ព័ត៌មានជាតិ

ការដាំដុះស្រូវសែនក្រអូបធ្លាក់ចុះ ធ្វើឱ្យតម្លៃកើនឡើងដល់ជិត ១៥០០រៀលក្នុងមួយគីឡូក្រាម

Liny Chan September 6, 2024 06/09/2024

​​(ភ្នំពេញ)៖​ ​ក្នុងរដូវប្រមូលផលស្រូវដើម​ដៃ នៅដើមខែកញ្ញានេះ តម្លៃស្រូវសែនក្រអូបបានកើនខ្ពស់ជាងឆ្នាំមុន ដែលអាចលក់បានជិត ១៥០០ រៀលក្នុងមួយគីឡូក្រាម តែយ៉ាងនេះក្តីការដាំដុះស្រូវប្រភេទនេះ បែរធ្លាក់ចុះយ៉ាងខ្លាំង។ បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅឆ្នាំនេះការដាំដុះស្រូវសែនក្រអូបបានថយចុះប្រមាណពី៧០ ទៅ៨០% បើធៀបនឹងឆ្នាំមុន។ ការថយចុះនៃការដាំដុះស្រូវសែនក្រអូបនេះ ​ដោយសារកសិករទៅបង្កើនការដាំដុះស្រូវស្រងែវិញ ជាពិសេសនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ស្រូវ​ស្រងែ​ គឺជាពូជស្រូវក្នុងស្រុក ដែលប្រើរយៈពេលខ្លីក្នុងការដាំដុះ ដូចគ្នា។ ​បើតាមលោក យ៉ង់ សាំងកុមារ បច្ចុប្បន្ននេះ ស្រូវស្រងែក៏មានតម្លៃល្អ​ប្រហាក់ប្រហែលនឹងស្រូវសែនក្រអូប ដោយសារតែស្រូវប្រភេទនេះ រោងម៉ាស៊ីនក្នុងស្រុក​មានតម្រូវការច្រើន សម្រាប់កែច្នៃក្នុងការនាំចេញ​ ខណៈស្រូវប្រភេទអូអឹម មានតម្រូវការតិចតួច ប៉ុណ្ណោះសម្រាប់ក្នុងស្រុក។ លោកបានឱ្យដឹងថា ស្រូវប្រភេទអូអឹម ភាគច្រើនកសិករដាំសម្រាប់លក់ទៅឱ្យឈ្មួញនាំចេញទៅវៀតណាម។ បច្ចុប្បន្ននេះ ការដាំដុះស្រូវប្រភេទមានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរ ដោយកន្លងមក ការដាំដុះស្រូវប្រភេទនេះ មានតែនៅខេត្តតាកែវ និងព្រៃវែងប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះ ការដាំដុះស្រូវប្រភេទនេះ […]

អាចទេ ត្រកូល iPhone 16 នឹងមានទំហំ Storage រហូតដល់ 2TB?

Liny Chan September 6, 2024 06/09/2024

(បរទេស)៖ សល់រយៈពេលមិនដល់មួយសប្តាហ៍ទៀតទេ ត្រកូល iPhone 16 របស់ក្រុមហ៊ុនយក្ស Apple នឹងលេចវត្តមានមកហើយ។ ស្របពេលជាមួយគ្នានេះ ទទួលដំណឹងមកថា iPhone ថ្មីនេះ នឹងប្រើប្រាស់នូវ Memory ប្រភេទ Quad-Level Cell (QLC) NAND flash memory ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Apple ប្រើប្រាស់នូវទំហំ Storage ធំជាងមុន ដែលត្រូវបានគេសន្និដ្ឋានថា អាចមានទំហំរហូតដល់ 2TB។ បើតាមការចេញផ្សាយដោយគេហទំព័រ WCCF Tech បានឲ្យដឹងថា នៅឆ្នាំនេះ Apple នឹងឈានដល់ការប្រើទំហំ Sotrage 2TB ទៅលើម៉ូដែល iPhone 16 របស់ខ្លួនយ៉ាងហោចក៏ដល់ម៉ូដែល Pro ដែរ។ កន្លងទៅគេបានដឹងថា Apple បានបង្កើនទំហំផ្ទុកទិន្នន័យពី 128GB ដល់ 256GB នៅលើម៉ូដែល iPhone 15 Pro ប៉ុន្តែក៏បានមកជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ។ ដើម្បីឱ្យទំហំផ្ទុកឡើងដល់ […]

រោងចក្រផលិតសំបកកង់រថយន្ដទី៣ របស់កម្ពុជា តម្លៃជិត ១៤០លានដុល្លារ នៅខេត្ដក្រចេះ ដាក់ឲ្យដំណើរការជាផ្លូវការ

Liny Chan September 6, 2024 06/09/2024

(ក្រចេះ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក វ៉ា ថន អភិបាលខេត្តក្រចេះ, គណៈគ្រប់គ្រងក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងភ្ញៀវវិនិយោគិនជាច្រើនរូប។ លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Newbustar Group ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅប្រមាណ ១៤០លានដុល្លារអាម៉េរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នួលក្នុងទឹកដីនៃខេត្តក្រចេះនេះ សំដៅចូលរួមចំណែក ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។ អគ្គលេខាធិការបានលើកឡើង […]

សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ ដែលមិនទាន់បានចុះឈ្មោះ ចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមប្រញាប់ទាក់ទងសាកសួរព័ត៌មាន និងចុះឈ្មោះចូលជាសមាជិក

Liny Chan September 6, 2024 06/09/2024

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។ អនុក្រឹត្យថ្មីនេះ បានកំណត់ពីបែបបទ និងនីតិវិធី នៃការអនុវត្តនូវបញ្ញត្តិគោល ដែលមានចែងនៅក្នុង ព្រះរាជក្រឹត្យ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា ដែលជាឯកសារគតិយុត្តិដ៏សំខាន់មួយទៀតសម្រាប់ សមាគមឧកញ៉ាកម្ពុជា ក៏ដូចជាគោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្ត។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមអំពាវនាវដល់គោរមវន្តទាំងអស់ ដែលមិនទាន់បានចុះឈ្មោះចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមមេត្តាទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរព័ត៌មាន និងចុះឈ្មោះចូលជាសមាជិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដូចមានចែងនៅក្នុងអនុក្រឹត្យនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកទទួលបានគោរមងារ «លោកអ្នកឧកញ៉ា» ត្រូវបង់វិភាគទាន ជូនរាជរដ្ឋាភិបាលមួយឆ្នាំប្រហែល ១០ម៉ឺនដុល្លារ, «អ្នកឧកញ៉ា» បង់វិភាគទានប្រហែល ១ម៉ឺន៥ពាន់ដុល្លារ និង «ឧកញ៉ា» បង់វិភាគទានប្រហែល ៨ពាន់ដុល្លារ

Liny Chan September 6, 2024 06/09/2024

(ភ្នំពេញ)៖ តាមរយៈអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា បានបញ្ជាក់ឱ្យដឹងថាគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល។ មាត្រា២៤ នៃអនុក្រឹត្យនេះ បានកំណត់ពីប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាលដូចខាងក្រោម៖* លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ)* អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ)* ឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ) គោរមវន្តទាំងអស់ ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា (មាត្រា២៦) ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយ ចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ […]

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅចំនួន ៤៤រូប

Liny Chan September 6, 2024 06/09/2024

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីគាំទ្រការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យាចំនួន ៤៤រូប ដើម្បីបង្រៀនថ្នាក់ ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ នៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងរាជធានី-ខេត្ត ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក កើត ឆែ៖ ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

Liny Chan September 6, 2024 06/09/2024

(ភ្នំពេញ)៖ ការថែទាំសុខភាពបឋម គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឲ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា «មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជំងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ។ នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម» ជូនបុគ្គលិក-មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ និងសង្កាត់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកប ដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី១ មុំទី៣ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងនានា, ការពង្រឹងសមត្ថភាពស្ថាប័ន […]

ព្យុះ Super Typhoon Yagi គំរាមកំហែងភាគខាងត្បូងប្រទេសចិន ខណៈសាលារៀនជាច្រើនត្រូវបិទទ្វារ

Liny Chan September 6, 2024 06/09/2024

(ហុងកុង)៖ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយឥទ្ធិពលព្យុះ Super Typhoon Yagi បានវាយប្រហារលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ ខណៈការបិទសាលារៀនចូលដល់ថ្ងៃទី២ រីឯជើងហោះហើរជាច្រើនត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជាមួយកម្លាំងខ្យល់បក់ ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Super Typhoon Yagi ត្រូវបានចាត់ទុកថាជាព្យុះមានឥទ្ធិពលខ្លាំងលំដាប់ទី២ មកទល់នឹងពេលនេះក្នុងឆ្នាំ២០២៤ បន្ទាប់ពីព្យុះ hurricane Beryl។ Yagi ដែលទើបតែវាយប្រហារលើហ្វីលីពីនកាលពីសប្ដាហ៍មុនផងនោះ ត្រូវបានរំពឹងថានឹងបក់បោកដល់ដីគោកនៅតាមបណ្ដោយឆ្នេររបស់ចិន ចាប់ពីតំបន់ Wenchang នៅលើកោះ Hainan រហូតដល់តំបន់ Leizhou នៃខេត្ត Guangdong នៅរសៀលថ្ងៃសុក្រនេះ។ គួរបញ្ជាក់ថា អាជ្ញាធរចិន កាលពីថ្ងៃព្រហស្បតិ៍ បានដំឡើងការប្រកាសអាសន្នពីហានិភ័យគ្រោះទឹកជំនន់ នៅកោះHainan និងខេត្ត Guangdong ដល់កម្រិតទី៣ ស្របពេល អាជ្ញាធរគ្រប់គ្រងមហន្តរាយចិនបាននិយាយថាព្យុះ Yagi នឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារឆ្នេរភាគខាងត្បូងប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៤ មក ដែលនឹងបង្កជាគ្រោះទឹកជំនន់ និងបង្កការលំបាកដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អាជ្ញាធរជាតិអប្សរា រីករាយសហការជាមួយក្រុមហ៊ុនឯកជន លើគម្រោងផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

Liny Chan September 6, 2024 06/09/2024

(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក ជា ខន តំណាងក្រុមហ៊ុន អិកស៍ ឃែភីថល អ៉ិនវេសម៉ិន និងជាអនុប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីបង្ហាញពីគម្រោងជួយជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ លោក ជា ខន បានលើកឡើងថា ក្រុមហ៊ុនស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីសុំគោលការណ៍ថតរូបភាព និងវីដេអូខ្លីៗនៅតាមតំបន់ប្រាសាទ ដើម្បីយកទៅផ្សព្វផ្សាយនៅក្នុងទីផ្សារទេសចរណ៍ចិនឱ្យបានទូលំទូលាយ។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅដល់ទេសចរចិន ដើម្បីជំរុញឱ្យពួកគេមកកម្សាន្តប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលសម្បូរដោយប្រាង្គប្រាសាទបុរាណជាច្រើន។ បើតាមតំណាងក្រុមហ៊ុន ក្រោយពីថតរួចក្រុមហ៊ុនមានដៃគូសហការជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យឆាប់រហ័ស និងទូលំទូលាយ ធ្វើយ៉ាងណាស្រូបទាញទេសចរចិនដែលជាទីផ្សារធំ មកកម្សាន្តប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងការងារនេះ លោក ឡុង កុសល បានរីករាយចំពោះគម្រោងខាងលើនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីបង្កើនកំណើនទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបឱ្យបានកាន់តែច្រើន៕ ផ្ដល់សិទ្ធដោយ៖ Fresh News

កម្ពុជានាំចេញអង្ករជាង ៤១ម៉ឺនតោន ទទួលបានចំណូល ៣០៥លានដុល្លារ នៅរយៈពេល៨ខែ ឆ្នាំ២០២៤

Liny Chan September 6, 2024 06/09/2024

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤១២ ០២៣ តោន ទទួលបានចំណូល ៣០៥លានដុល្លារ។ ការនាំចេញអង្ករ នៅរយៈពេល៨ខែ ឆ្នាំ២០២៤ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០៨ ២០៧ តោន គិតជាទឹកប្រាក់ចំនួន ១៦១.៧០ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ៧៩២ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៣ ០៩៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៨៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក […]