ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបន្ថែមចំនួនកូតា សម្រាប់ពលករកម្ពុជាមកបំពេញការងារ នៅប្រទេសកូរ៉េខាងត្បូង

Liny Chan September 12, 2024 12/09/2024

(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា លោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបន្ថែមកូតាចំនួនបន្ថែមទៀត សម្រាប់ពលករកម្ពុជា មកបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង។ ការបង្ហាញនូវក្ដីសង្ឃឹមបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយលោក Yoon Suk-Yeol នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូង នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះការទទួលពលករកម្ពុជា មកបម្រើការងារនៅកូរ៉េ ដែលនឹងនាំត្រឡប់ទៅកម្ពុជាវិញ នូវចំណេះដឹងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍន៍នៅកម្ពុជា។ លោកប្រធានាធិបតី Yoon Suk-Yeol ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោផងដែរ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើត ពង្រឹង និងពង្រីក​ទំនាក់ទំនង​រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ។ សូមជម្រា​បថា គិតចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ (ស្រី ២៣.០៧៦ នាក់) ទៅធ្វើការនៅកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។ […]

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស២ ពីសហរដ្ឋអាមេរិក ខណៈពេលនេះសម្តេចមានសញ្ញាបត្របណ្ឌិតកិត្តិយសជាង១០

Liny Chan September 12, 2024 12/09/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោ ធ្លាប់បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ចំនួន២ ពីសហរដ្ឋអាមេរិក ខណៈមកដល់ពេលនេះសម្តេចតេជោ មានសញ្ញាបត្របណ្ឌិតកិត្តិយសជាង ១០សញ្ញាបត្រឯណោះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះបន្ទាប់ពីមានខ្មែរនៅសហដ្ឋអាមេរិក បានចោទជាសំណួរថា តើសម្តេចសមនឹងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីប្រទេសកូរ៉េដែរ ឬយ៉ាងណា។ ថ្លែងក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានតបថា​ ដល់ពេលនេះ សម្តេចមានសញ្ញាបត្រកិត្តិយស ពីបរទេសជាង ១០សញ្ញាបត្រ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យពីរ នៅសហរដ្ឋអាមេរិក។ សម្រាប់នៅកូរ៉េខាងត្បូងវិញ នេះជាសញ្ញបត្រទី៣ ខណៈសហគមន៍អឺរ៉ុប ក៏គ្រោងផ្តល់សញ្ញាបត្រកិត្តិយសជូនសម្តេចដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បើករង្វង់ក្រចក ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាលើកឡើងថ្មីៗ ដែលថា តើលោក ហ៊ុន សែន សមស្របទទួលយកនូវសញ្ញាបត្រ ពីសាកលវិទ្យាល័យនៅកូរ៉េ ឬអត់។ ខ្ញុំបានចូលទៅ Comment […]

ការនាំចេញស្វាយចន្ទីកើនជិត​ ៣៧% ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក

Liny Chan September 12, 2024 12/09/2024

(ភ្នំពេញ)៖ ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ហើយបើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន ដែលមានកើនប្រមាណ៣៦,៧% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ ជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះ ។ បន្ថែមលើគោលនយោបាយជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ រួមមាន៖ សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ, សហគមន៍កសិកម្មទំនើបកំពង់ធំ សាលាវិស័យ និងសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏នឹងជួយគាំទ្រផ្នែកទុននិងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែមព្រមទាំងផលចំណេញខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ ដែលជាស្ពានធំ និងវែងបំផុតនៅកម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥

Liny Chan September 12, 2024 12/09/2024

(កូរ៉េខាងត្បូង)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅវិមានប្រធានាធិបតី នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងទៅកាន់លោកប្រធានាធិបតីកូរ៉េថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុត និងវែងបំផុតនៅកម្ពុជា។ ឆ្លើយតបនឹងការរង់ចាំរបស់សម្តេចតេជោ, លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ជូនសម្តេចតេជោវិញថា ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។ លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ស្ពាននេះនឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាង ទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេស និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរ សាធារណរដ្ឋកូរ៉េ ក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។ ជាមួយគ្នានេះដែរ សម្ដេចតេជោក៏បានថ្លែងនូវអំណរគុណ ចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។ សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងប្រើប្រាស់ឥណទានជាង ២៤៥លានដុល្លារ វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន២ នៅទីតាំង […]

លោក កើត ឆែ ជំរុញឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបំរើសេវាកាន់តែល្អ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ

Liny Chan September 12, 2024 12/09/2024

(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើសុំឲ្យសមត្ថកិច្ចបន្តរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះ ជាមួយការកោតសរសើរ វិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលបានគិតគូរ និងយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ក្រោមអធិបតីភាពលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឆ្លើយតបទៅនឹងការស្នើឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក កើត ឆែ បានលើកឡើងថា ការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ សំដៅធ្វើយ៉ាងណា កាត់បន្ថយឲ្យ បាននូវគ្រោះថ្នាក់ចរាចរណ៍ ដោយយើងបានពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ៥ទៅ៦នាក់ ក្នុងមួយថ្ងៃ នៅទូទាំងប្រទេស។ ចំពោះមនុស្ស ៥នាក់ ទៅ ៦នាក់នេះ បើយើងគិតពីថ្លៃចិញ្ចឹម ថ្លៃសិក្សារៀនសូត្រនិងការអប់រំផ្សេងៗ តើយើងត្រូវខាតបង់ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាតិ 

Liny Chan September 12, 2024 12/09/2024

(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់រៀងរាល់ថ្ងៃ។ ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កំពង់ផែស្វ័យ័ត្រក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា។ កំពង់ផែដែលបានកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ទទួលបានកំណើនបរិមាណទំនិញ និងកុងតឺន័រជារៀងរាល់ថ្ងៃ»។ បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែកសាងសមត្ថភាពបន្ថែម កំពង់ផែទឹកជ្រៅកំពត កោះកុងក៏កំពុងបន្ត ប៉ុន្តែផែនៅទីនេះ គឺជាផែនាំមុខមួយដែលមានសកម្មភាពយូរឆ្នាំមកហើយ​ និងជាផែដែលមានសក្ដានុពលធំ។ ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងសារធារណការ និងដឹកជញ្ជូន ជាពិសេសក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក កម្មករ […]

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ

Liny Chan September 12, 2024 12/09/2024

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកាន់ការងារជានាយក​រដ្ឋមន្ត្រី​កម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការនាំមកនូវសមិទ្ធផលទាំងឡាយជា​ឧត្តម​ប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងអាណត្តិចុងក្រោយនៃការងារ​ជា​នាយក​រដ្ឋមន្ត្រី សម្តេចតេជោ ក៏បានអញ្ជើញបើការដ្ឋានសាងសង់សមិទ្ធផល​ជា​ច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើ​ប្រាស់​​ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ ត្រូវបានរៀប​ចំ​​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីដែលដើរតួនាទីសំខាន់សម្រាប់ការធ្វើពា​ណិជ្ជកម្មរបស់កម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អ៊ូអិណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃនេះ បានបើក​ការ​ដ្ឋាន​សាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរ​សា​ទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ […]

រាជរដ្ឋាភិបាល សម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កកចំនួន ៦ខែថែមទៀត

Liny Chan September 12, 2024 12/09/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសរួមគ្នាមួយ ដោយជូនដំណឹងអំពីការសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កកចំនួន ៦ខែថែមទៀត។ រយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ តែយ៉ាងណាវិធានការបន្តហាមឃាត់នេះ មិនអនុវត្តចំពោះគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់នាំចេញឡើយ។ ការសម្រេចបន្តហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលពិនិត្យឃើញថា ផលិតកម្មសត្វចញ្ចឹមនៅកម្ពុជា ត្រូវបានសង្គ្រោះពីផលប៉ះពាល់ ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមិនប្រើប្រាស់ជាចំណីអាហារ នៅប្រទេសនាំចេញ។ ការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីផ្តើមនៃសត្វជ្រូក ដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជា បន្តរងការគម្រាមកំហែង និងអាចឈានទៅដល់ការខូចខាតទាំងស្រុង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: អ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនដល់ ១៧៩នាក់ និង១៤៥នាក់បាត់ខ្លួន

Liny Chan September 12, 2024 12/09/2024

(ហាណូយ)៖ អាជ្ញាធរវៀតណាម ក្នុងរដ្ឋធានីហាណូយ បានជម្លៀសមនុស្សរាប់ពាន់នាក់ដែលរស់នៅក្បែរទន្លេក្រហម ខណៈកម្រិតទឹកទន្លេនេះបានហក់ឡើងខ្ពស់ដល់កម្រិតប្រកាសអាសន្ន មិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំ បង្កជាទឹកជំនន់ជន់លិចផ្ទះ និងផ្លូវ ក្រោយព្យុះទីហ្វុង Yagi វាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសដោយសម្លាប់មនុស្សយ៉ាងហោច ១៧៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Yagi ដែលជាព្យុះទីហ្វុងកំណាចបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំនេះបានបក់បោកលើតំបន់ភាគខាងជើងវៀតណាម ដោយនាំមកជាមួយនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន រហូតបណ្ដាលឱ្យស្ពានមួយបាក់ចូលទន្លេ និងគ្រោះរអិលបាក់ រួមទាំងទឹកជំនន់ផងដែរ។ បើតាមរដ្ឋាភិបាលវៀតណាម ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្កឡើង ដោយសារព្យុះ Yagi បានកើនដល់ ១៧៩នាក់ និង១៤៥នាក់កំពុងបាត់ខ្លួន។ ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម EVN កាលពីថ្ងៃពុធ បាននិយាយថាខ្លួនបានកាត់ផ្ដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួននៃរដ្ឋធានីហាណូយ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ក្រោមហេតុផលសុវត្ថិភាព។ គួរបញ្ជាក់ថា សាលារៀនមួយចំនួន ក្នុងរដ្ឋធានីហាណូយ បានប្រាប់ឱ្យសិស្សស្នាក់នៅក្នុងផ្ទះពេញមួយសប្ដាហ៍នេះ ដោយសារតែបារម្ភពីគ្រោះទឹកជំនន់ ស្របពេលប្រជាជន រាប់ពាន់នាក់ដែលកំពុងរស់នៅតំបន់ទំនាបត្រូវបានជម្លៀស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងកសិកម្ម ទទូចឱ្យកសិករដាំដុះពូជស្រូវរបស់ជាតិ (សែនក្រអូប០១) ដើម្បីងាយស្រួលធ្វើអន្តរាគមន៍

Liny Chan September 11, 2024 11/09/2024

(ភ្នំពេញ)៖ បច្ចុប្បន្នបញ្ហាតម្លៃស្រូវ នៅតែជាប្រធានបទមួយ ដែលស្មុគស្មាញ ជាពិសេសនៅអំឡុងខែកញ្ញានេះ ដែលជារដូវប្រមូលផលទិន្នផលស្រូវរបស់ប្រជាកសិករ។ ដើម្បីជាដំណោះស្រាយលើតម្លៃស្រូវនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែអំពាវនាវយ៉ាងទទូចដល់ប្រជាកសិករ សូមប្រើប្រាស់ពូជស្រូវរបស់ជាតិ (សែនក្រអូប០១) ជាជាងដាំដុះពូជស្រូវរបស់បរទេស (OM) ដើម្បីងាយស្រួលអន្តរាគមន៍ ពេលជួបបញ្ហាប្រឈមថ្លៃ។ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក​ ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីតម្លៃស្រូវក្នុងស្រុក ជាពិសេសពូជស្រូវសែនក្រអូប០១ គឺមានតម្លៃរហូត ១៤០០រៀល ក្នុងមួយគីឡូក្រាម (ស្រូវសើម) ដែលកំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវ OM ។ លោកបានលើកឡើងថា ជាធម្មតាថ្លៃស្រូវ OM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ ៨០០រៀល-១០០០រៀល ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣ គឺជាករណីពិសេសតែប៉ុណ្ណោះ។ លោកបន្តថា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺយើងសង្កេតឃើញថាថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះកំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវ OM គឺ ១៤០០រៀល ក្នុងមួយគីឡូស្រូវសើម។ លោកពន្យល់ថា «ការធ្លាក់ចុះតម្លៃរបស់ស្រូវ […]