ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិស្តីទីកូរ៉េខាងត្បូង អះអាងថា នឹងមិនគោរពតាមបទបញ្ជាច្បាប់អាជ្ញាសឹកផ្សេងទៀតឡើយ ប្រសិនបើត្រូវបានប្រកាសជាថ្មី

Liny Chan December 6, 2024 06/12/2024

(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ រដ្ឋមន្រ្តីការពារជាតិស្តីទីនៃប្រទេសកូរ៉េខាងត្បូង បានចេញមុខអះអាងថា ក្រសួងការពារជាតិ ព្រមទាំងយោធា នឹងមិនគោរពតាមដាច់ខាត ចំពោះបទបញ្ជាណាមួយផ្សេងទៀត ដែលចង់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ប្រសិនបើវា​ត្រូវបានប្រកាសសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។ ក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយ រដ្ឋមន្រ្តីការពារជាតិស្តីទីកូរ៉េខាងត្បូង លោក Kim Seon-ho បាននិយាយយ៉ាងដូច្នេះថា «ពាក្យចចាមអារ៉ាមកាលពីព្រឹកថ្ងៃនេះ ស្តីពីសញ្ញានៃការត្រៀមប្រកាសច្បាប់អាជ្ញាសឹកសាជាថ្មីនោះ គឺជារឿងមិនពិតឡើយ។ ទោះបី​មានបទបញ្ជាថ្មីទៀត ដែលបង្គាប់ឱ្យអនុវត្តច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសចេញក៏ដោយ គឺក្រសួងការពារជាតិ និងអគ្គសេនាធិការយោធាចម្រុះ នឹងមិនគោរពតាមជាដាច់ខាត»។ ការអត្ថាធិប្បាយរបស់លោក Kim Seon-ho ធ្វើឡើង បន្ទាប់ពីក្រុមសមាជិកសភាបក្សប្រឆាំង បានបង្ហាញក្តីបារម្ភអំពីលទ្ធភាព នៃការកើតមានជាថ្មី នូវការប្រកាសច្បាប់អាជ្ញាសឹក ក្រោយមានការអះអាងថា អង្គភាពយោធាមួយចំនួន ទទួលបានបញ្ជាឱ្យត្រៀមលក្ខណៈ ម្រាប់រឿងបន្ទាន់មួយ។ គួរបញ្ជាក់ថា លោក Yoon បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ក្នុងការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលបំផុតមួយ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ បានដកវាចេញវិញ បន្ទាប់ពីសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង បានបោះឆ្នោតជំទាស់។ អំឡុងពេលដាក់ចេញ​ច្បាប់អាជ្ញាសឹកនោះ យោធាបានដំណើរការទីបញ្ជាការអនុវត្តច្បាប់អាជ្ញាសឹក ដឹកនាំដោយប្រមុខកងទ័ពជើងគោក ដែលបន្ទាប់មក […]

ក្រសួងរៀបចំដែនដី ដោះស្រាយករណីវិវាទដីធ្លីអស់ជាច្រើនករណី នៅសល់ជិត១០០០ករណីទៀត នឹងត្រូវដោះស្រាយ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬអសន្តិសុខផ្នែកសេដ្ឋកិច្ច

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី ដោះស្រាយករណីវិវាទដីធ្លីអស់ជាច្រើនករណី នៅសល់ជិត១០០០ករណីទៀតនឹងត្រូវដោះស្រាយ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬអសន្តិសុខផ្នែកសេដ្ឋកិច្ច។ ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ដែលបានធ្វើឡើងនៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។ លោក បានបញ្ជាក់អំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួង ក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «បច្ចុប្បន្នករណីវិវាទដីធ្លីត្រូវបានដោះស្រាយអស់ជាច្រើនករណី និងបានធ្លាក់ចុះមកនៅសល់ត្រឹមក្រោម ១០០០ករណីប៉ុណ្ណោះ ដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយ ឬភាពរសើបដែលបណ្ដាលឱ្យមានអសន្តិសុខផ្នែកសេដ្ឋកិច្ចនោះទេ»។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រែក្លាយរាល់សេវាទាំងអស់របស់ក្រសួង ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋប្រមាណ៥០០មុខ ឱ្យទៅជាសេវាដែលប្រើប្រាស់តាមរយៈប្រព័ន្ធ digitalទាំងអស់ ទាំងផ្នែកសុរិយោដី ផ្នែកសំណង់និងផ្នែកផ្សេងៗជាច្រើនទៀត ដែលសេវាទាំងនេះហៅថាសេវាគាប់ចិត្ត សម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញ។ ចំពោះទន្លេសាប […]

តស់ទៅលេងសៀមរាប! នៅចុងខែធ្នូ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ

Liny Chan December 6, 2024 06/12/2024

រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានជូនដំណឹងថា​ ដើម្បីចូលរួម ថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងស្របតាមយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ ចាប់ពីថ្ងៃសុក្រ-អាទិត្យ ១២-១៤រោច​ ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ នេះ រដ្ឋបាលខេត្តនឹងមានរៀបចំកម្មវិធីមួយចំនួនដូចខាងក្រោម៖ ១- កម្មវិធីប្រកួតបង្ហោះខ្លែងឯកខ្មែរ ដែលមកពីបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា​ និងមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តសៀមរាប។ ២- កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក ពិព័រណ៍បន្លែផ្លែឈើ និងពិព័រណ៍ម្ហូបអាហារ ភូមិមួយ ផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ និងការប្រគុំតន្ត្រីបុរាណ និងសម័យ នាពេលរាត្រី។ ៣- កម្មវិធីបង្ហាត់បង្ហាញអំពីរបៀប នៃការធ្វើខ្លែងឯកខ្មែរ និងខ្លែងសេរី ដោយព្រឹទ្ធាចារ្យខ្លែងឯក ក្នុងខេត្តសៀមរាប៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

រថយន្ត ១០គ្រឿងត្រូវបានពិន័យ និង៥គ្រឿង ឃាត់ទុក​១ឆ្នាំ ក្រោយរកឃើញដឹកលើសទម្ងន់ ក្នុងខេត្តស្វាយរៀង តាកែវ កណ្តាល និងបាត់ដំបង

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖​ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ លោក​ សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្នុងប្រតិបត្រិការនេះទទួលបានលទ្ធផល ដូចជា៖​ ទី១​៖​ ផ្លូវជាតិលេខ១៣ ចំណុច គ.មលេខ៤ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ត្រួតពិនិត្យយានយន្តចំនួន ០១គ្រឿង មានបំពាក់ឡូហ្គោ TS ដឹកស្រូវ ផ្ទុកទម្ងន់សរុប ៤៨តោន គិតជាភាគរយគឺលើសចំនួន ២០% នៃច្បាប់អនុញ្ញាត ទី២៖​ ផ្លូវជាតិលេខ២ ចំណុចគ.ម៩៨ ស្រុកទ្រាំង ខេត្តតាកែវ បានត្រួតពិនិត្យយានយន្តចំនួន ០២គ្រឿង មានបំពាក់ឡូហ្គោ HC ដឹកអង្ករ ផ្ទុកទម្ងន់សរុបចន្លោះពី ៨៩តោន ដល់ ៩១តោន គិតជាភាគរយគឺលើសចន្លោះពី ៩៧%ដល់ ១០២% នៃច្បាប់អនុញ្ញាត ទី៣៖​ ផ្លូវជាតិលេខ៣ ចំណុចគ.មលេខ២៣+៨០០ ស្រុកកណ្តាលស្ទឹង […]

បក្សប្រឆាំងកូរ៉េខាងត្បូង ថាសមាជិកសភាកំពុងប្រុងជើងការ ក្រោយមានព័ត៌មានថាអាចនឹងមានការប្រកាសច្បាប់អាជ្ញាសឹកសាជាថ្មី​

Liny Chan December 6, 2024 06/12/2024

(សេអ៊ូល)៖ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថាសមាជិកសភាកំពុងប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ថាអាចនឹងមានការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters ដោយផ្អែកលើការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានបញ្ជាក់ថាគណបក្សប្រឆាំងក៏នឹងត្រូវបើកកិច្ចប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូនេះ ផងដែរ។ លោក Lee Jae-myung ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅថ្ងៃសុក្រនេះបាននិយាយថាលោកប្រធានាធិបតី Yoon Suk Yeol គួរតែត្រូវបានព្យួរតំណែងឱ្យបានឆាប់ កាន់តែល្អ ខណៈមេដឹកនាំបក្សកាន់អំណាចរបស់លោក Yoon គឺលោក Han Dong-hoon ក៏បានបង្ហាញការគំាទ្រឱ្យព្យួរតំណែងដែរ ​ជាមួយការអំពាវនាវឱ្យលោក Yoon ចុះចេញពី តំណែង។ ប៉ុន្តែ លោក Han មិនបានជំរុញ ឬអំពាវនាវដោយផ្ទាល់ឱ្យសមាជិកសភាមកពីគណបក្សរបស់លោកបោះឆ្នោតដកតំណែងលោក Yoon នោះទេ។ គួរបញ្ជាក់ថា ភាពវឹកវរបានកើតឡើងនៅទូទាំងកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់ពីលោក Yoon បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដើម្បីទប់ស្កាត់នូវអ្វីដែលលោក ហៅថាជា «កងកម្លាំងប្រឆាំងរដ្ឋ»។ លោក Yoon បានដកច្បាប់អាជ្ញាសឹកនេះវិញកាលពីថ្ងៃពុធ ក្រោយមានការប្រឆាំងជំទាស់ពីសភា។ តែទោះដកច្បាប់នេះចេញវិញក៏ដោយ […]

កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៤៣ សរុបទុនវិនិយោគ ៩៣៩លានដុល្លារ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៤៣ ដែលមានទុនវិនិយោគសរុប ៩៣៩លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៣៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិការួមមាន៖ ១៖ គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) ទីតាំងរាជធានី-ខេត្តទូទាំងប្រទេស ទុនវិនិយោគបន្ថែម ៤៨០លានដុល្លារ និងបង្កើតការងារ៖ ២,០០៤កន្លែង។ ២៖ ទេសចរណ៍៖ គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ចំនួន៣០០បន្ទប់ ទីតាំង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគ ៧០លានដុល្លារអាម៉េរិក ​និងបង្កើតការងារៈ៖ […]

ព័ត៌មានលម្អិត៖ ករណីបា.ញ់ប្រ.ហារអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន និងសារភាពថាខឹងជនរងគ្រោះទារលុយពេលគាត់ដឹកឈើ

Liny Chan December 6, 2024 06/12/2024

(សៀមរាប)៖ អ្នកសារព័ត៌មានម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងកែច្នៃ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ទើបកំណត់បានអត្តសញ្ញាណ និងនាំខ្លួនជនសង្ស័យម្នាក់ ស៊ី លឿយ អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ដោយកន្លងមកជនរងគ្រោះឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មានតែងតែថតរូប និងមកទារប្រាក់ពីខ្លួនថ្លៃដឹកឈើ ហើយថែមទាំងនិយាយថា បើមិនឲ្យប្រាក់ទេ នោះរូបគេ និងរាយការណ៍ទៅមន្ត្រីបរិស្ថាន ដោយទារប្រាក់ក្នុងមួយជើង២០,០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យទៅជនរងគ្រោះ ចំនួនពីរដងស្មើនិងចំនួន៤០០០០រៀល។ ប៉ុន្តែក្រោយមកជនរងគ្រោះ […]

សហព័ន្ធគុនខ្មែរអន្ដរជាតិ និងសមាជិក គាំទ្រសំណើធ្វើម្ចាស់ផ្ទះ គុនខ្មែរជើងឯកពិភពលោក របស់ឥណ្ឌូនេស៊ី

Liny Chan December 6, 2024 06/12/2024

(សៀមរាប)៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ(KIF) និងបណ្ដាប្រទេសសមាជិកលើពិភពលោក បានគាំទ្រ និងឯកភាពនូវសំណើរបស់សហព័ន្ធគុនខ្មែរឥណ្ឌូនេស៊ី ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៥ (The 6th World Kun Khmer Championship 2025) បន្ទាប់ពីកម្ពុជា ដែលនឹងត្រូវរៀបចំព្រឹត្តិការណ៍នេះជាលើកទី៥ នៅថ្ងៃទី០៦-០៨ ខែធ្នូចុងសប្ដាហ៍នេះ នៅមុខសួនព្រះរាជដំណាក់ ខេត្តសៀមរាប ។ ការស្នើសុំធ្វើម្ចាស់ផ្ទះរបស់ប្រតិភូកីឡាគុនខ្មែរឥណ្ឌូនេស៊ី ធ្វើឡើងក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងសៀមរាប ដោយមានថ្នាក់ដឹកនាំ និងប្រតិភូគ្រប់បណ្ដាប្រទេសសមាជិកចូលរួម ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារអភិវឌ្ឍន៍ និងពង្រឹងនូវរចនាសម្ព័ន្ធគ្រប់គ្រងជាលក្ខណៈអន្ដរជាតិ គ្រប់បណ្ដាប្រទេសជាសមាជិកឲ្យកាន់តែរឹងមាំ ពិសេសជំរុញការប្រកួតឲ្យកាន់តែទាក់ទាញ ដើម្បីជំរុញឥទ្ធិពលគុនខ្មែរលើឆាកអន្ដរជាតិ ។ ជាលទ្ធផលមហាសន្និបាតបានសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់ ជុំវិញការពង្រឹង និងពង្រីកនូវសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏ដូចជាការបោះជំហានថ្មី នៃការស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី បន្ទាប់ពីកម្ពុជា ដោយទទួលបានការគាំទ្រ ១០០% ពីបណ្ដាប្រទេសសមាជិក KIF ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការសហព័ន្ធ ។ […]

នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ជំរុញបើកច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពើ និងពន្លឿនការសង់ស្ពានឆ្លងកាត់ទន្លេរពៅ

Liny Chan December 6, 2024 06/12/2024

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាង​ប្រទេសទាំងពីរ នៅក្នុខេត្តរតនគិរីរបស់កម្ពុជា និងខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន ក៏ដូចជាការ​តភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។ ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ ក្រៅពីជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពើ​ហើយ​នោះ ក្នុងជំនួបដដែលនោះ នាយករដ្ឋមន្ត្រីទាំងពីរប្រទេសទាំងពីរ បានលើក​ទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការ​ជ្រើស​រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ)-ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ថ្នាក់ដឹកនាំទាំងពីរមានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែក​សម្រួល​ដល់​​ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភា្ជប់ប្រជាជ​ន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់នៅក្នុងមហាអនុតំបន់​មេគង្គ​ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News