(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់បុគ្គល៤រូប ដែលក្នុងនោះរួមមាន លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។ បើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, តំណាងអយ្យការ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ៖ * ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ * ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ * ឈ្មោះ […]