ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងលិចផ្លូវ, ក្រសួងសាធារណការ សម្រេចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ ក្រោយជំនន់ទឹកភ្លៀងដែលកំពុងជន់ឡើងជាហេតុ បណ្តាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់ គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះ គ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងក៏សូមបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញ​ធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត និងសម្រាប់ទិសដៅពីខេត្តកំពត ឆ្ពោះទៅរាជធានីភ្នំពេញ សូមធ្វើដំណើរវាងតាម ផ្លូវជាតិលេខ២ ឬវាងទៅតាមផ្លូវជាតិលេខ៤១ ជាបណ្តោះអាសន្នសិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន៖

លោក លី សាម៉េត ហៅគ្រូមា ចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្ត ព្រោះតែភាពលោភលន់

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ លោក លី សាម៉េត ហៅគ្រូមា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តកាលពេលកន្លងទៅ ព្រោះតែការលោភលន់។ ក្នុងវីដេអូដែលមានរយៈពេល៥នាទី លោក លី សាម៉េត បានសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលកន្លងទៅខ្លួនពិតជាបានយកឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន ដើរបោកប្រាស់អ្នកដទៃប្រាកដមែន ហើយសកម្មភាពបោកប្រាស់នោះ មិនជាប់ពាក់ព័ន្ធជាមួយសម្ដេចបន្ដិចនោះឡើយ។ លោកបន្ដទៀតថា ការដែលខ្លួនយកឈ្មោះសម្ដេចតេជោ ទៅប្រើប្រាស់ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកដទៃ។ លោក លី សាម៉េត បន្ថែមទៀតថា រាល់អំពើបោកប្រាស់ដែលខ្លួនបានប្រព្រឹត្ត គឺធ្វើដោយចិត្តឯង មិនជាប់ពាក់ព័ន្ធបន្ដិចណាសោះជាមួយសម្ដេចតេជោនោះទេ។ លោកបញ្ជាក់ថា ខ្លួនមិនដែលទៅផ្ទះសម្ដេចសូម្បីតែម្ដង ហើយក៏មិនស្គាល់ផ្ទះសម្ដេចបែបមុខទៅណាដែរ ប៉ុន្ដែបានកុហកអ្នកដទៃថា ខ្លួនចេញចូលផ្ទះសម្ដេចពេលណាក៏បានដែរ។ សូមស្ដាប់ការបកស្រាយរបស់លោក លី សាម៉េត៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបន្ថយស័ក្ដិនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣នាក់ មកត្រឹមស័ក្ដិពលបាលត្រី ដែលជាស័ក្ដិតូចបំផុតក្នុងជួរនគរបាល

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបន្ថយឋានន្ដរស័ក្ដិនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣នាក់ ឲ្យមកត្រឹមថ្នាក់ពលបាលត្រី ដែលជាស័ក្ដិតូចបំផុតក្នុងជួរនគរបាលជាតិ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោម

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ នៅវេលាម៉ោង ៥៖១៨នាទីព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ត្រូវបានដង្ហែឆ្ពោះទៅ​កាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេស​វៀត​ណាមហើយ។ ពិធីដង្ហែអង្គកឋិនទាន​មហា​សាម​គ្គី​គ្រួសារខ្មែរ ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាមនាព្រឹកនេះ ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលពោរពេញដោយសទ្ធាជ្រះថ្លា និងក្តីសោមនស្ស​នាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន​គណៈ​កម្មការរៀបចំអង្គកឋិនទាន ព្រមទាំងសមាជិក សមាជិកាគណៈកម្មការជាច្រើនរូបទៀត ដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងអភិបាលរាជធានី-ខេត្តមួយចំនួនទៀត។ បន្ទាប់ពីធ្វើដំណើរប្រមាណជាមួយម៉ោងអង្គកឋិនទានបានដង្ហែដល់ច្រកព្រំដែនជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ បន្ទាប់មកគណៈប្រតិភូត្រូវបានអាជ្ញាធរវៀតណាម តម្រូវឱ្យចុះពីរថយន្តក្រុងដែលជិះពីរាជធានីភ្នំពេញ ទៅពិនិត្យនៅច្រកព្រំដែន ហើយប្តូរថយន្ត ដើម្បីធ្វើដំណើរបន្តមកកាន់ខេត្តត្រាវិញ។ គណៈប្រតិភូដង្ហែអង្គកឋិនទាន ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរចាកចេញពីព្រំដែននៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីធ្វើដំណើរតាមរថយន្តក្រុងលើចម្ងាយផ្លូវជាង២០០គីឡូម៉ែត្រ ក្នុងថេរវេលាប្រមាណ​ជា​៤ម៉ោង ពោលនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ គណៈប្រតិភូបានធ្វើដំណើរដល់ខេត្តត្រាវិញ។ ការធ្វើដំណើរពីព្រំដែន មកកាន់ខេត្តត្រាវិញ ក្បួនដង្ហែអង្គកឋិនទាន ទទួលបានការសបម្របសម្រួលពីសមត្ថកិច្ចរបស់វៀតណាម ដោយមានរថយន្តបើកផ្លូវ និងមានការជួយសម្រួលចរាចរនៅផ្លូវប្រសប់ផងដែរ។ តាមកម្មវិធីបុណ្យដែលបានគ្រោងទុក បន្ទាប់ពីអញ្ជើញដល់ខេត្តត្រាវិញហើយនោះ […]

មនុស្សយ៉ាងហោច ៩នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង នៅឥណ្ឌូណេស៊ី

Liny Chan November 4, 2024 04/11/2024

(ហ្សាការតា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះថាមនុស្សយ៉ាងហោច ៩នាក់បានស្លាប់ បន្ទាប់ពីភ្នំភ្លើង Lewotobi Laki-laki ស្ថិតនៅភាគខាងកើតនៃប្រទេស បានផ្ទុះ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយបញ្ចេញកម្អែភ្នំភ្លើងបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាច្រើនរស់នៅក្បែរភ្នំភ្លើងនេះ ទៅកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ បើតាមក្រុមមន្ត្រីឥណ្ឌូណេស៊ី ភ្នំភ្លើង Lewotobi Laki-laki ដែលមានទីតាំងស្ថិតនៅលើកោះ Flores នៃខេត្ត East Nusa Tenggara បានផ្ទុះនៅម៉ោងប្រហែល ២៣៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ជាមួយ ការបញ្ចេញផេះ កម្អែភ្នំភ្លើង​ និងថ្ម។ មន្ត្រីម្នាក់បានប្រាប់ Reuters នៅបន្ទាប់ពីការផ្ទុះភ្នំភ្លើងនេះ ចរន្តអគ្គិសនីបានដាច់ ហើយក្រោយមកមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ដែលបង្កឱ្យមានការភ័យខ្លាចដល់ ប្រជាជន។ មន្ត្រីរូបនេះដដែល បានបន្ថែមថាគិតត្រឹមព្រឹកថ្ងៃចន្ទនេះ មានមនុស្សយ៉ាងហោច ៩នាក់បានស្លាប់ រីឯភូមិចំនួន៧ បានរងផលប៉ះពាល់ពីការផ្ទុះភ្នំភ្លើង។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី​ មានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជារឿយធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះរងគ្រោះដោយសារគ្រោះរញ្ជួយដី និងភ្នំភ្លើងផ្ទុះ។ ជាក់ស្ដែង កាលពីខែឧសភាកន្លងទៅ ភ្នំភ្លើងឈ្មោះ Ruang […]

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំដល់ពលរដ្ឋដែលប្រើប្រាស់ App​ ផ្សេងៗរួ​មទាំង App ធនាគារ គួរតែភ្ជាប់មុខងារ Two-Factor Authentication ដើម្បីជៀសវាងហានិភ័យនៃការលួច

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ​បានណែនាំដល់ពលរដ្ឋដែលប្រើប្រាស់ អ៊ែប(App) ផ្សេងៗ ដូចជា ហេ្វសប៊ុក តេលេក្រាម ​តិកតុក ឬ អ៊ែបធនាគារ ជាដើមនៅលើទូរសព្ទដៃ គួរតែភ្ជាប់មុខងារ Two-Factor Authentication ដែលអាចជួយការពារគណនីរបស់អ្នក បន្ថែមពីលើពាក្យសម្ងាត់​ ដើម្បីការពារខ្លួនពីហានិភ័យនៃលួច​តាមអ៊ីនធឺណេត។ ​ ឧត្ដមសេនីយ៍ទោ សុខ នីត្យា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត»​។ លោកបានពន្យល់ថា នៅពេលភ្ជាប់មុខងារនេះហើយ នឹងមិនអាចមានអ្នកណាម្នាក់អាចលួចយកគណនីរបស់អ្នកប្រើប្រាស់បាននោះទេ លើកលែងតែគេលួចទូរសព្ទ ។ ជាមួយគ្នានេះ លោកសង្កេតឃើញថា បច្ចុប្បន្ននេះ មានការកើនឡើងច្រើននូវការលួចគណនី តាមរយៈការផ្ញើ​លីង (Link)ឱ្យចុចចូល សូមប្រយ័ត្នប្រយែងក្នុងការចុចចូល និងសូមមានការប្រុងប្រយ័ត្ន ចំពោះការទិញលក់គណនីធនាគារឬឱ្យអ្នកណាម្នាក់ខ្ចីប្រើគណនីធនាគារ ​ ដែលអាចនឹងជាប់ទោសទណ្ឌផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧត្ដមសេនីយ៍ទោ សុខ […]

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លងការណ៍ ពាក់ព័ន្ធសំណុំរឿងឈ្មោះ កែម ធី ហៅ រដ្ឋា, ឈ្មោះ ណៃ ស្រីអូន និងឈ្មោះ ឆេង ហ៊ុន

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងអនុវត្តទោស ដែលមានទណ្ឌិតឈ្មោះ កែម ធី ហៅ រដ្ឋា, ឈ្មោះ ណៃ ស្រីអូន និងឈ្មោះ ឆេង ហ៊ុន ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោស អំពីអង្គហេតុដែលទណ្ឌិតបានធ្វើសកម្មភាពសាងសង់សំណង់ ចូលទៅលើដីមួយផ្នែក ដែលជាកម្មសិទ្ធិរបស់ ដើមបណ្តឹងឈ្មោះ វឿន វុទ្ធី។ ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្រិតខ្យល់ពុលធ្ងន់ធ្ងរបំផុតនៅទីក្រុង Lahore ប្រទេសប៉ាកីស្ថាន បង្ខំឱ្យបិទសាលារៀន និងអនុវត្តការងារពីផ្ទះ

Liny Chan November 4, 2024 04/11/2024

(ឡាហ៊រ)៖ កម្រិតនៃការបំពុលបរិយាកាសដ៏គ្រោះថ្នាក់នៅក្នុងទីក្រុង Lahore ប្រទេសប៉ាគីស្ថាន បានបង្ខំឱ្យអាជ្ញាធរចាត់វិធានការបន្ទាន់កាលពីថ្ងៃអាទិត្យ រួមទាំងការបិទសាលាបឋមសិក្សា និងការអនុវត្តការងារពីផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីក្រុងនេះបានកាន់កាប់តំណែងកំពូលនៅក្នុងបញ្ជីពេលវេលាជាក់ស្តែងនៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោកនៅថ្ងៃអាទិត្យ បន្ទាប់ពីបានកត់ត្រាការអានការបំពុលខ្ពស់បំផុតមិនធ្លាប់មាន គឺកម្រិតសន្ទស្សន៍គុណភាពខ្យល់ ១,៩០០ នៅជិតព្រំដែនប៉ាគីស្ថាន-ឥណ្ឌាកាលពីថ្ងៃសៅរ៍ នេះបើផ្អែកលើទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលខេត្ត និងក្រុមស្វីស IQAir។ រដ្ឋាភិបាលបានប្រកាសបិទសាលាបឋមសិក្សារយៈពេលមួយសប្តាហ៍ និងណែនាំឱ្យឪពុកម្តាយធានាថាកុមារពាក់ម៉ាស់។ ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ មន្ទីរពេទ្យក៏ត្រូវបានរៀបចំបន្ទប់ព្យាបាលអ្នកជំងឺដែលរងផលប៉ះពាល់ដោយផ្សែងអ័ព្ទផងដែរ។ ដើម្បីកាត់បន្ថយការបំពុល បុគ្គលិកការិយាល័យ ៥០% នឹងធ្វើការពីផ្ទះ ហើយមានការហាមឃាត់ការប្រើប្រាស់រ៉ឺម៉ក និងផ្អាកការសាងសង់នៅតំបន់មួយចំនួន។ រោងចក្រ និងការដ្ឋានសំណង់ដែលមិនគោរពតាមបទប្បញ្ញត្តិអាចនឹងត្រូវបិទ។ អាជ្ញាធរបានពណ៌នាអំពីស្ថានភាពនេះថា «មិននឹកស្មានដល់» និងបានចោទប្រកាន់ការធ្លាក់ចុះគុណភាពខ្យល់ ដោយសារខ្យល់បក់នាំការបំពុលពីប្រទេសជិតខាងឥណ្ឌា។ រដ្ឋាភិបាលខេត្តនឹងចាប់ផ្តើមការចរចាជាមួយឥណ្ឌា ដើម្បីដោះស្រាយបញ្ហានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកជំនាញអារ្យធម៌ខ្មែរ៖ សម្ដេចបវរធិបតី ដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តខ្មែរក្រោម ជាការបំពេញក្ដីស្រម៉ៃដល់មាតាបិតា និងបានចារឹកជាប្រវត្ដិសាស្រ្ដ

Liny Chan November 4, 2024 04/11/2024

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងប្រវត្ដិនៃពិធីបុណ្យរបស់កម្ពុជា បើនិយាយអំពីប្រវត្ដិសាស្រ្ដទឹកដីកម្ពុជាក្រោម ចាប់តាំងពីឃ្លាតចាកដាច់ពីគ្នា ដោយត្រូវពួកអាណានិគមនិយមបារាំងសែស បានសម្រេចកាត់ទៅឲ្យវៀតណាមទាំងស្រុងនាឆ្នាំ១៩៤៩មក គឺនេះជាលើកទីមួយហើយ ពិធីបុណ្យកឋិនទាន ដែលរៀចំទ្បើងជាផ្លូវការក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា ចាប់ពីពេលនោះមក គឺមិនធ្លាប់មាននោះទេ។ ស្ថិតក្នុងបរិការណ៍ប្រវត្ដិសាស្រ្ដនេះ បច្ចុប្បន្ន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដង្ហែបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរតែមួយ ទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៣-៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយថ្ងៃទី៣វិច្ឆិកានេៈ មានការសូត្រមន្ដនៅវិមាន៧មករា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចបវរធិបតី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងឥស្សរជនគ្រប់ជាន់ថ្នាក់,ស្ថាប័នរដ្ឋសភា, ព្រឹទ្ធសភា , ព្រះសង្ឃទាំងពីរគណៈនិងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ទៅតាមគន្លងប្រពៃណី […]

យល់ដឹងពីជំនួញ៖ ក្រសួងពាណិជ្ជកម្មប្រាប់អ្នកជំនួញកម្ពុជា ពីនិតិវីធីនៃការនាំចេញទំនិញទៅទីផ្សារប្រទេសន័រវេស ដោយរួចពន្ធ

Nisaiy KP November 3, 2024 03/11/2024

(ភ្នំពេញ)៖ បើទោះបីជាប្រទេសន័រវេស បានអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញទៅទីផ្សាររបស់ខ្លួន ដោយរួចពន្ធ តាំងពីអំឡុងឆ្នាំ២០០៤ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ ការនាំចេញទៅទីផ្សារនេះ មានទំហំតិចតួចប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធ ពីប្រទេសន័រវេស នាអំឡុងឆ្នាំ២០០៤ បន្ទាប់ពីការចូលជាសមាជិកពេញលេញ នៅក្នុងអង្កការពាណិជ្ជកម្មពិភពលោក (WTO)។ ការទទួលបាននេះ ធ្វើឡើងស្របតាមប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (Enabling Clause) ដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍ ផ្ដល់ជូននូវប្រព័ន្ធអនុគ្រោះ (GSP) ជូនដល់បណ្តាប្រទេស មានការអភិវឌ្ឍតិចតួច (LDCs) ដែលជាសមាជិកអង្គការនេះ។ ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ GSP របស់ន័រវេស ចំពោះគ្រប់មុខទំនិញនាំចេញទាំងអស់ លើកលែងគ្រឿងសព្វាវុធ។ ដើម្បីអាចនាំចេញទំនិញទៅប្រទេសនេះ ដោយរួចពន្ធក្រោមក្របខណ្ឌប្រព័ន្ធអនុគ្រោះ (GSP) លោក ប៉ែន សុវិជាតិ បានប្រាប់នូវនិតិវិធីមួយចំនួន ដែលអ្នកនាំចេញត្រូវអនុវត្ត។ លោកបានពន្យល់ថា បច្ចុប្បន្ននេះ ប្រទេសន័រវេសបានអនុវត្តដូចទៅនឹងសហភាពអឺរ៉ុបដែរ ដោយប្រើប្រាស់ប្រព័ន្ធហៅថា Registered Exporter (ឬ […]