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជនដៃដល់ឈ្មោះ ស៊ី លឿយ អាយុ៤០ឆ្នាំ ទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត សៀមរាប។ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ជនដៃដល់រូបនេះបានប្រើកាំភ្លើងកែច្នៃ ដើម្បីបាញ់ជនរងគ្រោះ។ បើតាមលោកស្នងការ, ករណីបាញ់ប្រហារនេះកើតឡើងដោយសាររឿងទំនាស់បុគ្គល មិនពាក់ព័ន្ធនឹងរឿងនយោបាយអ្វីផ្សេងនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ នៅស្រុកបាទី ក្រោយបាញ់បោះសេរីទាំងកណ្ដាលយប់ ចំនួន៧១គ្រាប់

Liny Chan December 7, 2024 07/12/2024

(តាកែវ)៖ ជនជាតិចិនតៃវ៉ាន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនទៅសួរនាំ ក្រោយបាញ់បោះសេរីឡើងលើទាំងកណ្ដាលយប់រហូតដល់៧១គ្រាប់។ ហេតុការណ៍នេះបានកើតឡើង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចវាលស្រែភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ​។ ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំរូបនេះ ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer។ ខណៈមូលហេតុ នៃការបាញ់បោះសេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបន្ថែមថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។ លោកបានបញ្ជាក់ថា លួចបាញ់បាន ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសម្លាញ់ច្បាប់នោះឡើយ។ ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសួរនាំចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ យាងបើកព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី និងអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងខួបឆ្នាំទី៣៣ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

Liny Chan December 7, 2024 07/12/2024

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ទ្រង់បានយាងបើកព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រ សីហមុនី និងពិធីអបអរសាទរខួបឆ្នាំទី២០ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពិធីខួបឆ្នាំទី៣៣ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា នៅក្នុងវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាងនាមព្រះប្រធានប៉ុស្ដិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា៖ ប៉ុស្ដិ៍សុខភាពនេះគឺសម្រាប់ប្រើប្រាស់ទូទៅដល់សាមណនិស្សិត-និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។ សម្ដេចព្រះមហាសង្ឃរាជមានបន្ទូលបន្តថា៖ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ […]

គុនខ្មែរជើងឯកពិភពលោក លើកទី៥ បើកការប្រកួតផ្លូវការ ខណៈថ្ងៃដំបូងមាន ១៣គូ លើទឹកដីអង្គរ

Liny Chan December 7, 2024 07/12/2024

(សៀមរាប)៖ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ (World Kun Khmer Championship) ឆ្នាំ២០២៤ បានប្រារព្ធពិធីបើការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងប្រតិភូបណ្ដាប្រទេសសមាជិក ព្រមទាំងវត្តមានភ្ញៀវជាតិ-អន្ដរជាតិជាច្រើនផងដែរ ។ យោងតាមរបាយការណ៍សហព័ន្ធគុនខ្មែរអន្ដរជាតិ ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោកឆ្នាំនេះ គឺមានអត្តពលិកជាង ១០០នាក់ មកពី ១៧ប្រទេស ចូលរួមការប្រកួតចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ រួមមានប្រតិភូកីឡាគុនខ្មែរ មកពីអាហ្វហ្គានីស្ថាន ឥណ្ឌា អាមេរិក វៀតណាម ឥណ្ឌូនេស៊ី អ៊ីរ៉ង់ កាមេរ៉ូន រុស្ស៊ី ម៉ាឡេស៊ី បារាំង ម៉ូរីស កាណាដា មីយ៉ាន់ម៉ា ទុយនេស៊ី កៀហ្ស៊ីស៊ីស្ថាន ថៃ និងម្ចាស់ផ្ទះកម្ពុជា។ សម្រាប់ការប្រកួតថ្ងៃដំបូងនេះដែរ គឺមាន ១៣គូ ដោយភាគច្រើន គឺជាជំនួបរវាងអត្តពលិកគុនខ្មែរ ជាមួយអត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗ ក្នុងនោះក៏មានការប្រកួតលក្ខណៈអាជីពដណ្ដើមខ្សែក្រវាត់ រវាងម្ចាស់ខ្សែក្រវាត់ឆ្នាំចាស់ កីឡាករ គោរមៈ […]

នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរនិងនាវិកចម្រុះជាតិសាសន៍ជិត៨០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

Liny Chan December 7, 2024 07/12/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន៤៩០នាក់ (ចិន ហុងកុង អាមេរិក) និងនាវិកចំនួន២៩១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាមមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

Liny Chan December 7, 2024 07/12/2024

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងថោយអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋបាលជលផលបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ […]

កីឡាករប្រដាល់សកលកម្ពុជា អាន់វ៉ា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកអាស៊ី ឆ្នាំ២០២៤

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖ កីឡាករ អាន់វ៉ា ណាស្រេឌីនូវ បានបើកកំណត់ត្រាថ្មីសម្រាប់កីឡាប្រដាល់សកលកម្ពុជា ដោយបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី (ASBC Asian Elite Boxing Championships) ឆ្នាំ២០២៤ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ។ នៅក្នុងវគ្គ ៨នាក់ កីឡាករ អាន់វ៉ា ដែលជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើបានយ៉ាងល្អ ដោយផ្ដួលកីឡាករទួកមេនីស្ថាន Nurchiyev Arslan ឲ្យសន្លប់ត្រឹមទឹកទី១ ។ ជ័យជម្នះនេះ នាំឲ្យ អាន់វ៉ា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសា ទម្ងន់ ៨០គីឡូក្រាម ។ លោក ប៊ុយ សុភ័ណ្ណ អគ្គលេខាធិការសហព័ន្ធ បានចាត់ទុកការឈានដល់វគ្គដណ្ដើមមេដាយនេះ គឺជាសមិទ្ធផលថ្មីមួយ សម្រាប់សហព័ន្ធ បន្ទាប់ពីកីឡាប្រដាល់កលកម្ពុជា ធ្លាប់ទទួលបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ នៅក្នុងការប្រកួតប្រដាល់សកលជើងឯកអាស៊ីអាយុក្រោម ២២ឆ្នាំ កាលពីឆ្នាំ២០២៣ កន្លងទៅ ។ ចំពោះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់កីឡាករ អាន់វ៉ា ណាស្រេឌីនូវ […]

ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វដែលកំពុងរងការគំរាមកំហែង, ខណៈសត្វព្រៃ២៨ប្រភេទត្រូវកំណត់អត្តសញ្ញាណ

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិនៅដែនជម្រកសត្វព្រៃលំផាត់ចេញផ្សាយ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុតដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។ ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យ ពីប្រភេទថនិក សត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាពសម្រាប់ធ្វើការអភិរក្ស ក្រោមគម្រោងរេដបូកលំផាត់។ លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន២៨ប្រភេទដែលមានទំហំផ្សេងៗគ្នារាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈ មានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្តាន់តូចជាងគេបំផុតទីពីរ នៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺសត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយ នឹងឈានដល់ការផុតពូជបើសិនជាមិនមានការការពារទេនោះ។ លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បាថ្លែងថា៖ «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យដូចជា៖ ខ្ទីង […]

មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចេញលិខិតបដិសេធចំពោះការបង្ហោះតាមបណ្ដាញសង្គមដែលថា «មានការឆ្លងរាលដាលមេរោគអេដស៍ជាង១ពាន់ករណី នៅក្រុងប៉ោយប៉ែត ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»

Liny Chan December 6, 2024 06/12/2024

(បន្ទាយមានជ័យ)៖ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមមួយ ដែលថា «មានករណីឆ្លងរីករាលដាលមេរោគអេដស៍ នៅក្រុងប៉ោយប៉ែតជាង១ពាន់នាក់ ដែលអ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល»។ លិខិតរបស់មន្ទីរពេទ្យនេះ បានធ្វើឡើងបន្ទាប់ពី ទំព័រហ្វេបុករបស់គណនីឈ្មោះ Nhim Phoeung កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានផ្សព្វផ្សាយ មានអ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែតមាន ១,៣៣៦នាក់ អ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាលជាមួយអង្គការ ឬមន្ទីរជំនាញ។ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចាត់ទុកថា ព័ត៌មាន និងទិន្នន័យទាំងអស់នេះ អាចបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ ហើយជាព័ត៌មានដែលខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានសួរបញ្ជាក់ច្បាស់លាស់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលជាអង្គភាពជំនាញក្នុងគ្រប់គ្រងទិន្នន័យ និងផ្តល់សេវាបង្ការថែទាំ និងព្យាបាលមេរោគអេដស៍ ជំងឺអេដស៍ និងកាមរោគ។ បើគិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានអ្នកផ្ទុកមេរោគអេដស៍បានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍មានចំនួន ១,៤២២ នាក់/ស្រី ៧២៥នាក់ តែដែលមិនមកប្រើប្រាស់បានត្រឹមត្រូវ និងទៀងទាត់មានចំនួន១៧នាក់ ហើយស្ថិតនៅក្រោមការតាមដានស្រាវជ្រាវ និងជំរុញរបស់ក្រុមការងារ ដើម្បីឱ្យពួកគាត់មកទទួលសេវា ព្រោះក្នុងចំណោមនេះអាចមានអ្នកខ្លះផ្លាស់ប្តូរទីលំនៅកន្លែងធ្វើការ។ ម្យ៉ាងទៀត […]