ព័ត៌មានជាតិ

ក្រសួងទេសចរណ៍៖ ទេសចរជាង ៧.៨៤លាននាក់ បានដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ

Liny Chan November 18, 2024 18/11/2024

(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញដើរលេងកម្សាន្តទូទាំងប្រទេសសរុប ៧,៨៤៤,៣៨៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ របាយការណ៍បានលម្អិតថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង៧,៨៤៤,៣៨៨នាក់នោះ មានទេសចរជាតិនិងប្រជាពលរដ្ឋចំនួន ៧,៧៥៥,០៩២នាក់ កើនឡើង ២១.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទេសចរបរទេសមានចំនួន ៨៩,២៩៦នាក់ កើនឡើង ២៨.៧%។ ចំពោះរាជធានី-ខេត្តទាំង៥ដែលទទួលបានទេសចរច្រើនជាងគេ រួមមាន៖ ១. រាជធានីភ្នំពេញ* ទេសចរជាតិនិងប្រជាពលរដ្ឋ ៦,២៣៩,៦៨៩នាក់* ទេសចរបរទេស ៥២,៤៩៨នាក់ ២. ខេត្តសៀមរាប* ទេសចរជាតិនិងប្រជាពលរដ្ឋ ៣៣៥,០០០នាក់* ទេសចរបរទេស ១៣,២២៩នាក់ ៣. ខេត្តព្រះសីហនុ* ទេសចរជាតិនិងប្រជាពលរដ្ឋ ៣០៣,៣៨២ នាក់* ទេសចរបរទេស ៨,០៩០នាក់ ៤. ខេត្តប៉ៃលិន* ទេសចរជាតិនិងប្រជាពលរដ្ឋ ១៨៨,០៤១នាក់* ទេសចរបរទេស ៧,៤៦៧នាក់ ៥. […]

ផ្ដើមពីទំនាស់ពាក្យសម្ដី! នគរបាលម្នាក់បា.ញ់ប្រហារ ២នាក់ប្ដីប្រពន្ធបណ្ដាលឲ្យរងរបួស នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ, ខ្មានកាំភ្លើងត្រូវចាប់ខ្លួនបានភ្លាមៗ

Liny Chan November 18, 2024 18/11/2024

(កណ្ដាល)៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ៥នាក់ បម្រើការនៅអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាលចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារទៅលើ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យរងរបួស ដោយផ្ដើមចេញពីទំនាស់ពាក្យសម្ដី។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធឈ្មោះ ស៊ាង តូម៉ា អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី (ត្រូវចំនួន៣គ្រាប់) និងប្រពន្ធឈ្មោះ ជា សុភី អាយ៥៤ឆ្នាំ មុខរបរនៅផ្ទះ (ត្រូវ១គ្រាប់ ចំជើងខាងស្តាំ)។ ដោយឡែក ខ្មាន់កាំភ្លើងឈ្មោះ សយ សុផានី អាយុ៥៩ឆ្នាំ ជាមន្ដ្រីនគរបាល ឋានន្តរស័ក្តិ វរសេនីយ៍ឯក តួនាទីជាប្រធានសាខាប្រមូលថវិការចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានទីលំនៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល។ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជួលបន្ទប់លេខ២ ជាមួយប្តីប្រពន្ធ និងចៅចំនួន២នាក់ ជាប់បន្ទប់ជាមួយជនសង្ស័យដែលជួលបន្ទប់លេខ៣ ជាប់គ្នា តែងតែមានពាក្យសំដីមិនត្រូវគ្នា […]

ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកថា ព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍

Liny Chan November 18, 2024 18/11/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអោយដឹងថាទីភ្នាក់ងារព័ត៌មាន Xinhua បានចាត់ទុកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ របស់ប្រទេសកម្ពុជាឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យមួយមានមានទំហំធំបំផុត មិនធ្លាប់មានពីមុនមក ដោយសារទូកងនិងទូកមួងចុះឈ្មោះចូលរួមប្រកួតមានចំនួនសរុប៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីចំណុះទូក និងបម្រុងមានចំនួនសរុបជាង២ម៉ឺន២ពាន់នាក់មានមកពី១៩រាជធានី-ខេត្ត ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព សមាគម វត្តអារាមមួយចំនួនទៀត។ ទីភ្នាក់ងារព័ត៌មាន Xinhua ដែលជា ទីភ្នាក់ងារព័ត៌មានរដ្ឋផ្លូវការ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានវាយតម្លៃដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលកម្ពុជារៀបចំឆ្នាំនេះ.ជាពិធីបុណ្យជាតិដ៏ធំ និងសប្បាយរីករាយបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាកាលពីថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋខ្មែរ និង ជនបរទេសប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ។ហើយនៅថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែក ជួយធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ

Liny Chan November 18, 2024 18/11/2024

(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ​បាន​ប្រព្រឹត្ត​ទៅដោយភាពល្អប្រសើរ​ និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សា​បាននូវ​ប្រពៃ​ណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ​ និងភ្ញៀវទេសចរ​មក​ពីគ្រប់ទិសទី​ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកទទួលខុសត្រូវខ្ពស់​លើការ​ដឹក​នាំ គ្រប់គ្រង និងចាត់ចែងលើកិច្ចការរៀបចំព្រះរាជពិធី បានបង្ហាញការកត់សម្គាល់ថា ​ភាពជោគ​ជ័យ​នេះ​ អាចសម្រេចទៅបាន​ គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ​ទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ​ ដែលបានលះបង់ពេលវេលា​ និងកម្លាំងកាយចិត្ត​ធ្វើយ៉ាង​ណាធានាឱ្យបានសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សាធារណៈ​ បង្កលក្ខណ:គ្រប់បែបយ៉ាង​ ដេីម្បីបម្រេីដល់ដំណេីរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល​ និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចមហាបវរធិបតី អរគុណដល់ក្រុម​ការ​ងារ​​​គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង​គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការ​ទទួលខុស​ត្រូវ​ខ្ពស់​ ទាំងក្នុងការរៀបចំដំណេីរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាព​ល្អប្រណិត ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏សូមអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ​ សិល្បៈ​ការិនីទាំងអស់​ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ​ និងការរាំលេងកម្សាន្ដគ្រប់ទីកន្លែងជូនដល់មហាជន​ ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព!

Liny Chan November 18, 2024 18/11/2024

(ភ្នំពេញ)៖ ថ្វីត្បិតតែកងកម្លាំងមិនបានឈប់សម្រាក ជួបជុំសាច់ញាតិដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យជាតិដូចគេឯង ប៉ុន្តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការ ចូលរួមជាមួយកម្លាំងចម្រុះ បំពេញបេសកកម្ម រៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ ដែលមកលេងកម្សាន្តទាំងយប់ទាំងថ្ងៃ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ព្រះរាជពិធីបុណ្យប្រព្រឹត្តទៅអស់រយៈពេល០៣ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ អមជាមួយស្នាមញញឹមនៃភាពសប្បាយរីករាយរាប់លានបានរីកព្រោងព្រាត បង្ហាញដល់ពិភពលោក ឲ្យឃើញកាន់តែច្បាស់ នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់កម្ពុជា និងភាពប៉ិនប្រសព្វឈ្លៀសវាងវៃនៃមេដឹកនាំកម្ពុជា ដែលធានាបាននូវការអភិវឌ្ឃន៍រីកចម្រើនឥតឈប់ឈរ ព្រមទាំងរក្សាបាននូវសន្តិភាពបរិបូរ នាំឲ្យជាតិខ្មែលេចធ្លោរ ប្រកបដោយមោទនភាពយ៉ាងធំធេង។ អរគុណសន្តិភាព!អរគុណនយោបាយ ឈ្នះ ឈ្នះ!ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង កូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី

Liny Chan November 18, 2024 18/11/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងលោក សាន សាង ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក សាន សាង ជាកូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម កើតនៅខេត្តព្រះត្រពាំង។ លោកបានប្រឡូកក្នុងឆាក នយោបាយជាមួយបក្សប្រឆាំងកាលពីដើមទសវត្សរ៍៩០។ លុះឆ្នាំ២០២៤ លោក សាន សាង បាន សម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សាន សាង ជាស្ថាបនិកបង្កើតទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០០២។ ក្រោយ ពេល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏បានជួយរៀបចំ ដង្ហែ អង្គ កឋិន ទានទៅវត្តស្វាយសៀមថ្មី នៅទឹកដីខ្មែរកម្ពុជាក្រោម ដែលជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ភ្ជាប់ការប្រាស្រ័យទាក់ទងតាមរយៈលោក សាន សាង, សម្តេចតេជោ […]

ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ព្យាយាមរក្សាមរតកដូនតាយ៉ាងខ្ជាប់ខ្ជួន ដើម្បីបន្តកេរ្តិ៍ឈ្មោះដល់កូនខ្មែរជំនាន់ក្រោយ

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ដែលជាទូកល្បីឈ្មោះប្រចាំខេត្តបាត់ដំបង បានបោះពួយពីវត្តឯករង្សី នៃស្រុកឯកភ្នំ ឆ្ពោះមកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រារព្ធឡើងពីថ្ងៃទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទូកងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា និងមានកិត្តិសព្ទល្បីរន្ទឺនៅក្នុងខេត្តបាត់ដំបង រយៈកាលជាង២០ឆ្នាំមកហើយ។ សូមជម្រាបថា ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ត្រូវបានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ប្រសិទ្ធនាមថាជា «អធិរាជដងទឹកសង្កែ» ដោយសារតែល្បឿនរបស់ទូក មិនងាយនឹងទទួលបរាជ័យ៕ សូមទស្សនាវីដេអូអំពីតំណមរបស់ទូកវត្តឯករង្សី ដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានវិទ្យាស្ថានភាសាជាតិ៖ ការសរសេរពាក្យ ទូក «ង» ឬ ទូក (ង) មិនត្រូវក្នុងបរិបទទេ, យើងគួរប្រើ ទូកង បែបនេះ ពីព្រោះជាបរិបទ ដែលទ្រទ្រង់ន័យនៃពាក្យ ទូកង

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា ការសរសេរពាក្យ ទូក «ង» ឬ ទូក (ង) មិនត្រូវក្នុងបរិបទទេ ហើយលោកបណ្ឌិត​ ស្នើឲ្យប្រើពាក្យ ទូកង បែបនេះ ពីព្រោះជាបរិបទដែលទ្រទ្រង់ន័យនៃពាក្យ ទូកង តែម្តង។ ការលើកឡើងរបស់ប្រធានវិទ្យាស្ថានភាសាជាតិ បានធ្វើឡើងបន្ទាប់ពីការមានប្រើប្រាស់ដោយមិនឯកភាពគ្នាចំពោះពាក្យ ទូកង ដោយអ្នកខ្លះសរសេរ ទូក «ង» ឬ ទូក (ង) ឬ ទូក-ង ជាដើម។ លោកបណ្ឌិត មាឃ បូរ៉ា តាមរយៈបណ្តាញព័ត៌មាន Fresh News បានលើកឡើងថា «ការសរសេរទូក «ង» ឬ ទូក (ង) បែបនេះ យើងត្រូវញែកឱ្យដាច់ពីន័យនៃការប្រើអព្ភន្តរសញ្ញ និងសញ្ញាវង់ក្រចក។ យើងប្រើអព្ភន្តរសញ្ញា ដើម្បីបញ្ជាក់ពីការស្រង់សម្ដី ឬសម្រង់សេចក្ដីពីនរណាម្នាក់ ឬពីឯកសារណាមួយ។ រីឯការសញ្ញាវង់ក្រចក សម្រាប់បញ្ជាក់សេចក្ដីបន្ថែម។ ដូច្នេះការសរសេរដោយប្រើសញ្ញាទាំងពីរនេះ […]

ទូកង «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ លោក សឹង ម៉ុន អនុប្រធាននៃអនុគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ទូក ង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ បើតាមលោក សឹង ម៉ុន បានពន្យល់ថា ទូក ង ធីវេតតេជះឈ្នះអស់ការលំបាកដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺមានអត្ថន័យសំដៅលើ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាកម្មវិធីបណ្តុះបណ្តាលជំនាញថ្នាក់ជាតិដែលកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ដល់យុវជន និងពលរដ្ឋទូទៅជាពិសេសកម្មវិធី TVET ១,៥លាននាក់ គឺផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ លោក បានគូសបញ្ជាក់បន្ថែមថា ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» មានការប្តេជ្ញាខ្ពស់ក្នុងការប្រជែងយកជ័យលាភីជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្ហាញពីសក្តានុពលលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជួយលើកកម្ពស់កម្មវិធីបណ្តុះបណ្តាលជំនាញថ្នាក់ជាតិមួយនេះឱ្យកាន់តែទូលំទូលាយដល់ស្រទាប់មហាជន យុវជននៅទូទាំងប្រទេសផងដែរ។ បន្ថែមពីនេះ លោក […]

អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក

Liny Chan November 13, 2024 13/11/2024

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 / 023 725 306 / 023 725 161។ ក្នុងករណីប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្ដ ហើយជួបប្រទះនូវបទល្មើសណាមួយកើតឡើង ឬបាត់សមាជិកគ្រួសារ សូមទំនាក់ទំនងទៅលេខទូរស័ព្ទខាងលើ ដើម្បីសមត្ថកិច្ចជួយអន្ដរាគមន៍ភ្លាមៗ។ ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលដើរកម្សាន្ដទាំងសម្ភារៈមានតម្លៃ និងសមាជិកក្រុមគ្រួសារជាដើម ខណៈកម្លាំងសមត្ថកិច្ចត្រូវបានពង្រាយគ្រប់គោលដៅដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងបុណ្យជាតិដ៏សំខាន់មួយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News