ព័ត៌មានជាតិ

រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ស្មើនឹងជាង ៤២លានដុល្លារ ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

Liny Chan October 11, 2024 11/10/2024

(វៀងចន្ទន៍, ឡាវ)៖ រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណងប្រមាណ៣០០លានយ័ន ស្មើនឹងជាង៤២លានដុល្លារអាមេរិក ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងក្នុងជំនួបប្រជុំទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ ក្នុងឱកាសនៃជំនួប លោកនាយករដ្ឋមន្រ្តី លី ឈាង បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះលោកនាយករដ្ឋមន្រ្តី បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត […]

កាណាដា ប្រកាសបេីកស្ថានទូតនៅភ្នំពេញ នាពេលឆាប់ៗខាងមុខ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

Liny Chan October 11, 2024 11/10/2024

(វៀងចន្ទន៍, ឡាវ)៖ លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសថា រដ្ឋាភិបាលកាណាដា នឹងបើកស្ថានទូតនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។ លោកនាយករដ្ឋមន្ត្រីកាណាដា បានប្រកាសបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីកាណាដា បានសម្ដែងការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែល​បានជួប​ពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតរវាងប្រទេសទាំងពីរ កាណាដាគ្រោងបើកស្ថានទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ាន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ត្រូវបានអនុម័តនាពេលខាងមុខនេះ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់​ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួម​ចំណែក​បោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។ បន្ថែមលើសពីនោះ សម្ដេចមហាបវរធិបតី បានជម្រាបលោកនាយករដ្ឋមន្ត្រីកាណាដាថា […]

អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការបិទផ្លូវចេញ-ចូលច្រកខាងត្បូងនៃច្រកចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃ១១-១៦ ខែតុលា ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅទីនោះ

Liny Chan October 11, 2024 11/10/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់ភ្ញៀវទេសចរទាំងឡាយ ពីការបិទបណ្ដោះអាសន្ននូវផ្លូវចេញ-ចូលច្រកខាងត្បូងនៃច្រកចូលខាងកើតប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១១-១៦ ខែតុលា ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅទីនោះ។ ចំពោះភ្ញៀវទេសចរដែលចង់ចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងកើត អាចធ្វើដំណើរចេញ-ចូលតាមគំនូសបង្ហាញដូចមានភ្ជាប់ជាមួយរូបភាពណែនាំខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

បេក្ខនារី ៩៦ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក លើកទី៣២ នៅខែធ្នូ ខាងមុខនេះ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបេក្ខនារី ចំនួន ៩៦ប្រទេស នឹងមកកម្ពុជា ដើម្បីចូលរួមប្រកួតបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក (32th World Miss University) លើកទី៣២ នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមប្រភពផ្លូវការ ពីម្ចាស់កម្មវិធីបវរកញ្ញាឯកសាកលវិទ្យាល័យប្រទេសកម្ពុជា (World Miss University Cambodia)។ ជាមួយគ្នានេះដែរ ចាប់ពីថ្ងៃទី២៤ ដល់ ៣១ ខែតុលា ឆ្នាំ២០២៤ កម្មវិធីបវរកញ្ញាសាកលវិទ្យាល័យប្រទេសកម្ពុជា នឹងរៀបចំការប្រកួត ដើម្បីស្វែងរកបេក្ខនារីកម្ពុជា សម្រាប់បន្តទៅប្រកួតជាមួយបវរកញ្ញានានា មកពីពិភពលោក ខណៈអ្នករៀបចំការប្រកួត បានដាក់លិខិតស្នើសុំការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក្រសួងក៏បានគាំទ្រជាគោលការណ៍ផងដែរ។ នេះជាការប្រកួតបវរកញ្ញាលំដាប់ពិភពលោកដ៏ធំបំផុត ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក។ បើតាមលិខិតមួយទៀត ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងយល់ឃើញថា ការរៀបចំកម្មវិធីប្រឡងបវរកញ្ញាឯកសាកលវិទ្យាល័យប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ប្រលងមួយដ៏សំខាន់ក្នុងការចូលរួមលើកតម្កើង និងផ្សព្វផ្សាយពីការអប់រំ ទេសចរណ៍ បរិស្ថាន សន្តិភាព ជាពិសេសវប្បធម៌ជាតិខ្មែរឲ្យរីកសុះសាយទៅកាន់ពិភពលោក។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសគាំទ្រជាគោលការណ៍ ទៅតាមសំណើរបស់អ្នករៀបចំ។ ចំពោះការចូលរួមជាគណៈអធិបតី […]

ទូក ៦៥គ្រឿង ត្រៀមប្រណាំងនៅទន្លេក្រុងព្រៃវែងនៅថ្ងៃទី១៦-១៧ ខែតុលា, ថ្ងៃនេះអភិបាលខេត្តព្រៃវែង រៀបចំក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន

Liny Chan October 10, 2024 10/10/2024

(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក សួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី រួមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្រុងពាលី សុំសុខសួស្ដីជ័យមង្គល ដល់ក្រុមការងាររៀបចំ ការប្រណាំងទូកឲ្យប្រព្រឹត្តទៅ នៅពេលខាមុខ បានដោយរលូនស្ថិតនៅមាត់ទន្លេក្រុងព្រៃវែង។​ សូមជម្រាបថា ពិធីនេះ បានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងដើម្បីជាលំអាន សម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។ សូមបញ្ជាក់ថា កម្មវិធីប្រណាំងទូក-ង ប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនៅថ្ងៃថ្ងៃបិទ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា ពិធីប្រណាំងទូកនេះមានទូក-ង ចូលរួមប្រណាំងមកពី៦ស្រុករួមមាន៖ *ទី១៖ ស្រុកពោធិ៍រៀង ទូកខ្លីចំនួន២៨ […]

លោក បៃដិន ថាលោក ត្រាំ និយាយកុហក ជុំវិញចំណាត់ការដោះស្រាយបញ្ហា បណ្តាលមកពីព្យុះ

Liny Chan October 10, 2024 10/10/2024

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចោទប្រកាន់ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ថាព្យាយាមផ្សព្វផ្សាយពាក្យកុហក ជុំវិញចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះព្យុះហឺរីខេន Helene និងព្យុះហឺរីខេន Milton ដែលកំពុងបោកបក់នៅក្នុងរដ្ឋ Florida។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០២៤។ លោក បៃដិន បានប្រាប់សន្និសីទសារព័ត៌មាននៅឯសេវិមាន ដូច្នេះថា «មានការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគ្មានទំនួលខុសត្រូវ និងឥតឈប់ឈរ។ វាជាការភូតកុហកទាំងស្រុង។ ព័ត៌មាននោះកំពុងធ្វើឱ្យខូចទំនុកចិត្ត និងប៉ះពាល់ដល់ការងារជួយសង្គ្រោះ ហើយវាអាចបំបាក់ទឹកចិត្តអ្នកដែលត្រូវការជំនួយបំផុត»។ លោក បៃដិន បាននិយាយទៀតថា «ការអះអាងដែលថា មានការរឹបអូសទ្រព្យសម្បត្តិ វាមិនមែនជាការពិតទេ។ គេនិយាយថា ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ នឹងទទួលបានប្រាក់ចំនួន ៧៥០ដុល្លារ ឬច្រើនជាងនេះ។ គេនិយាយថា ថវិកាសម្រាប់ដោះស្រាយវិបត្តិ កំពុងត្រូវបានបង្វែរទៅជនចំណាកស្រុក។ ទាំងអស់នេះ ក៏មិនមែនជាការពិតនោះដែរ»។ គួរបញ្ជាក់ថា លោក ត្រាំ និងគណបក្សសាធារណរដ្ឋ បាននិងកំពុងជំរុញឱ្យមានការយល់ច្រលំ […]

ក្រសួងអប់រំ៖ ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជនប្រឡងបាក់ឌុប បានដឹកមកដល់រាជធានីភ្នំពេញរួចអស់ហើយ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ បានដឹកពីបណ្ដាខេត្ត​មកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ព្រមទាំងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ តាំងពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ […]

លោក ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹក និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ

Liny Chan October 10, 2024 10/10/2024

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពី បំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់។ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។ ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈលោកដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅ ប្រទេសបារាំង ឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឲ្យតំបន់មួយចំនួនទទួលរងការលិចលង់។ លោកបន្តថា បើទោះបីលោកនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម លោកអភិបាលរាជធានី បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបាន។ ក្នុងនោះមុនគេ លោក ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យហើយក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ […]

អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៊ីន បន្តប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព កុំឲ្យស្រូវរបស់កសិករចាល់ ឬធ្លាក់តម្លៃលើទីផ្សារ ទើបប្រមូលទិញ

Liny Chan October 10, 2024 10/10/2024

(កំពង់ធំ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB និងសហការី នៅថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់ កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន៤ កន្លែង ស្ថិតនៅទីតាំងផ្សេងៗគ្នា ក្នុងស្រុកស្ទោងខេត្តកំពង់ធំ។ ទន្ទឹមនោះដែរ បណ្ឌិត កៅ ថាច ក៏បានស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាពតាមអ្វីដែលអាចធ្វើបាន ដើម្បី កុំឲ្យស្រូវរបស់ប្រជាកសិករចាល់ ឬធ្លាក់តម្លៃ លើទីផ្សារ ទើបប្រមូលទិញ។ ការអំពាវនាវរបស់បណ្ឌិត កៅ ថាច គឺធ្វើឡើងបន្ទាប់ពីបានចុះពិនិត្យស្ថានភាពការប្រមូលទិញស្រូវតាមរោងម៉ាស៊ីនពីកសិករ ចំនួន៣ទីតាំងស្ថិត ស្រុកបាធាយ ខេត្តកំពង់ចាម និងតាមដានតម្លៃ ទីផ្សារស្រូវប្រជាកសិករដែលបានលក់ ក្នុងពេលមុនបុណ្យ ភ្ជុំបិណ្ឌនិងក្រោយពិធីបុណ្យភ្ជុំរួច។ សូមជម្រាបថា ការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តកំពង់ធំរបស់អគ្គនាយកធនាគារ ARDB ក្នុងនោះរួមមាន  គឺទី១ រោងម៉ាស៊ីនកិនស្រូវឈ្មោះ ប៊ី អ អឹម បាននិងកំពុងប្រមូលទិញស្រូវពីកសិករ យកស្តុកទុកដែលមានប្រមា ណ៧ពាន់តោនក្នុងមួយថ្ងៃ ដោយទិញស្រូវសែនក្រអូបតម្លៃ ចន្លោះពី ១៣៤០ ទៅ ១៣៨០ […]