ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា ហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ យកកម្រៃសេវាសម្រាប់ការបើក បិទគណនីជាប្រាក់រៀល និងសេវាប្រចាំឆ្នាំ

Liny Chan September 18, 2024 18/09/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សង់ប្រាក់នៅកម្ពុជា។ ក្នុងនោះធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិវញ្ញវត្ថុទាំងអស់នៅកម្ពុជា យកកម្រៃសេវាប្រចាំឆ្នាំ ចំពោះកាតព្វកិច្ចបើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់។ យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និងគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ជូនយ៉ាងដូច្នេះថា៖១៖ មិនតម្រូវឱ្យយកកម្រៃសេវា សម្រាប់ការបើក និងបិទគណនីជាប្រាក់រៀលខាងលើ។២៖ មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ។៣៖ ពន្យល់ និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្ដីណែនាំនេះជូនសាធារណជន៕ សូមអានសេចក្ដីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ធនាគារជាតិនៃកម្ពុជា ស្រាយបំភ្លឺពីការបើកគណនីប្រាក់រៀលស្វ័យប្រវត្តិជូនអតិថិជន ខណៈឆាប់ៗនេះធនាគារទាំង អស់ នៅកម្ពុជា នឹងចេញ KHQR តែ១ប៉ុណ្ណោះ អាចស្កែនទូទាត់បានទាំងប្រាក់រៀល និងប្រាក់ដុល្លារ !

Liny Chan September 17, 2024 17/09/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ឆាប់ៗខាងមុខនេះធនាគារទាំងអស់នៅកម្ពុជានឹងចេញ KHQR តែ១ប៉ុណ្ណោះ ប៉ុន្ដែអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ដូច្នេះចំពោះអតិថិជនណាដែលមិនមានគណនីជាប្រាក់រៀលនោះទេធនាគារនឹងបង្កើតគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនដល់អតិថិជន។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះឃើញថា មានការប្រតិកម្មពីសាធារណជន ដែលសុខៗមានការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ និងមិនមានការជូនដំណឹងជាមុន ដល់អតិថិជនដែលជាអ្នកប្រើប្រាស់ ចំពោះការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនដល់អតិថិជននេះ ដោយសារតែឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ភាពងាយស្រួល ជំរុញការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រើប្រាស់ KHQR តែមួយប៉ុណ្ណោះ ដោយអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ។ លោកស្រីបណ្ឌិតបន្ដថា ត្រង់ចំណុចនេះមានន័យថា ធនាគារជាតិនៃកម្ពុជានឹងបង្រួម QR Code តែមួយប៉ុណ្ណោះ ដោយមានតែប្រាក់រៀលតែមួយគត់ លែងមានម្ខាងជា QR Code ប្រាក់រៀល និងម្ខាងជា QR Code ប្រាក់ដុល្លារទៀតហើយ មានតែ QR Code ប្រាក់រៀលមួយប៉ុណ្ណោះ ប៉ុន្ដែអាចស្កេនទូទាត់ ប្រតិបត្តិការបានទាំងប្រាក់ដុល្លារ និងប្រាក់រៀល។ […]

ជំនន់ទឹកភ្លៀងប៉ះពាល់នៅតាមឃុំមួយចំនួនក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ

Liny Chan September 17, 2024 17/09/2024

(ក្រចេះ)៖ ជំនន់ទឹកភ្លៀង បានបង្កឲ្យប៉ះពាល់នៅតាមឃុំមួយចំនួន ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដោយសារទទួលរងឥទ្ធិពលព្យុះទី១៣ ឈ្មោះ ប៊ីបីនកា ជាមួយនិងព្យុះទី១៤ ឈ្មោះ ពូលឡាសាន​ (Pulasan) ដែលកើតលើគន្លងតែមួយ មានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី បក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ។ គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បង្កឲ្យប៉ះពាល់ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ ដូចខាងក្រោម៖ ១-ឃុំដារ៖ មានភ្លៀងធ្លាក់ខ្លាំង ចាប់ពីម៉ោង១៖០០ ដល់ម៉ោង៤៖០០ភ្លឺ ធ្វើឲ្យមានជំនន់់ទឹកភ្លៀងខ្លាំង បានប៉ះពាល់់លិចទីធ្លាវត្តដារ១កន្លែង, លិចសាលាបឋមសិក្សាដារ១កន្លែង, លិចមណ្ឌលសុខភាពដារ១កន្លែង, លិច និងហូកាត់ផ្លូវ១០កន្លែង ប្រវែងសរុប ១២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអញ្ចាញ និងភូមិស្ទឹងស្វាយ។ ក្នុងនោះ លិចក្រោមផ្ទះអ្នកភូមិចំនួន៣១ខ្នងផ្ទះ ស្មើ៣១គ្រួសារ មានចំនួន១៤១នាក់ ស្រី៧១នាក់ (ភូមិអញ្ចាញ)។ ចំណែកភូមិចំនួន៤ នៅជាប់ព្រែកទេបាន រួមមាន៖ ភូមិម្រ៉ើមលិចផ្លូវ ប្រវែង១,៥០០ម៉ែត្រ ភូមិតាងួន លិចផ្លូវប្រវែង៣៥០០ម៉ែត្រ, ភូមិជួរជ្រៃលិចផ្លូវប្រវែង១,២០០ម៉ែត្រ, ភូមិខ្នងពស់លិចផ្លូវ ប្រវែង៦៥០ម៉ែត្រ តែមិនប៉ះពាល់ដល់មនុស្ស និងសត្វទេ។ ពីព្រឹកមកដល់ពេលនេះ ទឹកបានស្រកផុត៥ខ្នងផ្ទះ […]

លោក ពូទីន បង្គាប់ឱ្យកងទ័ពរុស្ស៉ីក្លាយជាយោធាធំបំផុតទី២ លើពិភពលោក បន្ទាប់ពីចិន

Liny Chan September 17, 2024 17/09/2024

(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានដាក់បញ្ជាឱ្យចំនួនកងទ័ពទូទៅរបស់រុស្ស៉ី កើន១៨០,០០០នាក់ថែមទៀត គឺសរុបដល់ចំនួន១.៥លាននាក់ ខណៈប្រការនេះនឹងធ្វើឱ្យ រុស្ស៉ីមានយោធាធំជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងក្រឹត្យមួយដែលចេញផ្សាយនៅលើវែបសាយវិមានក្រឹមឡាំង លោក ពូទីន បានបង្គាប់ឱ្យចំនួនកងទ័ពសរុបទាំងអស់របស់រុស្ស៉ី គឺរាប់បញ្ចូលទាំងចំនួនកងទ័ពបម្រុង និងទាហានប៉ារ៉ា កើនដល់២.៣៨លាននាក់ ហើយលោកបានសង្កត់ធ្ងន់ថា ១.៥លាននាក់ ក្នុងចំណោមនោះ គួរតែជាកងទ័ពទូទៅ។ វាជាលើកទី៣ហើយ ដែលលោកប្រធានាធិបតីរុស្ស៉ី បានពង្រីកចំនួនកងទ័ព គិតចាប់តាំងពីសង្រ្គាមនៅ​អ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ លោក ពូទីន បានបញ្ជាឱ្យបង្កើនលើកទី១ ចំនួន១៣៧,០០០នាក់ និង​លើកទី២ ចំនួន១៧០,០០០នាក់។ គួរបញ្ជាក់ថា យោងតាមទិន្នន័យពីវិទ្យស្ថានអន្តរជាតិឯកទេសខាងយោធា International Institute for Strategic Studies ហៅកាត់ IISS ការពង្រីកលើកទី៣នេះ នឹងធ្វើឱ្យរុស្ស៉ីវ៉ាសហរដ្ឋអាមេរិក ព្រមទាំងឥណ្ឌា ក្លាយជាប្រទេសលំដាប់ទី២ […]

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជូនដំណឹងឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ

Liny Chan September 17, 2024 17/09/2024

(ក្រចេះ)៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ឬរថយន្ដសូមទៅត្រួតពិនិត្យមើលម៉ូតូ ឬរថយន្តរបស់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្រុកចំនួន៤ រួមមាន៖ ក្រុងក្រចេះ, ស្រុកស្នួល, ស្រុកអូរគ្រៀងសែនជ័យ និងស្រុកព្រែកប្រសព្វ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤​ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រោមការដឹកនាំសម្របសម្រួលនិតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ដ) គ្មានច្បាប់នៅតាមបណ្តាក្រុងស្រុកទាំង៤ខាងលើ ដោយបានដកហូតម៉ូតូចំនួន២០៤គ្រឿង និងរថយន្ដ១គ្រឿងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ឆ្នាំនេះក្រសួងអប់រំនឹងបន្តវាយតម្លៃសាលារៀនចំនួន ១៣០ទៀត ឱ្យប្រែក្លាយជាសាលារៀនគំរូ ដែលគ្រោងនឹងប្រកាសក្នុងសន្និបាតអប់រំឆ្នាំ២០២៥ ខាងមុខ

Liny Chan September 17, 2024 17/09/2024

(ព្រះវិហារ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ។ ពិធីនេះមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ និង លោកគ្រូ អ្នកគ្រូ។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងនូវការចូលរួមអបអរសាទរដល់បុគ្គលិកអប់រំដែលទទួលបាននូវគ្រឿងឥស្សរិយយសនាថ្ងៃនេះ និងថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវការអប់រំដ៏មានគុណភាពជូនដល់សិស្សានុសិស្ស ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅបណ្ដុះបណ្ដាល ធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកពីប្រវត្តិដ៏យូរលង់របស់ប្រាសាទព្រះវិហារ ការរៀបចំផែនទីជាថ្មីក្នុងសម័យអាណានិគមបារាំង និងការផ្ទុះឡើងវិញនៃជម្លោះព្រំដែនជាមួយប្រទេសថៃ ពេលដែលកម្ពុជាស្នើដាក់ ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក […]

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ

Liny Chan September 17, 2024 17/09/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ។ ឆ្លើយតបនឹងការសាកសួរព័ត៌មានរបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំភ្លឺបន្ថែមលើសេចក្តីបំភ្លឺ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ថា៖ *តាមការបញ្ជាក់របស់ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក បន្ទាប់ពីការបិទ ការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតស៊ុយអែតនៅទីក្រុងបាងកក នឹងបន្តតំណាងឱ្យស៊ុយអែតក្នុងទំនាក់ទំនងជាមួយ កម្ពុជា ហើយស្ថានកុងស៊ុលរបស់ស៊ុយអែតនៅភ្នំពេញ នឹងនៅតែបើកទ្វារដើម្បីបន្ត ផ្តល់សេវាកុងស៊ុលដល់ពលរដ្ឋស៊ុយអែតនៅកម្ពុជា។ *ថ្វីត្បិតមានការបិទការិយាល័យស្ថានទូតស៊ុយអែត នៅភ្នំពេញ ក៏ប៉ុន្តែក្នុងរយៈកាល កន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ជាអាទិ៍ ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតទួរគី ក្នុងខែមេសា ឆ្នាំ២០២៣ ការ បើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែមករា ឆ្នាំ ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ សូមជម្រាបថា ស្ថានទូតស៊ុយអែត ការិយាល័យ ប្រចាំរាជធានីភ្នំពេញ នឹងត្រូវបិទជាផ្លូវការ និងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។ បើតាមការជូនដំណឹង […]

ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ នៅជាប់នឹងកម្ពុជា ជាង១០០ឆ្នាំហើយ ទោះបីកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ

Liny Chan September 17, 2024 17/09/2024

(ភ្នំពេញ)៖ ដំណាំកៅស៊ូ បានចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ម្ល៉េះ ដែលកាលណោះជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ។ ​ចម្ការកៅស៊ូមានលក្ខណៈ​ឧស្សាហកម្ម​​ទ្រង់​​ទ្រាយធំបានបង្កើត​​​ឡើងដោយ​ក្រុមហ៊ុន​វិនិយោគ​របស់​បារាំង​​​ធំៗចំនួន៥ នៅលើខេត្តដែលមានដី​ក្រហម​​​បាសាល់ រួមមាន ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី។ បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ តែជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូនិងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច។ ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាចម្ការមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុត នៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេតបរិស្ថានរបស់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោកយាយ អាយុ១០៦ឆ្នាំ ជាជនចាស់ជរា រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់ ទទួលបានផ្ទះមួយខ្នង ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

Liny Chan September 16, 2024 16/09/2024

(ពោធិ៍សាត់)៖ លោកយាយ តៅ ហោ អាយុ១០៦ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង ស្ថិតក្នុងគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័លជួបការលំបាកខ្លាំង ក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ លោកយាយ តៅ ហោ ដែលត្រូវបានទទួលផ្ទះនាពេលនេះ បានសម្តែងនូវសេចក្តីត្រេកអរ និងអរគុណយ៉ាងខ្លាំង ជូនចំពោះ លោក ខូយ រីដា និងក្រុមការងារ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាជនតាមមូលដ្ឋាន និងទីជនបទ ជាក់ស្តែងដូចជារូបគាត់ជាដើម។ លោកយាយបានប្តេជ្ញាគាំទ្រ និងដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូពេទ្យច្រើនណាស់បានជួយប្រជាពលរដ្ឋ តែក៏មានគ្រូពេទ្យតិចតួចធ្វើឱ្យប៉ះពាល់​ដល់គ្រូពេទ្យទូទាំងប្រទេស 

Liny Chan September 16, 2024 16/09/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មានគ្រូពេទ្យច្រើនណាស់បានធ្វើការព្យាបាលជូនអ្នកជំងឺរាប់លាននាក់ បានធូរស្បើយជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មាន​គ្រូពេទ្យមួយចំនួនតូចបានធ្វើឱ្យប៉ះពាល់​ដល់គ្រូពេទ្យទូទាំងប្រទេសដែរ ដូចនេះយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងគុណភាពរបស់គ្រូពេទ្យដើម្បីបង្កើនការជឿជាក់របស់ប្រជាពលរដ្ឋ​មកលើវិស័យសុខាភិបាល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់​អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង។ នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតណាស់យើងមានពេទ្យស្តារ និងពេទ្យផ្សេងៗ ប៉ុន្តែទម្រាំបានសញ្ញាបត្រចាំបាច់ត្រូវតែមានការពិនិត្យឱ្យបានហ្មត់ចត់ ហើយការបណ្តុះបណ្តាល​ត្រូវតែធានាគុណភាព ព្រោះគុណភាពពេទ្យនេះមិនមែនត្រឹមតែធានានូវជីវិតមនុស្សនោះទេ ប៉ុន្តែជាកិត្តិយសនិងជាកេរ្តិ៍ឈ្មោះ​របស់វិស័យសុខាភិបាលទាំងមូលតែម្តង ហើយបើចង់ឱ្យវិស័យសុខាភិបាល​រីកចម្រើនបានទាល់តែប្រជាជនមានការជឿជាក់។ ស្របជាមួយគ្នានោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ពេទ្យយើងមិនថា ពេទ្យរដ្ឋ ពេទ្យឯកជន ទៅពេទ្យមួយណានៅក្នុងប្រទេសក៏ព្យាបាលអាចទុកចិត្តបាន ចឹងគឺអាស្រ័យទៅលើពេទ្យ​ហើយ, ក្នុងនោះក៏មានអ្នកលើកបញ្ហាច្រើនពីរឿងនេះ រឿងនោះ ខ្ញុំថាមិនមែនអត់បញ្ហាទេ ប៉ុន្តែសុំឱ្យមើលចំណុចវិជ្ជមានដែលពេទ្យយើងបានធ្វើច្រើនណាស់ មានប្រជាពលរដ្ឋរាប់លាននាក់ ក្នុងមួយឆ្នាំបានព្យាបាល ហើយបានធូរស្រាល»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទោះបីជាយ៉ាងណាយើងត្រូវពង្រឹងអភិក្រម […]