ព័ត៌មានជាតិ

លោក Shigeru Ishiba បន្តជាប់ជានាយករដ្ឋមន្រ្តីជប៉ុន ក្នុងការបោះឆ្នោតនៅសភា ទោះបាត់បង់សំឡេងភាគច្រើន

Liny Chan November 11, 2024 11/11/2024

(តូក្យូ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន លោក Shigeru Ishiba នៅបន្តរក្សាតំណែងជានាយករដ្ឋមន្រ្តីដដែល ក្នុងការបោះឆ្នោតនៅសភា នាថ្ងៃចន្ទនេះ បើទោះបីគណបក្សកាន់អំណាច ទទួលបានលទ្ធផលមិនល្អខ្លាំងក៏ដោយ ក្នុងការបោះឆ្នោតសកល កាលពីពេលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះទទួលបានលទ្ធផលមិនល្អក្តី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៧ ខែតុលា គណបក្សប្រជាធិបតេយ្យសេរី LDP និងបក្ស Komeito ដែលជាដៃគូក្នុងក្រុមចម្រុះកំពុងកាន់អំណាច នៅតែមានអាសនៈសរុបច្រើនជាងគេក្នុងសភា ទោះពុំដល់​២៣៣អាសនៈ ដែលជាចំនួនចាំបាច់ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើនក៏ដោយ។ ក្នុងការបោះឆ្នោតនាថ្ងៃចន្ទនេះ លោក Ishiba ទទួលបានការគាំទ្រចំនួន២២១សំឡេង ខណៈគូប្រជែងគឺលោក Yoshihiko Noda ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ (CDP) ដែលជាបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសជប៉ុន ទទួលបានត្រឹម១៦០​សំឡេង។ ដោយសារបាត់បង់ការគ្រប់គ្រងសំឡេងភាគច្រើន រដ្ឋាភិបាលរបស់លោក Ishiba នាពេលនេះ គឺជារដ្ឋាភិបាលសំឡេងភាគតិច ដែលមានន័យថា រូបលោកនឹងអាចត្រូវប្រឈមមុខជាមួយ ភាពជាប់គាំងនយោបាយ ឬប្រហែលត្រូវធ្វើការលះបង់ផ្សេងៗ ដើម្បីអាចអនុម័តច្បាប់ថ្មីៗនៅសភា។ នាថ្ងៃចន្ទនេះ លោក Ishiba ត្រូវបានរំពឹងថា […]

ភាគហ៊ុនរបស់ Trump Media កំពុងមានសន្ទុះ បន្ទាប់ពីលោក Trump ប្រកាសក្តែងៗថា មិនមានគម្រោងលក់ភាគហ៊ុនទេ

Liny Chan November 11, 2024 11/11/2024

(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីប្រធានាធិបតីអាណត្តិថ្មីរបស់អាមេរិកលោក Donald Trump ប្រកាសថាលោកមិនមានគម្រោងលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ CNA។ តាមរយៈសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយ Truth Social លោក Trump បានច្រានចោលរាល់ព័ត៌មានដែលថា លោកគ្រោងនឹងលក់ភាគហ៊ុនមួយថ្ងៃ បន្ទាប់ពីភាគហ៊ុនបានធ្លាក់ចុះ។ លោកបញ្ជាក់ថា «ពាក្យចចាមអារ៉ាម ឬ​សេចក្តីថ្លែងការណ៍ទាំងនោះមិនពិត។ ខ្ញុំគ្មានចេតនាលក់ទេ!»។ ខណៈរបាយការណ៍ដែលបង្ហាញកន្លងមក «វាជាព័ត៌មានក្លែងកា្លយ មិនពិត និងប្រហែលជាខុសច្បាប់ ហើយវាត្រូវបានធ្វើឡើងដោយពួកទីផ្សារបោកប្រាស់»។ គួរជម្រាបថា ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media បានកើនឡើងខ្ពស់បំផុតដល់ ១៥ភាគរយ ពោលគឺឈានដល់តម្លៃ ៣៣.០៣ដុល្លារក្នុងមួយហ៊ុន។ លោក Trump កាន់កាប់ភាគហ៊ុនជិត ១១៥លានហ៊ុន និងមានភាគហ៊ុនប្រហែល ៥៣ភាគរយនៅក្នុង Trump Media ដែលជាក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តី ណែនាំរដ្ឋបាលខេត្តកែប លុបបំបាត់សកម្មភាពក្រុមសង្គមងងឹត ចោរកម្ម និងល្បែងស៉ីសងគ្រប់ប្រភេទ ខណៈខេត្តនេះមិនអនុញ្ញាតឲ្យបើកកាស៉ីណូដាច់ខាត

Liny Chan November 11, 2024 11/11/2024

(កែប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំដល់រដ្ឋបាលខេត្តកែប ត្រូវតែលុបបំបាត់ចោលទាំងស្រុងចំពោះសកម្មភាពក្រុមសង្គមងងឹត ចោរកម្ម និងល្បែងស៉ីសងគ្រប់ប្រភេទ សំដៅធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តមាត់សមុទ្រមួយនេះ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ដែលមានតម្លៃជាង១០លានដុល្លារ នៅទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ខេត្តមាត់សមុទ្រមួយនេះ គឺមិនអនុញ្ញាតឲ្យបើកកាស៉ីណូជាដាច់ខាត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «តំបន់ទេសចរណ៍ដាច់ខាតត្រូវតែមានសន្តិសុខ សុវត្ថិភាព អត់មានអ្នកណាចង់មកកែបល្បីខាងចោរប្លន់ ចោរលួច ឬមានបញ្ហានោះទេ ហើយកិច្ចការនេះ ត្រូវគ្រប់គ្រងឲ្យបានទៅលើល្បែងស៊ីសង ក្មេងទំនើង និងចោរក​ម្មផ្សេងៗ។ ជាពិសេសត្រូវសង្កេត និងត្រួតពិនិត្យវត្តមាន នៃក្រុមសង្គមងងឹត ជនបរទេសដែលមកបន្លំជួលកន្លែងស្នាក់នៅធ្វើជាទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ​​ដោយចាត់វិធានការឲ្យបានត្រឹមត្រូវស្របច្បាប់»។ បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី, ការធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីបង្កើតអារម្មណ៍កក់ក្ដៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ដ នៅខេត្តកែប។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្តកែប ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងល្អលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់នេះ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខេត្តទេសចរណ៍ ត្រូវបង្កើតក្រុមការងាររង់ចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ ហើយសង្ឃឹមថារឿងបាយឆានៅខេត្តកែប នឹងមិនកើតមានទៀតឡើយ

Liny Chan November 11, 2024 11/11/2024

(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខេត្តដែលមានសក្ដានុពលទេសចរណ៍ ត្រូវបង្កើតក្រុមការងាររងចាំឆ្លើយតបចំពោះបញ្ហាអ្នកទេសចរ ហើយសម្តេចសង្ឃឹមថា រឿងបាយឆានៅក្នុងខេត្តកែប នឹងមិនកើតមានទៀតនោះឡើយ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ស្ថិតនៅតាមបណ្ដោយឆ្នេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានរំឭកថា សម្ដេចទើបតែបានផ្ដល់គោលការណ៍បង្កើតក្រុមខេត្តទេសចរណ៍ ដូចជា ក្រុមនិរតីមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង, ក្រុមឧត្តរមានខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ, ក្រុមឦសានមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ គោលដៅនៃការបង្កើតក្រុមខេត្តនេះ គឺដើម្បីរួមគ្នាបង្កើតជាសហថាមពល បង្កើតឱ្យមានកម្មវិធីទេសចរណ៍ ឱ្យបានច្រើន បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ចែកគោលដៅឱ្យភ្ញៀវទេសចរណ៍ទៅទស្សនា។ សម្ដេចបវរធិបតីក៏បានណែនាំជំរុញដល់រដ្ឋបាលខេត្តនានា ពិសេសខេត្តដែលមានសក្ដានុពលទេសចរណ៍ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសេវាកម្ម តម្លៃ គុណភាព ក៏ដូចជាតម្រូវការរបស់អ្នកទេសចរ។ សម្ដេចបានផ្ដាំផ្ញើទៅអភិបាលខេត្តកែបថា កុំឱ្យរឿងបាយឆាមួយចានកើតឡើងទៀត។ សម្ដេចបវរធិបតីថ្លែងថា «ប្រសិនបើមានបញ្ហា រដ្ឋបាលខេត្តត្រូវចាត់ការ ត្រូវប្រតិកម្មរហ័សបំភ្លឺជូនភ្ញៀវទេសចរ ប្រជាពលរដ្ឋឱ្យបានភ្លាមៗ តួយ៉ាងដូចរឿងករណីបាយឆានៅខេត្តកែបកាលពីពេលកន្លងទៅ»។ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅដដែល​មិនមានការដោះដូរ ឬលក់ដូចការផ្សព្វផ្សាយនោះឡើយ, សាលាពង្រីកសាខាបន្ថែមលើមហាវិថីឈ្នះឈ្នះ

Liny Chan November 11, 2024 11/11/2024

(កែប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) គ្មានការលក់ ឬដោះដូរឱ្យឯកជននោះឡើយ ពោលសាលានេះបានពង្រីកសាលារបស់ខ្លួន បន្ថែមនៅលើមហាវិថីឈ្នះឈ្នះ ដោយសារតែកំណើននិស្សិតជាលំដាប់។ ការចេញមកបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វឡើង​បន្ទាប់ពីកាលពីថ្ងៃទី៧ ខែវិច្ឆិកា VOD Khmer បានផ្សាយថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា សាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញហើយ ក្រោមរូបភាពដោះដូរដី»។ នៅក្នុងឱកាសអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «VOD ចេញមកថា រដ្ឋាភិបាលដោះដូរលក់តិចណូ អត់ទេ សាលាតិចណូនៅដដែលគ្រាន់តែសាលានេះ ឥឡូវសិស្សកើន ចឹងគេបង្កើតសាលាមួយទៀត នៅមហាវិថីឈ្នះឈ្នះ ដោយសារសាលានេះទើបបង្កើតសាលាថ្មីទៀត ស្រាប់តែ VOD ចេញផ្សាយថា រដ្ឋលក់ដីសាលាតិចណូ ហើយការផ្សាយគ្មានប្រភពព័ត៌មានច្បាស់»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការផ្សាយព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ ដោយអង្គភាពព័ត៌មាននេះប្រើប្រាស់ស្ទាយដដែលៗ គឺផ្សាយគ្មានប្រភពព័ត៌មានច្បាស់លាស់ ដើម្បីរឿងនាំឱ្យមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ […]

ព្យុះទីហ្វុងទី៤ វាយប្រហារលើប្រទេសហ្វីលីពីន ក្នុងពេលមួយខែ

Liny Chan November 11, 2024 11/11/2024

(ម៉ានីល)៖ ក្រុមមន្ត្រីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកានេះថាប្រជាជននៅតាមភូមិជាច្រើន ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ហើយកំពង់ផែជាច្រើនត្រូវបិទជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុងមួយផ្សេងទៀតបានវាយប្រហារលើហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ព្យុះទីហ្វុង Toraji គឺជាព្យុះទី៤ ដែលបានវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលជិតមួយខែមកនេះ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត នៅឡើយទេ ស្របពេលព្យុះ Toraji បានវាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃប្រទេស នៅក្បែរទីក្រុង Dilasag ស្ថិតនៅចម្ងាយប្រហែល ២២០គីឡូម៉ែត្រ ពីភាគឦសាននៃរដ្ឋធានីម៉ានីល។ រដ្ឋាបាលហ្វីលីពីន បានបង្គាប់ឱ្យប្រជាជននៅតាមភូមិចំនួន ២៥០០ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពកាលពីថ្ងៃអាទិត្យ ប៉ុន្តែខាងអាជ្ញាធរមិនបានបញ្ជាក់ថាតើមានប្រជាជនប៉ុន្មាន នាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួននោះទេ។ ដោយឡែក បើតាមអាជ្ញាធរឧតុនិយមហ្វីលីពីន ព្យុះ Toraji បានបក់បោកក្នុងល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការមកដល់នៃព្យុះ នេះកើតមានឡើង បន្ទាប់ពីព្យុះចំនួន៣ បានវាយប្រហារលើហ្វីលីពីន ក្នុងរយៈពេលជិតមួយខែមកនេះ ដោយសម្លាប់មនុស្ស១៥៩នាក់។ គួរបញ្ជាក់ថា សាលារៀន និងការិយាល័យរដ្ឋាភិបាលជាច្រើន នៅតាមតំបន់ដែលព្យុះ Toraji អាចនឹងបក់បោកទៅដល់ ត្រូវបានបិទទ្វារបណ្ដោះអាសន្ន រីឯអ្នកដំណើរជិត ៧០០នាក់ បានជាប់គាំងនៅតាមកំពង់ផែមួយចំនួន។ ក្នុងមួយឆ្នាំៗ មានព្យុះតូចធំយ៉ាងហោច […]

ក្រសួងទេសចរណ៍៖ ៩ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៥លាននាក់, ទេសចរកម្ពុជាចេញក្រៅជាង ១.៣៦លាននាក់

Liny Chan November 11, 2024 11/11/2024

(ភ្នំពេញ)៖ រយៈពេល៩ខែឆ្នាំ២០២៤ (ខែមករា-ខែកញ្ញា) នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៨០០,៥៣២នាក់ កើនឡើង ២២.២ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ក្នុងចំណោមភ្ញៀវអន្តរជាតិដែលចូលមកទស្សនានោះ មកតាមផ្លូវអាកាសមានចំនួន ១,៧០២,៧៦៨នាក់ កើនឡើង ២៧ភាគរយ មកតាមផ្លូវគោកមានចំនួន ៣,០៩៧,៧១១នាក់ កើនឡើង ១៩.៥ភាគរយ និងមកតាមផ្លូវទឹកមានចំនួន ៥៧,០៥៣នាក់ កើនឡើង ៣៩ភាគរយ។ ចំពោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាច្រើនជាងគេ រួមមាន៖១០៖ ចក្រភពអង់គ្លេស ៨១.២០៨នាក់៩៖ ជប៉ុន ៨១,៨០២នាក់៨៖ បារាំង ៩០,០៧៣នាក់៧៖ ឥណ្ឌូណេស៊ី ១២៣,៤៣៧នាក់៦៖ កូរ៉េខាងត្បូង ១៤៤,២៩៣នាក់៥៖ សហរដ្ឋអាមេរិក ១៥០,៩៩៨នាក់៤៖ ឡាវ ២៦៥,៣៩០នាក់៣៖ ចិន ៦០៧,៥៤២នាក់២៖ វៀតណាម ៩៧៣,៤០៧នាក់១៖ ថៃ ១,៥២៧,៦៦៨នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេសមានចំនួន ១,៣៦៣,២៧៣នាក់ កើនឡើង ៣.២ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ […]

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» សមិទ្ធផលលើដីខេត្តកែប តម្លៃជាង១០លានដុល្លារ

Liny Chan November 11, 2024 11/11/2024

(កែប)៖ ម្លប់សុខសន្តិភាពបានរុញច្រានឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ និងសម្រេចបានការ​កសាង​សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមិទ្ធផលថ្មីមួយ​ទៀត​លើទឹកដីខេត្តកែប គឺ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ ត្រូវបានរៀប​ចំ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញ​ចូល​រួមសាទរពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» មានប្រវែងសរុប ១២,៦៤៥ម៉ែត្រ ស្ថិតនៅ ភូមិកែប និង​ភូមិ​អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋា​រចនា​សម្ព័ន្ធ​​ទេសចរណ៍​សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហាន​ទី២ ដែល​គ្រប់គ្រងដោយក្រសួងទេសចរណ៍។ ផ្លូវនេះជាប្រភេទផ្លូវបេតុងកៅស៊ូប្រភេទAC មានកម្រាស់ ១០សង់ទីម៉ែត មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់ រង្វង់មូល […]

ACU សម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី

Liny Chan November 11, 2024 11/11/2024

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ដែលគេស្គាល់ថារកស៊ីវាយថ្ម និងធ្វើផ្លូវ។ នេះបើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។ សម្រាប់បុគ្គលទាំង២នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។ សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់នីតិវិធីសួរនាំ អាចធ្វើមិនទាន់ ដោយរង់ចាំទៅដល់ថ្ងៃស្អែកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក មួង ឃីម ជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថារកស៊ីខាងវាយថ្ម និងធ្វើផ្លូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]