សហភាពអ៊ឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជា សម្រាប់វិស័យសកម្មភាពមីន
Liny Chan
October 17, 2024
17/10/2024
(ទីក្រុងហ្សឺណែវ)៖ សហភាពអ៊ឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន។ នេះជាការលើកឡើងរបស់លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះ ក៏មានការចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ផងដែរ។ ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់សហភាពអ៊ឺរ៉ុប ចំពោះការរួមចំណែកគាំទ្រ ដល់ភាពជាប្រធានអនុសញ្ញាអូតាវ៉ារបស់កម្ពុជា និងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក៏ដូចការគាំទ្រដល់ការអនុវត្ត របស់អនុសញ្ញាអូតាវ៉ា ផងដែរ។ ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា ក្នុងនោះដូចជា សកម្មភាពនៃការកៀរគរ រដ្ឋមិនមែនភាគីឱ្យចូលរួមជារដ្ឋភាគីអនុសញ្ញា, […]