ព័ត៌មានជាតិ

សេដ្ឋកិច្ចស្រីលង្ការ កើនឡើងជិត៥ភាគរយ ក្នុងត្រីមាសទី២ឆ្នាំនេះ

Liny Chan September 14, 2024 14/09/2024

(កូឡុំប៊ូ)៖ សេដ្ឋកិច្ចប្រទេសស្រីលង្ការ បានកើនឡើង៤.៧ភាគរយ គិតចាប់ពីខែមេសា ដល់ខែមិថុនាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា​ កាលពីឆ្នាំមុន។ នេះបើតាមទិន្ន័យផ្លូវការ បានបង្ហាញនៅថ្ងៃសុក្រនេះ ខណៈប្រទេសនេះ ខណៈប្រទេសដែនកោះមួយនេះ បានរីកចម្រើនក្នុងការងើបឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ វិស័យកសិកម្មរបស់ស្រីលង្ការ បានកើនឡើង១.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន, ទិន្នផលឧស្សាហកម្ម បានកើនឡើង១០.៩ភាគរយ និងសេវាកម្មបានកើនឡើង២.៥ភាគរយ។ នេះបើតាមនាយកដ្ឋានជំរឿន និងស្ថិតិរបស់ស្រីលង្ការ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ នាយកដ្ឋានដដែល បានបញ្ជាក់ថា តម្លៃថាមពល និងឥន្ធនៈទាប, ការរឹតបន្តឹងការនាំចូល, ការធ្វើឱ្យប្រសើរឡើងវិស័យទេសចរណ៍ និងការផ្ទេរប្រាក់ បានរួមចំណែក ដល់ការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៃសេដ្ឋកិច្ចជាតិ។ ក្រុមអ្នកវិភាគបានឱ្យដឹងថា សេដ្ឋកិច្ចស្រីលង្ការ បាននិងកំពុងងើបឡើងវិញ បន្ទាប់ពីទទួលបានថវិកាសង្ក្រោះចំនួន២.៩ពាន់លានដុល្លារអាម៉េរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា ឆ្នាំមុន ហើយកំពុងស្ថិតនៅលើគោលដៅ ឈានទៅសម្រេចគោលដៅកំណើន៣ភាគរយ បន្ទាប់ពីគម្លាត២ឆ្នាំ។ សូមជម្រាបថា ស្រីលង្ការ នឹងធ្វើការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៅថ្ងៃទី២១ ខែកញ្ញាខាងមុខ […]

Nokia បដិសេធថាខ្លួនមិនមានបំណងផ្លាស់ប្តូរតំណែងនាយកប្រតិបត្តិ ដូចទៅនឹងពាក្យចចាមអារ៉ាមនោះទេ

Liny Chan September 13, 2024 13/09/2024

(បរទេស)៖ ក្រុមហ៊ុន Nokia បានបដិសេធជាផ្លូវការនូវរបាយការណ៍ដែលបង្ហាញថាខ្លួនកំពុងស្វែងរកអ្នកជំនួសតំណែងប្រធាន និងនាយកប្រតិបត្តិ (CEO) របស់ខ្លួន គឺលោក Pekka Lundmark។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្តល់ទៅឱ្យ Reuters ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា «ក្រុមប្រឹក្សាភិបាលគាំទ្រយ៉ាងពេញទំហឹងដល់ប្រធាន និង CEO លោក Pekka Lundmark ហើយមិនកំពុងដំណើរការដើម្បីជំនួសគាត់នោះទេ»។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reutes ដែលចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹងថា​ Nokia បានបដិសេធទៅនឹងរបាយការណ៍របស់ Financial Time ដែលនិយាយថាខ្លួនកំពុងស្វែងរកនាយកប្រតិបត្តិថ្មី។ ក្រុមហ៊ុនហ្វាំងឡង់ដ៏ចំណាស់នេះ បានទទួលស្គាល់ថា ខ្លួនបានវាយតម្លៃជាបន្តបន្ទាប់នូវផែនការស្នងតំណែងរយៈពេលវែងរបស់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលរួមមានការពិភាក្សាអំពីបេក្ខជនទាំងខាងក្នុង និងខាងក្រៅ ប៉ុន្តែរឿងរ៉ាវទាំងនេះ CEO របស់ខ្លួនសុទ្ធតែបានដឹងលឺទាំងអស់។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Nokia បានរំលឹកឡើងវិញថាមិនមានផែនការណាមួយនាពេលបច្ចុប្បន្នដើម្បីជំនួសតំណែងលោក Lundmark នោះទេ។ គួរជម្រាបថា លោក Lundmark ត្រូវបានតែងតាំងជា CEO របស់ Nokia ក្នុងឆ្នាំ២០២០។ ទាក់ទងនឹងការពិភាក្សាទាំងនេះ ត្រូវបានគេរំពឹងថាអាចនឹងទាក់ទងនឹងដំណើការហិរញ្ញវត្ថុថ្មីនេះរបស់ Nokia ខណៈដែលក្រុមហ៊ុនមានអាយុកាលដ៏ចំណាស់នេះ បានរាយការណ៍ពីការធ្លាក់ចុះប្រមាណ […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia

Liny Chan September 13, 2024 13/09/2024

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងឆ្លងកាត់និងរៀបចំកម្មវិធីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ពិសេសនៅទីធ្លាបរិវេណសួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត។ សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលនឹងមានព្រឹត្តិការណ៍ពិសេសៗ និងយុទ្ធនាការជាច្រើនទៀតក្នុងនោះ ពោលគឺសុទ្ធតែនាំមកនូវប្រយោជន៍សម្រាប់វិស័យទេសចរណ៍ វប្បធម៌ សប្បុរសធម៌ និងកិត្តិនាមរបស់ប្រទេសកម្ពុជា៕ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តបាត់ដំបង ស្នើឱ្យពលរដ្ឋអត់ធ្មត់អធ្យាស្រ័យចំពោះការរៀបចំប្រព័ន្ធលូ និងជួសជុលផ្លូវ ខណៈក្រុមការងារកំពុងមមាញឹករៀបចំឱ្យបានឆាប់រួចរាល់ 

Liny Chan September 13, 2024 13/09/2024

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើឱ្យប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងសូមអត់ធ្មត់ និងអធ្យាស្រ័យចំពោះការរៀបចំប្រព័ន្ធលូ និងជួសជុលផ្លូវ ខណៈក្រុមការងារកំពុងមមាញឹករៀបចំឱ្យបានឆាប់រួចរាល់។ មន្ទីរជំនាញបានទទួលគម្រោង២ទៀត គឺការកសាងប្រព័ន្ធលូរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង ក្នុងនោះមានផ្នែកខាងកើតស្ទឹង និងផ្នែកខាងលិចស្ទឹង។ ផ្នែកខាងកើតស្ទឹង ត្រូវបានប្រមូលទឹកកខ្វក់ពីផ្ទះបងប្អូនប្រជាពលរដ្ឋ ដើម្បីភ្ជាប់ទៅប្រព័ន្ធលូធំ ពោលយកទឹកទៅឆ្ងាយរហូតដល់អូរមុនីក្នុងស្រុកសង្កែ ដើម្បីដាក់ក្នុងអាងប្រព្រឹត្តកម្មមួយទំហំ១០ហិកតា តាមលក្ខណៈបច្ចេកទេស។ លោក សុខ លូ បានថ្លែងទៀតថា សម្រាប់ទឹកហ្នឹងត្រូវបានធ្វើប្រព្រឹត្តកម្មទៅក្លាយជាទឹកដែលមិនមានស្អុយ និងកខ្វក់អីទៀតទេ ពោលអាចក្លាយទៅជាទឹកស្រោចស្រពបាន ហើយផ្នែកខាងកើតស្ទឹងនេះយើង បានដឹងពីការលំបាក នៃការសាងសង់នេះគឺបន្តបន្ទាប់យើងឃើញថា មានការខូចខាងផ្លូវថ្នល់មួយចំនួន ក្នុងពេលបច្ចុប្បន្នយើងកំពុងធ្វើការជួសជុលជាបន្តបន្ទាប់ ហើយគម្រោងខាងកើតស្ទឹងនេះនឹងចប់នៅក្នុងឆ្នាំ២០២៤នេះ។ ឥឡូវនេះគឺបានប្រហែលជា ៩៥ភាគរយ ហើយគម្រោងនេះ ពិតជាមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់អ្នកក្រុងបាត់ដំបង។ លោកបន្តថា គម្រោងផ្នែកខាងលិចស្ទឹង យើងបានដឹងថានឹងចប់នៅចុងឆ្នាំ២០២៥។ គម្រោងនេះដូចគ្នាគឺធ្វើប្រព័ន្ធរំដោះលូទឹកកខ្វក់ ដើម្បីនាំទឹកកខ្វក់ទាំងអស់តាមផ្ទះបងប្អូនប្រជាពលរដ្ឋយកទៅដាក់នៅក្នុងអាងប្រព្រឹត្តកម្មដី ប្រមាណជិត១០ហិកតាដែរ នៅចន្លោះស្រុកថ្មគោល និងស្រុកឯកភ្នំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យោធិនចំនួន ៣,៩៧៥នាក់ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ បានដាក់ឲ្យចូលសោធននិវត្តន៍តាមបញ្ញត្តិច្បាប់

Liny Chan September 13, 2024 13/09/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ ដែលពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ឧត្តមសេនីយ៍ឯក ជឹម សុខ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការ បានរាយការណ៍ឲ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ យោធិនចំនួន ៣,៩៧៥នាក់ ត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ ហើយសម្រាប់ថ្ងៃនេះ យោធិនចូលនិវត្តន៍ចំនួន១៤៦នាក់ មកពី១៩ស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានបានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស។ លោកបញ្ជាក់ថា ការដាក់យោធិនអាជីពទាំងពីរភេទឲ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២នាពេលនេះ គឺជាការអនុវត្តន៍តាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការអនុវត្តផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទផងដែរ។ មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានថ្លែងនូវការដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះយោធិនចូលសោធននិវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពសង្គម។ លោកបញ្ជាក់ថា កន្លងមកនិវត្តជនដែលត្រូវផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ […]

ក្រសួងអប់រំ ច្រានចោលការបំភ្លៃការពិតរបស់ក្រុមជនអគតិ ដែលថាគ្រូបង្រៀនទាំងអស់តម្រូវឱ្យកាត់បៀវត្ស ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន

Liny Chan September 13, 2024 13/09/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការបំភ្លៃរបស់អតីតទណ្ឌិត អ៊ុំ សំអាន និងក្រុមជនអគតិមួយចំនួន ដែលថាគ្រូបង្រៀនទាំងអស់តម្រូវឱ្យកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន។ ការចេញសេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំនេះ ដោយសារថ្មីៗនេះ ក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀន។ ជុំវិញការបំភ្លៃព័ត៌មាននេះ ក្រសួងអប់រំ យុវជន និងកីឡាក៏បានបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និងមើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។ ជាការបញ្ជាក់បន្ថែម ក្រសួងអប់រំ យុវជន និងកីឡាមិនធ្លាប់ចេញសេចក្តីណែនាំ ឬបង្ខិតបង្ខំណាមួយឱ្យបុគ្គលិកអប់រំកាត់បៀវត្ស ដើម្បីចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ។ ក្រសួងសុំផ្ញើសារទៅជនលីលានោះឱ្យបានជ្រាបថា បៀវត្សរបស់បុគ្គលិកអប់រំមិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួនបានឡើយ ព្រោះបៀវត្សត្រូវផ្ទេរពីគណនីរបស់រតនាគារចូលទៅក្នុងគណនីជាបុគ្គលរបស់បុគ្គលិកអប់រំតែម្តង។ ជាមួយគ្នានោះ ក្រសួងអប់រំបានប្រកាសថ្កោលទោសចំពោះជនអគតិទាំងឡាយណាដែលបានបង្កើតព័ត៌មានញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអគតិទាំងនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

FFC ប្រកាសតែងតាំង លោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បណ្ដោះអាសន្ន

Liny Chan September 13, 2024 13/09/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចចេញសេចក្តីប្រកាសពីការតែងតាំងលោក Koji Gyotoku ធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន បន្ទាប់ពីលោក Felix Dalmas ត្រូវបាន (FFC) សម្រេចបញ្ចប់កិច្ចសន្យាពីតំណែងគ្រូបង្វឹកជាផ្លូវការ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។ បុរសសញ្ជាតិជប៉ុន Koji Gyotoku ក៏កំពុងមានភារកិច្ចដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោកជាគ្រូបង្គោលផងដែរ ។ លោក Koji Gyotoku ធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជន U16 និង U19 កម្ពុជា ជាមួយការបង្កើតកំណត់ត្រាថ្មីៗជាច្រើន ពិសេសកំណត់ត្រាចុងក្រោយ ដោយលោកដឹកនាំក្រុម U16 កម្ពុជា លេងមិនស្គាល់ពាក្យថាចាញ់សោះ ក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Boys’ Championship 2024 នៅឥណ្ឌូនេស៊ី ដោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ តែសោកស្ដាយមិនអាចឡើងវគ្គបន្ដ ។ លោក Koji […]

អគ្គនាយកដ្ឋានពន្ធដារ ពុំមានគោលការណ៍ឱ្យមន្ត្រីដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន ឬកន្លែងអាជីវកម្មនានានោះឡើយ, ករណីមានជនក្លែងបន្លំ សូមពលរដ្ឋរាយការណ៍តាមរយៈលេខទូរស័ព្ទ ១២៧៧

Liny Chan September 13, 2024 13/09/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តសេចក្តីជូនដំណឹងសារជាថ្មី និងបានបញ្ជាក់ថានាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធ​នឹងករណី​ជនខិលខូចមួយក្រុមតូចក្លែងបន្លំ​ជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។ ឆ្លើយតបនឹងករណីនេះអគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ជូនថា ករណីខាងលើនេះគឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោត អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រឡំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅ​បុគ្គលជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។ បន្ថែមពីនេះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារ ដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះឡើយ។ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារបានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធ ឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ។ ជាក់ស្តែង នាពេលបច្ចុប្បន្ននេះការប្រកាសនិងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារ ឬតាមអនឡាញដោយផ្ទាល់តែម្តង […]

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចបញ្ចប់កុងត្រាលោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិផ្លូវការ

Liny Chan September 13, 2024 13/09/2024

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយ ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អប្រសើររយៈពេលជិត ១ឆ្នាំកន្លះកន្លងមក។ យោងតាមប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធបានបញ្ជាក់ថា «គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ»។ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Félix Dalmás សម្រាប់ការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងមក ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ។ សូមជូនពរលោក Félix Dalmás ជួបតែភាពជោគជ័យ ល្អប្រសើរសម្រាប់ការងារបន្តរបស់ខ្លួននាថ្ងៃខាងមុខ»។ ការប្រកាសចែកផ្លូវនេះដែរ ស្របពេលលោក Felix Dalmas ទើបដឹកនាំក្រុមគោព្រៃកម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2027 ក្រោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយការទាត់បាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២។ ការបរាជ័យនេះ បានធ្វើឲ្យអ្នកគាំទ្រមានការមិនពេញចិត្តជាខ្លាំង ដ្បិតការប្រកួតជម្រុះបឋម […]

ផ្លូវទៅឃុំជីផាត ខេត្តកោះកុង រងការខូចខាតដោយសារក្រុមហ៊ុនដឹកថ្ម និងដើមអាកាស្យា, តំណាងក្រុមហ៊ុនសន្យាមុខអាជ្ញាធរ នឹងជួលជុលឡើងវិញជូនពលរដ្ឋ

Liny Chan September 12, 2024 12/09/2024

(កោះកុង)៖ ដោយមានការសម្របសម្រួលពីមន្ទីរអភិវឌ្ឍជនបទ អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ ក្រុមហ៊ុនចំនួនពីរ ដែលដឹកជញ្ជូនលើសទម្ងន់កំណត់ បានសន្យាថា នឹងជួសជុលកែលម្អ ឡើងវិញនៅត្រង់ចំណុចខូចខាត លើកំណាត់ផ្លូវក្រួសក្រហម ក្នុងភូមិសាស្រ្តឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ភាពខូចខាតជាច្រើនកន្លែង លើកំណាត់ផ្លូវក្រួសក្រហម ចាប់ពីកែងផ្លូវជាតិលេខ៤៨ ទៅមូលដ្ឋានឃុំជីផាត បានកំពុងធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរលំបាកធ្វើដំណើរទៅមក ពិសេសអំឡុងរដូវវស្សានេះតែម្តង។ ប្រជាពលរដ្ឋបានអះអាងថា មូលហេតុផ្លូវមួយខ្សែនេះខូចខាត ព្រោះតែការដឹកជញ្ជូនលើសទម្ងង់កំណត់ដោយក្រុមហ៊ុនដឹកគ្រួសថ្ម និងក្រុមហ៊ុនដើមអាកាស្យា តែងតែដឹកជញ្ជូនថ្ម ដើមអាកាស្យាទៅមកជារៀងរាល់ថ្ងៃ។ លោក ដក់ សុផាត តំណាងក្រុមហ៊ុនដឹកថ្មអ៊ុតធី និងលោក រតនៈ តំណាងក្រុមហ៊ុនឈើអាកាស្យា សន្យាថា ក្រុមហ៊ុនខ្លួន នឹងសហការគ្នាចុះពិនិត្យជួសជុលកែលម្អផ្លូវដែលខូចនេះឡើងវិញ ដោយមិនជំទាស់អ្វីឡើយ។ តំណាងក្រុមហ៊ុនទាំង២ សុំអធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកទេសចរដែលមានលំបាកធ្វើដំណើរលើកំណាត់ផ្លូវលំមួយនេះអំឡុងរដូវវស្សា។ តំណាងក្រុមហ៊ុន២ខាងលើ អះអាងថា យ៉ាងយូរ១០ថ្ងៃ បើគ្មានភ្លៀងពួកគាត់នឹងជួសជុលកំណាត់ឲ្យរួចរាល់ ដោយផ្តើមចេញផ្លូវជាតិលេខ៤៨ មកមូលដ្ឋានឃុំជីផាត។ លោក ផាន់ សុផាន់ណា អភិបាលរងស្រុកថ្មបាំង ក៏ដូចជាលោក ម៉ឹង សុភា មេឃុំជីផាត បានសម្តែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុនទាំង២ខាងលើ […]