ព័ត៌មានជាតិ

រដ្ឋសភា ចេញសេចក្តីប្រកាសផ្លូវការ៖ ព្រឹកស្អែកសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស, ចំណែកលោក សុខ ចិន្តាសោភា នៅបន្តជាឧបនាយករដ្ឋមន្រ្តី

Liny Chan November 19, 2024 19/11/2024

(ភ្នំពេញ)៖ រដ្ឋសភា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញប្រកាសផ្លូវការ អំពីកិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដែលនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា ដែលនឹងត្រូវស្នើតែងតាំងជាឧបនាយករដ្ឋមន្រ្តី។ ការបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅព្រឹកស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ៖ ទី១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖ ១៖ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ ២៖ លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។ទី២៖ ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម។ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី […]

នាវាទេសចរណ៍ខ្នាតធំ ផ្ទុកភ្ញៀវបរទេសជាង ២៦០០នាក់ មកពីប៉ែកអឺរ៉ុប ចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ

Liny Chan November 19, 2024 19/11/2024

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ផ្ទុកភ្ញៀវបរទេស ២៦៤១នាក់ មកពីប៉ែកអឺរ៉ុប បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាវានេះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងមាននាវិកចំនួន ៧៧៦នាក់ មបានកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានសញ្ជាតិ Netherlands មាននាវិកចម្រុះជាតិសាសន៍ ៣៥សញ្ជាតិ សរុបចំនួន៧៧៦នាក់ (ស្រី ១៣៦នាក់) ហើយផ្ទុកភ្ញៀវទេសចរសុទ្ធចំនួន ១៨៦៥នាក់ (ស្រី៩៨៧នាក់) មាន៤៣សញ្ជាតិ។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គនៅព្រឹកស្អែក ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្តូរ រដ្ឋមន្ត្រីក្រសួងការបរទេស, លោក ប្រាក់​ សុខុន ជំនួស លោក សុខ ចិន្តាសោភា

Liny Chan November 19, 2024 19/11/2024

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះរួចមក រដ្ឋសភាបានកំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ពោលគឺផ្លាស់ប្តូរដ្ឋមន្រ្តីក្រសួងការបរទេស។ បើតាមរបៀបវារៈរដ្ឋសភា ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន គឺ លោក ប្រាក់ សុខុន ត្រូវបានស្នើឱ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្រ្តី។ ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចកំណត់របៀបវារៈចំនួនបួន រួមមានដូចតទៅ៖ ១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។ ២៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ ៣៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីទេសសចរណ៍ ជួយសម្របសម្រួលដោះស្រាយវិវាទរវាងអតិថិជន៨២គ្រួសារ និងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល, ជំហានដំបូងនេះសម្រេចបានលទ្ធផលវិជ្ជមាន២ចំណុច

Liny Chan November 19, 2024 19/11/2024

(ភ្នំពេញ)៖ បន្ទាប់ពីកើតរឿងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ខកខានបំពេញកាតព្វកិច្ចជូនអតិថិជនតាមកិច្ចសន្យានោះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសសចរណ៍ បានកោះប្រជុំនិងដឹកនាំកិច្ចសម្របសម្រួលដោះស្រាយវិវាទរវាងអតិថិជន៨២គ្រួសារ និងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល ខណៈកិច្ចសម្របសម្រួលជំហានដំបូងនេះសម្រេចបានលទ្ធផលវិជ្ជមាន២ចំណុច។ សូមរំឭកថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹង ស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដោយសារភ្នាក់ងារទេសចរណ៍នេះបានខកខានបំពេញកាតព្វកិច្ចជូនអតិថិជនតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ក្រោមក្របខ័ណ្ឌសមត្ថកិច្ចក្រសួងទេសចរណ៍ ក្រសួងនឹងចេញសេចក្តីសម្រេចស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ យោងតាមច្បាប់ និងនីតិវិធីជាធរមាន។ ដើម្បីជួយដល់ជនរងគ្រោះទាំង៥២គ្រួសារនោះ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានដឹកនាំកិច្ចសម្របសម្រួលដោះស្រាយវិវាទនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធានសមាគមទេសចរណ៍កម្ពុជា មេធាវីតំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) និងតំណាងគ្រួសាររងគ្រោះសរុបចំនួន៥៩នាក់។ បើតាមក្រុមអតិថិជនជាជនរងគ្រោះលើកឡើង ពួកគាត់ខ្លះបានទិញកញ្ចប់ទស្សនកិច្ចទៅលេងប្រទេសម៉ាឡេស៉ី និងសិង្ហបុរី (អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក) ខ្លះទៀតជ្រើសរើសប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល ដើម្បីទិញសំបុត្រយន្តទៅក្រៅប្រទេស […]

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%

Liny Chan November 18, 2024 18/11/2024

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៨,៣០%ហើយ ផ្លូវជាតិលេខ៤៨នេះ ជាខ្សែផ្លូវដ៏សំខាន់និងយុទ្ធសាស្ត្រដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ក្រសួងសាធារណការ បានបញ្ជាក់ទៀតថា ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុក ដោយការងារអ៊ុត AC នឹងគ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះ។ ទន្ទឹមនឹងដំណើរការការដ្ឋានកំពុងមមាញឹកខ្លាំងនេះ ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាល​ឱ្យមានការលំបាកក្នុងការធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទូតអង់គ្លេសប្រចាំកម្ពុជា ជំរុញកម្ពុជាពង្រីកការនាំចេញទំនិញបន្ថែមទៀត ទៅកាន់ទីផ្សារអង់គ្លេស, ១០ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស សម្រេចបាន ៨៥០លានដុល្លារ កើន១៦%

Liny Chan November 18, 2024 18/11/2024

(ភ្នំពេញ)៖​ បណ្ដាញសហគ្រិន​ស្រ្តីកម្ពុជា (CamWEN) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដើម្បីជំរុញការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកបញ្ជាទិញសំខាន់ៗ របស់ចក្រភពអង់គ្លេស ខណៈឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានជំរុញឱ្យ​កម្ពុជា ពង្រីកការនាំចេញទៅកាន់ប្រទេសអង់គ្លេសឱ្យបានកាន់តែច្រើនថែមទៀត។ ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានលើកឡើងថា លោកចង់ឃើញក្រុមហ៊ុនរបស់កម្ពុជាជាច្រើនទៀត ផលិតទំនិញនាំចេញទៅកាន់ទីផ្សារប្រទេសអង់គ្លេស ក្រោមក្របខណ្ឌនៃការទទួលបានការអនុគ្រោះពន្ធផ្សេងៗ ជាពិសេសសហគ្រិនស្រ្តី ខណៈបច្ចុប្បន្ននេះ ស្ថានទូតអង់គ្លេសបាននឹងកំពុងធ្វើការងារយ៉ាងសកម្ម ជាមួយសហគ្រិនស្រ្តីមួយចំនួន ដើម្បីនាំចេញទំនិញរបស់ពួកគេទៅកាន់ទីផ្សារអង់គ្លេស​ ដោយអង់គ្លេសតែងតែផ្តល់សារៈសំខាន់ដល់សមភាពយែនឌ័រនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។ លោកបន្តថា តាមរយៈពិព័រពាណិជ្ជកម្មនាថ្ងៃនេះ មានអត្ថប្រយោជន៍ជាច្រើនជាពិសេស ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងអង់គ្លេស និងកម្ពុជា ស្របពេលបច្ចុប្បន្ននេះក៏មានការបង្កើតនូវគម្រោងការងារ នាថ្ងៃអនាគតសម្រាប់អង់គ្លេស និងកម្ពុជា ក្នុងលើកកម្ពស់ការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ​គម្រោងនេះបង្កើតឡើង ដើម្បីជួយដល់សិប្បកម្ម សហគ្រាសរបស់កម្ពុជា ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសប្រទេសអង់គ្លេស ដើម្បីជួយកម្ពុជាកាន់តែមានការរីកចម្រើន និងមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតការងារបន្ថែមសម្រាប់ពលរដ្ឋកម្ពុជា។ លោកបន្ថែមថា «ខ្ញុំដឹងថា ផលិតផលរបស់អ្នក (កម្ពុជា) សុទ្ធតែល្អ ហើយអ្នកសូមកុំមានការខ្មាសអៀនក្នុងការនាំចេញទៅក្រៅ។ ​[…] បេសកកម្មលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា […]

សមាគមសិល្បករខ្មែរ ចាត់ទុកការបាត់បង់ជីវិតរបស់អតីតតារាចម្រៀង អ៊ុំ គន្ធា គឺជាការបាត់បង់នូវសិល្បករផ្នែកចម្រៀង ប្រកបដោយសមត្ថភាព ធ្លាប់បានចូលរួមយ៉ាងសកម្ម ក្នុងការបម្រើអារម្មណ៍មហាជនខ្មែរ

Liny Chan November 18, 2024 18/11/2024

(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន និងតាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃសមាគមសិល្បករខ្មែរ ពិតជាមានសេចក្តីសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់តារាចម្រៀងអ្នកនាង អ៊ុំ គន្ធា ដោយរោគាពាធ កាលនៅអាទិត្យ ១រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សមាគមសិល្បករខ្មែរ ចាត់ទុកថា ការស្លាប់របស់អតីតតារាចម្រៀង អ៊ុំ គន្ធា គឺការបាត់បង់នូវសិល្បករផ្នែកចម្រៀង ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្ម ក្នុងការបម្រើអារម្មណ៍មហាជនខ្មែរ។ តំណាងសមាគមសិល្បករខ្មែរ បានថ្លែងថា «ក្នុងឱកាសដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារនៃសពរបស់អ្នកនាង អ៊ុំ គន្ធា ជាពិសេសកូនៗជាទីស្រឡាញ់របស់អ្នកនាង ដែលតែងតែរួមរស់នៅ រួមសុខទុក្ខគ្រប់កាលៈទេសៈជាមួយម្ដាយរហូតមក។ មរណភាពរបស់អ្នកនាង អ៊ុំ គន្ធា គឺជាការបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់រាប់អាន និងអ្នកម្ដាយជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនគ្រប់ៗគ្នា»។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមសិល្បករខ្មែរ […]

ប៉ូលិសចាប់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយកាំជ្រួចផ្កាភ្លើង ហោះចូលផ្ទះរបស់លោក Netanyahu

Liny Chan November 18, 2024 18/11/2024

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប៉ូលិសអ៉ីស្រាអែល បានចាប់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់ពីមានកាំជ្រួចផ្កាភ្លើង ហោះចូលលំនៅដ្ឋានឯកជនរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលស្ថិតនៅឯទីក្រុងឆ្នេរសមុទ្រ Caesarea។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ អាជ្ញាធរនិយាយថា លោកនាយករដ្ឋមន្រ្តី និងក្រុមគ្រួសាររបស់លោក មិនបានស្ថិតនៅក្នុងលំនៅដ្ឋានទេ ពេលដែលកាំជ្រួចផ្កាភ្លើងពីដើម ហោះចូលទៅក្នុងបរិវេណនោះ ហើយពុំបណ្តាលឱ្យមានអ្នករបួសឡើយ។ ប៉ូលិស មិនបានផ្តល់ព័ត៌មានលម្អិតពីជនសង្ស័យទេ ប៉ុន្តែក្រុមមន្រ្តីបានចង្អុលទៅអ្នកនយោបាយរិះគន់ លោក Netanyahu នៅក្នុងស្រុក។ ប៉ុន្មានខែមកនេះ លោក Netanyahu ប្រឈមមុខនឹងការតវ៉ាយ៉ាងខ្លាំង ជុំវិញការរំដោះចំណាប់ខ្មាំងអ៉ីស្រាអែល ដែលសេសសល់ពីដៃក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ក្រុមអ្នករិះគន់បន្ទោស លោក Netanyahu សម្រាប់ភាពបរាជ័យផ្នែកសន្តិសុខ និងចារកម្មរបស់ប្រទេស ដែលបណ្តោយឱ្យកើតមានហេតុការណ៍វាយឆ្មក់ចូលអ៉ីស្រាអែល និងការដែលមិនអាចសម្រេចបានកិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាស ដើម្បីនាំចំណាប់ខ្មាំងត្រលប់មកផ្ទះវិញ។ បន្ទាប់ពីមានហេតុការណ៍នោះ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog បានប្រកាសថ្កោលទោស ហើយថាការស៉ើបអង្កេតរកមូលហេតុកំពុងដំណើការ។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក […]