ព័ត៌មានជាតិ

ក្រសួងការងារ ជូនដំណឹងដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជាពិសេសអ្នករស់នៅតាមបណ្ដោយទន្លេចៅប្រះយ៉ា ឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយកម្ពស់ទឹកទន្លេហក់ឡើង

Liny Chan October 9, 2024 09/10/2024

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំទុកដាក់សម្ភារប្រើប្រាស់នៅកន្លែងមាន សុវត្ថិភាព ដោយសារតែកម្រិតទឹកទន្លេចៅប្រះយ៉ាអាចកើនឡើងខ្ពស់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ខាងមុខ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងអប់រំ៖ លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប នឹងចេញនៅថ្ងៃទី៣០ តុលា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងខេត្តផ្សេងៗ ថ្ងៃទី៣១ តុលាខាងមុខ

Liny Chan October 9, 2024 09/10/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នឹងចេញសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣០ ខែតុលា និងបណ្តាខេត្តផ្សេងៗ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្តលើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។ […]

រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ

Liny Chan October 9, 2024 09/10/2024

(ភ្នំពេញ)៖​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ស្របតាមការសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍

Liny Chan October 9, 2024 09/10/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ​ បានចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួល ក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍។ យោងតាមសារាចរណែនាំចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងគោលបំណងចូលរួមចំណែក​ អនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួល ដល់ប្រតិបត្តិការទូទាត់សងប្រាក់ របស់សហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដូចខាងក្រោម៖ ១៖ បើកគណនីឱ្យសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ក្នុងរូបភាពជា «ឈ្មោះអាជីវកម្ម», «ឈ្មោះសហគ្រាស» «ឈ្មោះហាង» ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញបែបបទរដ្ឋបាលពេញលេញ និងងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈការចុះបញ្ជីនៅច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់បាននូវអត្តសញ្ញាណម្ចាស់អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។ ២៖ សម្រួល និងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនេះការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕ សូមអានសារាចរ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា […]

ក្រសួងទេសចរណ៍ ប្រកាសបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានធំមួយរបស់ថៃ ពាក់ព័ន្ធការលុបចោលកម្មវិធី Miss Grand International ២០២៤នៅកម្ពុជា

Liny Chan October 9, 2024 09/10/2024

(រាជធានីភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នេះ បានប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយបានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤នៅកម្ពុជាបណ្ដាលមកពី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ។ ខាងក្រោមនេះជាសេចក្ដីប្រកាសបដិសេធលម្អិតរបស់ក្រសួងទេសចរណ៍៖

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យក្រុមហ៊ុនពិចារណាកំណត់តម្លៃលំនៅឋានឱ្យសមស្រប តាមសមត្ថភាពប្រជាជនកម្ពុជា

Liny Chan October 9, 2024 09/10/2024

(ភ្នំពេញ)៖ នាឱកាសពិធីសម្ពោធជាផ្លូវការប៊ូយ៉ុងថោន នៅព្រឹកថ្ងៃទី០៨ ខែតុលានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យក្រុមហ៊ុនពិចារណាកំណត់តម្លៃលំនៅឋានឱ្យសមស្រប តាមសមត្ថភាពប្រជាជនកម្ពុជា។ លោកបានចូលរួមអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុនប៊ូយ៉ុង ដែលបានសហការយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកការកសាងលំនៅឋានបែបនេះថា ជាការចូលរួមដ៏ត្រឹមត្រូវក្នុងការកសាងលំនៅឋានទំនើប ឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់ប្រជាជនកម្ពុជា និងស្របតាមគោលដៅដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី មានបំណងចង់បានស្ថាបត្យកម្មដូចប៊ូយ៉ុងថោននេះ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ដោយចង់ឃើញប្រជាជនកម្ពុជានាថ្ងៃអនាគត ជាប្រជាជនដែលមានវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីវាងវៃ និងសមត្ថភាពខ្ពស់។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ូយ៉ុង ដែលបានចូលរួមឆ្លើយតបនឹងទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមហ៊ុនប៊ូយ៉ុងធ្វើយ៉ាងណាពិចារណាលើការកំណត់តម្លៃលំនៅឋានឱ្យបានសមរម្យ ស្របតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែង របស់ប្រជាជនកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងនៅជួយជ្រោមជ្រែងធ្វើយ៉ាងណារក្សាដំណើរការឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មគ្រឿងលម្អផ្ទះ […]

អភិបាលខេត្តកណ្ដាល ប្រកាសផ្តល់ម៉ូតូ ១គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A

Liny Chan October 9, 2024 09/10/2024

(កណ្តាល)៖ អ្នកចេះគឺជាប់ជាពាក្យដែលលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងទៅកាន់សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តកណ្ដាល នាឱកាសដែលលោកអញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។ បន្ថែមលើសនេះ លោកអភិបាលខេត្តលើកទឹកចិត្តថា សិសាណាជាប់និទ្ទេស A នោះនឹងទទួលបានម៉ូតូមួយគ្រឿង សម្រាប់ធ្វើដំណើរបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបន្តទៀត។ លោកអភិបាលខេត្តបានបន្តថា ក្នុងកំណែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា សិស្សានុសិស្សទាំងអស់ ត្រូវតែមានសមត្ថភាព ហើយអ្នកចេះគឺជាប់ ដូច្នេះសមត្ថភាពដែលក្មួយៗទាំងអស់ បានខិតខំយកចិត្តទុកដាក់រៀនក្នុងរយៈពេលកន្លងមក ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពនៅពេលនេះ ដើម្បីទទួលបាននូវលទ្ធផលល្អ និងឈានទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបន្តទៀត។ ជាមួយគ្នានេះ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨មណ្ឌល ស្មើនឹង ៤៥១បន្ទប់ នៅតាមសាលាក្នុងក្រុង-ស្រុក ចំនួន៦ រួមមាន៖ ក្រុងតាខ្មៅ មាន៤មណ្ឌល, ស្រុកស្អាង […]

ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុប ប្រព្រឹត្តទៅដោយរលូនល្អ ខណៈបេក្ខជនអវត្តមានសរុប ២ ៣៦៤នាក់

Liny Chan October 9, 2024 09/10/2024

(ភ្នំពេញ)៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ពេលព្រឹកមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ តាមការចុះផ្សាយរបស់ក្រសួងអប់រំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នាព្រឹកថ្ងៃទី២នេះ បេក្ខជនអវត្តមានសរុប ២.៣៦៤ នាក់ ស្រី៩០៧ នាក់ (កើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១.៩៥៥នាក់។ បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់។ អនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាព មានចំនួន១០នាក់ (ករណីគ្រុនពោះវៀន និងលើសឈាម)។ អនុរក្សអនុវត្តខុសបទបញ្ជាមាន ២ ករណី (អនុរក្ស ១នាក់ប្រើទូរសព្ទថតវិញ្ញាសា នៅមណ្ឌល វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស ១នាក់ […]

លោក ហែម សុវត្ថិ ប្រកាសឧបត្ថម្ភថវិកាម្នាក់ ២លានរៀល ដល់សិស្សដែលប្រឡងសញ្ញាបត្រទុតិយភូមិជាប់និទ្ទេស A ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

Liny Chan October 9, 2024 09/10/2024

(ភ្នំពែញ)៖ លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន បានប្រកាសថា គ្រប់សិស្សទី១២ ប្រឡងបាក់ឌុបឆ្នាំ២០២៤ ទទួលបាននិទ្ទេស A ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នឹងទទួលបានថវិកាឧបត្ថម្ភ ចំនួន ២លានរៀល។ ការឧបត្ថម្ភថវិកានេះ គឺជាការលើកទឹកចិត្តដល់ប្អូនៗ សិស្សថ្នាក់ទី១២ ទាំងអស់ខិតខំប្រឡងឱ្យបាននិទ្ទេស A មានចំនួនច្រើន។ គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់០៩ ខែតុលា ឆ្នាំ២០២៤ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជាង១៣ម៉ឺននាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឃាត់ខ្លួនបុរសម្នាក់ បន្លំឈ្មោះជាលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ដើរអន្តរាគមន៍សុំជំនួយ

Liny Chan October 9, 2024 09/10/2024

(ពោធិ៍សាត់)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន ក្រោយទទួលពាក្យបណ្តឹង ពីនាយកប្រតិបត្តិ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ប្តឹងពីករណីឆបោក បញ្ជាឱ្យចែកលុយ និងសម្ភារៈដល់គ្រួសារក្រីក្រ ចំនួន០៤គ្រួសារ ដោយអះអាងថា ជាលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី។ ប្រភពពីលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១០ និង០០នាទី សមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តពោធិ៍សាត់ បានទទួលពាក្យបណ្ដឹង ពីឈ្មោះលោក វ៉ាន់ ហ៊ាង (ហៅតក) ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានតួនាទី ជានាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។ ក្នុងពាក្យបណ្តឹងនោះ ឈ្មោះ វ៉ាន់ ហ៊ាង បានប្ដឹងទៅលើជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់លេខទូរស័ព្ទ (០៨៥៩៣២៧៨១) ឆបោកឱ្យចែកលុយ និងសម្ភារៈមួយចំនួន […]