ព័ត៌មានជាតិ

លទ្ធផលប្រឡងកងរាជអាវុធហត្ថ នឹងប្រកាសនៅថ្ងៃស្អែកនេះ! អ្នកនាំពាក្យជូនដំណឹងដល់បេក្ខជនទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះនៅតាមទីតាំងដែលខ្លួនបានដាក់ពាក្យ និងប្រឡង

Liny Chan September 19, 2024 19/09/2024

(ភ្នំពេញ)៖ ការប្រកាសលទ្ធផលផ្លូវការ នៃការប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ នឹងបិទផ្សាយជាសាធារណៈនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះទៅ នៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ដែលបេក្ខជនបានដាក់ពាក្យ និងប្រឡងកាលពីពេលកន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា ឆ្លងកាត់ការប្រឡងនេះ បេក្ខជនដែលមានគ្រប់លក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ចំនួន១,១០៣នាក់ ក្នុងនោះ ជាប់ជាស្ថាពរ ចំនួន១,០៣១នាក់ និងជាប់បម្រុង ចំនួន៧២នាក់ ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យសរុបជាង៧,០០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: ប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរឆ្នាំ២០២៥ នឹងដំឡើងដល់២០៨ដុល្លារ ក្នុងនោះ២០៦ដុល្លារ កើតចេញពីការចរចា និង២ដុល្លារទៀត ត្រូវបានបន្ថែមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

Liny Chan September 19, 2024 19/09/2024

(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ នឹងត្រូវដំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ រសៀលថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសម្រេចចុងក្រោយចំពោះការពិភាក្សារឿងប្រាក់ឈ្នួលនេះ។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន៤ដុល្លារបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ។ ការចរចាប្រាក់ឈ្នួលលើកចុងក្រោយ​បង្អស់ បានធ្វើឡើងរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប។ បើតាម របាយការណ៍របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ មានការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង គាំទ្រតួលេខ […]

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញានេះ កម្ពុជារងឥទ្ធិពលព្យុះទី១៥ ឈ្មោះ ស៊ូលីក ដែលធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស

Liny Chan September 19, 2024 19/09/2024

ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១៩ ខែកញ្ញា នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីអំពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងសេចក្ដីជូនដំណឹង ក្រសួងបានបញ្ជាក់ឱ្យដឹងថា ដោយយោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូង ដែលបានជូនដំណឹង កាលពីម្សិលមិញបានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់ អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្បែរផ្ចិតនៃព្យុះ ដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយ នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។ ព្យុះនេះធ្វើឱ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យផ្ទៃមេឃមានពពក ច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ ខ្ពង់រាប និងតំបន់ភ្នំ។ អាស្រ័យដូចបានជម្រាបខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី […]

ស្នាដៃវិចិត្រករខ្មែរ ២រូប ត្រូវបានជ្រើសរើសសម្រាប់ការតាំងព័រណ៍សិល្បៈ SHINSEISAKU លើកទី៨៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

Liny Chan September 19, 2024 19/09/2024

(ភ្នំពេញ)៖ ស្នាដៃវិចិត្រករខ្មែរ ចំនួន២រូប គឺលោក នូ សារី និងលោក ឈើន ចាន់នី ត្រូវបានជ្រើសរើសសម្រាប់ការតាំងពិព័រណ៍សិល្បៈ SHINSEISAKU លើកទី៨៧ នៅមជ្ឈមណ្ឌលសិល្បៈជាតិនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា។ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបង្ហោះយ៉ាងដូច្នេះថា៖ «អបអរសាទរ លោក នូ សារី និងលោក ឈើន ចាន់នី ដែលសម្រេចបានជោគជ័យយ៉ាងធំធេង! គំនូររបស់លោកទាំងពីរត្រូវបានជ្រើសរើសសម្រាប់ពិព័រណ៍សិល្បៈSHINSEISAKUលើកទី៨៧! Congratulations to Mr. Sary Nou and Mr. Channy Chhoeun Artist on your great achievements! Their paintings were accepted for the 87th SHINSEISAKU Art Exhibition!!»។ ជាមួយនឹងការទទួលបានជោគជ័យលើស្នាដៃរបស់ខ្លួន លោក […]

កម្ពុជា-​ម៉ាឡេស៊ី ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code

Liny Chan September 19, 2024 19/09/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។ ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរនេះ រៀបចំឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Dato Khairussaleh Ramli ប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធធនាគារ មេយប៊ែង និងភ្ញៀវកិត្តិយសជាច្រើនទៀត។ ការតភ្ជាប់ប្រព័ន្ធទូទាត់តាមឃ្យូអរកូត រវាងប្រទេសទាំងពីរមាន ២ដំណាក់កាល ដោយដំណាក់កាលទី១ អនុញ្ញាតអ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័ត របស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំង ពាណិជ្ជករជាងពីរលានកន្លែងដូចជា ភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ ដែលបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូតថ្នាក់ជាតិ របស់ប្រទេសម៉ាឡេស៊ី។ ដូច្នេះចាប់ពីឥឡូវនេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) […]

អាជ្ញាធរជាតិអប្សរារកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម

Liny Chan September 19, 2024 19/09/2024

(សៀមរាប)៖ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣ នៃប្រាសាទតាព្រហ្ម បានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគមួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។ ប៉ុន្តែបំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។ ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគត ដើម្បីយកមកផ្គុំឡើងវិញឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជាតាមជំនឿ។ បុរាណវិទូរូបនេះឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗមួយចំនួនទៀត មានដូចជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើងទម្រ ព្រះសិរជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជំនន់ទឹកភ្លៀង និងទឹកទន្លេធ្វើឱ្យប៉ះពាល់ដល់ភូមិចំនួន៣៣ នៅស្រុកចិត្របុរី ខេត្តក្រចេះ, អាជ្ញាធរកំពុងមមាញឹកនឹងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ

Liny Chan September 19, 2024 19/09/2024

(ក្រចេះ)៖ គ្រោះជំនន់ទឹកភ្លៀង និងទឹកទន្លេកំពុងធ្វើឱ្យប៉ះពាល់ដល់ភូមិចំនួន៣៣ នៅស្រុកចិត្របុរី ខេត្តក្រចេះ ខណៈនេះអាជ្ញាធរកំពុងមមាញឹកនឹងការជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសត្វពាហនៈ។ អាជ្ញាធរស្រុកស្រុកចិត្របុរីបានឱ្យដឹងថា ឥឡូវនេះភូមិសាស្ត្រស្រុករបស់ខ្លួនកំពុងជួបប្រទះទឹកជំនន់ទឹកភ្លៀង និងទឹកទន្លេធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន៧ឃុំ ភូមិចំនួន៣៣ភូមិ។ លិចផ្លូវសរុបប្រវែង១២៖៧៣០​ម៉ែត្រ លិចដំណាំស្រូវចំនួនសរុប៧៤៩ហិកតា។ លិចដំណាំចម្ការ និងដំណាំរួមផ្សំ (ដំឡូងមី ទ្រាប់ សណ្ដែក ត្រកួន តាសក់) សរុបចំនួន១០ហិកតា។ គ្រួសារប៉ះពាល់សរុបចំនួនទូទាំង៧ឃុំ ទាំងដំណាំស្រូវ និងដំណាំចម្ការ សរុបចំនួន៩៨២គ្រួសារ ចំនួនមនុស្ស៣៥១៩នាក់។ ទឹកលិចក្រោមផ្ទះសរុបចំនួន៥៥ខ្នង ស្មើនឹង៦២គ្រួសារ មនុស្សសរុប១៨៨នាក់។ ជម្លៀសសត្វគោសរុបចំនួន៧៨០ក្បាល គ្រួសារប៉ះពាល់សរុបចំនួន៩០គ្រួសារ មនុស្សសរុបចំនួន៣៧៥នាក់ ​លិចវត្តចំនួន២កន្លែង។ ១. ឃុំបុសលាវ៖ប៉ះពាល់ចំនួន៩ភូមិ គ្រួសារប៉ះពាល់សរុបចំនួន៤៨៩គ្រួសារ មនុស្សសរុបចំនួន១២៩៦នាក់ (ជំនន់ទឹកទន្លេមានការកើនឡើង)។ លិចផ្លូវសរុបប្រវែង៤,០០០ម៉ែត្រ លិចវត្តចំនួន២កន្លែង លិចដំណាំស្រូវចំនួន២៣៥ហិកតា គ្រួសារប៉ះពាល់សរុបស្មើនឹង៤២៥គ្រួសារ ចំនួនមនុស្ស១,០៧៥នាក់ លិចដំណាំចម្ការនិងដំណាំរួមផ្សំសរុបចំនួន៨ហិកតា ស្មើ៣២គ្រួសារ សរុបចំនួនមនុស្ស១០៩នាក់ ចម្លងគោទៅទីទួលសុវត្ថិភាពចំនួន១៨០ក្បាល គ្រួសារប៉ះពល់ ៣២គ្រួសារ មនុស្ស៨៥នាក់។ ២. ឃុំដារ៖ប៉ះពាល់ចំនួន៤ភូមិ គ្រួសារប៉ះពាល់សរុបចំនួន១៣៥គ្រួសារ សរុបចំនួនមនុស្ស៥៦៥ (ជំនន់ទឹកភ្លៀងស្រកចុះ ជំនន់ទឹកទន្លេមានការកើតឡើង) […]

ប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី​ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)

Liny Chan September 19, 2024 19/09/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកប្រាក់ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ដែលជាល្បិចឆបោកថ្មីមួយ។ យោងតាមការជូនព័ត៌មានបានឱ្យដឹងថា នៅថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាព​បច្ចេកវិទ្យា​ឌីជី​ថល​នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ​បានទទួលពាក្យបណ្តឹង​ និងសេចក្តី​រាយ​ការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី​ ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញ​សង្គម​ (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ​ (Wireless Pairing) ហើយលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញនូវវិធីសាស្ត្រជ្រៀតចូល​ និងឆបោកដូចខាងក្រោម៖ ១៖​ ឧក្រិដ្ឋជនប្រមែប្រមូលព័ត៌មាន​ និងសាវតាជនរងគ្រោះ​ (អាសយដ្ឋាន​ និងលេខទូរស័ព្ទ) ២៖​ ឧក្រិដ្ឋជនលួចភ្ជាប់បណ្តាញ​ (WiFi) របស់ជនរងគ្រោះ ៣៖​ ទូរស័ព្ទទៅកាន់លេខជនរងគ្រោះ​ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ​ (តួយ៉ាង​សេវា​ផ្គត់ផ្គង់ទឹក​ ឬភ្លើងអគ្គិសនី)​ ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី​ និងរបៀបភ្ជាប់មុខងារ​បង់ថ្លៃ​សេវាតាមអ៊ីនធឺណិត​ ៤៖​ អំឡុងពេលណែនាំ​ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ​ «Developer Mode» បើកជម្រើស «Wireless Debugging» និង​ភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់​ម៉ាស៊ីន​កុំព្យូទ័រ​ឧក្រិដ្ឋជន​ «Paring Device» ៥៖​ […]

អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំកម្លាំង ចុះអន្តរាគមន៍ ពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋជិត១៦០គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្រុកព្រៃនប់

Liny Chan September 19, 2024 19/09/2024

(ព្រះសីហនុ)៖ លោក សាមុត សុធារិទ្ធិ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការចង្អុលបង្ហាញពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកព្រៃនប់ ចុះអន្តរាគមន៍ ពិនិត្យមើលស្ថានភាពជាក់ស្តែងនូវជំនន់ទឹកភ្លៀង បានធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ធ្វើឲ្យមានផលលំបាក ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅភូមិបែកក្រង់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពិនិត្យស្ថានភាពជាក់ស្តែង ឃើញថា ក្នុងមូលដ្ឋានភូមិបែកក្រង់មានការលិចផ្លូវ ផ្ទះសំបែង ផលដំណាំផ្សេងៗ រួមទាំងសាលារៀនធ្វើឲ្យផ្អាកការសិក្សាជាបណ្តោះអាសន្ន (លិចក្រោមជង្គង់) រីឯប្រជាពលរដ្ឋ សិស្សានុសិស្សក៏ពិបាកក្នុងការធ្វើដំណើរទៅមកផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានចុះជួបដោយផ្ទាល់ និងសួរនាំយ៉ាងយកចិត្តទុកដាក់ ចំពោះមុខពលរដ្ឋប្រមាណជិត១៦០គ្រួសារ ទទួលបានការផ្តាំផ្ញើរពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ការហូបចុក រស់នៅ ពោលកំឡុងពេលមានទឹកជនលិចបែបនេះប្រាកដណាស់ពិតជាមានជម្ងឺដង្កាត់រាតត្បាតផ្សេងងាយនឹងឆ្លង ជាពិសេសគឺសត្វអសេរពឹស។ ក្រៅពីនេះ លោកក៏បានធ្វើការណែនាំអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជំលៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា មិនត្រូវទុកឲ្យបងប្អូនប្រជាពលរដ្ឋ របស់យើងណាម្នាក់រងគ្រោះជំនន់ទឹកភ្លៀង ដោយសារយើងមិនបានជួយអន្តរាគមន៍សង្គ្រោះនោះទេ។ ជាមួយគ្នានេះ លោក សាមុត សុធារិទ្ធ […]

ក្រសួងសុខាភិបាល៖ ជូនដំណឹងអំពី «ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»

Liny Chan September 19, 2024 19/09/2024

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី «ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់» ក្រោយទទួលបានសចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើយហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងអំឡុងសប្ដាហ៍មុន អាចនឹងបង្ករឱ្យមានទឹកជំនន់ ដែលបណ្ដាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ដូច្នេះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News