ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ ស្តង់ដារកីឡារាំ ទទួលបានការយល់ដឹងច្រើន ក្រោយចាប់ផ្ដើមដំបូង មានអ្នកជេរច្រើនជាងសរសើរ

Liny Chan November 2, 2024 02/11/2024

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា ថា មហាជនចាប់ផ្ដើមយល់ដឹងពីស្ដង់ដារកីឡារាំ ក្រោយចាប់ផ្ដើមដំបូងៗ មានការជេរច្រើនជាងអ្នកសរសើរ ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ ដោយមានប្រតិភូ និងអត្តពលិកមកពី ៥រាជធានី-ខេត្ត និងក្រសួងចូលរួម ខណៈការប្រកួត នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។ ថ្លែងក្នុងពិធីបើកការប្រកួតលោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរប្រធានសហព័ន្ធលោកស្រី ញ៉ែម មរកត ចំពោះការជម្នះឧបសគ្គ និងខិតខំប្រឹងប្រែងដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍កីឡារាំ រហូតមានការរីកចម្រើន ហើយមានការទទួលស្គាល់លើឆាកជាតិ និងអន្ដរជាតិ ពិសេសគឺប្រជាពលរដ្ឋ ដែលមិនសូវមានការយល់ដឹងពីកីឡារាំ បានយល់ដឹងច្រើនពីរបៀបរបបស្លៀកពាក់ និងរបៀបរាំជាដើម ផ្ទុយពីការចាប់ផ្ដើមដំបូង។ លោកបន្ដថា «ខ្ញុំនឹកឃើញពីដែលយើងចាប់ផ្ដើមធ្វើដំបូង អ្នកសរសើរមានតិចណាស់ សម្បូរតែអ្នកជេ និងអ្នកបង្អាប់ ព្រោះគេមិនដឹងយើង(ក្មួយៗ) ស្លៀកពាក់របៀបអ៊ីចឹង រាំរបៀបអ៊ីចឹង ។ ហេតុនេះ អ្នកសរសើរមានតិចមែនទែន […]

បុណ្យសមុទ្រឆ្នាំនេះ នឹងរៀបចំឡើងនៅខេត្តកំពត ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ

Liny Chan November 2, 2024 02/11/2024

(ខេត្តកំពត)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រចជាគោលការណ៍ឱ្យរៀបចំពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ប្រធានបទបុណ្យសមុទ្រឆ្នាំនេះ គឺ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។ ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ខាងមុខនោះ ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នដែលជាអនុប្រធាននិងសមាជិក ព្រមទាំងលោកឧកញ៉ា ឧកញ៉ា លោក-លោកស្រីតំណាងវិស័យឯកជនជាសមាជិក សរុបចំនួន១៧៨នាក់ នៅសាលាខេត្តកំពត។ លោករដ្ឋមន្ត្រីបានថ្លែងថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពតបានទទួលរៀបចំចំនួន៣ដង គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៩ និងឆ្នាំ២០២៤ នាពេលខាងមុខ។ លោកបន្តថា ការណ៍ដែលជ្រើសរើសប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» សម្រាប់ពិធីបុណ្យសមុទ្រលើកទី១១នេះ គឺស្របទៅនឹងខេត្តកំពតជាគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ តួយ៉ាងការជ្រើសរើសខេត្តកំពតដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា […]

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចុះកិច្ចព្រមព្រៀងជួលយន្តហោះ ATR ៣គ្រឿងពីក្រុមហ៊ុនចិន, រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់៖ ការជួលយន្តហោះនេះ ដើម្បីប្រើប្រាស់ក្នុងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងខេត្តហឺណាន និងកម្ពុជា

Liny Chan November 2, 2024 02/11/2024

(ហឺណាន)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿង ពីក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរវាងខេត្តហឺណាននិងកម្ពុជា ក៏ដូចជាការរួមគ្នាបំពេញបេសកកម្មកសាងគម្រោងផ្លូវសូត្រអាកាស ហឺណាន-កម្ពុជា-អាស៊ាន (ផ្លូវសូត្រអាស៊ាន)។ ពិធីចុះអនុស្សរណៈធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ស៊ុន សូវកាង (SUN SHOUGANG) សមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិប្រចាំខេត្តហឺណាន នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញទានសម្រាប់ជួលយន្តហោះប្រភេទ ATR ចំនួន៣គ្រឿង រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រុមហ៊ុន Zhongyu Aviation Group នេះ មិនត្រឹមជាព្រឹត្តិការណ៍ធំសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវលរវាងខេត្តហឺណាននិងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអាកាសចរណ៍រវាងចិននិងកម្ពុជាឈានដល់កម្រិតថ្មីមួយទៀត។ លោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន Zhongyu Aviation Group និងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា កែលម្អនីតិវិធីកិច្ចសហប្រតិបត្តិការទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្របសម្រួលជាមួយក្រុមហ៊ុនដែលផលិតអាកាសយាន ATR ចំពោះពេលវេលានៃការផលិត ដើម្បីធានាថាអាកាសយាននេះនឹងបានប្រគល់ទៅតាមការគ្រោងទុក […]

រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទ ដោយប្រើឧបករណ៍នេសាទដាយត្រី និងប្រជានេសាទ សូមលែងត្រីប្រភេទកម្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ បើនេសាទបាន !

Liny Chan November 2, 2024 02/11/2024

(ភ្នំពេញ)៖​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់អាជីវករ ដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា នៅពេលចាប់បាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ឬប្រភេទត្រីកម្រផ្សេងទៀត រដ្ឋបាលជលផល សូមអំពាវនាវដល់ប្រជានេសាទ សូមផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ។ សូមផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផល តាមរយៈទូរស័ព្ទលេខ៖ ០១៦ ៦៤០ ៣៣៣/ ០១២ ៩០៨ ១២១/ ០១២ ៨៧១ ០៧១/ ០១២ ៩១១ ៤១១/ ០៩៩ ៧៩១ ១៩១៩៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សូមបងប្អូនប្រុងប្រយ័ត្ន! នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវប្រជាពលរដ្ឋកុំចាញ់ការឆ/បោកបន្លំអត្តសញ្ញាណជាមន្ត្រីអគ្គិសនីកម្ពុជា (EDC) ស្នើឱ្យដំឡើងកម្មវិធីទូរស័ព្ទ

Liny Chan November 2, 2024 02/11/2024

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ពេលថ្មីៗនេះ មានការឆបោកក្រោមរូបភាពបន្លំខ្លួនជា មន្ត្រី នៃអគ្គីសនីកម្ពុជា (EDC) ហើយទាក់ទងមកជនរងគ្រោះ និងណែនាំឱ្យជនរងគ្រោះតម្លើងកម្មវិធី EDC ដើម្បីទាញយកទំនុកចិត្តពីជនរងគ្រោះ បន្ទាប់មកណែនាំឱ្យតម្លើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចំងាយ រួចបញ្ឆោតឱ្យជនរងគ្រោះ បង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយឆបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធី EDC នៅក្នុង Notification របស់កម្មវិធីធនាគារ។ ជាចុងក្រោយគេនឹងលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ដូចខាងក្រោម៖ * ផ្ទៀងផ្ទាត់៖ ប្រសិនបើអ្នកទទួលបានសារ ឬការហៅទូរស័ព្ទដែលមិនព្រាងទុក សូមបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលតាមរយៈប្រភពពិតប្រាកដជាមុនសិន។ * កុំប្រញាប់៖ ជនឆបោកប្រើប្រាស់ ភាពបន្ទាន់ដើម្បីដាក់សម្ពាធអ្នកធ្វើសកម្មភាពលឿន។ ចំណាយពេលរបស់អ្នកហើយគិតឱ្យបានច្បាស់លាស់! * កុំចែករំលែកព័ត៌មានសម្ងាត់៖ អង្គការស្របច្បាប់នឹងមិនសួររកពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានរបស់គណនីធនាគារ តាមរយៈសារ ឬការហៅទូរស័ព្ទឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកមានធនធានទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ជួយឧបត្ថម្ភក្លឹបនៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ និងធនធានកីឡារបស់កម្ពុជា

Liny Chan November 2, 2024 02/11/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់អ្នកមានធនធានដូចជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ឧបនាយករដ្ឋមន្រ្តី ឱ្យជួយឧបត្ថម្ភដល់ក្លឹបកីឡាបាល់ទាត់ និងក្លឹបកីឡាផ្សេងទៀត នៅតាមខេត្ត ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ និងធនធានកីឡារបស់កម្ពុជា។ ការអំពាវនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញសំណេះសំណាល និងពិសារភោជនាហារ សាមគ្គីជាមួយក្រុមកីឡាបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមស្នើអញ្ចេះ ឧទាហរណ៍ថា ក្រុមហ៊ុនមួួយជួយ១ក្លឹប ឬឧកញ៉ាម្នាក់ជួយមួយក្លឹប ឬឧបនាយករដ្ឋមន្រ្តីម្នាក់ជួយមួយក្លឹប ខ្ញុំគិតថា ធ្វើទៅរួច យើងអាចធ្វើកិច្ចការងារនេះបានដើម្បីធានាថា កីឡារបស់យើង»។ សម្តេចបានបន្តថា៖ «ក្មួយៗយុវជនរបស់យើងកុំបោះបង់ចោលការសិក្សា អីចឹងវិធីតែមួយគត់គឺយើងពង្រឹងក្លឹបដែលមាន ហើយប្រាក់បានជាង១ពាន់លាននេះ ជាប្រាក់ដែលកូនខ្មែរ នឹងជួយយកទៅពង្រឹងតាមក្លឹប ប៉ុន្តែគ្មាននិរន្តរភាពទេ នេះគ្រាន់តែជាការទាត់បាល់ដើម្បីទទួលបានប្រាក់ចំណូល ហើយប្រាក់យកទៅឧបត្ថម្ភម្តងម្កាល ប៉ុន្តែបើមានក្រុមហ៊ុនណាមួយ ដូចជាក្រុមហ៊ុនជីបម៉ុងជាដើម ទៅជួយដល់ក្លឹបណាមួយនៅឯខេត្តបាត់ដំបង ឬខេត្តណាមួយតាមដែលចិត្តចង់ គឺវាធានានិរន្តរភាព»។ សម្តេចបានឧទាហរណ៍ចំឈ្មោះនូវក្រុមហ៊ុនឯកជនទាំងនោះ មានដូចជា ក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុន ប៉េង ហួតជាដើម ហើយសម្តេចបានបញ្ជាក់ទៀតថា បើសិនជាមានឧបនាយករដ្ឋមន្រ្តី ជួយឧបត្ថម្ភមួយក្លឹបនោះនឹងកាន់តែល្អប្រសើរថែមទៀត។ […]

សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ សូមពិនិត្យ និងមិនត្រូវផ្គូផ្គងកីឡាករឱ្យឡើងប្រកួត ១សប្តាហ៍ម្តងនោះទេ ធ្វើបែបនេះនឹងខូចកីឡាករ

Liny Chan November 2, 2024 02/11/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់យោបល់ និងណែនាំដល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ ត្រូវតែពិនិត្យ និងមិនត្រូវចាប់ផ្គូផ្គងកីឡាករឱ្យឡើងប្រកួតនៅក្នុង១សប្តាហ៍ម្តងនោះទេ ការធ្វើបែបនេះនឹងនាំឱ្យកីឡាករមានរបួសមិនទាន់ជាជាសះស្បើយផងត្រូវប្រកួតម្តងទៀត ចំណុចនេះនឹងធ្វើឱ្យកីឡាករ កីឡាការិនីកម្ពុជា ប៉ះពាល់សុខភាព។ ការផ្តល់យោបល់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់ តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ ប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ។ កីឡាគុនខ្មែរ នឹងរីកលូតលាស់ជាងនេះ បើមានការគាំទ្រដិតដល់។ អ្នកកីឡារបស់កម្ពុជា បានឆ្លងកាត់ និងឆាប់ផ្តើមពង្រឹងខ្លួនពីព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម រហូតមកដល់ពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ប៉ុន្តែ យើងក៏ត្រូវទទួលស្គាល់ថា អ្នកកីឡារបស់យើងហត់នឿយពេកហើយនៃការប្រកួតប្រចាំសប្តាហ៍ គឺក្នុង១ថ្ងៃ ឬជួនកាល ១អាទិត្យឡើងប្រកួតម្តង គឺមិនអាចទៅរួចទេ ធ្វើបែបនេះខូចកីឡាអស់ហើយ ការផ្គូផ្គងកីឡា សូមឱ្យថ្នាក់ដឹកនាំកីឡាគុនខ្មែរ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការផ្គូផ្គងកីឡាឱ្យប្រកួត»។ សម្តេចតេជោ ហ៊ុន សែន […]

ការឆ/បោកទិញលក់តាមអនឡាញ, ឆ/បោកវិនិយោគ, បន្លំអត្ដសញ្ញាណជនរងគ្រោះ និងលួងលោមស្នេហា គឺជាបទល្មើសបច្ចេកវិទ្យា ដែលពលរដ្ឋកម្ពុជាកំពុងរងគ្រោះច្រើន

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះបីជាបច្ចេកវិទ្យាផ្តល់ប្រយោជន៍ច្រើន ដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ប៉ុន្តែក៏មានពលរដ្ឋមួយចំនួន បានក្លាយជាជនរងគ្រោះ ដោយសារការឆបោកតាមអ៊ីនធឺណេតផងដែរ។ លោកបានឱ្យដឹងថា បទល្មើសឆបោកតាមអ៊ីនធឺណេត ដែលពលរដ្ឋរងគ្រោះច្រើនជាងគេ និងបានដាក់ពាក្យបណ្តឹង មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា គឺទី១.បទល្មើសឆបោកទិញលក់ទំនិញតាមអនឡាញ តាមរយៈការបង្កើតគណនីក្លែងក្លាយ ដាក់លក់ទំនិញ តែមិនមានទំនិញឱ្យគេ។ ទី២.ការឆបោកវិនិយោគ ដែលសន្យាផ្តល់អត្រាចំណេញខ្ពស់ ។ ទី៣. ការក្លែងបន្លំអត្តសញ្ញាណជនរងគ្រោះ ដោយជនល្មើសបានទាក់ទងទៅគ្រួសារ ប្រាប់ថា សមាជិករបស់ពួកគាត់កំពុងរងគ្រោះថ្នាក់អ្វីមួយ ហើយតម្រូវឱ្យវេលុយមក។ ករណីមួយទៀត គឺការឆបោកលួងលោមស្នេហា ក៏ជាករណីដែលពលរដ្ឋរងគ្រោះច្រើន ហើយករណីនេះ មិនមែនតែនៅកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក។ ឧត្ដមសេនីយ៍ទោ សុខ នីត្យា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹង លើការគំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ៖

អ្នកឧកញ៉ា ម៉ុង ឬទ្ធី៖ សម្តេចបវរ​ធិបតី ហ៊ុន ម៉ាណែត ​ឈ្លាសវៃដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្ទើរតែ​គ្រប់ពាក្យទាំងអស់​ សម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិ​ និង​ប្រជាជន, សម្តេច​ជំរុញឱ្យផលិត​ជី​សរីរាង្គ ​លក់ចែកជូន​ប្រជាកសិករ ​​​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​​

Liny Chan November 1, 2024 01/11/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យអ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាអ្នកជំនួញល្បីឈ្មោះ ក្នុងវិស័យកសិកម្ម ​ផលិត​ជី​សរីរាង្គ​​ ដើម្បី​លក់ចែកជូន​ប្រជាកសិករ ​​​ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស​។ នេះយោងតាមការលើកឡើងរបស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បន្ទាប់ពីលោកបានទទួលទានអាហារពេលព្រឹក ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា «ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ ​វេលាម៉ោង​៨ព្រឹក​​ សម្តេច​មហាបវរធិបតី​ បានផ្តល់​កិត្តិយស​ដ៏​មហាខ្ពង់ខ្ពស់បំផុត​ ពិសារអាហារ​ពេលព្រឹក​ពិភាក្សា​លើ​វិស័យ​ផលិត​ជី​សរីរាង្គ ​(ជីធម្មជាតិ)​ ដើម្បី​លក់ចែកជូន​ប្រជាកសិករ​យើង​ ក្នុង​តម្លៃ​ទាបជាង​ជីនាំចូល​មកពី​បរទេស»។ ទន្ទឹមគ្នានេះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានជំរុញ និងលើកទឹកចិត្តដល់អ្នកឧកញ៉ាពង្រីក​វិស័យ​ទេសចរណ៍​ធម្មជាតិ​ ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងបន្ថែមថា ក្រោយ​ពីបានជួប​ពិភាក្សា​រយៈពេល​មួយ​ម៉ោង​ដប់ប្រាំនាទី​រួច​មក​ […]